អ្នកជំនាញហិរញ្ញវត្ថុជាតិ និងអន្តរជាតិ ជជែកអំពីការស្តារសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ-19

តាមរយៈសមាគមធនាគារនៅកម្ពុជាបានប្រើប្រាស់វេទិកានាយកប្រតិបត្តិលើកទី1 ដើម្បីពិភាក្សាលើប្រធានបទ «ការប្រមើលមើលការងើបឡើងវិញនៃសេដ្ឋកិច្ចពីវិបត្តិជំងឺកូវីដ-19 នៅកម្ពុជា និងនៅតំបន់អាស៊ាន»ក្រោមការចូលរួមពីសំណាក់បណ្តានាយកប្រតិបត្តិគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុឯកជន និងអ្នកជំនាញហិរញ្ញវត្ថុជាតិ-អន្តរជាតិជាច្រើននាក់។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជាបានថ្លែងលើកឡើងថា ពេលវេលាសម្រាប់កិច្ចពិភាក្សានេះគឺមានសារសំខាន់បំផុតពាក់ព័ន្ធទៅនឹងនៃវិបត្តិសេដ្ឋកិច្ចនៅកម្ពុជា ក៏ដូចជានៅក្នុងតំបន់ ខណៈពេលដែលធនាគារជាតិនៃកម្ពុជាទើបតែពង្រីកកិច្ចខិតខំប្រឹងប្រែងរៀបចំឥណទានឡើងវិញរហូតដល់ដំណាច់ឆ្នាំ2021។

អ្នកខ្ចីជាច្រើនកំពុងជួបប្រទះការលំបាកក្នុងការទូទាត់ប្រាក់កម្ចីរបស់ពួកគេ ហើយប្រហែល12ភាគរយនៃប្រាក់កម្ចីទាំងអស់ត្រូវបានរៀបចំឡើងវិញ ដើម្បីអាចជួយគាំទ្រដល់កំណើនសេដ្ឋកិច្ចឡើងវិញ ដែលវាមានសារៈសំខាន់បំផុតសម្រាប់អ្នកខ្ចីក៏ដូចជាស្ថាប័នហិរញ្ញវត្ថុផងដែរ

លោកបណ្ឌិត អ៊ិន ចាន់នី

ការយល់ដឹង និងការព្យាកររបស់ IMF ពិតជានឹងជួយដល់ស្ថាប័នរបស់យើងក្នុងការរៀបចំ និងធានាឱ្យមានស្ថិរភាព និងវិបុលភាពរយៈពេលវែងនៃវិស័យរបស់យើង

លោកបណ្ឌិតបានបន្ថែមថា

យោងតាមសេដ្ឋវិទូជាន់ខ្ពស់ និងអ្នកតំណាង IMF ប្រចាំប្រទេសកម្ពុជា លោក Yasuhisa Ojima បានរំពឹងថា សេដ្ឋកិច្ចកម្ពុជានឹងអាចកើនឡើងប្រមាណ 4.2 ភាគរយនៅឆ្នាំ2021នេះ ហើយនឹងបន្តកើនឡើងប្រមាណ 6ភាគរយនៅឆ្នាំ2022ខាងមុខ បន្ទាប់ពីការធ្លាក់ចុះប្រមាណ 3.5 ភាគរយកាលពីឆ្នាំ2020។ ប៉ុន្តែការព្យាករនេះអាចនឹងត្រូវកែប្រែឡើងវិញ ក្រោយការកើនឡើងនៃចំនួនអ្នកឆ្លងមេរោគកូវីដ-19 ក្នុងព្រឹត្តិការណ៍សហគមន៍ 20កុម្ភៈ។

លោក Ojima បានបន្ថែមទៀតថា ៖ វិស័យហិរញ្ញវត្ថុអាចមានស្ថិរភាព ដោយសារតែវិធានការ និងគោលនយោបាយជាមួយនឹងការបន្ធូរបន្ថយលក្ខខណ្ឌហិរញ្ញវត្ថុ រួមមានការបន្ទាបទុនបម្រុងរបស់ធនាគារឯកជន និងអនុញ្ញាតឱ្យមានការរៀបចំរចនាសម្ព័ន្ធប្រាក់កម្ចី(រៀបចំឥណទានឡើងវិញ)រហូតដល់ចុងខែធ្នូ ឆ្នាំ2021 ដែលនឹងបន្តជួយដល់វិស័យហិរញ្ញវត្ថុនៅកម្ពុជា ក៏ដូចជាជួយជំរុញឲ្យវិស័យសេដ្ឋកិច្ចងើបឡើងវិញជាបណ្ដើរៗ។

យ៉ាងណាក៏ដោយ លោក Yasuhisa Ojima បានបញ្ជាក់ថា ភាពមិនប្រាកដប្រជានៅតែមាន ជាពិសេសសម្រាប់ឥណទានវិស័យអចលនទ្រព្យ និងសំណង់ រាប់បញ្ចូលទាំង វិស័យទេសចរណ៍ផងដែរ។ ដរាបណាភាពមិនប្រាកដប្រជានៅតែមានកំរិតខ្ពស់ ការរឹតត្បិតការចែកចាយដើមទុននឹងត្រូវបានធានាដោយហេតុផលប្រុងប្រយ័ត្ន។

សូមបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជាបានទម្លាក់អត្រាប្រាក់បម្រុងកាតព្វកិច្ចជារៀល និងជាដុល្លារអាមេរិកមកត្រឹម7ភាគរយ ចាប់ពីខែមេសា ឆ្នាំ2020 ពីកម្រិត8ភាគរយសម្រាប់ប្រាក់រៀល និង12.5ភាគរយសម្រាប់រូបិយប័ណ្ណបរទេស ដើម្បីអាចផ្ដល់សន្ទនីយភាពបន្ថែមដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ ក្រៅពីនេះ ធនាគារជាតិនៃកម្ពុជាក៏បាន​ប្រកាស​អនុ​ញ្ញាត​ឱ្យ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​បន្ត​រៀប​ចំធ្វើ​ឥណទាន​ឡើងវិញ រហូ​ត​ដល់​ថ្ងៃ​ទី 31 ខែ​ធ្នូ ឆ្នាំ20​21នេះ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម និង​សម្រាល​បន្ទុក​ប្រជា​ពលរដ្ឋ ដែលប្រការនេះធ្វើឱ្យវិស័យធនា​គារមានលទ្ធភាពបង្កើនឥណទាន និងផ្ដល់ការអនុគ្រោះនានាដល់អតិថិជនដែលរងផលប៉ះពាល់ពីឥទ្ធិពលនៃជំងឺកូវីដ-19៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា និងក្រុមហ៊ុន អប្សរា មេឌាសឺវីស (AMS) សម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលបំពេញការងារប្រមូលផ្តុំទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

នស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា និងក្រុមហ៊ុន AMS សម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលបំពេញការងារប្រមូលផ្តុំទំនើប

ធនាគារជាតិនៃកម្ពុជាចេញសេចក្តីបំភ្លឺអំពីប្រតិបត្តិការទូទាត់ឌីជីថលនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 29/03/2024

ប្រតិបត្តិការទូទាត់ឌីជីថលនៅកម្ពុជា បានកើនឡើងយ៉ាងឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របពេលដែលការប្រើប្រាស់ទូរស័ព្ទទំនើបមានកំណើនខ្ពស់ និងគំនិតផ្តួចផ្តើមថ្មីៗកាន់តែច្រើនពីធនាគារជាតិនៃកម្ពុជា

Okra គំរូធុរកិច្ចបរិយាបន្ន ដើម្បីដោះស្រាយបញ្ហាថាមពលស្អាតតម្លៃទាប សំដៅសហគមន៍ក្រីក្រនៅកម្ពុជា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/03/2024

Okra ជាគំរូធុរកិច្ចបរិយាបន្នមួយនៅកម្ពុជាដែលមានដំណើរអាជីវកម្មតាមរយៈការជួយគាំទ្រ និងផ្គត់ផ្គង់ថាមពលស្អាត តម្លៃទាបសំដៅសហគមន៍ក្រីក្រ

ក្រសួងពាណិជ្ជកម្មកម្ពុជា-កូរ៉េ ពិភាក្សាលើការជំរុញ និងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

មន្ត្រីជាន់ខ្ពស់កម្ពុជា បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េ ដើម្បីពិភាក្សាអំពីវឌ្ឍនភាពនៃទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំង២

លោកស្រី យូ បូរី ៖ ឌីជីថលពិតជាសំខាន់ក្នុងការជំរុញអាជីវកម្មធុនតូច និងមធ្យម ក៏ដូចជាជំនួញ

ជំនួញ, ព្រឹត្តិការណ៍

• 29/03/2024

បច្ចុប្បន្ននេះ ឌីជីថល បានដើរតួយ៉ាងសំខាន់ក្នុងការបម្រើសេចក្ដីត្រូវការបស់មនុស្ស ដូច្នេះ ចង់ ឬមិនចង់ ប្រជាជនគ្រប់ស្រទាប់ត្រូវតែសម្របខ្លួនឱ្យទាន់បរិបទ

តម្លៃប្រេងឡើងថ្លៃលើសពី ៨៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលការផ្គត់ផ្គង់នៅតែបន្តមានភាពតឹងតែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

តម្លៃប្រេងឆៅម៉ាក Brent បានឡើងថ្លៃដល់ ៨៧,៣០ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) បានឡើងថ្លៃ ៨២,៦៣ ដុល្លារក្នុងមួយបារ៉ែល

ដំណឹងល្អ ! ស្ពានអាកាស​មរតក​តេជោ​ ដំណាក់កាលទី​១ នឹង​ដាក់ឱ្យ​ប្រើប្រាស់​បណ្តោះអាសន្នចាប់ពីថ្ងៃទី០១ ខែមេសា​តទៅ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 29/03/2024

ដំណឹងល្អ ! ស្ពានអាកាស​មរតក​តេជោ​ ដំណាក់កាលទី​១ នឹង​ដាក់ឱ្យ​ប្រើប្រាស់​បណ្តោះអាសន្នចាប់ពីថ្ងៃទី០១ ខែមេសា​តទៅ

ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ និងសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ ចុះ MOU ដើម្បីជួយលើកកម្ពស់ការអប់រំ និងចំណេះដឹងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 29/03/2024

ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ និងសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ ចុះ MOU ដើម្បីជួយលើកកម្ពស់ការអប់រំ និងចំណេះដឹងហិរញ្ញវត្ថុ

អាជីវកម្មបរិយាបន្ន VinaSamex ជួយសម្រួលជីវភាពប្រជាជនក្រីក្រនៅខេត្តភាគខាងជើងនៃប្រទេសវៀតណាម

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

អាជីវកម្មបរិយាបន្ន VinaSamex កំពុងជួយជីវភាពប្រជាជនក្រីក្រនៅខេត្តភាគខាងជើងនៃប្រទេសវៀតណាមឱ្យមានលទ្ធភាពធូរធាជាងមុន

My Dream Home ធរុកិច្ចបរិយាបន្នបង្កើតឡើងដើម្បីបំពេញក្តីសុបិនពលរដ្ឋដែលមានជីវភាពខ្វះខាតអាចសាងសង់ផ្ទះផ្ទាល់ខ្លួន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

My Dream Home ជាអ្នកជំនាញផលិតឥដ្ឋបរិស្ថាន ឬ Eco-brick ដែលមានតម្លៃទាប ងាយស្រួលប្រើប្រាស់ និងពុំចាំបាច់មានជំនាញក្នុងការងារជាជាងសំណង់ឡើយ