ក្រសួងកសិកម្មកំពុងប្រយុទ្ធ នឹងការធ្លាក់ចុះគុណភាពធនធានដីសម្រាប់ដំណាំកសិកម្ម

ភ្នំពេញ ៖ ការលើកកម្ពស់លើការអនុវត្តគ្រប់គ្រងដីដើម្បីទប់ស្កាត់ការធ្លាក់ចុះគុណភាពដីក្នុងផលិតកម្មដំណាំនៅតំបន់មួយចំនួន ត្រូវបានក្រសួងកសិកម្មរិះរក មធ្យោបាយ ដើម្បីទប់ទល់នឹងការធ្លាក់ចុះគុណភាពដីកសិកម្ម និងធ្វើឱ្យធនធានដី ដែលកំពុងប្រើប្រាស់សម្រាប់ការដាំដុះដំណាំកសិកម្មទទួលបានភាពវិជ្ជមានសម្រាប់ផលិតភាព និងនិរន្តរភាពនៃផលិតកម្មដំណាំកសិកម្ម។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីកសិកម្ម។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ក្នុងតំបន់ខ្ពង់រាបភាគនិរតី ឧត្តរ និងបូព៌ានៃប្រទេសកម្ពុជា មានធនធានដីប្រមាណជា ៨,១២ លានហិកតា បាន និងកំពុងប្រើប្រាស់សម្រាប់ដាំដុះដំណាំកសិកម្ម ស្របពេលកំពុងប្រឈមនឹងភាពងាយរងគ្រោះដោយសារការហូរច្រោះ សឹករេចរិល ក្នុងនោះភាគនិរតីមានប្រមាណ ០,៤៩ លានហិកតា ងាយរងគ្រោះដែលបង្កឱ្យមានហានីភ័យបំផុតដល់ដំណាំកសិកម្មនៅពេលអនាគត។

ឯកឧត្តមបានមានប្រសាសន៍ឱ្យដឹងថា ៖

«ការធ្លាក់ចុះគុណភាពដីកសិកម្មបានធ្វើឱ្យប្រទេសកម្ពុជាខាតបង់តម្លៃសេដ្ឋកិច្ចប្រមាណជា ៦៧៧លានដុល្លារ ក្នុងឆ្នាំ២០១៧ ឬប្រហែលជា ៣% នៃផលិតផលសរុបក្នុងស្រុក (GM/UNCCD, 2018)។ បញ្ហានេះ បានក្លាយជាកង្វល់ដ៏ធំមួយសម្រាប់កសិករ ក៏ដូចជារាជរដ្ឋាភិបាល ព្រោះវាបានជះឥទ្ធិពលជាអវិជ្ជមានលើផលិតភាព និងនិរន្តរភាពនៃផលិតកម្មដំណាំ»

ជាមួយគ្នានេះទឹកជំនន់ ភាពរាំងស្ងួតធ្ងន់ធ្ងរ និងការអូសបន្លាយពេលយូរអង្វែង សំណឹកដីដោយ​សារឥទ្ធិពលខ្យល់ និងភ្លៀង គឺជាកត្តាធម្មជាតិដែលបង្កឱ្យដីស្រទាប់លើសឹករេចរិល និងធ្លាក់ចុះ ឬបាត់​បង់គុណភាពដីតែម្តង។ កត្តាធម្មជាតិ រួមផ្សំនឹងកត្តាមនុស្ស ក៏នាំឱ្យដីបាត់បង់សមត្ថភាពផលិត​របស់​ខ្លួនទាំងស្រុង ហើយនៅទីបំផុតវានឹងប្រែក្លាយទៅជាដីវាលរហោស្ថាន ហើយពិតណាស់នឹងបង្កឱ្យមានហានិភ័យដល់សន្តិសុខស្បៀង ក៏ដូចជាសេដ្ឋកិច្ចជាតិផងដែរ។ នេះបើតាមឯកឧត្តមរដ្ឋមន្ត្រី។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ការដាំដំណាំគម្របដីដោយប្រើប្រាស់ពពួកគ្រួសារសណ្តែក ដូចជាដំណាំសណ្តែកបាយ គឺជាវិធីសាស្ត្រដ៏សមស្របមួយ ក្នុងការជួយលើកកម្ពស់ជីជាតិដី ជាពិសេស ដីដែលងាយ ឬរងនូវការរេចរឹលជីជាតិដី។ ក្រៅពីជួយលើកកម្ពស់ជីជាតិដី សណ្តែកបាយក៏ជាប្រភេទដំណាំសេដ្ឋកិច្ចមួយ ហើយក៏ជាប្រភពចំណូលអាចជួយបង្កើនសេដ្ឋកិច្ច និងអាហារូបត្ថម្ភសម្រាប់គ្រួសារកសិករផងដែរ។ ដូច្នេះ ការដាំដំណាំសណ្តែកបាយ ជាដំណាំគម្របដីនៅតាមចន្លោះជួរនៃដំណាំចម្បង គឺជាវិធីសាស្ត្រដ៏ល្អមួយដើម្បីជួយលើកកម្ពស់គុណភាពជីជាតិដី ជួយកាត់បន្ថយការបាត់បង់ជីជាតិដី និងការហូរច្រោះ។

ផ្អែកលើមូលហេតុ និងអត្ថប្រយោជន៍ខាងលើ នាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្មនៃអគ្គនាយកដ្ឋានកសិកម្មបានរៀបចំធ្វើចម្ការបង្ហាញស្តីពី “ការលើកកម្ពស់ការអនុវត្តល្អលើការគ្រប់គ្រងដីដើម្បីទប់ស្កាត់ការធ្លាក់ចុះគុណភាពដីក្នុងផលិតកម្មដំណាំនៅតំបន់ខ្ពស់រាប” ដោយជ្រើសយកខេត្តកោះកុង ជាខេត្តសម្រាប់រៀបចំចម្ការបង្ហាញជូនដល់កសិករ និងអ្នកប្រើប្រាស់ធនធានដីទាំងអស់។

គោលបំណងចម្បងនៃការធ្វើចម្ការបង្ហាញនេះ គឺដើម្បីបង្ហាញជាក់ស្តែងអំពីវិធីសាស្រ្តវាស់វែងការហូរច្រោះដី និងវិធានការគ្រប់គ្រងជីជាតិដីដើម្បីកាត់បន្ថយការហូរច្រោះដីនៅតំបន់ទីជម្រាលតាមរយៈ ១- ការបញ្ជ្រាបបច្ចេកទេសដាំដុះដំណាំសណ្តែកបាយ នៅតាមចន្លោះជួរដំណាំពោតដែលជាដំណាំចម្បង ២- ការបញ្រ្ជាបបច្ចេកទេស កាត់បន្ថយការបាត់បង់ជីជាតិដី តាមរយៈការដាំដុះដំណាំសណ្តែក​បាយ ជាដំណាំគម្របដីនៅតាមចន្លោះជួរដំណាំពោត។

ជាលទ្ធផលទទួលបានពីការស្រាវជ្រាវបានបង្ហាញថា កម្ពស់ទឹកភ្លៀងសរុបប្រចាំឆ្នាំ២០១៩ ក្នុងខេត្ត កោះកុងមានចំនួន ៤ ៣០៣ ម.ម កម្រិតកម្ពស់ទឹកភ្លៀងខ្ពស់មាននៅក្នុងខែសីហា និងកញ្ញា ក្នុងនោះបរិមាណទឹកភ្លៀងខ្ពស់បំផុតមានក្នុងខែសីហា (១ ០៥៤ ម.ម) ហើយនៅខែបន្តបន្ទាប់ កម្រិតនៃកម្ពស់ទឹកភ្លៀងបានធ្លាក់ចុះ។

ចម្ការដែលដាំដុះតាមបច្ចេកទេស (ដាំសណ្តែកបាយជាដំណាំគម្របដី) បានជួយកាត់បន្ថយបរិមាណដីហូរច្រោះចេញជាមធ្យមចំនួន៣០% ធៀបនឹងចម្ការកសិករដែលមិនបានដាំសណ្តែកបាយជាដំណាំគម្របដី។ បច្ចេកទេសដាំពោត ជាជួរភ្លោះ បានជួយបង្កើនទិន្នផលដើមពោត និងចំនួនផ្លែពោតចំនួន១០០% និង ១៦០% រៀងៗគ្នា ធៀបនឹងបច្ចេកទេសដាំដុះតាមទម្លាប់កសិករ។

ជារួម បរិមាណដីហូរច្រោះចេញពីចម្ការមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយបច្ចេកទេសដាំដុះ កម្រិតជម្រាល ចម្ការ កម្រិតលូតលាស់របស់ដំណាំ ឬជីវម៉ាសដំណាំ និងកម្ពស់ទឹកភ្លៀង។ កម្រិតនៃការហូរច្រោះដីចេញពីចម្ការមានច្រើនបំផុតក្នុងខែកក្កដា និងខែសីហា នៅពេលដែលមានភ្លៀងធ្លាក់ច្រើន ហើយ​ជីវម៉ាសដំណាំមានតិចតួចនៅឡើយ។

នាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម នឹងធ្វើការសិក្សាបន្ថែមទៀតលើការកាត់ បន្ថយការហូរច្រោះដី និងវិធានការគ្រប់គ្រងជីជាតិដីនៅតំបន់ទីជម្រាលដើម្បីទទួលបានទិន្នន័យកាន់តែសុក្រឹត្យថែមទៀត ពិសេសការបាត់បង់បរិមាណដីក្នុង១ហិកតា ការបាត់បង់សារធាតុចិញ្ចឹមក្នុងដី ការធ្លាក់ចុះគុណ​ភាព និងសុខភាពដី និងតម្លៃសេដ្ឋកិច្ចនៃការធ្លាក់ចុះគុណភាពដី៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា និងក្រុមហ៊ុន អប្សរា មេឌាសឺវីស (AMS) សម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលបំពេញការងារប្រមូលផ្តុំទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

នស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា និងក្រុមហ៊ុន AMS សម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលបំពេញការងារប្រមូលផ្តុំទំនើប

ធនាគារជាតិនៃកម្ពុជាចេញសេចក្តីបំភ្លឺអំពីប្រតិបត្តិការទូទាត់ឌីជីថលនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 29/03/2024

ប្រតិបត្តិការទូទាត់ឌីជីថលនៅកម្ពុជា បានកើនឡើងយ៉ាងឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របពេលដែលការប្រើប្រាស់ទូរស័ព្ទទំនើបមានកំណើនខ្ពស់ និងគំនិតផ្តួចផ្តើមថ្មីៗកាន់តែច្រើនពីធនាគារជាតិនៃកម្ពុជា

Okra គំរូធុរកិច្ចបរិយាបន្ន ដើម្បីដោះស្រាយបញ្ហាថាមពលស្អាតតម្លៃទាប សំដៅសហគមន៍ក្រីក្រនៅកម្ពុជា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/03/2024

Okra ជាគំរូធុរកិច្ចបរិយាបន្នមួយនៅកម្ពុជាដែលមានដំណើរអាជីវកម្មតាមរយៈការជួយគាំទ្រ និងផ្គត់ផ្គង់ថាមពលស្អាត តម្លៃទាបសំដៅសហគមន៍ក្រីក្រ

ក្រសួងពាណិជ្ជកម្មកម្ពុជា-កូរ៉េ ពិភាក្សាលើការជំរុញ និងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

មន្ត្រីជាន់ខ្ពស់កម្ពុជា បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េ ដើម្បីពិភាក្សាអំពីវឌ្ឍនភាពនៃទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំង២

លោកស្រី យូ បូរី ៖ ឌីជីថលពិតជាសំខាន់ក្នុងការជំរុញអាជីវកម្មធុនតូច និងមធ្យម ក៏ដូចជាជំនួញ

ជំនួញ, ព្រឹត្តិការណ៍

• 29/03/2024

បច្ចុប្បន្ននេះ ឌីជីថល បានដើរតួយ៉ាងសំខាន់ក្នុងការបម្រើសេចក្ដីត្រូវការបស់មនុស្ស ដូច្នេះ ចង់ ឬមិនចង់ ប្រជាជនគ្រប់ស្រទាប់ត្រូវតែសម្របខ្លួនឱ្យទាន់បរិបទ

តម្លៃប្រេងឡើងថ្លៃលើសពី ៨៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលការផ្គត់ផ្គង់នៅតែបន្តមានភាពតឹងតែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

តម្លៃប្រេងឆៅម៉ាក Brent បានឡើងថ្លៃដល់ ៨៧,៣០ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) បានឡើងថ្លៃ ៨២,៦៣ ដុល្លារក្នុងមួយបារ៉ែល

ដំណឹងល្អ ! ស្ពានអាកាស​មរតក​តេជោ​ ដំណាក់កាលទី​១ នឹង​ដាក់ឱ្យ​ប្រើប្រាស់​បណ្តោះអាសន្នចាប់ពីថ្ងៃទី០១ ខែមេសា​តទៅ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 29/03/2024

ដំណឹងល្អ ! ស្ពានអាកាស​មរតក​តេជោ​ ដំណាក់កាលទី​១ នឹង​ដាក់ឱ្យ​ប្រើប្រាស់​បណ្តោះអាសន្នចាប់ពីថ្ងៃទី០១ ខែមេសា​តទៅ

ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ និងសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ ចុះ MOU ដើម្បីជួយលើកកម្ពស់ការអប់រំ និងចំណេះដឹងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 29/03/2024

ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ និងសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ ចុះ MOU ដើម្បីជួយលើកកម្ពស់ការអប់រំ និងចំណេះដឹងហិរញ្ញវត្ថុ

អាជីវកម្មបរិយាបន្ន VinaSamex ជួយសម្រួលជីវភាពប្រជាជនក្រីក្រនៅខេត្តភាគខាងជើងនៃប្រទេសវៀតណាម

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

អាជីវកម្មបរិយាបន្ន VinaSamex កំពុងជួយជីវភាពប្រជាជនក្រីក្រនៅខេត្តភាគខាងជើងនៃប្រទេសវៀតណាមឱ្យមានលទ្ធភាពធូរធាជាងមុន

My Dream Home ធរុកិច្ចបរិយាបន្នបង្កើតឡើងដើម្បីបំពេញក្តីសុបិនពលរដ្ឋដែលមានជីវភាពខ្វះខាតអាចសាងសង់ផ្ទះផ្ទាល់ខ្លួន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

My Dream Home ជាអ្នកជំនាញផលិតឥដ្ឋបរិស្ថាន ឬ Eco-brick ដែលមានតម្លៃទាប ងាយស្រួលប្រើប្រាស់ និងពុំចាំបាច់មានជំនាញក្នុងការងារជាជាងសំណង់ឡើយ