fbpx

រដ្ឋមន្ត្រីពាណិជ្ជកម្ម ៖ ការលក់ស្បៀង និងគ្រឿងឧបភោគបរិភោគជូនពលរដ្ឋក្នុងតំបន់ក្រហមគឺធ្វើតាមការក្ដីណែនាំរបស់រាជរដ្ឋាភិបាល

ក្រោមការយកចិត្តទុកដាក់អនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្មបាន​បញ្ចេញនូវស្បៀងយុទ្ធសាស្ត្រសំខាន់ៗសម្រាប់លក់ជូនប្រជាពលរដ្ឋដែលកំពុងជួបផលលំបាកដែលស្ថិតនៅក្នុងភូមិសាស្ត្រហាមឃាត់នៃតំបន់ក្រហម ជាមួយនឹងតម្លៃក្រោមទីផ្សារ រួមនឹងការគ្រប់គ្រងទៅលើការដំឡើងតម្លៃទំនិញនៅតាមបណ្តាទីផ្សារមួយចំនួនផងដែរ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ នៅក្នុងដំណើរចុះពិនិត្យស្តង់លក់ស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគជូនប្រជាពលរដ្ឋ​ដែល​កំពុង​ជាប់​ក្នុងតំបន់បិទខ្ទប់នៅភូមិសាស្ត្ររាជធានីភ្នំពេញនៅថ្ងៃទី28 ខែមេសា ឆ្នាំ2021 បានលើកឡើងថាការលក់ស្បៀង និងគ្រឿងឧបភោគបរិភោគ​របស់​ក្រសួងពាណិជ្ជកម្មជូនប្រជាពលរដ្ឋ​ក្នុងតំបន់បិទខ្ទប់នៅភូមិសាស្ត្ររាជធានីភ្នំពេញ(តំបន់ក្រហម)គឺធ្វើឡើងតាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល​កម្ពុជាដើម្បី​ជួយសម្រួលដល់ផលលំបាករបស់ប្រជាជនដែលកំពុងស្ថិតនៅក្នុងតំបន់ក្រហម។

លោករដ្ឋមន្ត្រីបានបន្តថា នៅក្នុងសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ01 សណន ចុះថ្ងៃទី19 ខែមេសា ឆ្នាំ2021ស្ដីពីវិធាន​ការលម្អិតដើម្បី​រឹត​បន្តឹង​ការអនុវត្តសេចក្ដីសម្រេចស្ដីពីការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរាល​ដាល​នៃជំងឺកូវីដ-19 និងក្រោម​ការតាមដានត្រួតពិនិត្យ គុណភាព និងសន្ទស្សន៍ថ្លៃទំនិញជាប្រចាំដោយ​អគ្គនាយកដ្ឋាន​ការពារអ្នក​ប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការ​ក្លែងបន្លំ(ក.ប.ប.)ដែលជាស្ថាប័នជំនាញ។

ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ថា ការផ្គត់ផ្គង់ស្បៀង និងគ្រឿងឧបភោគបរិភោគចាំបាច់ជូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម ក្រសួងពាណិជ្ជកម្ម បាន​បញ្ចេញ​ស្បៀងឱ្យចរាចរក្នុងទីផ្សារតាមរយៈទីផ្សារអនឡាញ (shop.moc.gov.kh) និងរថយន្តចល័តរបស់ក្រុមហ៊ុន ហ្គ្រីនត្រេដ និងរថយន្ត​ក្រសួង​ចំនួន8គ្រឿង ព្រមទាំងបើកស្ដង់លក់ទំនិញចំនួន11ទីតាំង ដែលមាន25ស្តង់ ដើម្បីទ្រទ្រង់ស្ថិរភាពថ្លៃទំនិញដែលជាស្បៀងមូលដ្ឋាន ក្នុងនោះរួមមាន៖ អង្ករ មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកសុទ្ធ ឆៃប៉ូវ និងស្បៀងមូលដ្ឋានមួយចំនួនទៀត ដែលត្រូវបានត្រួតពិនិត្យគុណភាព និងតម្លៃ យ៉ាងយកចិត្តទុកដាក់ដោយ អគ្គនាយកដ្ឋាន ក.ប.ប. ដោយក្រសួងបានចាត់មន្ត្រីជំនាញរបស់ខ្លួនឱ្យបន្តចុះត្រួតពិនិត្យ និងតាមដានសន្ទស្សន៍ ថ្លៃទំនិញតាម ទីផ្សារជាប្រចាំ ដើម្បីទប់ស្កាត់ការបន្លំគុណភាព ការលក់ដូរបំប៉ោងតម្លៃទំនិញ ព្រមទាំងណែនាំដល់អាជីវករទាំងអស់ឱ្យបិទស្លាកថ្លៃនៅលើមុខទំនិញ និងកុំឱ្យ​មានការផ្លាស់ប្តូរថ្លៃទំនិញតាមអំពើចិត្តលើសពីតម្លៃទំនិញដែលបានលក់មុនពេលបិទខ្ទប់។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ក្នុងករណីមានការលួចបន្លំ ដំឡើងថ្លៃណាមួយកើតឡើង ក្រសួងលើកទឹកចិត្ត​ដល់​ពលរដ្ឋអាចរាយការណ៍ជាបន្ទាន់មកកាន់អាជ្ញាធរមានសមត្ថកិច្ច និងអង្គភាពពាក់ព័ន្ធរបស់ក្រសួង ឬមន្ត្រីប្រចាំការនៅតាមស្តង់លក់ទំនិញ ដើម្បីចាត់​វិធាន​ការឱ្យបានទាន់ពេលវេលា។

សូមជម្រាបថា ចាប់ពីថ្ងៃទី23-27 ខែមេសា ឆ្នាំ2021 ការលក់តាមស្តង់ទាំង11ទីតាំង បានអង្ករ 1,362បាវ មីជាតិ 4,331កេស ទឹកត្រី 1,227យួរ ទឹកស៊ីអ៊ីវ 1,191យួរ ត្រីខ 2,763យួរ ឆៃប៉ូវ 483ថង់ និងទឹកសុទ្ធ 88កេស ក្នុងតម្លៃទាបជាងទីផ្សារជូនប្រជាពលរដ្ឋដែលកំពុងរស់នៅតំបន់ក្រហម៕

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

អត្ថប្រយោជន៍ និងហានិភ័យនៃការជួញដូរភាគហ៊ុន

ការជួញដូរភាគហ៊ុនអាចជួបនូវហានិភ័យមួយចំនួនដែលធ្វើឱ្យថ្លៃនៃភាគហ៊ុនធ្លាក់ចុះ ឬមានការប្រែប្រួលខ្លាំង។ យើងអាចចាត់ថ្នាក់ហានិភ័យទាំងនោះ ជាបីប្រភេទចម្បងៗ
ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

កម្ពុជានឹងទទួលបានប្រមាណ ១,៥៦ ពាន់លានដុល្លារ ពី IMF ដើម្បីស្តារសេដ្ឋកិច្ច និងដោះស្រាយបញ្ហាកូវីដ

ស្ថាប័ន IMF បានអនុម័តជាប្រវត្តិសាស្ត្រលើកញ្ចប់ថវិកា ៦៥០ ពាន់លានដុល្លារ ដើម្បីជម្រុញលទ្ធភាពទូទាត់ការចំណាយរបស់សកលលោក ហើយកម្ពុជានឹងទទួលបានប្រមាណ ១,៥៦ ពាន់លាន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

រយៈពេល2ឆ្នាំ កម្ពុជានាំចេញកង់ទៅកាន់ទីផ្សារអន្តរជាតិសម្រេចបានទឹកប្រាក់ជាង950លានដុល្លារ

រយៈពេល 2ឆ្នាំចុងក្រោយនេះ គឺក្នុងឆ្នាំ2019 និងឆ្នាំ2020កន្លងទៅ កម្ពុជាបាននាំចេញកង់ទៅកាន់ទីផ្សារអន្តរជាតិក្នុងកំណើនគួរឱ្យកត់សម្គាល់រហូតដល់ជាង 4.33លានគ្រឿង គិតជាទឹកប្រាក់មានប្រមាណជាង 950លានដុល្លារ ។
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

ពីកំទេចឈើធ្វើផ្ទះដែលនៅសល់គ្មានប្រយោជន៍ ច្នៃជាវត្ថុប្រើប្រាស់ច្រើនមុខតាមរយៈបច្ចេកវិទ្យា 3D

កំទេចឈើដែលសល់ពីការធ្វើផ្ទះ ឬសំណល់ឈើចាស់ៗដែលគ្មានប្រយោជន៍ ត្រូវបានក្រុមជំនាញផ្នែកបច្ចេកវិទ្យា 3D ប្រមូលយកទៅកែច្នៃផលិតជាឧបករណ៍ប្រើប្រាស់ និងគ្រឿងលម្អបានយ៉ាង
ជំនួញ, ព្រឹត្តិការណ៍

ពីសម្បកកង់រថយន្តចាស់ៗ ក្លាយទៅជាធុងសំរាមជួយដល់បរិស្ថាន និងផ្តល់ចំណូលដល់សហគមន៍

ពីសម្បកកង់រថយន្តចាស់ៗដែលជាសំណល់ប្លាស្ទិកមិនងាយរលាយ ត្រូវបានកែច្នៃជាសម្ភារប្រើប្រាស់យ៉ាងស្រស់ស្អាត ជាពិសេសធុងបរិស្ថាន ដែលកំពុងទទួលការគាំទ្រ និងមានទីផ្សារល្អ
ព្រឹត្តិការណ៍, អចលនទ្រព្យ

គន្លឹះសំខាន់ៗចំនួន២ ក្នុងការទិញផ្ទះដោយបង់រំលស់មិនមានហានិភ័យ

អ្នកជំនាញសេដ្ឋកិច្ចបានបង្ហាញការសាទរទៅនឹងភាពរីកចម្រើននៃទីផ្សារអចលនទ្រព្យនាពេលបច្ចុប្បន្ន ប៉ុន្តែបានបង្ហាញពីក្ដីបារម្ភពាក់ព័ន្ធទៅនឹងការទិញបង់រំលស់ដោយមិនគិត…..
ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

ចំណេះដឹងហិរញ្ញវត្ថុ ៖ តើអ្វីជាចលនា F.I.R.E ?

F.I.R.E គឺជាអក្សរកាត់នៃឃ្លាជាភាសាអង់គ្លេសពេញថា Financial Independence, Retire Early ដែលយើងអាចបកប្រែជាខេមរភាសាថា ឯករាជ្យភាពផ្នែកហិរញ្ញវត្ថុ ការចូលនិវត្តន៍មុន
ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

១៤ចំណុចដែលត្រូវពិចារណាពាក់ព័ន្ធនឹងហិរញ្ញវត្ថុមុនសម្រេចចិត្តចូលនិវត្តន៍

ការចូលនិវត្តន៍ទាមទារការធ្វើផែនការយ៉ាងច្រើន ដែលមិនត្រឹមតែត្រូវគិតលើកញ្ចប់ប្រាក់សម្រាប់ចំណាយនោះទេ ថែមទាំងមានផែនការ និងរបៀបចំណាយ ដើម្បីអាចថែរក្សាកញ្ចប់ប្រាក់
ព្រឹត្តិការណ៍, អចលនទ្រព្យ

ហេតុអ្វីតម្លៃអចលនទ្រព្យរបស់សិង្ហបុរីថ្លៃជាងគេខ្លាំងធៀបក្នុងតំបន់ព្រមទាំងពិភពលោក

សេដ្ឋកិច្ចដ៏រឹងម៉ាំស្ទើរគ្រប់វិស័យគឺជាកត្តាដ៏សំខាន់បំផុតនៃស្ថិរភាពទៅលើវិស័យអចលនទ្រព្យរបស់សិង្ហបុរី បើទោះបីស្ថិតនៅក្នុងបញ្ហាវិបត្តិកូវីដក្តី ក៏កំណើនតម្លៃទីផ្សារលំនៅដ្ឋានមានការ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

អ្នកដឹកជញ្ជូននិយាយពីផលលំបាកក្នុងការបញ្ចូនបន្លែ ផ្លែឈើចូលទីផ្សារក្នុងរាជធានីភ្នំពេញ

ក្រោមការអនុវត្តវិធានការសុវត្ថិភាពរបស់រាជរដ្ឋាភិបាល​ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-19 ដោយតម្រូវបិទខ្ទប់រាជធានីភ្នំពេញ និង​ក្រុងតាខ្មៅ នៃខេត្តកណ្ដាល….

AMS ECONOMY
@amseconomy