ស្រូវជាង1 លានតោន និងផលិតផលកសិផលជាច្រើនទៀតត្រូវបាននាំចេញទៅប្រទេសវៀតណាមតាមខេត្តចំនួន2

ភ្នំពេញ ៖ រដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេងសាខុន បានបង្ហាញរបាយការណ៍តាមរយៈបណ្តាញទំនាក់ទំនងអេឡិចត្រូនិចថា ការនាំចេញផលិតផលកសិកម្មតាមរយៈខេត្តចំនួនពីររបស់កម្ពុជាទៅកាន់ប្រទេសវៀតណាមមានសកម្មភាពយ៉ាងមមាញឹក ជាពិសេសស្រូវដែលមានបរិមាណជាង1លានតោននៅក្នុងរយៈពេលជិត3ខែកន្លងទទៅនេះ។

បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងបញ្ចេញកញ្ចប់ថវិកាជាតិជាបន្តបន្ទាប់ផ្តល់ទៅដល់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងធនាគារ សហគ្រាសធុនតូច និងមធ្យមកម្ពុជាសម្រាប់ផ្តល់ឥណទានសម្បទាន ជូនដល់ប្រជាកសិករ រោង​ម៉ាស៊ីនស្រូវ សហគមន៍កសិកម្ម វារីវប្បករ និងសហគ្រាសធុនតូច និងមធ្យម ដើម្បីប្រមូលទិញកសិ​ផលក្នុងស្រុក សម្រាប់ស្តុក និងការវិនិយោគលើការសាងសង់រោងចក្រកែច្នៃកសិផល ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពតម្លៃបន្ថែម បង្កើតឱកាសការងារ ដោយប្រើប្រាស់វត្ថុធាតុដើមក្នុងចង្វាក់ផលិត​កម្ម និងកម្លាំងពលកម្មក្នុងស្រុកឱ្យអស់លទ្ធភាព ។

ស្រូវអង្ករកម្ពុជាជាច្រើនតោនត្រូវបាននាំចេញក្នុងមួយឆ្នាំៗ

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ផងដែរថា៖« ដើម្បីដោះស្រាយនូវបញ្ហាប្រឈមទីផ្សារលក់កសិផលរបស់កម្ពុជា ចំពោះមុខនេះ ការនាំចេញកសិផលចេញត្រង់ពីកម្ពុជាទៅកាន់ប្រទេសជិតខាង គឺជាការចាំបាច់បំផុត ដើម្បីធានាបានប្រាក់ចំណូល និងរក្សាបាននូវស្ថិរភាពជីវភាព របស់កសិករនៅតាមជនបទ »។ ជាក់ស្តែង ការនាំចេញកសិផលទៅកាន់ប្រទេសវៀតណាម តាមច្រកទ្វារភាគី ក្នុងរយៈពេលជិតបីខែដើមឆ្នាំ2021 គឺមានសកម្មភាពយ៉ាងសកម្ម និងមមាញឹកបំផុត ។

យោងតាមសេចក្តីរាយការណ៍ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្វាយរៀង និងព្រៃវែង បានឱ្យដឹងថា៖ ខេត្តស្វាយរៀងបាននាំចេញកសិផលមានជាអាទិ៍ដូចជា៖ ស្រូវចម្រុះ 117,883តោន ដំឡូងមីស្រស់ចំនួន 2,271តោន ផ្លែស្វាយកែវរមៀតស្រស់ 36,159តោន និងស្ករ អំពៅ146,041តោន។  ដោយឡែក សម្រាប់ខេត្តព្រៃវែងវិញ បាននាំស្រូវចេញសរុបចំនួន707,431តោន និងស្វាយកែវរមៀតបានចំនួន 89,340 តោន។ ចំពោះមធ្យោបាយដឹកជញ្ជូនឈ្មួញបានប្រើប្រាស់រថយន្តធុនធ្ងន់ និងទូកមានចំណុះពី 50 ទៅ 100តោន។ ទន្ទឹមនឹងលទ្ធផល នៃការនាំចេញផលិតផលកសិកម្ម តាមរយៈខេត្តទាំងពីរខាងលើរបស់កម្ពុជា  សម្រេច​បានការនាំចេញស្រូវទៅកាន់ប្រទេសវៀតណាមចំនួន 1,146,844 តោន មកទល់ថ្ងៃទី26 ខែមីនា ឆ្នាំ​20​2​1 យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម ៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន លីហ៊្វូដ សឺវីស ចាប់ដៃជាមួយក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដើម្បីលើកកម្ពស់ការផ្តល់ជូនផលិតផលនៅកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 28/03/2024

ក្រុមហ៊ុន លីហ៊្វូដ សឺវីស ចាប់ដៃជាមួយក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដើម្បីលើកកម្ពស់ការផ្តល់ជូនផលិតផលនៅកម្ពុជា

ទោះបីជាខ្លាំងទាំងការអភិវឌ្ឍ ខ្លាំងទាំងសេដ្ឋកិច្ច-នយោបាយ តែអាមេរិកមិនមើលរំលងទីផ្សារចិញ្ចឹមគោយកសាច់ឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

ការចិញ្ចឹមសត្វគោនិងឧស្សាហកម្មផលិតសាច់គោប៉ុណ្ណោះសហរដ្ឋអាមេរិកអាចទាញរកចំណូលបានទៅដល់រាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំនិងថែមទាំងមានឈ្មោះជា អ្នកផលិតសាច់គោច្រើនជាងគេបំផុតរបស់ពិភពលោក

វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា រួមគ្នាអនុវត្ត និងអភិវឌ្ឍកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/03/2024

សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធស្តីពី «វឌ្ឍនភាព និងទិសដៅអភិវឌ្ឍកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ»

ប្រើជំនាញកសិកម្មបើកកសិដ្ឋានចិញ្ចឹមឃ្មុំទទួលបានផលជោគជ័យគួរឱ្យជាទីមោទនៈ

ជំនួញ, ព្រឹត្តិការណ៍

• 28/03/2024

បារាយណ៍ហាន់នី ជាកសិដ្ឋានចិញ្ចឹមឃ្មុំមួយត្រូវបានបង្កើតឡើងដោយនិស្សិតជំនាញវិទ្យាសាស្ត្រព្រៃឈើ ហើយប្រើប្រាស់ជំនាញនេះមកចិញ្ចឹមឃ្មុំអាចប្រមូលផលបាន ១តោនក្នុងមួយរដូវកាល

ច្បាប់​វិនិយោគថ្មី ៖ រាជរដ្ឋាភិបាល​លើកទឹកចិត្ត ​និងអនុគ្រោះ​លើ​សកម្មភាព​វិនិយោគ​តាមវិស័យ​ចំនួន​១៩

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/03/2024

ច្បាប់វិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា​កំពុង​ទទួលបាន​កា​រចាប់អារម្មណ៍​ និងទាក់ទាញ​វិនិ​យោ​គិនមកពីក្រៅប្រទេស​ជាបន្តបន្ទាប់​ឱ្យចូលមកវិនិយោគ ​និងពង្រីក​ការ​វិនិ​យោគ​បន្ថែមនៅក្នុងប្រទេស​កម្ពុជា

World Bank ៖ កម្ពុជាអាចសម្រេចគោលដៅដ៏មានមហិច្ឆតារបស់ខ្លួនក្នុងការបង្កើនចំនួន​យានយន្ត​​អគ្គិសនីនៅលើដងផ្លូវ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

World Bank បានឱ្យដឹងថា ប្រទេសកម្ពុជាអាចសម្រេចគោលដៅដ៏មានមហិច្ឆតារបស់ខ្លួន ក្នុងការបង្កើនចំនួនយានយន្តអគ្គិសនីនៅលើដងផ្លូវ

យុវជនសម័យថ្មីមានទំនោរគាំទ្រអាជីវកម្មបែបទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

ជាការពិត ការហូរចូលមកនូវប្រព័ន្ធឌីជីថល បានធ្វើឱ្យមានការប្រែប្រួលយ៉ាងខ្លាំងនៅក្នុងស្ថានភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាដែលកាន់តែមានភាពទំនើបកម្មជាងមុន ជាពិសេសបណ្តាមិត្តយុវវ័យកាន់តែមានទំនោរគាំទ្រទៅលើអ្វីដែលថ្មី ប្លែក និងទំនើប...

អាជីវកម្មបរិយាបន្នចំនួន ៤ ដែលជួយដល់កសិករខ្នាតតូចនៅប្រទេសឥណ្ឌា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/03/2024

ស្របពេលដែលអាជីវកម្មបរិយាបន្នបន្តរីកចម្រើន និងច្នៃប្រឌិត ពួកគេមិនត្រឹមតែលើកកំពស់កសិករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយត្រួសត្រាយសម្រាប់កសិកម្មឥណ្ឌាផងដែរ

ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មឆ្នាំ២០២៤ នៅក្រុងព្រះសីហនុ ជំរុញការវិនិយោគ និងបង្កើតផលិតផលទេសចរណ៍ថ្មីៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

«ទេសចរណ៍ផ្តល់ឱកាសសម្រាប់ទាំងអស់គ្នា» ជាប្រធានបទនៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មឆ្នាំ២០២៤ ដែលធ្វើឡើងនៅក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី២៦-៣០ ខែមីនា ឆ្នាំ២០២៤

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២ បិទបញ្ចប់ជាមួយនឹងក្តីសង្ឃឹមសម្រាប់អនាគតផ្នែកវិទ្យាសាស្ត្ររបស់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/03/2024

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍លើកទី២ បានបញ្ចប់ទៅយ៉ាងជោគជ័យ ជាមួយនឹងការអបអរសាទរយ៉ាងក្លៀវក្លានៃកិច្ចសហប្រតិបត្តិការភាពច្នៃប្រតិដ្ឋ