រដ្ឋមន្ត្រីក្រសួងកសិកម្ម ជំរុញពង្រីកការដាំខ្ទឹមសនៅក្នុងខេត្តមណ្ឌលគីរី

ជាសារមួយដ៏ល្អដែលរដ្ឋមន្ត្រីក្រសួងកសិកម្មបង្ហាញពីឆន្ទៈក្នុងការពង្រីក និងពង្រឹងលទ្ធភាពការដាំដំណាំខ្ទឹមសនៅក្នុងខេត្តមណ្ឌលគីរី ដែលជាខេត្តមាន​សុវត្ថិ​ភាព​សម្រាប់​ដំណាំ​នេះ ខណៈដែលមានកសិករខ្មែរដែល​សាក​ល្បងដាំដំណាំខ្ទឹមសទទួលបាននូវទិន្នផលខ្ពស់។

ក្រសួងកសិកម្មបានចាប់ផ្តើមឱ្យពលរដ្ឋសាកល្បងដាំដំណាំខ្ទឹមសជាលើកដំបូង ដើម្បីឈាន​ទៅ​កាត់បន្ថយការនាំចូលពីប្រទេសចិន មក​ផ្គត់​ផ្គង់ទីផ្សារក្នុងស្រុក ជាមួយនឹងការផ្តល់ពូជខ្ទឹមស​ឱ្យ​ពល​​រដ្ឋ​នៅក្នុងខេត្តមណ្ឌលគិរី ដើម្បីដាំសាកល្បងមុនពេលសម្រេចថា តើគួរ​ពង្រីក​ឱ្យការដាំដុះ​ប្រភេទ​ដំណាំ​នេះនៅក្នុងខេត្តណា និងតំបន់ណាដើម្បីប្រាកដថាទទួលបានទិន្នផលខ្ពស់។

ឯកឧត្តម វេង សាខុន បានមានប្រសាសន៍ថា ៖

“យើងសាកល្បងដាំដំណាំនេះ ពីព្រោះយើង​ឃើញមានការនាំចូល​ខ្ទឹមស​យ៉ាងគគ្រឹកគគ្រេងទាំងឡានៗពី​ប្រទេស​ចិន​មក។ ដូច្នេះហើយ យើងក៏​សម្រេចចិត្តសាកល្បងដាំខ្ទឹមស​នេះដើម្បីកាត់បន្ថយការនាំចូល​មកកម្ពុជា និងដើម្បីជួយ​បង្កើនការងារ​ជូនពលរដ្ឋរបស់យើងផងដែរ”

ខ្ទឹមស ជាដំណាំមានតម្រូវការនៅលើទីផ្សារចាំបាច់ ដោយមើលឃើញសក្ដានុពលនៃ​ដំណាំ​ខ្ទឹមស​នេះនៅខេត្តមណ្ឌលគិរី រដ្ឋមន្ត្រីក្រសួង​កសិកម្ម​​បានផ្តល់លទ្ធភាពឱ្យមន្ទីរកសិកម្មខេត្ត​យកពូជខ្ទឹម​សទៅ​ជូន​ប្រជាជនដើម្បីដាំសាកល្បង ហើយជាលទ្ធផលបានទទួលនូវផល​ដ៏​ប្រសើរ។

យោងទៅលើបច្ចេកទេស​នៃការដាំដំណាំខ្ទឹមសនេះបង្ហាញថា ការត្រៀមពូជដាំនៅលើផ្ទៃដី​ទំហំ 7អារ ត្រូវដាំពូជអស់ចំនួន 17គីឡូក្រាម ។ មុនដាំ ត្រូវយកខ្ទឹមទៅហាលថ្ងៃរយៈពេល 1ខែ ដើម្បីឱ្យវា​ស្ងួត​ល្អ បន្ទាប់មកទើបយកទៅដាំ។ ក្រោយពីដាំបានរយៈពេលចាប់ពី 3ខែឡើង ទើបអាចចាប់ផ្តើមដកប្រមូល​ផល។ នៅលើផ្ទៃដី 7អារ គេអាចប្រមូលផលបា​នចំនួនប្រមាណ 560​គីឡូ​ក្រាម​ ហើយអាចទទួលបានប្រាក់​ចំណេញសុទ្ធសល់ពីការចំណាយ 592,000រៀល។

លោក ភិន ផន ជាប្រជាកសិករ1រូបដែលបានដាំខ្ទឹមសនៅខេត្ត​មណ្ឌលគីរីបាន​ឱ្យដឹងថា បច្ចុប្បន្នលោកបានដាំខ្ទឹមសសាកល្បង លើផ្ទៃដីតែ​ជាង100ម៉ែត្រការ៉េប៉ុណ្ណោះ តែលោកមាន​ផែន​ការពង្រីកការដាំដុះឱ្យបាន 3,000ម៉ែត្រការ៉េក្នុងឆ្នាំ2021នេះ ដោយក្នុង1ម៉ែត្រការ៉េ លោក​អាច​បាន​ផល1គីឡូក្រាមស្រស់ និងក្រោយ​​ពេលហាលស្ងួតមានទំងន់ 9ខាំ ។

លោក ភិន ផន ដែលប្រជាកសិករនៅខេត្តភាគឦសានរូបនេះបានបញ្ជាក់ថា ខ្ទឹមសមិនពិបាកដាំទេ ដំបូង​ត្រូវភ្ជួរហាលដីឱ្យស្ងួត ដោយបាច​កំបោរ​ការពារ​ផ្សិត និង​ប្រើជី​ធម្មជាតិ​ទ្រាប់បាតដី បន្ទាប់មក​ត្រូវ​លើក​រងដី ក្រាលថ្នាលប្លាស្ទិក ទើប​ចោះដីដាក់​កំពឹស​​ខ្ទឹមសចូល ហើយវា​នឹង​លូតលាស់ល្អស្ទើរតែ​មិន​បាច់ប្រើជី ប៉ុន្តែត្រូវធ្វើស្មៅឱ្យស្អាត។

“ខ្ទឹមសអាចលក់បានថ្លៃ ដោយក្នុងមួយគីឡូក្រាមលក់បាន 25,000រៀលឯណោះ ចំណែក​ទី​ផ្សារក៏ល្អណាស់ដែរ ហើយខ្ទឹមសនេះគឺគ្មាន​ហានិភ័យ​ត្រូវខាតបង់ទេ ព្រោះទិន្នផលរបស់វាអាចទុក1​ឆ្នាំ​ក៏មិន​ចេះខូចដែរ”

នេះបើតាមលោក ភិន ផន កសិករសាកល្បង​ដាំដំណាំ​ខ្ទឹមស​ជោគជ័យនៅ​ភូមិ​ដោះក្រមុំ សង្កាត់សុខ​ដុម ក្រុងសែមនោរម្យ ខេត្តមណ្ឌលគីរីបានបញ្ជាក់។

សម្រាប់នៅលើទីផ្សារបច្ចុប្បន្ន តម្លៃខ្ទឹមសដែលកត់សម្គាល់ថានាំមកពីប្រទេសចិន​ត្រូវ​បាន​ដាក់លក់ក្នុងតម្លៃ 6,000-7,000 រៀលក្នុង1​គីឡូ​ក្រាម។ ចំណែកខ្ទឹមស ដែលជាផលិតផលក្នុង​ស្រុក មកពីសហគមន៍នៃខេត្តមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា ដាក់លក់ក្នុងតម្លៃ 20,000 រៀលក្នុង1គីឡូក្រាម នៅក្នុងទីផ្សារលក់រាយ និងនៅក្នុងផ្សារសហគមន៍តម្លៃ 2,4000រៀលក្នុង1គីឡូក្រាម។

ឯកឧត្តម វេ​ង សាខុន បានសង្ឃឹមថា ឯកឧត្តម លោកជំទាវ លោក លោកស្រី និង​នាង​កញ្ញា នឹង​ពេញចិត្ត ហើយ​ជួយ​ទិញ​មក​បរិភោគ ដើម្បី​ចូលរួមចំណែក លើ​ស្ទួយ​ផលិតផល​កម្ពុជា ជាពិសេស​លើក​ទឹកចិត្ត​ដល់​កសិករ​របស់​យើង​ក្នុងការ​ពង្រីកការ​ដាំ​ដុះ នាពេលខាងមុខ​ ព្រោះជា​ខ្ទឹមស ដែលជា​ផលិត​ផល​ដំបូង​បានមកពី​ការដាំ​សាកល្បង​ដោយ​ជោគជ័យនៅក្នុង​ឆ្នាំនេះ នៅ​ខេត្ត​មណ្ឌល​គី​រី ។

ឯកឧត្តមបញ្ជាក់ថា ៖

“ប្រសិនបើដាំ​បានជោគ​ជ័យ នោះយើងគិតអំពី​ការផ្គត់ផ្គង់ក្នុងស្រុកជាមុនសិន។ ខ្ញុំគិតថាត្រឹមតែផ្គត់ផ្គង់ក្នុងស្រុក ក៏កសិករ​យើងអាច​រកស៊ី​បានដែរដោយ​ពុំចាំបាច់ធ្វើការនាំចេញ។ ក្រសួងនឹងមានវិធានការក្នុងការជួយ​ជំរុញ​​ឱ្យពលរដ្ឋ​បង្កើនការដាំ​ដំណាំ​ខ្ទឹមសនេះ តាមរយៈការរៀបចំប្រព័ន្ធធារាសាស្រ្ត ដើម្បីឱ្យមានទឹក​ស្រោព​ស្រពគ្រប់​គ្រាន់ រួមទាំងការសន្យាផ្ដល់ជំនួយផ្សេងៗទៀត”

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា រំពឹងថានឹងក្លាយជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា របៀងឧស្សាហកម្ម និងបច្ចេកវិទ្យាអាចក្លាយទៅជាចំណែកនៃកម្លាំងចលករសម្រាប់រុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា

បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។

គួរយល់ដឹង ៖ លុយគ្រីបតូ (Crypto) ជាង២៣០០០លើទីផ្សារបច្ចុប្បន្ន តែខ្លះជោគជ័យខ្លះមិនជោគជ័យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លុយគ្រីបតូ (Cryptocurrencies)ឬលុយឌីជីថលបានក្លាយទៅជាប្រធានបទដ៏ចម្រូងចម្រាសរវាងអ្នកមានជំនឿចិត្តលើទីផ្សារជួញដូរ

Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ

ការប្រកួតកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤ លើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

នាយកដ្ឋានកសិ-ឧស្សាហកម្ម នឹងរៀបចំកម្មវិធីប្រឡងប្រជែងកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤​ដើម្បីលើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក ។

អបអរសាទរ ចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លោកជំទាវអ៊ឹមរចនាសាទរចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិហើយក្រសួងបានត្រៀមខ្លួនជួយសម្រួលដល់ការពង្រីកការនាំចេញ

តំបន់​សេដ្ឋកិច្ចពិសេស​ធំៗចំនួន២​ នឹង​លេច​រូបរាង​នៅពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/04/2024

រដ្ឋាភិបាល​បានជំរុញឱ្យបង្កើន​តំបន់សេដ្ឋកិច្ចពិសេស​ថ្មីៗជា​បន្តបន្ទាប់ឱ្យ​បាន​ច្រើន​​ដើម្បី ទាក់ទាញការ​វិនិយោគពីខាងក្រៅ​ប្រទេស

Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ

ទឹកស៊ីអ៊ីវល្បើងក្នុងស្រុក មានគុណភាព និងធានាសុវត្ថិភាពអ្នកទទួលទាន

ជំនួញ, ព្រឹត្តិការណ៍

• 26/04/2024

ដោយមើលឃើញពីតម្រូវការទីផ្សារក្នុងស្រុក សិប្បកម្មមួយត្រូវបានបង្កើតឡើង និងកំពុងផលិតទឹកស៊ីអ៊ីវល្បើង ដែលជាប្រភេទទឹកស៊ីអ៊ីវបន្ទំ ផ្អាប់ទុកស្របតាមបច្ចេកទេសប្រទេសជប៉ុន។

ស្វែងយល់វិធីសាស្ត្រការពារខ្លួនដើម្បីបង្ការខ្លួនពីការបោកបញ្ឆោតតាមអនឡាញ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 26/04/2024

បច្ចុប្បន្ន បច្ចេកវិទ្យាលើពិភពលោកមានការរីកចម្រើនយ៉ាងខ្លាំង ដែលសង្គម-ជាតិប្រើប្រាស់បម្រើវាជាប្រយោជន៍ដល់ប្រជាជន ប៉ុន្តែវាក៏ត្រូវបានក្រុមជនខិលខូចប្រើប្រាស់ ដើម្បីឧបករណ៍មួយក្នុងការបោកបញ្ឆោតប្រាក់