ក្រសួងទេសចរណ៍កំពុងសិក្សាលទ្ធភាពទទួលភ្ញៀវទេសចរអន្តរជាតិមកកម្ពុជា

បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចបញ្ចប់ការបិទ និងអនុញ្ញាតឱ្យមានការបើកដំណើរការឡើងវិញនូវតំបន់កម្សាន្ត ទីរមណីយដ្ឋាននានានៅទូទាំងប្រទេស​ឡើង​វិញនោះ ក្រសួងទេសចរណ៍ក៏បាន និងកំពុងបន្តសិក្សាលម្អិតទៅលើលទ្ធភាពក្នុងការទទួលយកភ្ញៀវទេសចរអន្តរជាតិដែល​មកពី​ទី​ផ្សារណា​មានហានិភ័យទាប និង​ចាក់វ៉ាក់សាំងការពារជំងឺកូវីដរួចរាល់ដើម្បីសង្គ្រោះឧស្សាហកម្ម​ទេសចរណ៍របស់កម្ពុជាឡើងវិញ។

ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានថ្លែងបញ្ជាក់ថា បន្ទាប់ពីរាជរដ្ឋាភិបាលបានបញ្ចប់ការបិទ​រមណីយ​ដ្ឋានទេសចរណ៍ទូទាំង​ប្រទេសនោះ រហូតមកដល់ពេលនេះចំនួនភ្ញៀវទេសចរនៅតាមតំបន់នីមួយៗនៅមានកម្រិតនៅឡើយ ខណៈម្ចាស់​រមណី​យ​ដ្ឋាន និងគោល​ដៅ​ទេសចរណ៍មួយចំនួន ក៏នៅមិនទាន់​បើក​ដំណើរការឡើងវិញដែរ។

ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្នុងរយៈពេលជាងមួយសប្តាហ៍នេះ​កន្លងទៅនេះ កម្ពុជាទទួលបានភ្ញៀវទេសចរសរុបជិត1ម៉ឺននាក់ ក្នុងនោះភាគច្រើនជាភ្ញៀវទេសចរជាតិ និងមួយចំនួនទៀតជាភ្ញៀវបរទេសផ្ទៃក្នុងដែលរស់នៅ និងបំពេញការងារនៅក្នុងប្រទេសកម្ពុជា។ ចំនួនភ្ញៀវទេសចរផ្ទៃក្នុង គឺនៅ​មានចំនួនតិចតួចនៅឡើយ បើប្រៀបធៀបជាមួយស្ថានភាពមុនព្រឹត្តិការណ៍20កុម្ភៈ។ ឯគោល​ដៅ​ទេសចរណ៍នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល អាជ្ញាធរមិនទាន់អនុញ្ញាត​ឱ្យបើក​ឡើងវិញ​ទេ។ ដោយឡែក តាមបណ្តាខេត្តផ្សេងៗរដ្ឋបាលខេត្តមានការប្រយ័ត្នប្រយែងខ្លាំងក្នុងការបើករមណីយដ្ឋាន និងគោលដៅទេសចរណ៍ឡើងវិញ ដោយពុំទាន់អនុញ្ញាតឱ្យបើកឡើងវិញទេ និងនៅបន្តអនុវត្តវិធានការរឹតត្បិតការធ្វើដំណើរ និងការចេញចូលតំបន់សំខាន់ៗ ពិសេសគោលដៅទេសចរណ៍។

ជាមួយគ្នានេះ មន្ទីរទេសចរណ៍បានសហការជិតស្និទ្ធជាមួយរដ្ឋបាលខេត្តក្នុងការចុះពិនិត្យ និង​បន្តពន្យល់អប់​រំ​ណែនាំដល់ទេសចរ និងអាជីវករជាម្ចាស់រមណីយដ្ឋានចូលរួមអនុវត្តវិធានការ​នៃ​ការធ្វើ​ចត្តាឡីស័ក និងការផ្តល់សំណាកធ្វើតេស្តរកជំងឺកូវីដ-19 ហើយប្រជាពលរដ្ឋក៏មានការយល់​ដឹង​ច្រើនពី​វិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-19  ពិសេសការ​រក្សា​គម្លាតសុវត្ថិភាព និងវិធាន​ការ 3កុំ និង 3ការពារ ប៉ុន្តែចាំបាច់ត្រូវឃ្លាំមើល និង​ត្រូវ​ពន្យល់​​អប់រំ​ណែនាំជាប់ជាប្រចាំ ។

ឯកឧត្តមបណ្ឌិត ថោង ខុន បានបន្ថែមថា ក្រសួងទេសចរណ៍នឹង​បន្តជំរុញដល់មន្ទីរទេស​ចរ​ណ៍រាជធានី-ខេត្ត បន្តពង្រឹង និងបង្កើនកិច្ចសហការជាមួយរដ្ឋបាលខេត្តផ្នែកពាក់ព័ន្ធ និងម្ចាស់​មូល​ដ្ឋានអាជីវកម្ម ដើម្បីបង្កើនការអប់រំពន្យល់ណែនាំឱ្យកាន់តែស៊ីជម្រៅ និងជាប់ជាប្រចាំដល់ទេសចរ និង​បុគ្គលិកបម្រើការ និងអ្នកផ្តល់សេវាក្នុងរមណីយដ្ឋាន សហគមន៍ទេស​ចរណ៍ និងក្នុងមូលដ្ឋាអាជីវកម្ម​ទេសចរណ៍ទាំងអស់អនុវត្តឱ្យបានម៉ឺងម៉ាត់ ដើម្បីធានាដល់សុវត្ថិភាព និង​សុខភាពទេសចរ និង​ប្រជា​ពល​រដ្ឋ​សហគមន៍ ពិសេស​ពេលរាជរដ្ឋាភិបាលនឹងបញ្ចប់ការ​បិទ​ខ្ទប់រាជធានីភ្នំពេញ និងក្រុង​តា​ខ្មៅ។

ជាមួយគ្នានេះ ក្រសួងទេសចរណ៍ក៏កំពុងជំរុញការសិក្សាលទ្ធភាព ទទួលភ្ញៀវទេសចរអន្តរជាតិ ដែល​មកពី​ទី​ផ្សារណា​មានហានិភ័យទាប និងបានចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-19 រួចហើយ នឹងចាប់ផ្តើមនៅ​ត្រី​មាសទី 4 ឆ្នាំ 2021នេះនៅក្នុងនៅក្នុងជំហានដំបូងរបស់ខ្លួន ដែលរំពឹងថាដើម្បីសង្គ្រោះឧស្សាហកម្ម​ទេសចរណ៍របស់កម្ពុជាឡើងវិញ៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន លីហ៊្វូដ សឺវីស ចាប់ដៃជាមួយក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដើម្បីលើកកម្ពស់ការផ្តល់ជូនផលិតផលនៅកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 28/03/2024

ក្រុមហ៊ុន លីហ៊្វូដ សឺវីស ចាប់ដៃជាមួយក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដើម្បីលើកកម្ពស់ការផ្តល់ជូនផលិតផលនៅកម្ពុជា

ទោះបីជាខ្លាំងទាំងការអភិវឌ្ឍ ខ្លាំងទាំងសេដ្ឋកិច្ច-នយោបាយ តែអាមេរិកមិនមើលរំលងទីផ្សារចិញ្ចឹមគោយកសាច់ឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

ការចិញ្ចឹមសត្វគោនិងឧស្សាហកម្មផលិតសាច់គោប៉ុណ្ណោះសហរដ្ឋអាមេរិកអាចទាញរកចំណូលបានទៅដល់រាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំនិងថែមទាំងមានឈ្មោះជា អ្នកផលិតសាច់គោច្រើនជាងគេបំផុតរបស់ពិភពលោក

វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា រួមគ្នាអនុវត្ត និងអភិវឌ្ឍកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/03/2024

សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធស្តីពី «វឌ្ឍនភាព និងទិសដៅអភិវឌ្ឍកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ»

ប្រើជំនាញកសិកម្មបើកកសិដ្ឋានចិញ្ចឹមឃ្មុំទទួលបានផលជោគជ័យគួរឱ្យជាទីមោទនៈ

ជំនួញ, ព្រឹត្តិការណ៍

• 28/03/2024

បារាយណ៍ហាន់នី ជាកសិដ្ឋានចិញ្ចឹមឃ្មុំមួយត្រូវបានបង្កើតឡើងដោយនិស្សិតជំនាញវិទ្យាសាស្ត្រព្រៃឈើ ហើយប្រើប្រាស់ជំនាញនេះមកចិញ្ចឹមឃ្មុំអាចប្រមូលផលបាន ១តោនក្នុងមួយរដូវកាល

ច្បាប់​វិនិយោគថ្មី ៖ រាជរដ្ឋាភិបាល​លើកទឹកចិត្ត ​និងអនុគ្រោះ​លើ​សកម្មភាព​វិនិយោគ​តាមវិស័យ​ចំនួន​១៩

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/03/2024

ច្បាប់វិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា​កំពុង​ទទួលបាន​កា​រចាប់អារម្មណ៍​ និងទាក់ទាញ​វិនិ​យោ​គិនមកពីក្រៅប្រទេស​ជាបន្តបន្ទាប់​ឱ្យចូលមកវិនិយោគ ​និងពង្រីក​ការ​វិនិ​យោគ​បន្ថែមនៅក្នុងប្រទេស​កម្ពុជា

World Bank ៖ កម្ពុជាអាចសម្រេចគោលដៅដ៏មានមហិច្ឆតារបស់ខ្លួនក្នុងការបង្កើនចំនួន​យានយន្ត​​អគ្គិសនីនៅលើដងផ្លូវ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

World Bank បានឱ្យដឹងថា ប្រទេសកម្ពុជាអាចសម្រេចគោលដៅដ៏មានមហិច្ឆតារបស់ខ្លួន ក្នុងការបង្កើនចំនួនយានយន្តអគ្គិសនីនៅលើដងផ្លូវ

យុវជនសម័យថ្មីមានទំនោរគាំទ្រអាជីវកម្មបែបទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

ជាការពិត ការហូរចូលមកនូវប្រព័ន្ធឌីជីថល បានធ្វើឱ្យមានការប្រែប្រួលយ៉ាងខ្លាំងនៅក្នុងស្ថានភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាដែលកាន់តែមានភាពទំនើបកម្មជាងមុន ជាពិសេសបណ្តាមិត្តយុវវ័យកាន់តែមានទំនោរគាំទ្រទៅលើអ្វីដែលថ្មី ប្លែក និងទំនើប...

អាជីវកម្មបរិយាបន្នចំនួន ៤ ដែលជួយដល់កសិករខ្នាតតូចនៅប្រទេសឥណ្ឌា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/03/2024

ស្របពេលដែលអាជីវកម្មបរិយាបន្នបន្តរីកចម្រើន និងច្នៃប្រឌិត ពួកគេមិនត្រឹមតែលើកកំពស់កសិករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយត្រួសត្រាយសម្រាប់កសិកម្មឥណ្ឌាផងដែរ

ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មឆ្នាំ២០២៤ នៅក្រុងព្រះសីហនុ ជំរុញការវិនិយោគ និងបង្កើតផលិតផលទេសចរណ៍ថ្មីៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

«ទេសចរណ៍ផ្តល់ឱកាសសម្រាប់ទាំងអស់គ្នា» ជាប្រធានបទនៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មឆ្នាំ២០២៤ ដែលធ្វើឡើងនៅក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី២៦-៣០ ខែមីនា ឆ្នាំ២០២៤

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២ បិទបញ្ចប់ជាមួយនឹងក្តីសង្ឃឹមសម្រាប់អនាគតផ្នែកវិទ្យាសាស្ត្ររបស់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/03/2024

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍លើកទី២ បានបញ្ចប់ទៅយ៉ាងជោគជ័យ ជាមួយនឹងការអបអរសាទរយ៉ាងក្លៀវក្លានៃកិច្ចសហប្រតិបត្តិការភាពច្នៃប្រតិដ្ឋ