ក្រសួងបរិស្ថានតម្រូវឲ្យម្ចាស់គម្រោងសំណង់គ្រប់ប្រភេទអនុវត្តគោលការណ៍វាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គម

ភ្នំពេញ ៖ ជាមួយនឹងភាពរីកចម្រើននៃវិស័យអចលនទ្រព្យ និងសំណង់ ជាពិសេសនៅក្នុងរាជធានីភ្នំពេញនាពេលបច្ចប្បន្ន គ្រប់គម្រោងសំណង់តូចធំទាំងអស់ គឺតម្រូវឱ្យមានការវាយតម្លៃពីផលប៉ះពាល់បរិស្ថានជាមុនសិន មុននឹងស្នើសុំលិខិតសាងសង់ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីឱ្យការគ្រប់គ្រងសំណង់ប្រកបដោយភាពត្រឹមត្រូវ ច្បាស់លាស់ និងមិនប៉ះពាល់បរិស្ថានយ៉ាងប្រាកដ។

តាមរយៈសេចក្ដីប្រកាសរបស់ក្រសួងបរិស្ថានដែលចុះហត្ថលេខាដោយឯកឧត្តម សាយ សំអាល់ ស្តីពីនីតិវិធី និងការអនុវត្តគោលការណ៍ណែនាំសម្រាប់តារាងផ្ទៀងផ្ទាត់ក្នុងការរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូងលើគម្រោងសំណង់អគារគ្រប់ប្រភេទនេះ ក្នុងគោលបំណងបង្កលក្ខណៈងាយស្រួលដល់ម្ចាស់គម្រោងសាងសង់ទាំងអស់ជៀសវាងកើតមានបញ្ហាក្រោយការសាងសង់។

នៅក្នុងសេចក្ដីប្រកាសដដែលបានបញ្ជាក់ថា ដោយហេតុនៅក្នុងគម្រោងសំណង់ មុននឹងចេញលិខិតអនុញ្ញាតឱ្យមានការសាងសង់ គឺគម្រោងខ្លះត្រូវតែមានភ្ជាប់មកជាមួយនូវលទ្ធផលនៃការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ថាតើសំណង់ប្រភេទណាដែលត្រូវឆ្លងកាត់ការវាយតម្លៃហេតុប៉ះពាល់បរិស្ថានក្នុងគោលដៅដាក់ឱ្យប្រើប្រាស់នីតិវិធីនៃការរៀបចំ និងការឯកភាពលើរបាយការណ៍។

ម្ចាស់គម្រោងអភិវឌ្ឍន៍ឯកជន និងសាធារណៈត្រូវរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូងដោយខ្លួនឯងផ្ទាល់ ឬជួលទីប្រឹក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថានជានីតិបុគ្គល/រូបវន្តបុគ្គល អនុលោមតាមគោលការណ៍ណែនាំសម្រាប់តារាងផ្ទៀងផ្ទាត់ ក្នុងការរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូងដូចមានភ្ជាប់នៅក្នុងឧបសម្ព័ន្ធនៃប្រកាសនេះ។

របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូងលើគម្រោងសំណង់អគារគ្រប់ប្រភេទ ក៏តម្រូវឱ្យមានការពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ និងអាជ្ញាធរភូមិ ឃុំ សង្កាត់ពាក់ព័ន្ធ។ ក្នុងករណីចាំបាច់ត្រូវមានការពិគ្រោះយោបល់ជាមួយរដ្ឋបាល ក្រុង ស្រុក ខណ្ឌ រាជធានី ខេត្ត មន្ទីរជំនាញពាក់ព័ន្ទ និងកិច្ចប្រជុំអន្តរក្រសួងផងដែរ។

យោងតាមការប្រកាសរបស់ក្រសួងបរិស្ថាន គឺសំណង់ដែលត្រូវឆ្លងកាត់ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមនេះ ពាក់ព័ន្ធជាមួយនឹងឧបសម្ព័ន្ធ បានបញ្ជាក់ក្នុងគោលការណ៍ណែនាំសម្រាប់គម្រោងសំណង់អគារគ្រប់ប្រភេទ ដែលតម្រូវឱ្យមានការរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូងសំដៅដល់គម្រោងសំណង់អគារដែលមានផ្ទៃក្រឡាសំណង់ចាប់ពី ១៥ ០០០ម៉ែត្រការ៉េ ដល់ ៤៥ ០០០ម៉ែត្រការ៉េ។

ឯកឧត្ត​ម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ធ្លាប់បានលើកឡើងថា ការវាយតម្លៃហេតុផលប៉ះពាល់បរិស្ថាននេះត្រូវមានការចូលរួមពីគ្រប់អន្តរក្រសួងដែលពាក់ព័ន្ធ។ ក្រសួងក៏ត្រូវចាត់មន្រ្តីជំនាញទៅធ្វើការសិក្សាបន្ថែម ដើម្បីផ្ទៀងផ្ទាត់អំពីរបាយការណ៍ដែលក្រុមហ៊ុនទីប្រឹក្សារកឃើញ និងមន្រ្តីជំនាញរកឃើញថាតើទិន្នន័យដែលដាក់មកនេះត្រឹមត្រូវដែរឬទេ ហើយមានផលប៉ះពាល់អ្វីខ្លះ?

«ក្នុងនីតិវិធីវាយតម្លៃហេតុប៉ះពាល់បរិស្ថាននេះ ទីមួយត្រូវមានការស្នើសុំច្បាប់នៅក្រសួងបរិស្ថាន ហើយក្រុមហ៊ុនដែលធ្វើការស្នើសុំត្រូវមានក្រុមហ៊ុនទីប្រឹក្សាមួយ ដើម្បីរៀបចំ និងវាយតម្លៃទៅលើការសិក្សា ដោយរបាយការណ៍នេះត្រូវយកទៅដាក់នៅនាយកដ្ឋានវាយ​តម្លៃហេតុប៉ះពាល់បរិស្ថានរបស់ក្រសួងបរិស្ថាន»

ឯកឧត្តម នេត្រ ភក្រ្តា បានមានប្រសាសន៍ថា៖

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា រំពឹងថានឹងក្លាយជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា របៀងឧស្សាហកម្ម និងបច្ចេកវិទ្យាអាចក្លាយទៅជាចំណែកនៃកម្លាំងចលករសម្រាប់រុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា

បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។

គួរយល់ដឹង ៖ លុយគ្រីបតូ (Crypto) ជាង២៣០០០លើទីផ្សារបច្ចុប្បន្ន តែខ្លះជោគជ័យខ្លះមិនជោគជ័យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លុយគ្រីបតូ (Cryptocurrencies)ឬលុយឌីជីថលបានក្លាយទៅជាប្រធានបទដ៏ចម្រូងចម្រាសរវាងអ្នកមានជំនឿចិត្តលើទីផ្សារជួញដូរ

Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ

ការប្រកួតកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤ លើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

នាយកដ្ឋានកសិ-ឧស្សាហកម្ម នឹងរៀបចំកម្មវិធីប្រឡងប្រជែងកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤​ដើម្បីលើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក ។

អបអរសាទរ ចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លោកជំទាវអ៊ឹមរចនាសាទរចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិហើយក្រសួងបានត្រៀមខ្លួនជួយសម្រួលដល់ការពង្រីកការនាំចេញ

តំបន់​សេដ្ឋកិច្ចពិសេស​ធំៗចំនួន២​ នឹង​លេច​រូបរាង​នៅពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/04/2024

រដ្ឋាភិបាល​បានជំរុញឱ្យបង្កើន​តំបន់សេដ្ឋកិច្ចពិសេស​ថ្មីៗជា​បន្តបន្ទាប់ឱ្យ​បាន​ច្រើន​​ដើម្បី ទាក់ទាញការ​វិនិយោគពីខាងក្រៅ​ប្រទេស

Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ

ទឹកស៊ីអ៊ីវល្បើងក្នុងស្រុក មានគុណភាព និងធានាសុវត្ថិភាពអ្នកទទួលទាន

ជំនួញ, ព្រឹត្តិការណ៍

• 26/04/2024

ដោយមើលឃើញពីតម្រូវការទីផ្សារក្នុងស្រុក សិប្បកម្មមួយត្រូវបានបង្កើតឡើង និងកំពុងផលិតទឹកស៊ីអ៊ីវល្បើង ដែលជាប្រភេទទឹកស៊ីអ៊ីវបន្ទំ ផ្អាប់ទុកស្របតាមបច្ចេកទេសប្រទេសជប៉ុន។

ស្វែងយល់វិធីសាស្ត្រការពារខ្លួនដើម្បីបង្ការខ្លួនពីការបោកបញ្ឆោតតាមអនឡាញ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 26/04/2024

បច្ចុប្បន្ន បច្ចេកវិទ្យាលើពិភពលោកមានការរីកចម្រើនយ៉ាងខ្លាំង ដែលសង្គម-ជាតិប្រើប្រាស់បម្រើវាជាប្រយោជន៍ដល់ប្រជាជន ប៉ុន្តែវាក៏ត្រូវបានក្រុមជនខិលខូចប្រើប្រាស់ ដើម្បីឧបករណ៍មួយក្នុងការបោកបញ្ឆោតប្រាក់