ក្រសួងសុខាភិបាលចាប់ផ្តើមប្រើឧបករណ៍ធ្វើតេស្តរហ័សរកវីរុសកូវីដ-19

ក្រសួងសុខាភិបាលបានចាប់ផ្ដើមអនុវត្តការធ្វើតេស្តរហ័សរកវីរុស Covid -19 ដោយប្រើ​ឧបករណ៍​​តេស្តរហ័ស RAPID TEST ដែល​ក្រសួងអះអាង​ថា ប្រើពេលត្រឹមតែ 15 នាទីប៉ុណ្ណោះ​អាចដឹង​លទ្ធផលផ្លូវការ។ នេះបើតាមរដ្ឋលេខាធិការ ក្រសួងសុខាភិបាលបានបញ្ជាក់នៅល្ងាចថ្ងៃទី18 ខែ​មេ​សា​ឆ្នាំ2021 ម្សិលមិញនេះ។

លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍​ថា ក្រសួង​សុខា​ភិបាល​បានចាប់​​ផ្ដើមអនុវត្តការធ្វើតេស្តរហ័សរកវីរុស Covid-19 ​ដោយប្រើឧបករណ៍ដែល​មាន​ឈ្មោះ​​ថា PANBIO Covid-19 Ag  RAPID TEST DEVICE នៅគ្រប់ទីតាំងដែលសង្ស័យ​ទាំងអស់​ទូទាំង​រាជ​ធានីភ្នំពេញ និងតាមបណ្តាខេត្ត ក្រុងណា ដែលមានគ្រោះហានិភ័យខ្ពស់នៃការឆ្លងវីរុស Covid​ -19 នឹងត្រូវប្រើឧបករណ៍ធ្វើតេស្តរហ័សរកវីរុសកូវីដ-19នេះ។

លោកជំទាវបានបញ្ជាក់ថា ៖

“យោងតាមកិច្ចប្រជុំពិភាក្សាជាមួយ ឯកឧត្តមសាស្ត្រាចារ្យ​ ម៉ម​ ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល បានសម្រេចជ្រើសយកឧបករណ៍នេះ ដើម្បី​ធ្វើតេស្តរក​វីរុសកូវីដ-19 នៅគ្រប់ទីកន្លែងដែលសង្ស័យ។ ក្នុងនោះនៅតាមខណ្ឌនីមួយៗ​មានទីតាំង​មណ្ឌល​​សុខ​ភាពមួយ ​ដើម្បីយកសំណាកធ្វើតេស្តនឹងដឹងលទ្ធផល​ភ្លាមៗ តែម្ដង ដោយចំណាយពេលត្រឹមតែ 15 នាទី”

ក្រសួងសុខាភិបាលបានធ្វើការបញ្ជាក់ថា ដើម្បីអាចគ្រប់គ្រងស្ថានការណ៍បាន និងទប់ស្កាត់ការរាលដាលនៃជំងឺឆ្លងនេះ  ចាប់ពីពេលនេះទៅនៅពេលដែល​អាច​កំណត់គោលដៅអ្នកសង្ស័យបានហើយ គឺនឹងត្រូវធ្វើតេស្តនៅនឹងកន្លែងតែម្ដង ហើយបើសិន​ជាមាន​បុគ្គលវិជ្ជមាន Covid-19 ក្រសួងសុខាភិបាល និងជូនបុគ្គលដែលមានវិជ្ជមាន​ Covid-19 នោះ ទៅ​ព្យាបាលនៅមណ្ឌលកម្រិតមួយ​ ដើម្បីកុំ​ឱ្យប្រជាពលរដ្ឋអាចចល័តចេញពីតំបន់ ឬសង្កាត់ដែលពួកគាត់​រស់នៅ ងាយស្រួលក្នុងការគ្រប់គ្រងផងដែរ៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងឡើងថ្លៃ បង្កឱ្យមានការព្រួយបារម្ភលើការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ៨៨,៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃដល់ ៨៣,៤៨ ដុល្លារក្នុងមួយបារ៉ែល

ទទួលផលពីអាជីវកម្មបរិយាបន្ន សហគមន៍កសិកម្មមួយអាចផ្គត់ផ្គង់បន្លែបានជាង១តោន ក្នុងមួយខែ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

អាជីវកម្មបរិយាបន្ន គឺជាប្រភេទអាជីវកម្មគំរូថ្មីមួយដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកពាក់ព័ន្ធ និងអាចជំរុញសេដ្ឋកិច្ចទាំងក្នុងសហគមន៍ និងប្រទេសជាតិមួយ។

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមជាង៤២ម៉ឺនតោន គិតជាទឹកប្រាក់ជាង៥៤០លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាមបានជាង៤២ម៉ឺនតោន ហើយគិតជាទឹកប្រាក់បានជាង​៥៤០ លានដុល្លារអាម៉េរិកក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៤ ។

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 19/04/2024

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

e-Choupal ជាវេទិកាអនឡាញធំបំផុតនៅឥណ្ឌាជួយនាំចេញកសិផលដោយផ្ទាល់ពីកសិករក្រីក្ររាប់លាននាក់

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/04/2024

e-Choupal គែជាច្រកនាំចេញកសិផលដ៏ធំបំផុតមួយរបស់ឥណ្ឌាតាមរយៈបណ្តាញអ៊ិនធឺណេតដោយគិតមកដល់ពេលនេះមានកសិករក្រីក្រប្រមាណជា៤លាននាក់កំពុងអាស្រ័យផល

សមិទ្ធផល​ទេសចរណ៍ថ្មី​ៗក្នុងទឹក​ដី​ខេត្តកំពត នឹង​ជំរុញ​ទីផ្សារ​ដីធ្លី​ក្នុងខេត្តមួយនេះ​មានសម្ទុះ​មួយកម្រិត​​ទៀត​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/04/2024

ការ​បង្កើត​សមិទ្ធផល​ថ្មីៗក្នុងទឹកដី​តំបន់ទេសចរណ៍ មិនត្រឹមតែជួយទាក់ទាញទេសចរ​ប៉ុណ្ណោះទេ តែវា​នឹងទាក់ទាញ​វិនិយោគិន​ចូលទៅតំបន់នោះ​ថែមទៀត​ផងដែរ

ក្នុងត្រីមាសទី១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេសអាសិបបានជាង ៨៣៦៤លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសដៃគូចំនួន១៤ នៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាសិប (RECP) សម្រេចបាន៨៣៦៤លានដុល្លារ​

ការប្រើប្រាស់កម្ចីជាមួយគោលដៅច្បាស់លាស់នឹងជួយលើកកម្ពស់ជីវភាពក្រុមគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/04/2024

ការប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានគោលដៅច្បាស់លាស់ អាចជួយពង្រីកអាជីវកម្ម និងលើកកម្ពស់ជីវភាពក្រុមគ្រួសារប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង

Angkor Wildlife & Aquarium អភិរក្សសត្វកម្រ និងផ្តល់ការងារជូនប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium ក្នុងខេត្តសៀមរាប បានជួយថែរក្សា និង អភិរក្សសត្វទឹកសាប ទឹកប្រៃ និងសត្វព្រៃ ដែលសុទ្ធតែជាប្រភេទសត្វកម្រ