ដំណាំសរីរាង្គដែលបានលក់ចេញក្នុងទីផ្សារប្រទេសចិនមានទំហំជាង១២ពាន់លានដុល្លារ

បរទេស ៖ យោងតាមតួលេខដែលត្រូវបានប្រកាសដោយទីភ្នាក់ងារជាតិទទួលបន្ទុកកិច្ចការងារគ្រប់គ្រងច្បាប់ទីផ្សារចិនបានបង្ហាញថា កាលពីឆ្នាំ២០២០កន្លងទៅនេះដំណាំ និងផលិតផលសរីរាង្គប្រមាណ ៩៩៩ ០០០ តោនត្រូវបានលក់ចេញជាមួយនឹងទំហំទឹកប្រាក់ប្រមាណជា ៨០,៤៣ពាន់លានយ័ន ស្មើនឹងជាង ១២,៤៧ពាន់លានដុល្លារ។

ប្រភពដដែលបានបញ្ជាក់ដែរថា គិតមកត្រឹមចុងត្រីមាសទី៣ ឆ្នាំ២០២១នេះ រដ្ឋាភិបាលនៃប្រទេសចិនបានផ្តល់អជ្ញាប័ណ្ណឲ្យទៅក្រុមហ៊ុនប្រមាណជា ១៤​ ០០០ នៅទូទាំងប្រទេសដើម្បីប្រតិបត្តិការនៅក្នុងវិស័យកសិកម្មសរីរាង្គ និងមានផលិតផលសរីរាង្គប្រមានជា ២២ ០០០ប្រភេទ ។

ចំនួនដំណាំ និងផលិតផលសរីរាង្គសម្រាប់ឆ្នាំ២០២០ មានការកើនឡើងប្រមាណជា ១៣,៥២ភាគរយធៀបទៅនឹងចំនួនជាមធ្យមដែលចិនធ្លាប់ធ្វើបានគិតចាប់ពីចន្លោះឆ្នាំ២០១៦ និងឆ្នាំ២០២០ បានជួយឲ្យអជ្ញាធរកាន់តែងាយស្រួលក្នុងការគ្រប់គ្រង និងធ្វើច្បាប់ប្រឆាំងទៅនឹងផលិតផលកសិផលខុសច្បាប់ដែលកំពុងចរាចរនៅក្នុងទីផ្សារ។

នៅក្នុងផ្នែកមួយនៃផែនការមេរបស់រដ្ឋាភិបាលចិនរយៈពេល៥ឆ្នាំ លើកទី១៤ ដែលទើបតែត្រូវបានអនុម័តកាលពីពេលថ្មីៗទៅនេះបានបញ្ជាក់ថា កិច្ចការងារគ្រប់គ្រងការផ្តល់អជ្ញាប័ណ្ឌសម្រាប់ផលិតផលសរីរាង្គគឺជាភាពចាំបាច់បំផុតដើម្បីអាចបង្កើនប្រាក់ចំណូលសម្រាប់ឧស្សាហកម្មនៅតាមទីជនបទព្រមទាំងជួយជម្រុញការអភិវឌ្ឍបៃតងនៅតាមទីជនបទផងដែរ។

គួរឲ្យដឹងដែរថា ចាប់តាំងតែពីឆ្នាំ២០១៣ មកដល់ឆ្នាំ២០១៩ ផលិតផលសរីរាង្គដែលដំណើរការនៅក្នុងទីផ្សារចិនបានកើនឡើងពី ២៧,៩៨​ពាន់លានយ័ន ទៅដល់ ៦៧,៨២ពាន់លានយ័ន។ ទីផ្សារនេះកាន់តែមានភាពរឹងម៉ាំដោយក្នុងនោះអ្នកជំនាញជឿជាក់ថាផលិតផលសរីរាង្គប្រមាណជា ៩៨,៩ពាន់លានយ័ននឹងអាចធ្វើបានសម្រេចនៅត្រឹមឆ្នាំ២០២៣ខាងមុខនេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សម្តេចធិបតី ៖ ការគ្រប់គ្រងធនធានទឹកបានកាន់តែល្អ អាចជួយដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

ទឹកគឺជាធនធានដ៏មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ហើយការប្រើប្រាស់ធន​ធានទឹកប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព គឺពិតជារបៀបវារៈសំខាន់ខ្លាំងបំផុត។

ស្លឹកទ្រាំង មានប្រយោជន៍ច្រើន និងធ្វើកាបូបបានស្អាតប្លែក និងប្រើបានយូរ

ជំនួញ, ព្រឹត្តិការណ៍

• 11/04/2024

ទ្រាំង ជាដំណាំមួយប្រភេទដែលមានអត្ថប្រយោជន៍ច្រើន សូម្បីស្លឹកក៏អាចយកទៅវិញកែច្នៃជាសម្ភារប្រើប្រាស់ ជាពិសេសធ្វើជាការបូបដ៏មានសោភ័ណភាពស្រស់ស្អាត។

វិស័យកម្មន្តសាល និងការងើបឡើងវិញ ជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

ADB ព្យាករថាសេដ្ឋកិច្ចកម្ពុជានឹងកើនឡើងក្នុងអត្រា ៥,៨% ក្នុងឆ្នាំ២០២៤និង៦,០%ក្នុងឆ្នាំ២០២៥ ដោយសារកំណើនក្នុងវិស័យកម្មន្តសាល និង វិស័យទេសចរណ៍ ។

ភាពរីកចម្រើននៃប្រព័ន្ធធនាគារនៅកម្ពុជាបង្ហាញយ៉ាងច្បាស់នូវជំនឿទុកចិត្តរបស់សាធារណជន និងវិនិយោគិនមកលើវិស័យនេះ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/04/2024

ក្នុងរយៈពេល ៣០ឆ្នាំនេះ ប្រព័ន្ធធនាគារនៅកម្ពុជារក្សាបានភាពរីកចម្រើឥតឈប់ឈរ ដោយបន្តរក្សាបាននូវភាពធន់ និងបោះជំហានទៅមុខជាលំដាប់ ក្នុងការរួមចំណែកជំរុញសកម្មភាពសេដ្ឋកិច្ច

តម្លៃប្រេងឡើងថ្លៃ ១​ ដុល្លារបន្ថែមក្នុងមួយបារ៉ែល បន្ទាប់ពីមានការវាយប្រហារនៅតំបន់ហ្គហ្សា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ១,២ ភាគរយ ឬ ៩០,៤៨ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ១,២ ភាគរយ ឬ ៨៦,២១ ដុល្លារក្នុងមួយបារ៉ែល

កម្ពុជា និងតំបន់ឈូងសមុទ្រពិសេស ចុះអនុស្សរណៈនៃការយោគយល់គ្នាជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍និងតំបន់ឈូងសមុទ្រពិសេសចុះអនុស្សរណៈយោគយល់គ្នាជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

តួកគីកំពុងមានជម្លោះពាណិជ្ជកម្មជាមួយនឹងអ៊ីស្រាអែល ទាក់ទងទៅនឹងសង្រ្គាមនៅតំបន់ហ្គាហ្សា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

ទីក្រុងអង់ការ៉ាបានដាក់ការរឹតបន្តឹងលើពាណិជ្ជកម្មសម្រាប់ការនាំចេញផលិតផល ៥៤​ ប្រភេទទៅកាន់អ៊ីស្រាអែល ​បន្ទាប់​ពី​រដ្ឋាភិបាល​អ៊ីស្រាអែល​បដិសេធ​មិន​អនុញ្ញាត​ឲ្យ​ជំនួយ​តួកគី​ទម្លាក់​ចូល​ក្នុង​តំបន់​ហ្គាហ្សា

សម្ដេច​ធិបតី ៖ គម្រោង​ព្រែកជីកហ្វូណន​តេជោ​ ជីកថ្មីតែ​៧គីឡូម៉ែត្រ​ប៉ុណ្ណោះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 11/04/2024

គម្រោងព្រែកជីកហ្វូណនតេជោ​​ គ្រោង​នឹង​បើក​ការដ្ឋាន​នៅ​ពាក់​កណ្ដាល​ឆ្នាំ ២០២៤​នេះ ហើយគម្រោងនេះ មានប្រវែង​ប្រមាណ១៨០គ.ម ប៉ុន្តែជីក​ថ្មីតែ៧គ.មប៉ុណ្ណោះ

សម្តេចធិបតី ៖ តម្លៃទីផ្សារកសិផលប្រែប្រួលមិនទៀងទាត់ ខណៈរាជរដ្ឋាភិបាលប្រឹងប្រែងរក្សាលំនឹងទីផ្សារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

សម្តេចធិបតីបានគូសបញ្ជាក់ថា វិស័យកសិកម្មនៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចកម្ពុជា ហេតុនេះហើយរាជរដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់ជំរុញ និងលើកកម្ពស់

ចង្ក្រានបរិស្ថាន ៖ ជួយពលរដ្ឋជាច្រើនគ្រួសារឱ្យសន្សំសំចៃថវិកាបានច្រើនជាងមុន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

តាមរយៈចង្ក្រាននេះ គេអាចប្រើអុសតិចជាងមុន អាចតម្លើង ឬបន្ថយកម្ដៅបាន និងអាចកាត់បន្ថយផ្សែងរហូតទៅដល់ ៩៥% ដែលជាការគិតគូដល់សុខមាលភាពអ្នកប្រើប្រាស់