រដ្ឋមន្ត្រីក្រសួងកសិកម្ម និយាយពីបញ្ហានៃការផ្គត់ផ្គង់ត្រីនៅកម្ពុជា

បន្ទាប់ពីមានការលើកឡើងជាបន្តបន្ទាប់ដោយផ្តោតសំខាន់ទៅលើភាពមិនច្បាស់លាស់នៃលទ្ធភាពការចិញ្ចឹម និងការផ្គត់ផ្គង់ត្រីនៅលើទីផ្សារក្នុងស្រុកកាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបកស្រាយបញ្ជាក់យ៉ាងលម្អិតទៅលើបញ្ហា និងភាពមិនប្រក្រតីលើវិស័យវារីវប្បកម្មនៅកម្ពុជានាពេលបច្ចុប្បន្ន។  

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្ត វេង សាខុន បានបញ្ជាក់ថា ក្រោយពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីប្រព័ត៌មានកាលពីថ្ងៃទី14 ខែមិថុនា ឆ្នាំ2021 រួចមក ក្រសួងបានទទួលមតិយោបល់ពីអ្នកវិភាគ និងសាធារណជនមួយចំនួន ដោយបានបកស្រាយខុសពីការពិត ប្រាសចាកពីអ្វីដែលរាជរដ្ឋាភិបាលបាន និងកំពុងដាក់ចេញនូវនយោបាយកំណែទម្រង់ និងជំរុញអភិវឌ្ឍន៍វិស័យកសិកម្ម ដើម្បីធានាបានសន្តិសុខស្បៀង និងការនាំចេញ ក្នុងដំណាក់កាលដ៏លំបាកបណ្តាលមកពីការរីករាលដាលជំងឺកូវីដ-19។ 

ឯកឧត្តមបញ្ជាក់ថា ៖ «ក្នុងបរិការនេះ ខ្ញុំចង់ទាញអារម្មណ៍អ្នកវិភាគ និងសាធារណជន សូមមេត្តាស្រាវជ្រាវនូវអ្វីដែលជារបត់នយោបាយក្នុងការធ្វើកំណែទម្រង់របស់រាជរដ្ឋាភិបាលលើអនុវិស័យជលផលកន្លងមក ដែលបានចាប់ផ្តើមពីការអនុវត្តវិមជ្ឈការមុនឆ្នាំ2006 មកអនុវត្តការគ្រប់គ្រងវិស័យនេះតាមបែបមជ្ឈការវិញក្រោយឆ្នាំ 2006 ហើយដោយពិនិត្យឃើញនូវភាពចាំបាច់ ប្រមុខររាជរដ្ឋាភិបាលបានសម្រេចធ្វើកំណែទម្រង់សាជាថ្មីម្តងទៀតក្នុងការធ្វើវិមជ្ឈការក្រោយឆ្នាំ2016 ដោយត្រូវប្រគល់សិទ្ធិអំណាចទៅថ្នាក់ក្រោមជាតិ ជាពិសេសប្រគល់សិទ្ធិអំណាចជូនទៅឯកឧត្តមអភិបាលនៃគណៈអភិបាលរាជធានី ខេត្តជាអ្នកគ្រប់គ្រង និងដឹកនាំបង្រ្កាបបទល្មើស ជលផល និងព្រៃឈើ ដែលស្ថិតនៅក្នុងដែនដីរបស់ខ្លួន ដែលទាមទារពេលវេលាក្នុងការកសាង និងពង្រឹងសមត្ថភាពបន្ថែមទៀត។ ក្នុងករណីនេះគឺក្រសួងអាចអន្តរាគមន៍ លុះត្រាតែមានសំណូមពរចាំបាច់តែប៉ុណ្ណោះ»។ 

រដ្ឋមន្ត្រីក្រសួងកសិកម្មបញ្ជាក់ច្បាស់ ច្បាស់ ពីបញ្ហានៃទីផ្សារត្រីនៅកម្ពុជា

«ការបាត់បង់ធនធានធម្មជាតិកន្លងមកមានហេតុផលជាច្រើនដូចដែលខ្ញុំបានគូសបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានរួចហើយ ព្រោះជាលក្ខណៈសត្យានុមត្តិ មិនមែនក្រសួងមិនបានធ្វើនិងដោះស្រាយនោះទេ ព្រោះអ្វីៗបានផ្តើមចេញពីដំណើរនៃការរីកលូតលាស់នៃវិស័យសេដ្ឋកិច្ចជាតិ សង្គម កំណើនទីក្រុងនិងប្រជាជន ការកកស្ទះដីល្បាប់តាមបណ្តាផ្លូវទឹក និងបណ្តាព្រែកនានា នៅតាមដងទន្លេជាដើម។ ដោយឡែកការធ្វើវារីវប្បកម្មរបស់យើងនាពេលបច្ចុប្បន្នគឺស្ថិតនៅរាយប៉ាយ ខ្វះទុន ខ្វះប្រភពទឹក ការចិញ្ចឹមមិនបានដាក់ចេញនូវការចិញ្ចឹមជាលក្ខណៈបណ្តាក់តគ្នាបានល្អនោះទេ ហើយការប្រមូលផលជួបការលំបាក ត្រូវប្រើពេលយូរចេញពីខេត្តមួយទៅខេត្តមួយ ដែលត្រូវការពេលវេលាច្រើន ដើម្បីប្រមូលធ្វើការផ្គត់ផ្គង់ទីផ្សារ និងការដឹកជញ្ជូនមកកាន់ទីផ្សារចែកចាយ»។ 

ជាមួយគ្នានេះ ឯកឧត្តមក៏បានបញ្ជាក់ដែរថា បញ្ហាប្រឈមជាច្រើនទៀតដែលក្រសួងបាន និងកំពុងពិនិត្យ និងដោះស្រាយជាលក្ខណៈអន្តរក្រសួងជាបណ្តើរៗ ក្នុងនេះមានក្រសួង និងស្ថាបន ចំនួន 7 ដែលមានការជាប់ទាក់ទងទៅនឹង៖

1) គោលនយោបាយនៃការត្រួតពិនិត្យ និងការបង់ពន្ធនៃការនាំចូល,

2) ការគ្រប់គ្រងទីផ្សារ និងការធ្វើពាណិជ្ជកម្មក្នុងនិងក្រៅស្រុក,

3) ការគ្រប់គ្រងធនធានទឹក រួមទាំងព្រែក ស្ទឹង បឹងបួរ និងបឹងទន្លេសាប ហើយនឹងផ្គត់ផ្គង់ទឹកក្នុងការធ្វើវារីវប្បកម្ម,

4) ការជួយគាំទ្រ និងការលើកទឹកចិត្តក្នុងការកែឆ្នៃផលិតផលជលផល និងចំណី ប្រកបដោយការប្រគួតប្រជែងជាមួយប្រទេសជិតខាង

5) ការផ្តល់ឥណទាននិង

6) ការជួយគាំទ្រពីអាជ្ញាធរដែនដល់ការជួយគាំទ្រសកម្មភាពនានានៅនឹងមូលដ្ឋានផងដែរ។

បើទោះបីកម្ពុជាជួបបញ្ហាប្រឈមមួយចំនួនដែលនៅសេសសល់ទាក់ទងទៅនឹងការធ្វើវារីវប្បកម្ម និងបញ្ហាទីផ្សារយ៉ាងណាក៏ដោយ ក៏ការធ្វើវារីវប្បកម្មនៅកម្ពុជាក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ (2015-2020)បានប្រព្រឹត្តទៅ ទទួលបានវឌ្ឍនភាព ដោយមានសន្ទុះគួរឱ្យកត់សំគាល់ ដែលទិន្នផលវារីវប្បកម្មប្រមូលប្រចាំឆ្នាំ៖

– 2015 ទទួលបាន  143,141 តោន   

– 2016 ទទួលបាន 172,500 តោន  

– 2017 ទទួលបាន 207,443 តោន

– 2018 ទទួលបាន 254,048 តោន

– 2019 ទទួលបាន 307,408 តោន 

(មានកំណើនទិន្នផលវារីវប្បកម្មប្រចាំឆ្នាំជាមធ្យម 20.6% ចាប់ពីឆ្នាំ2015-2019) និង

-2020 កើនឡើងដល់ 400,400 តោន មានកំណើន 30% ធៀបទៅនឹងឆ្នាំ2019។ 

កំណើនឡើងជាលំដាប់នៃទិន្នផលវារីវប្បកម្មនេះ ដោយសារតែមានការចាប់អារម្មណ៍ និងចូលរួមយ៉ាងសកម្មពីសំណាក់ក្រសួងពាក់ព័ន្ធ និងបងប្អូនវារីវប្បករកម្ពុជា គួបផ្សំនឹងការជួយឧបត្ថម្ភគាំទ្រពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ទាំងបច្ចេកទេស និងទុនជាប្រាក់កម្ចី និងថវិកាពីដៃគូអភិវឌ្ឍន៍អន្តរជាតិនានាផងដែរចំពោះសកម្មភាពអភិវឌ្ឍន៍វារីវប្បកម្មនៅកម្ពុជា។

បន្ថែមលើសពីនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំនូវវិធានការគោលនយោបាយជំរុញវារីវប្បកម្មឆ្នាំ2021-2023 ក្នុងគោលបំណងបងើ្កនផលិតភាពវារីវប្បកម្មឱ្យមានការប្រកួតប្រជែង បរិយាប័ន្ន និងនិរន្តរភាព៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

Olam Agri ជំរុញការបណ្តុះបណ្តាលកសិករលើផលិតកម្មស្រូវ ដើម្បីជួយពួកគេបង្កើនប្រាក់ចំណូល

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/04/2024

Olam ផ្តល់កម្មវិធីបណ្តុះបណ្តាលដ៏ទូលំទូលាយសម្រាប់ដល់កសិករជាដៃគូដែលផ្តោតទៅលើលក្ខខណ្ឌ និងគោលដៅរបស់កសិករជាមូលដ្ឋាន ដើម្បីលើកកម្ពស់ជីវភាពរបស់ពួកគេ។

ផែនការហិរញ្ញវត្ថុ គឺជាឧបករណ៍ដ៏សំខាន់សម្រាប់ក្រុមគ្រួសារនីមួយៗ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 23/04/2024

គ្រួសារនីមួយៗតែងតែងមានក្តីស្រមៃចង់មានរំហូរសាច់ប្រាក់គ្រប់គ្រាន់ក្នុងដៃសម្រាប់ចំណាយលើការរស់នៅប្រចាំថ្ងៃ ប្រចាំខែ និងប្រចាំឆ្នាំជាដើម ប៉ុន្តែវាមិនមែនជារឿងងាយស្រួលនោះទេ

កម្ពុជា – ចិន ឯកភាពគ្នាជំរុញវិស័យទេសចរណ៍ និងបង្កើនជើងហោះហើរត្រង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2024

កម្ពុជា-ចិន បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ ការហោះហើរត្រង់ និងយុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤»

ក្រុងរុនតាឯក និងពាក់ស្នែង បាន និងកំពុងប្រែក្លាយឱ្យទៅជាបុរីជនបទគំរូរបស់កម្ពុជា

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 23/04/2024

រាជរដ្ឋាភិបាល​ បានជំរុញឱ្យ​រៀបចំ​បង្កើត​បុរីជនបទនៅតាម​បណ្ដាខេត្ត​នានា​ទូទាំង​ប្រទេស ​ដើម្បីលើកកម្ពស់​ដល់សុខុមាលក្នុងការ​រស់នៅ​របស់ប្រជាពលរដ្ឋ

ផ្លែដូងស្រស់របស់កម្ពុជា ត្រូវបានអនុញ្ញាតឱ្យនាំចេញជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/04/2024

ផ្លែដូងស្រស់របស់កម្ពុជាទទួលបានការអនុញ្ញាតឱ្យនាំចេញជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិនបន្ទាប់ពីកិច្ចប្រជុំលើកទី៧នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន

កិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/04/2024

កិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣

សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកនវានុវត្តន៍ឌីជីថល ជាចលករដ៏សំខាន់ក្នុងដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/04/2024

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ទុកនវានុវត្តន៍ឌីជីថល ជាចលករដ៏សំខាន់ក្នុងដំណើរការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ

អ្នកជំនាញព្យាករណ៍ថា តម្លៃ Bitcoin នឹងបន្តហក់ឡើងដល់ទៅ១៦ម៉ឺនដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/04/2024

ការស្ទុះងើបឡើងវិញនៃ Bitcoin កាលពីឆ្នាំ២០២៣បានធ្វើឲ្យសកម្មភាពវិនិយោគលើលុយឌីជីថលនេះចាប់ផ្តើមកម្រើកឡើងវិញខ្លាំងសារជាថ្មី

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញមន្ត្រី និងអាជ្ញាធរពាក់ព័ន្ធខេត្តឧត្តរមានជ័យ ពន្លឿនការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 22/04/2024

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញដល់មន្ត្រី និងអាជ្ញាធរពាក់ព័ន្ធខេត្តឧត្តរមានជ័យ ពន្លឿនការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័សបំផុត ។

ពាងទឹក ត្បិតថាគេមិនសូវប្រើប្រាស់នៅតាមផ្ទះច្រើនដូចមុន ប៉ុន្តែតម្រូវការទីផ្សារនៅតែមាន

ជំនួញ, ព្រឹត្តិការណ៍

• 22/04/2024

ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ទីផ្សារពាងទឹកហាក់មានការកើនឡើងជាងសព្វមួយដង ដោយសារតែគេនិយមទិញយកទៅដាក់នៅតាមវត្តអារាម ក៏ដូចជាកន្លែងដែលគេលេងទឹក