ម្រេចកម្ពុជា ជាង7400តោន ត្រូវបាននាំចេញក្នុងរយៈពេល 5ខែដំបូង ឆ្នាំ2021

ស្រដៀងគ្នាទៅនឹងផលិតផលកសិផលដទៃទៀតដែលមានកំណើនលើការនាំចេញ សម្រាប់តែម្រេចកម្ពុជាច្រើនជាង7400តោនត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិត្រឹមតែរយៈពេល5ខែកន្លងទៅនេះ កើនឡើងជិត200ភាគរយ បើធៀបទៅនឹងឆ្នាំ2020។

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន ​បានឱ្យដឹងថាម្រេចកម្ពុជាប្រមាណ 7,461 តោនត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដោយរាប់ចាប់ពីខែមករាដល់ខែឧសភាឆ្នាំ2021 ដោយតួលេខនេះមានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងទំហំ 195.20 ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

នៅក្នុងរបាយការណ៍ដែលចេញដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ក្នុងរយៈពេល 5ខែដំបូងឆ្នាំ2021 ផលិតផលម្រេច​​ចំនួន 7,461.21​តោន (​កើនឡើង​ចំនួន 195.20 ភាគរយ) ត្រូវបាននាំ​ចេញ ដោយក្នុងនោះនាំទៅ​ប្រទេស​ប៊ែ​ល​ហ្សិ​ក​ចំនួន​7.56 ​តោន, សាធារណរដ្ឋ​ឆេ​ក​ចំនួន 6.10 តោន, ប្រទេស​បារាំង​ចំនួន 13.86 តោន, ប្រទេស​អាល្លឺម៉ង់​ចំនួន 70.82 តោន, ប្រទេស​ឥណ្ឌា​ចំនួន 25 តោន, ប្រទេស​ជប៉ុន​ចំនួន 2.18 តោន, ប្រទេស​កូរ៉េ​ចំនួន 1.30 តោន, ប្រទេស​ប៉ូឡូញ​ចំនួន 7.09 តោន, ប្រទេស​រុស្សី​ចំនួន 0.31 តោន, ប្រទេស​ស៊ុយ​អ៊ែត​ចំនួន 1.15 តោន, កោះ​តៃវ៉ាន់​ចំនួន 15 តោន, ប្រទេស​អង់គ្លេស​ចំនួន 1.24 តោន, ប្រទេស​អារ៉ាប់​រួម​ចំនួន 0.01 តោន, សហរដ្ឋអាមេរិក​ចំនួន 1.10 តោន និង​ប្រទេស​វៀតណាម​ចំនួន 7,308.49 តោន​។​

ដំណាំម្រេចត្រូវបានដាំដុះនៅតាមតំបន់ជាច្រើនក្នុងប្រទេសកម្ពុជារួមមានខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តកំពត និងខេត្តកែប។ ម្រេចកំពតត្រូវបានគេស្គាល់ច្រើនបំផុតជាមួយនឹងតម្លៃខ្ពស់ ហើយដាំនៅក្នុងភូមិសាស្ត្រខែតកំពត និងកែប។ វាត្រូវបានផ្តល់ជូនជាមួយនឹងការចង្អុលបង្ហាញភូមិសាស្ត្រ (GI) ពីសហភាពអឺរ៉ុបក្នុងឆ្នាំ2016 និងពីអង្គការពាណិជ្ជកម្មពិភពលោក (WTO) ក្នុងឆ្នាំ2010។ ម្រេចកំពតរបស់កម្ពុជាត្រូវបានចុះបញ្ជីសម្រាប់ការការពារអន្ដរជាតិនៅក្នុងប្រទេសចំនួន 32 ក្រោមច្បាប់ក្រុងហ្សឺណែវនៃកិច្ចព្រមព្រៀងលីសបោន(Lisbon) ។

លោក ងួន ឡាយ ប្រធានសមាគមលើកកម្ពស់ម្រេចកំពតបានឱ្យដឹងថា ម្រេចកំពតនៅតែជាផលិតផលនាំចេញដ៏រឹងមាំសម្រាប់ប្រទេស និងទទួលបានទីផ្សារល្អ បើទោះបីជាមានការធ្លាក់ចុះនៃសេដ្ឋកិច្ច ដែលបង្កដោយករណវីរុសកូវីដ-19 ក៏ដោយ ។

លោក ងួន ឡាយ បានមានប្រសាសន៍ថា៖

“ជាធម្មតា ទីផ្សារម្រេចកំពតត្រូវបានជំរុញតាមរយៈការទិញរបស់ភ្ញៀវទេសចរដែលមកទស្សនាកម្សាន្តក្នុងប្រទេស(មុនពេលកូវីដ) ប្រមាណ30​ភាគរយ យើង​នាំចេញ​តែ70​ភាគរយ​ទេ។ ប៉ុន្តែ ដោយសារតែចំនួនភ្ញៀវទេសចរបានធ្លាក់ចុះក្នុងកំឡុងពេលមានជំងឺរាតត្បាត  ដូច្នេះ ម្រេចប្រមាណ 30​ភាគរយត្រូវបង្វែរការចែកចាយនៅក្នុងស្រុកវិញ”

លោកបានបន្ថែមឲ្យដឹងថា បច្ចុប្បន្ន ផ្ទៃដី​ដាំ​ម្រេច​កំពត​ដែលជា​សមាជិក​របស់​ស​មា​គមមាន​ចំនួន​ 280​ហិកតា និង​សមាជិក​អ្នក​ផលិត​ចំនួន ​457​គ្រួសារ, សមាជិក​ជា​ក្រុមហ៊ុន​ផលិត លក់ និង​វេច​ខ្ចប់​ចំនួន 37​ក្រុមហ៊ុន​។ ផលិតផល ម្រេច​កំពត​បាន​នាំចេញ​ប្រមាណ70​តោន​នៅក្នុង​មួយឆ្នាំៗ​ ហើយតម្រូវការអន្តរជាតិ និងការបញ្ជាទិញនៅតែមានទើបធ្វើឱ្យម្រេចកំពតនៅតែរក្សាបានការនាំចេញជាធម្មតា។

លោក ងួន ឡាយ បានបន្តថា ក្រុមហ៊ុនមួយចំនួនដូចជា Farm Link គឺជាដៃគូពាណិជ្ជកម្ម និងជាអ្នកនាំចេញម្រេចកំពត ហើយ EU Land and Pepper Investment Co Ltd គឺជាក្រុមហ៊ុនមានមូលដ្ឋាននៅប្រទេសឆេក ដែលមានជំនាញក្នុងការនាំចេញម្រេចកំពត ក៏បានជួយរក្សាឱ្យបាននូវទីផ្សារនាំចេញម្រេចកំពតរបស់កម្ពុជាផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងឡើងថ្លៃ បង្កឱ្យមានការព្រួយបារម្ភលើការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ៨៨,៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃដល់ ៨៣,៤៨ ដុល្លារក្នុងមួយបារ៉ែល

ទទួលផលពីអាជីវកម្មបរិយាបន្ន សហគមន៍កសិកម្មមួយអាចផ្គត់ផ្គង់បន្លែបានជាង១តោន ក្នុងមួយខែ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

អាជីវកម្មបរិយាបន្ន គឺជាប្រភេទអាជីវកម្មគំរូថ្មីមួយដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកពាក់ព័ន្ធ និងអាចជំរុញសេដ្ឋកិច្ចទាំងក្នុងសហគមន៍ និងប្រទេសជាតិមួយ។

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមជាង៤២ម៉ឺនតោន គិតជាទឹកប្រាក់ជាង៥៤០លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាមបានជាង៤២ម៉ឺនតោន ហើយគិតជាទឹកប្រាក់បានជាង​៥៤០ លានដុល្លារអាម៉េរិកក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៤ ។

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 19/04/2024

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

e-Choupal ជាវេទិកាអនឡាញធំបំផុតនៅឥណ្ឌាជួយនាំចេញកសិផលដោយផ្ទាល់ពីកសិករក្រីក្ររាប់លាននាក់

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/04/2024

e-Choupal គែជាច្រកនាំចេញកសិផលដ៏ធំបំផុតមួយរបស់ឥណ្ឌាតាមរយៈបណ្តាញអ៊ិនធឺណេតដោយគិតមកដល់ពេលនេះមានកសិករក្រីក្រប្រមាណជា៤លាននាក់កំពុងអាស្រ័យផល

សមិទ្ធផល​ទេសចរណ៍ថ្មី​ៗក្នុងទឹក​ដី​ខេត្តកំពត នឹង​ជំរុញ​ទីផ្សារ​ដីធ្លី​ក្នុងខេត្តមួយនេះ​មានសម្ទុះ​មួយកម្រិត​​ទៀត​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/04/2024

ការ​បង្កើត​សមិទ្ធផល​ថ្មីៗក្នុងទឹកដី​តំបន់ទេសចរណ៍ មិនត្រឹមតែជួយទាក់ទាញទេសចរ​ប៉ុណ្ណោះទេ តែវា​នឹងទាក់ទាញ​វិនិយោគិន​ចូលទៅតំបន់នោះ​ថែមទៀត​ផងដែរ

ក្នុងត្រីមាសទី១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេសអាសិបបានជាង ៨៣៦៤លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសដៃគូចំនួន១៤ នៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាសិប (RECP) សម្រេចបាន៨៣៦៤លានដុល្លារ​

ការប្រើប្រាស់កម្ចីជាមួយគោលដៅច្បាស់លាស់នឹងជួយលើកកម្ពស់ជីវភាពក្រុមគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/04/2024

ការប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានគោលដៅច្បាស់លាស់ អាចជួយពង្រីកអាជីវកម្ម និងលើកកម្ពស់ជីវភាពក្រុមគ្រួសារប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង

Angkor Wildlife & Aquarium អភិរក្សសត្វកម្រ និងផ្តល់ការងារជូនប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium ក្នុងខេត្តសៀមរាប បានជួយថែរក្សា និង អភិរក្សសត្វទឹកសាប ទឹកប្រៃ និងសត្វព្រៃ ដែលសុទ្ធតែជាប្រភេទសត្វកម្រ