ក្រសួងបរិស្ថានប្រកាសជ្រើសរើសប្រធានផ្នែកធនធានមនុស្ស ដើម្បីបម្រើការងារនៅលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គនៅប្រទេសឡាវ

ភ្នំពេញ៖ ក្រសួងបរិស្ថានប្រកាសជ្រើសរើសប្រធានផ្នែកធនធានមនុស្ស (Chief Human Resources Officer) ដើម្បីទៅបម្រើការងារនៅលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គនៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាន ដែលចេញផ្សាយកាលពីដើមសប្តាហ៍នេះ។

ក្រសួងបរិស្ថានបានឱ្យដឹងថា ដោយសារប្រធានផ្នែកធនធានមនុស្ស ដែលត្រូវចាប់ផ្តើមចូលបម្រើការងារនាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នៅ MRCS ទីក្រុងវៀងច័ន្ទ ប្រទេសឡាវបានលាឈប់ពីការងារដោយមូលហេតុក្រុមគ្រួសារ។

ក្នុងន័យនេះ លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ(MRCS) តាមរយៈគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានស្នើសុំធ្វើការផ្សព្វផ្សាយសេចក្តីជូនដំណឹងដល់មន្ត្រីរាជការនៅតាមក្រសួង-ស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិ ដើម្បីដាក់ពាក្យចូលរួមប្រឡងជ្រើសរើសប្រធានផ្នែកធនធានមនុស្ស (Chief Hurran Resources Officer) ទៅបម្រើការងារនៅលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គនៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។

បេក្ខជនដាក់ពាក្យស្នើសុំប្រឡងប្រជែងត្រូវបំពេញលក្ខខណ្ឌនៃការជ្រើសរើស ដូចមានសេចក្តីលំអិតក្នុងឯកសារជូនភ្ជាប់ និងក្នុង MRC Website: http://www.mrcmekong.org/working-with-mic/ employment and https://www.facebook.com/Mekong-River-Commission- 165798426775632/timeline/1

អាស្រ័យហេតុនេះ សូមមន្ត្រីរាជការក្រសួងបរិស្ថានដែលមានចំណាប់អារម្មណ៍ចង់ដាក់ពាក្យខាងលើ សូមទំនាក់ទំនងទៅកាន់អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា តាមរយៈលោក អ៊ូ សុផាណា ប្រធាននាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ តាមរយៈអ៊ីម៉ែល ៖ [email protected] ឬទូរស័ព្ទលេខ ០១១ ៤៧២ ០៥២ និងលោក ស៊ិន សំណាង ប្រធាននាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស តាមរយៈ អ៊ីម៉ែល៖[email protected] និងលេខទូរស័ព្ទ៖ ០១២ ៦៣៦ ៦៨៩។ កាលបរិច្ឆេទផុតកំណត់ការទទួលពាក្យនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា រំពឹងថានឹងក្លាយជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា របៀងឧស្សាហកម្ម និងបច្ចេកវិទ្យាអាចក្លាយទៅជាចំណែកនៃកម្លាំងចលករសម្រាប់រុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា

បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។

គួរយល់ដឹង ៖ លុយគ្រីបតូ (Crypto) ជាង២៣០០០លើទីផ្សារបច្ចុប្បន្ន តែខ្លះជោគជ័យខ្លះមិនជោគជ័យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លុយគ្រីបតូ (Cryptocurrencies)ឬលុយឌីជីថលបានក្លាយទៅជាប្រធានបទដ៏ចម្រូងចម្រាសរវាងអ្នកមានជំនឿចិត្តលើទីផ្សារជួញដូរ

Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ

ការប្រកួតកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤ លើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

នាយកដ្ឋានកសិ-ឧស្សាហកម្ម នឹងរៀបចំកម្មវិធីប្រឡងប្រជែងកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤​ដើម្បីលើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក ។

អបអរសាទរ ចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លោកជំទាវអ៊ឹមរចនាសាទរចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិហើយក្រសួងបានត្រៀមខ្លួនជួយសម្រួលដល់ការពង្រីកការនាំចេញ

តំបន់​សេដ្ឋកិច្ចពិសេស​ធំៗចំនួន២​ នឹង​លេច​រូបរាង​នៅពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/04/2024

រដ្ឋាភិបាល​បានជំរុញឱ្យបង្កើន​តំបន់សេដ្ឋកិច្ចពិសេស​ថ្មីៗជា​បន្តបន្ទាប់ឱ្យ​បាន​ច្រើន​​ដើម្បី ទាក់ទាញការ​វិនិយោគពីខាងក្រៅ​ប្រទេស

Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ

ទឹកស៊ីអ៊ីវល្បើងក្នុងស្រុក មានគុណភាព និងធានាសុវត្ថិភាពអ្នកទទួលទាន

ជំនួញ, ព្រឹត្តិការណ៍

• 26/04/2024

ដោយមើលឃើញពីតម្រូវការទីផ្សារក្នុងស្រុក សិប្បកម្មមួយត្រូវបានបង្កើតឡើង និងកំពុងផលិតទឹកស៊ីអ៊ីវល្បើង ដែលជាប្រភេទទឹកស៊ីអ៊ីវបន្ទំ ផ្អាប់ទុកស្របតាមបច្ចេកទេសប្រទេសជប៉ុន។

ស្វែងយល់វិធីសាស្ត្រការពារខ្លួនដើម្បីបង្ការខ្លួនពីការបោកបញ្ឆោតតាមអនឡាញ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 26/04/2024

បច្ចុប្បន្ន បច្ចេកវិទ្យាលើពិភពលោកមានការរីកចម្រើនយ៉ាងខ្លាំង ដែលសង្គម-ជាតិប្រើប្រាស់បម្រើវាជាប្រយោជន៍ដល់ប្រជាជន ប៉ុន្តែវាក៏ត្រូវបានក្រុមជនខិលខូចប្រើប្រាស់ ដើម្បីឧបករណ៍មួយក្នុងការបោកបញ្ឆោតប្រាក់