លោក យក់ ចំរើនឫទ្ធិ បង្ហាញពីវិធីរកប្រាក់ចំណេញបស់ក្រុមហ៊ុនធានារ៉ាប់រង

ភ្នំពេញ ៖ ក្នុងរយៈពេលប្រមាណជាង២០ឆ្នាំចុងក្រោយនេះ វិស័យធានារ៉ាបរងនៅប្រទេសកម្ពុជា មានភាពរីកចម្រើនយ៉ាងឆាប់រហ័សគួរឲ្យកត់សម្គាល់ ដោយក្នុងនោះមានក្រុមហ៊ុនធានារ៉ាបរងក្នុងស្រុក និងក្រុមហ៊ុនធានារ៉ាបរងបរទេសជាច្រើនបានបើកអាជីបកម្មរកស៊ីក្នុងព្រះរាជាណាចក្រកម្ពុជាជាបន្តបន្ទាប់។ ជាក់ស្តែងនៅតាមបណ្តោយមហាវិថីធំៗក្នុងរាជធានីភ្នំពេញរួមទាំងបណ្តាទីរួមខេត្តមួយចំនួនផង គេសង្កេតឃើញមានផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម និងទីតាំងក្រុមហ៊ុនធានារ៉ាប់រងជាហូរហែរ។

លោក យក់ ចំរើនឫទ្ធិ អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រង Forte បានឲ្យ AMS ដឹងថា ការកើនឡើងនូវចំនួនក្រុមហ៊ុនធានារ៉ាប់រងនៅកម្ពុជា ក៏ព្រោះតែទីផ្សារមួយនេះនៅមានភាពទូលំទូលាយ និងផ្តល់ឱកាសចំណេញពីការវិនិយោគត្រឡប់ទៅវិញក្នុងអត្រាខ្ពស់។

ជាមួយគ្នានេះលោកក៏បានបង្ហើបប្រាប់ពីរបៀបដែលក្រុមហ៊ុនធានារ៉ាប់រងទាំងអស់អាចរកប្រាក់ចំណេញបានពីការវិនិយោគតាម២របៀប គឺចំណេញពីការលក់បណ្ណធានារ៉ាប់រង និងចំណេញតាមរយៈការវិនិយោគដោយផ្ទាល់។

១. ចំណេញពីការលក់បណ្ណធានារ៉ាប់រង ៖ ចំណូលតាមរយៈការលក់បណ្ណធានារ៉ាប់រង ឬការបង់បុព្វលាភរបស់អតិថិជន ជាទូទៅមិនត្រូវបានបង់សំណងធានារ៉ាប់រងខូតខាតទៅអតិថិជនវិញទាំងអស់នោះទេ។ ដូច្នេះក្រុមហ៊ុនសល់ប្រាក់មួយចំនួនសម្រាប់​ទូទាត់ការចំណាយ​ទូទៅដូច​ជា​ប្រាក់ខែបុគ្គលិក ការផ្សាយពាណិជ្ជកម្ម និងចំណាយផ្សេងៗទៀត។ បន្ទាប់ពីទូទាត់ចំណូលចំណាយរួចអស់ ទើបក្រុមហ៊ុនធានារ៉ាប់រងនៅសល់​ប្រាក់​ចំណេញ​មួយចំនួន។​ ឧទាហរណ៍ថាក្រុមហ៊ុនធានារ៉ាប់រងមួយទទួលបានបុព្វលាភពីអតិថិជនចំនួន១ម៉ឺនដុល្លារ ហើយត្រូវសងសំណងទៅអតិថិជនអស់៦ពាន់ដុល្លារ និងកាត់ការចំណាយអស់២ពាន់ដុល្លារ នោះក្រុមហ៊ុននៅសល់ប្រាក់ចំណេញចំនួន២ពាន់ដុល្លារ។ ដោយឡែក នៅឆ្នាំខ្លះសំណាងមិនល្អ ក្រុមហ៊ុនសងសំណងធានារ៉ាប់រងលើសពី១ម៉ឺនដុល្លារដែលលើសប្រាក់បុព្វលាភធានារ៉ាប់រងទៀតក៏មាន។

២. ចំណេញតាមរយៈការវិនិយោគ ៖ ក្រុមហ៊ុនធានារ៉ាប់រងអាចយកប្រាក់ចំណេញទៅ​បង្វិល​ជា​ការ​វិនិយោគ។ ធ្វើដូចនេះក្រុមហ៊ុនធានារ៉ាប់រង​អាចទទួលប្រាក់ចំណេញពីការវិនិយោគផ្សេងៗ​ដែលជាប្រភពចំណូលបន្ថែមដ៏សំខាន់មួយទៀតក្រៅពីប្រាក់ចំណេញប្រភេទទី១ខាងលើ។ អាស្រ័យហេតុនេះទើបគេសង្កេតឃើញថាប្រភពទុនសំខាន់នៃគម្រោងអភិវឌ្ឍន៍ធំៗមួយចំនួនគឺបានមកពីក្រុមហ៊ុនធានារ៉ាប់រង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

Kukula Solar ធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍ក្រីក្រ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គំរូអាជីវកម្មបរិយាបន្នរបស់ Kukula Solar គឺការធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍មូលដ្ឋាន ដើម្បីជំរុញការធ្វើទីផ្សារផលិតផលពន្លឺព្រះអាទិត្យ និងផ្តល់ការគាំទ្របន្ថែមដូចជាការជួសជុល និងសេវាកម្មអតិថិជនក្នុងសហគមន៍របស់ពួកគេ

ព្រែកជីក​ហ្វូណន​តេជោ​ គ្រោង​សង់​សន្ទះទឹកចំនួន​៣ និងកំពង់ផែរណប​ចំនួន​៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គម្រោ​ងព្រែកជីក​របស់​កម្ពុជា គ្រោងនឹង​សង់​កំពង់ផែរណន​នៅតាមបណ្ដោយគម្រោងនោះ​ចំនួន​បី និង​មានគម្រោងមជ្ឈមណ្ឌល​ពាណិជ្ជកម្មនិងភស្តុភារកម្មផងដែរ​

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/04/2024

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ចំណេះដឹងពីទីផ្សារអចលនទ្រព្យ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 25/04/2024

ដោយសារតែបញ្ហារាតត្បាតនៃជំងឺកូវីដបានរុញច្រានឲ្យមនុស្សជាច្រើនធ្លាក់ចូលទៅក្នុងបញ្ហាវិបត្តិនៃហិរញ្ញវត្ថុ រហូតមានអ្នកខ្លះបានបង្ខំចិត្តសម្រេចប្រកាសលក់ទ្រព្យសម្បត្តិព្រមទាំងអចលនវត្ថុរបស់ខ្លួននៅក្នុងតម្លៃទាប

ការចេះបង្កើតទម្លាប់សន្សំ​លុយជួយបញ្ចៀសពីកម្ចីក្រៅផ្លូវការ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 25/04/2024

ការចេះបង្កើតទម្លាប់សន្សំ និងការចាត់ចែង ទុកដាក់លុយកាក់ឱ្យបានត្រឹមត្រូវ គឺពិតជាមានសារៈសំខាន់ណាស់ ហើយថែមទាំងអាចជួយឱ្យជៀសផុតពីបំណុលមានអត្រាការប្រាក់ខ្ពស់

សហគមន៍កសិកម្មទំនើប ៖ ការរួមគ្នាចងក្រងជាសហគមន៍ គឺដើម្បីរួមគ្នាអភិវឌ្ឍវិស័យកសិកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មបានលើកឡើងពីការរួមគ្នាចងក្រងជា«សហគមន៍កសិកម្មទំនើប» ប្រៀបបានទៅនឹងការប្រមូលផ្តុំគ្នាទៅជាចង្កឹះមួយបាច់ធំ ដែលមានភាពរឹងមាំ

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ីគ្រោងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួនទៅកាន់ប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ី Norilsk Nickel គ្រោងនឹងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួននៃផលិតកម្មទង់ដែងទៅកាន់ប្រទេសចិន បន្ទាប់ពីរងសម្ពាធនៃទណ្ឌកម្មរបស់លោកខាងលិច។

សាច់ក្រកបាត់ដំបង រូបមន្តតពីគ្រួសារ មានទីផ្សារទាំងក្នុង និងក្រៅតំបន់

ជំនួញ, ព្រឹត្តិការណ៍

• 25/04/2024

សិប្បកម្មផលិតសាច់ក្រកមួយនៅខេត្តបាត់ដំបង កំពុងផលិត និងផ្គត់ផ្គង់សាច់ក្រកក្នុងទីផ្សារ មិនថាលក់រាយក្នុងតំបន់ ឬបោះដុំទៅតាមម៉ាត និងអាហារដ្ឋាន

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ