fbpx

ផ្លែមន ឬ Mulberry ផ្តល់ប្រាក់ចំណូលប្រមាណ 1,000ដុល្លារក្នុងមួយសប្ដាហ៍ដល់ម្ចាស់ចំការនៅខេត្តបាត់ដំបង

បាត់ដំបង ៖ ផ្លែមន ឬហៅថា Mulberry គឺជាផ្លែឈើមួយប្រភេទដែលប្រជាជនខ្មែរភាគច្រើនមិនសូវស្គាល់ និងពេញនិយមហូបនោះទេ។ អ្នកខ្លះស្គាល់វាថា​ជាថ្នាំខ្មែរបុរាណ ដែលគេយកដើមរបស់វាទៅដាំទឹកផឹកកែរោគជាដើម ប៉ុន្តែចំណុចពិសេសដែលប្រជាជនខ្មែរមិនសូវដឹងនោះគឺ ផ្លែរបស់វាមានរសជាតិឆ្ញាញ់ និងមាន​អត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាពផងដែរ។

ឆ្លៀតក្នុងពេលដែលប្រជាជនខ្មែរមិនទាន់បានដឹងលម្អិតអំពីផ្លែឈើប្រភេទនេះ អ្នកស្រី ឡី ចាន់នី ដែលជាកសិករម្នាក់នៅឯស្រុកបាណន់ ខេត្តបាត់ដំបង បាន​ចាប់​ផ្តើមមានគំនិតក្នុងការទិញដើមយកមកដាំដើម្បីទទួលយកផល ដោយដំបូងឡើយចាប់ផ្ដើមត្រឹមតែប្រមាណ 200ដើមប៉ុណ្ណោះ ប៉ុន្តែក្រោយមក ដោយឃើញ​ថា​ខ្លួនអាចទទួលផលពីការលក់ផ្លែមនបានច្រើន អ្នកស្រី ក៏បានទិញកូ​នមកដាំបន្ថែម និងបង្កាត់កូនដោយខ្លួនឯងខ្លះ រហូតកើតបានជាចំការ Mulberry មួយដ៏ធំនៅលើផ្ទៃដីទំហំ ២ហិកតាដែលប្រមូលផលមិនចេះអស់។

អ្នកស្រីបានមានប្រសាសន៍តាមទូរស័ព្ទប្រាប់ AMS ថា៖ «ជាមធ្យម យើងបេះបានពី20គីឡូ ទៅ50គីឡូក្នុងរយៈពេលពីរថ្ងៃម្ដង ហើយក្នុងមួយគីឡូ​យើង​លក់​ក្នុង​តម្លៃ8ដុល្លារ។ ពេលបេះបានម្ដងៗ ខ្ញុំមានកូនៗជាអ្នកជួយលក់បន្តតាមអនឡាញ ហើយមិនដែលសល់បានយូរទេ បេះបានប៉ុណ្ណាគឺលក់អស់​ប៉ុណ្ណឹងតែម្ដង»​។

អ្នកស្រីបន្តថា «តម្លៃនេះមិនថ្លៃនោះទេ ហើយអតិថិជនក៏មិនសូវតថ្លៃដែរ។ អ្វីដែលធ្វើឲ្យអ្នកទិញមិនសូវសូញសាញទៅលើតម្លៃ គឺដោយសារតែ ពួកគាត់បានដឹង​ពី​អត្ថប្រយោជន៍នៃផ្លែឈើនេះទៅលើសុខភាពរបស់ពួកគាត់ពិតៗ។ ជាក់ស្ដែងអតិថិជនភាគច្រើនដែលមានបញ្ហារោគស្ត្រីរុំារ៉ៃនោះ បាននិយាយដូចគ្នាថា បញ្ហា​របស់​ពួក​គាត់ចាប់ផ្ដើមធូរស្រាលម្ដងបន្តិចៗ បន្ទាប់ពីហូបផ្លែមនេះជាប់ជាប្រចាំ»។

បើនិយាយអំពីការដាំដុះ ក៏ដូចជាការថែទាំវិញ អ្នកស្រី ចាន់នី បានបញ្ជាក់ថា វាមិនពិបាកក្នុងការថែទាំនោះទេ បើប្រៀបទៅនឹងដំណាំមួយចំនួនដូចជា ធុរ៉េន ស្ត្រប៊ឺរីជាដើម។ ផ្ទុយទៅវិញ វាគ្រាន់តែទាមទារការស្រោចទឹកឲ្យបានគ្រប់គ្រាន់ ឯការប្រមូលផលវិញគឺបានពេញមួយឆ្នាំតែម្ដង។ ពេលនេះវាក្លាយទៅជារបរមួយ​ដែលអាចទប់ទល់ទៅលើការផ្គត់ផ្គង់គ្រួសាររបស់អ្នកស្រីបានមួយផ្នែកធំ។

អ្នកស្រីបានសង្កត់ធ្ងន់ផងដែរថា ក្នុងរយៈពេលពីរឆ្នាំមកនេះ ចំការមនបានផ្ដល់កម្រៃដល់គ្រួសាររបស់អ្នកស្រីច្រើនបំផុតរហូតដល់ 1,000$ និងទាបបំផុត 400$ ក្នុងមួយសប្ដាហ៍ ដែលនេះជាចំនួនមួយដែលកសិករទូទៅមិននឹកស្មានដល់។ វាជាកសិកម្មថ្មីមួយដែលមិនទាន់ទទួលបានការចាប់អារម្មណ៍​ពីកសិករ​នៅ​ឡើយ ហើយក៏ជាគំនិតល្អមួយក្នុងការធ្វើទំនើបកម្មជាជាងការទុកដីឲ្យទំនេរចោល៕

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

រដ្ឋាភិបាលថៃអនុម័តគម្រោងវិនិយោគថ្មីជាង 1,440លានដុល្លារទៀតដើម្បីជំរុញកំណើនសេដ្ឋកិច្ច

យោងតាមសេចក្តីប្រកាសរបស់លោកនាយករដ្ឋមន្ត្រីថៃកាលពីថ្ងៃអង្គារម្សិលមិញនេះបានឲ្យដឹងថាកញ្ចប់ទុនវិនិយោគថ្មីទំហំប្រមាណជា 45 ពាន់លានបាត ស្មើនឹងប្រមាណ 1,440…
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

រដ្ឋាភិបាលកម្ពុជា និងរដ្ឋជាសមាជិកអាស៊ាន កំពុងរកយុទ្ធសាស្ត្រធ្វើឲ្យប្រសើរឡើងនូវការដឹកជញ្ជូនក្នុងតំបន់

ខណៈពេលវិស័យដឹកជញ្ជូនជាសកលកំពុងទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការរាតត្បាតនៃជំងឺកូវីដ-19 រាប់ទាំងតំបន់អាស៊ានផងដែរនោះ បច្ចុប្បន្ននេះ​រាជរដ្ឋាភិបាលកម្ពុជា…
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

ទំហំនៃការនាំចេញរបស់កម្ពុជាទៅវៀតណាមកើនឡើងដល់1.47ពាន់លានដុល្លារក្នុងត្រីមាសដំបូងឆ្នាំ2021

កម្ពុជា -វៀតណាម បានធ្វើការពង្រឹង និងពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំង2មានកំណើនកើនឡើងដល់ជាង 2.69 ពាន់លានដុល្លារ ដោយក្នុងនោះ ប្រទេសកម្ពុជាបាន​បង្កើនការនាំចេញ…
ព្រឹត្តិការណ៍, អចលនទ្រព្យ

អ្នកជំនាញ និយាយពីការសម្រេចចិត្តទិញលំនៅដ្ឋានផ្ទាល់ខ្លួនក្នុងស្ថានការណ៍កូវីដ

មានការលើកឡើងថា នៅក្នុងបរិការណ៍នៃសម័យកូវីដនេពេលបច្ចុប្បន្ននេះ សម្រាប់អ្នកដែលមានបំណងទិញលំនៅដ្ឋានសម្រាប់ស្នាក់នៅ ឬវិនិយោគបន្តជាឱកាសល្អ ខណៈដែលអ្នកជំនាញក៏បាន
ជំនួញ, ព្រឹត្តិការណ៍

Robocafe ហាងកាហ្វេប្រើប្រាស់រ៉ូបូតទាំងស្រុងនៅឌូបៃកំពុងទទួលបានការគាំទ្រខ្លាំងសូម្បីរដ្ឋាភិបាលដឹកនាំប្រទេស

គម្លាតសង្គមពិតជារឿងសំខាន់ណាស់នៅក្នុងសម័យកូវីដទាំងការប្រាស្រ័យទាក់ទងគ្នាប្រចាំថ្ងៃ ការដោះដូរពាណិជ្ជកម្ម មុខជំនួញរវាងគ្នា ឬសូម្បីតែការផ្តល់សាវាកម្មផ្នែកចំណី
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

ចិននៅតែជាទីផ្សារដ៏សំខាន់បំផុតរបស់អាល្លឺម៉ង់ ដែលអាចជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ

ប្រទេសចិននៅតែជាទីផ្សារដ៏ធំ និងសំខាន់បំផុតរបស់បណ្តាប្រទេសនានានៅលើសាកលលោក ដោយក្នុងនោះរាប់បញ្ចូលទាំងប្រទេស​អាល្លឺម៉ង់​ផង​ដែរ ដែលកំពុងព្យាយាមពង្រឹងលទ្ធ…
ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

ចំណេះដឹង ៖ តើច្បាប់ថវិកា ៥០/២០/៣០ គឺជាអ្វី?

អ្នកជំនាញផ្នែកហិរញ្ញអន្តរជាតិដ៏ល្បីឈ្មោះបានសរសេរ និងកំណត់ច្បាប់(ក្បួន)នៃការប្រើប្រាស់ថវិកាដោយបែងចែកចេញជា៣ប្រភេទ គឺមាន ប្រភេទ ៥០/២០/៣០ ដើម្បីសង្កត់
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

វៀតណាមមានមហិច្ឆិតាបង្កើនសេដ្ឋកិច្ចឌីជីថលឲ្យស្មើនឹង១ភាគ៥នៃ GDPសរុប

ប្រទេសវៀតណាមកំពុងដាក់ផែនការដ៏ធំមួយរបស់ខ្លួនក្នុងការធ្វើឲ្យបាននូវសេដ្ឋកិច្ចបែបឌីជីថលស្មើទៅនឹង ២០ភាគរយនៃសេដ្ឋកិច្ចក្នុងស្រុក…
ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

លទ្ធផលស្ទង់មតិអំពីទំនោរនៃការប្រើប្រាស់ធនាគារឌីជីថលរបស់ប្រជាជនអាមេរិក

ធនាគារ Provident ដែលជាស្ថាប័នហិរញ្ញវត្ថុមានមូលដ្ឋាននៅរដ្ឋ New Jersey បានប្រកាសលទ្ធផលថ្មីៗនេះនៃការស្ទង់មតិតាមបណ្តាញអ៊ីនធឺណែត…
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

WHO ណែនាំឱ្យប្រើថ្នាំក្រុមហ៊ុន Roche និង Sanofi ព្យាបាលជំងឺកូវីដ-១៩ ដើម្បីកាត់បន្ថយហានិភ័យ

​អង្គការ​សុខភាព​ពិភពលោក (WHO) ​នៅថ្ងៃដើមសប្ដាហ៍នេះបាន​​ណែនាំ​ឱ្យ​ប្រើ​ថ្នាំ​ព្យាបាល​ជំងឺ​រលាក​សន្លាក់​ឆ្អឹង​ Actemra ​របស់​ក្រុម​ហ៊ុន​ Roche​…

AMS ECONOMY
@amseconomy