fbpx

ក្រសួងទេសចរណ៍ ជំរុញចលនាទេសចរណ៍ក្នុងស្រុកឱ្យបានចំនួន ១១ លាននាក់នៅឆ្នាំ២០២៣

ភ្នំពេញ ៖ ជាគោលដៅរួមរបស់ជាតិ តាមរយៈក្រសួងទេសចរណ៍ បានដាក់ចេញនូវយុទ្ធសាស្ត្រ និងកម្មវិធីទេសចរណ៍ជាច្រើន ជំរុញចលនាទេសចរណ៍ក្នុងស្រុកសម្រេចឲ្យបានប្រមាណ១១លាននាក់នៅត្រឹមឆ្នាំ២០២៣ខាងមុខនេះ។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា ការជំរុញចលនាទេសចរណ៍ក្នុងស្រុកត្រូវបានចាត់ទុកថាជាបុរេលក្ខខណ្ឌដ៏មានសារៈសំខាន់មួយសម្រាប់ការត្រៀមបើកការទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញស្របតាម «ផែនការយុទ្ធសាស្ត្រស្តីពីការបើកទទួលទេសចរសុវត្ថិភាព»ដែលនឹងអនុវត្តនៅពេលឆាប់ៗខាងមុខនេះ។

ឯកឧត្តម ថោង ខុន បានមានប្រសាសន៍ថា ៖

« អ្វីទាំងអស់ត្រូវយកចិត្តទុកដាក់សហការរួមគ្នាអនុវត្តន៍ឱ្យបានល្អ ដើម្បីបម្រើប្រជាពលរដ្ឋក្នុងឱកាសរដូវភ្ជុំបិណ្ឌនាពេលខាងមុខនេះ និងត្រូវខិតខំសម្រេច​ឱ្យបានតាមគោលដៅដូចដែលបានចង្អុលឡើងក្នុងផែនទីចង្អុលផ្លូវ គឺត្រូវសម្រេចឱ្យបានចំនួនទេសចរក្នុងស្រុកប្រមាណ ១១ លាននៅឆ្នាំ២០២៣»

ឯកឧត្ដមបានថ្លែងបញ្ជាក់ថា ដើម្បីសម្រេចបានការបើកទទួលភ្ញៀវទេសចរប្រកបដោយជោគជ័យ ចាំបាច់ពឹងផ្អែកលើកត្តាចិត្តសាស្ត្រ និងទំនោរនៃការសម្រេចចិត្តរបស់ភ្ញៀវទេសចរក្នុងការជ្រើសរើសគោលដៅទេសចរណ៍ និងការធ្វើដំណើរកម្សាន្ត និងការត្រៀមខ្លួនរបស់អាជីវកម្មទេសចរណ៍តាមគន្លងប្រក្រតីភាពថ្មី។

ក្រសួងទេសចរណ៍បានដាក់ចេញទិសដៅអនុវត្តបន្ត​ ដែលជាគោលដៅទេសចរណ៍ ដើម្បីបើកទទួលភ្ញៀវទេសចរប្រកបដោយសុវត្ថិភាព តាមរយៈការវាយតម្លៃលើសូចនាករសមិទ្ធកម្មចំនួន ៤គឺ អត្រានៃការចាក់វ៉ាក់សាំងសំដៅបង្កើតភាពស៊ាំសហគមន៍, អត្រានៃការរីករាលដាលជំងឺកូវីដ-១៩, សមត្ថភាពឆ្លើយតប ការព្យាបាល និងការគ្រប់គ្រងហានិភ័យដែលអាចកើតមានពីវីរុសបំប្លែងថ្មី ហើយចុងក្រោយគឺការត្រៀមខ្លួនរបស់ឧស្សាហកម្មទេសចរណ៍។

គួរបញ្ជាក់ផងដែរថា កម្ពុជាទទួលបានទេសចរផ្ទៃក្នុង៩លាននាក់នៅក្នុងឆ្នាំ2020 ថយចុះ ២០ភាគរយ ធៀបនឹងឆ្នាំ២០១៩។ ដោយឡែកសម្រាប់រយៈពេល ៧ខែដើមឆ្នាំ២០២១ កម្ពុជាទទួលបានទេសចរផ្ទៃក្នុងសរុបចំនួន ២ ៣០០ ៩៥១ នាក់ ដែលក្នុងនោះភ្ញៀវជាតិមានចំនួនប្រមាណជា ២ ១៤៦ ៩៥៩ នាក់ថយចុះ ៣៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ ខណៈដែលទេសចរផ្ទៃក្នុងមានចំនួនសរុបប្រមាណជា ១៥៣ ៩៩២នាក់ ថយចុះ៩០ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។ ផ្អែកតាមបរិបទនៃវិបត្តិកូវីដ-១៩ ឧស្សាហកម្មទេសចរណ៍ត្រូវគិតគូរអំពីគំរូអាជីវកម្មប្រភេទថ្មី news-business Model ដើម្បីសម្របទៅតាមស្ថានភាពសេដ្ឋកិច្ចសង្គមជាក់ស្ដែងដោយក្នុងនោះទី១-ការបំលែងខ្លួនទៅរកការបម្រើសេវាកម្មទេសចរណ៍តាមរយៈការប្រើប្រាស់បច្ចេកវិជ្ជាជំនួយ(Digitalization) និងទី ២- ត្រូវពង្រឹងគុណភាព អនាម័យ និងសុវត្ថិភាពក្នុងការផ្ដល់សេវាកម្ម និងផលិតផលទេស​ចរណ៍ជូនដល់ភ្ញៀវទេសចរ និងទី ៣- ត្រូវពង្រឹងសមត្ថភាព និងគុណភាពពិសេសការបង្កើនផលិតភាពដើម្បីត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតប្រជែងកាន់តែស្រួចស្រាល់ទីផ្សារកាន់តែរស់ទៀត ហើយខ្សែសង្វាក់ផ្គត់ផ្គង់កាន់តែបង្រួមខ្លី៕


ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាបញ្ចេញឥណទានជាង៤ពាន់លានដុល្លារទៅក្នុងវិស័យកសិកម្ម

គិតត្រឹមខែសីហា ឆ្នាំ២០២១ កន្លងទៅនេះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានផ្តល់ឥណទានទៅវិស័យកសិកម្ម មានចំនួន ១៧,០ ទ្រីលានរៀល សមមូលនឹង ៤,២ ពាន់លានដុល្លារអាមេរិក
ព្រឹត្តិការណ៍, អចលនទ្រព្យ

គម្រោងអភិវឌ្ឍន៍បុរីអាចមានការប្រកួតប្រជែងខ្លាំង ខណៈគម្រោងជាច្រើនដាក់ដំណើរការសាងសង់

គម្រោងអភិវឌ្ឍន៍បុរីជាច្រើន បានបើកដំណើរសាងសង់ព្រមគ្នា ដែលអាចនឹងបង្កើនការប្រកួតប្រជែងកាន់តែខ្លាំង ក្នុងការចាប់យកអតិថិជន និងការដណ្តើមយកចំណែកទីផ្សារ។
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

ឧទ្យានបន្ទះសូឡាដ៏ធំមួយនៅកម្ពុជាទទួលបានពានរង្វាន់ឆ្នើមពីទស្សនាវដ្តីហិរញ្ញវត្ថុដ៏ល្បីរបស់អង់គ្លេស

ឧទ្យានបន្ទះសូឡាដ៏ធំមួយ ដែលមានទីតាំងស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ ទើបតែទទួលបានពានរង្វាន់ឆ្នើមពីទស្សនាវដ្តីហរិញ្ញវត្ថុអន្តរជាតិដ៏ល្បីឈ្មោះ IFM ដែលមានមូលដ្ឋាននៅប្រទេស
ជំនួញ, ព្រឹត្តិការណ៍

តើគួរផ្លាស់ប្តូរស្លាកយីហោរអាជីវកម្ម ឬអត់ ក្រោយបញ្ចប់កូវីដ ហើយត្រូវគិតគូរលើចំណុចណាខ្លះ ?

នៅក្នុងបរិបថនៃវិបត្តិកូវីដគែជឿថា មានអាជីវកម្មជាច្រើនបានទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងររហូតអ្នកខ្លះសម្រេចចិត្តទ្វារអាជីវកម្ម លុះក្រោយបញ្ចប់វិបត្តិដ៏រាំរ៉ៃនេះ តើគួរផ្លាស់ប្ដូរស្លាក
ជំនួញ, ព្រឹត្តិការណ៍

ដំណាំ២ប្រភេទ ដែលចំណាយពេលដាំរយៈពេលខ្លី ប៉ុន្តែទទួលបានផលច្រើន និងមានទីផ្សារល្អ

ប្រទាលកន្ទុយក្រពើ និងឪឡឹកសម្បកពណ៌មាស ជាប្រភេទដំណាំដែលងាយស្រួលដាំ ងាយថែទាំ ប្រើរយៈពេលខ្លី អាចទទួលបានផលច្រើន និងមានតម្រូវការទីផ្សារខ្ពស់
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

ស្ថាប័នធំៗចំនួន២សហការគ្នាលើកកម្ពស់ទទួលបានសេវា និងចំណេះដឹងហិរញ្ញវត្ថុសម្រាប់កសិកម្មនៅកម្ពុជា

ស្ថាប័នធំៗចំនួន២ បានសហការគ្នាលើកកម្ពស់ការទទួលបានសេវាហិរញ្ញវត្ថុ ចំណេះដឹងហិរញ្ញវត្ថុ ដើម្បីលើកកម្ពស់វិស័យកសិកម្ម និងមីក្រូហិរញ្ញវត្ថុ នៅកម្ពុជាប្រកបដោយគុណភាព និង
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

តើអាជីវកម្មទាំង ៥ ប្រភេទនេះ អាចនឹងមានទីផ្សារខ្លាំងទៀតទេ ក្រោយពេលកូវីដ១៩ ត្រូវបានបញ្ចប់?

អាជីវកម្ម ៖ មកដល់ពេលនេះ អ្នកដឹកនាំអាជីវកម្មព្រមទាំងសហគ្រិនថ្មីៗភាគច្រើនកំពុងស្វែងរកយុទ្ធសាស្ត្រទប់ទល់នឹងការខាតបង់….
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

រូបិយវត្ថុដួលរលំ លុយដុល្លារខ្វះខាតខ្លាំង កំពុងរុញឲ្យវិបត្តិសេដ្ឋកិច្ចមីយ៉ាន់ម៉ាកាន់តែដុនដាបខ្លាំង

ស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេស មីយ៉ាន់ម៉ា បាន និងកំពុងបន្តដាំក្បាលចុះគួរឲ្យព្រួយបារម្ភ ខណៈដែលតម្លៃនៃរូបយវត្ថុរបស់ខ្លួនធ្លាក់ចុះខ្លាំង បណ្តាក្រុមហ៊ុនបរទេសនាំគ្នាតម្រង់ជួរចាក
ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

IMF ព្រមានឱ្យបង្កើនការប្រុងប្រយ័ត្នយ៉ាងខ្ពស់ ចំពោះហានិភ័យអតិផរណាដែលកំពុងកើនឡើង

IMF បានព្រមានថា សេដ្ឋកិច្ចពិភពលោកកំពុងឈានចូលដំណាក់កាលហានិភ័យអតិផរណា ដោយអំពាវនាវឱ្យធនាគារកណ្តាលមានការប្រុងប្រយ័ត្នយ៉ាងខ្ពស់ និងចាត់វិធាន
ព្រឹត្តិការណ៍, អចលនទ្រព្យ

ការផ្គត់ផ្គង់ខុនដូនៅកម្ពុជាបានកើនឡើង ៥,៦% ខណៈវិស័យនេះនៅបន្តរងផលប៉ះពាល់ពីវិបត្តិកូវីដ១៩

វិស័យខុនដូនៅកម្ពុជានៅតែទទួលរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ១៩ ខណៈគម្រោងខុនដូមួយចំនួនបានប្រកាសពន្យាពេលការសាងសង់ និង

AMS ECONOMY
@amseconomy