ក្រសួងសាធារណការ ចេញវិធានការក្ដៅ រៀបចំដាក់ជញ្ជីងបង្កប់បង្រ្កាបរថយន្តដឹកលើសទម្ងន់

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បាន និងកំពុងពិភាក្សាលម្អិតទៅលើការដាក់ជញ្ជីងថ្លឹងរថយន្តដឹកលើសទម្ងន់នៅក្រោមដីតាមផ្លូវជាតិសំខាន់ៗមួយចំនួនបន្ថែមទៀតដើម្បីបង្ក្រាបបទលើ្មស និងដេញជើងមន្ត្រីខិលខូចបន្ទាប់ពីបានសាកល្បងលើផ្លូវជាតិលេខ១បានជោគជ័យរួចហើយនោះ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈ និងដឹកជញ្ជូន បានមានប្រសាសន៍កាលពីថ្ងៃដើមសប្ដាហ៍នេះថា ក្រសួងនឹងដាក់ចេញនូវវិធានការ និងវិធីសាស្ត្រសំខាន់ៗមួយចំនួន ដើម្បីធ្វើយ៉ាងណាអាចកាត់បន្ថយ និងឈានទៅលុបបំបាត់បទល្មើសលើការដឹកជញ្ជូនលើសទម្ងន់ឲ្យបាន។ វិធានការក្ដៅដែលនឹងដាក់ចេញទៅនេះ គឺដើម្បីឆ្លើយតបទៅនឹងការដឹកទំនិញលើសទម្ងន់របស់ក្រុមហ៊ុនមួយចំនួន បង្កឲ្យគុណភាពផ្លូវខូចមុនកាលកំណត់ ក៏ដូចជាខាតបង់ថវិការជាតិជាច្រើន។

«យើងកំពុងពិភាក្សាក្នុងការដាក់បង្កប់ជញ្ជីងដូចយើងសាកល្បងនៅសង្កាត់ព្រែកឯងផ្លូវជាតិលេខ១កន្លងមក។ នៅពេលយើងបង្កប់ជញ្ជីងក្រោមដី ឡានរត់កាត់យើងដឹង ទាំងល្បឿន ដឹងទាំងទម្ងន់ឡាន កាម៉េរាអាចចាប់បានទាំងស្លាកលេខឡានទៀតផង។ មានន័យថា ក្នុងករណីឡានណាមួយមានទម្ងន់លើសពីការកំណត់ និងការទ្រទ្រង់របស់ផ្លូវ ជញ្ជីងនេះនឹងជូនជាដំណឹងដោយស្វ័យប្រវត្តិទៅដល់អ្នកត្រួតពិនិត្យ ហើយកាម៉េរាសុវត្ថិភាព នឹងចាប់សកម្មភាព ទ្រង់ទ្រាយ ព្រមទាំងស្លាកលេខ របស់ឡាន ហើយឡាននោះនឹងត្រូវបានផាកពិន័យនៅទីតាំងកុងត្រូលខាងមុខ»

ឯកឧត្តមបានមានប្រសាសន៍ថា៖

ជាមួយនឹងការបង្ហើបពីការដាក់ចេញនូវវិធានការក្ដៅនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានបន្តទៀតថា នៅតាមច្រកព្រំដែនជាមួយប្រទេសជិតខាងដូចជា ថៃ និងវៀតណាម ការផ្ទេរទំនិញគឺធ្វើឡើងដោយផ្ទេរពីឡានចេញពីកម្ពុជាតែ១គ្រឿង ចូលទៅកាន់ឡានរបស់វៀតណាម ឬថៃចំនួន២គ្រឿង។ រូបភាពនេះបានបង្ហាញឲ្យឃើញពីការគោរពច្បាប់របស់ប្រទេសជិតខាង ខណៈដែលឈ្មួញកម្ពុជា​ចង់ចំណេញលើការដឹកជញ្ជូនដោយដឹកទំនិញតែមួយជើង ប៉ុន្តែមិនគិតពីការខាតបង់ប្រយោជន៍ជាតិ។

ជាការសំណូមពរ ឯកឧត្តមបានអំពាវនាវដដែលៗ សុំឲ្យមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ និងក្រុមហ៊ុនដឹកជញ្ជូន ក៏ដូចជាមន្ត្រីពាក់ព័ន្ធបើទោះជាមានវិធានការក្ដៅហើយក៏ដោយ។ ការចូលរួមរបស់ប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវ គឺដើរតួរយ៉ាងសំខាន់ក្នុងការរក្សាស្ថិរភាពផ្លូវ ជួយសន្សំថវិកាជាតិ និងអ្វីដែលសំខាន់គឺកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងអំឡុងពេលធ្វើដំណើររបស់ប្រជាពលរដ្ឋកម្ពុជាទាំងមូល។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ

កម្ពុជា​ស្នើ​សុំ​ភាគីចិនជួយបង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​ និ​ងតំបន់​សេដ្ឋកិច្ចពិសេស​នៅកម្ពុជា​បន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

កម្ពុជា ពិតជា​ត្រូវការ​ចិន​ក្នុងការជួយ​បង្កើតតំបន់ពាណិជ្ជកម្មសេរី និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ដើម្បីទាក់ទាញ​ការ​វិនិយោគផ្ទាល់ពី​ប្រទេស​ចិន​

កម្ពុជាអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសាកលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

ក្នុងសន្និសីទរដ្ឋមន្ត្រី OECD ប្រទេសកម្ពុជាបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសាកលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។

កម្ពុជា ពិភាក្សាជាមួយសហភាពអឺរ៉ុប ស្វែងរកដំណោះស្រាយបញ្ហាពាណិជ្ជកម្ម និងវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប ។

ចំណេះដឹងកសិកម្មខ្លីៗ ៖ គន្លឹះសំខាន់ៗក្នុងការធ្វើស្រែឱ្យចំណេញ

ជំនួញ, ព្រឹត្តិការណ៍

• 24/04/2024

ស្រូវ ជាដំណាំមួយដែលប្រជាជនខ្មែរនិយមដាំ។ យ៉ាងណាមិញ ការដាំស្រូវក៏ត្រូវការបច្ចេកទេសសំខាន់ៗមួយចំនួន ទាំងការដាំ និងថែទាំ ទើបទទួលបានផលល្អ និងមិនខាតបង់

ការអនុវត្តតាមវិន័យ និងផែនការហិរញ្ញវត្ថ នឹងជួយឱ្យជីវភាពគ្រួសាររីកចម្រើន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/04/2024

ការកំណត់វិន័យហិរញ្ញវត្ថុ និងការរៀបចំផែនការហិរញ្ញវត្ថុបានច្បាស់លាស់ និងត្រឹមត្រូវ អាចជួយឱ្យអាជីវកម្មរបស់លោកអ្នកមានភាពរីកចម្រើន និងជីវភាពកាន់តែប្រសើរឡើង

គម្រោងព្រែកជីកហ្វូណន-តេជោ របស់កម្ពុជាទទួលបានការគាំទ្រពីប្រធានរដ្ឋឡាវ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/04/2024

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ព្រែកជីកនេះមិនប៉ះពាល់ដល់រំហូរទឹកនៃទន្លេ​មេគង្គនោះឡើយ ព្រោះម្យ៉ាងព្រែកនេះមិនតភ្ជាប់ពីទន្លេមេគង្គនោះទេ

ការហោះសម្តែងយន្តហោះខ្នាតតូច១៦គ្រឿងនៅខេត្តព្រះសីហនុ នឹងជួយផ្សព្វផ្សាយទេសចរណ៍ និងធុរកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

យន្តហោះខ្នាតតូចចំនួន១៦គ្រឿងនឹងធ្វើការហោះសម្តែងនៅទីលានតេជោ ខេត្តព្រះសីហនុ ដើម្បីផ្សព្វផ្សាយទេសចរណ៍ទៅកាន់អន្តរជាតិ និង បង្កើតធុរកិច្ច ។

មីស៊ីលចម្ងាយមធ្យមរបស់អាមេរិកដាក់ពង្រាយនៅហ្វីលីពីនជាលើកដំបូងដើម្បីពង្រីងសមត្ថភាពយោធាទាំងពីរនៅក្នុងតំបន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

មីស៊ីលចម្ងាយមធ្យមរបស់អាមេរិកដាក់ពង្រាយនៅហ្វីលីពីនជាលើកដំបូងដើម្បីពង្រីងសមត្ថភាពយោធាទាំងពីរនៅក្នុងតំបន់