គម្រោងសាងសង់ផ្លូវជាតិលេខ10សម្រេចបានជិត49ភាគរយ

គិតត្រឹមពាក់កណ្តាលខែឧសភា ឆ្នាំ2021 គម្រោងសាងសង់ផ្លូវជាតិលេខ10 កាត់ខេត្តចំនួន3រួមមាន ពោធិ៍សាត់ បាត់ដំបង និងកោះកុង សម្រេចបានប្រមាណ 48.77ភាគរយហើយ ដោយគ្រោងនឹងបញ្ចប់ទៅតាមផែនការដែលបានគ្រោងទុក។

យោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ឲ្យដឹងថា បើទោះបីកម្ពុជាកំពុងជួបប្រទះនៃការឆ្លងរីករាលដាលជំងឺកូវីដ-19យ៉ាងណាក៏ដោយ បច្ចុប្បន្នក្រុមហ៊ុនទទួលការសាងសង់កំពុងបន្តការងារសាងសង់​របស់ខ្លួន​យ៉ាងសស្រាក់សស្រាំក្នុងការសាងសង់គម្រោងផ្លូវជាតិលេខ10 ដើម្បីអាចសម្រេចបានទៅតាមផែនការដែលបានកំណត់។

រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក ប៊ុង ប៊ុនហួន ក្នុងពេលចុះត្រួតពិនិត្យគម្រោងផ្លូវនេះ បានជំរុញឱ្យក្រុមហ៊ុនសាងសង់ និង​ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសបន្តយកចិត្តទុកដាក់លើកិច្ចការងារសាងសង់ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងស្រប តាមស្តង់ដារបច្ចេកទេសត្រឹមត្រូវ​ដើម្បី​ធានាការប្រើប្រាស់បានយូរអង្វែង។

លោកបន្តថាឲ្យដឹងថា គម្រោងផ្លូវជាតិលេខ10 ដែលកំពុងមានដំណើរការសាងសង់យ៉ាងសកម្មនៅពេលនេះមានប្រវែងសរុបចំនួន 197.36គីឡូម៉ែត្រ លាត​សន្ធឹងកាត់ស្រុកសំឡូត ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ រហូតដល់ខេត្តកោះកុង ហើយផ្លូវនេះមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ក្នុងការធ្វើដំណើរ​ឆ្លងកាត់​ប៉ុណ្ណោះ​ទេ ប៉ុន្តែវាអាចជាផ្នែក​មួយ​ទាក់ទាញអ្នកទេសចរជាតិ និងអន្តរជាតិដែលចូលចិត្តធ្វើដំណើរកម្សាន្ត អាចគយគន់ធម្មជាតិដ៏ស្រស់ត្រកាលយ៉ាងជក់ចិត្ត ដោយសារផ្លូវនេះមាន​តំបន់​ធម្មជាតិជាច្រើន ជាពិសេសព្រៃឈើក្រាស់ៗយ៉ាងស្រស់ស្អាត៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុនធំៗចំនួន៣ សម្លឹងឃើញឱកាសវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ក្រុមហ៊ុនធំៗចំនួន៣ បានសម្លឹងឃើញឱកាសវិនិយោគនៅកម្ពុជាលើវិស័យថាមពល និងសេដ្ឋកិច្ច​ឌីជីថល ហើយបានមកស្វែងយល់ និងសុំការប្រឹក្សាយោបល់ពីរាជរដ្ឋាភិបាល ។

“គោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី២០២៤-២០៣០” នៅកម្ពុជា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/04/2024

គោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី២០២៤-៣០ មានចក្ខុវិស័យ ប្រែក្លាយកម្ពុជាទៅជាប្រទេស ដែលមានការប្រើប្រាស់យានយន្តអគ្គិសនីល្អបំផុត

ធនាគារពិភពលោក (World Bank) ព្រមានថា តម្លៃប្រេងអាចឡើងថ្លៃលើសពី ១០០ ដុល្លារក្នុងមួយបារ៉ែល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ១,១២ ភាគរយ ឬ ៨៩,០១ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ០,៩២ ឬ ៨៣,៥៧ ដុល្លារក្នុងមួយបារ៉ែល

នាវាមួយគ្រឿង នាំទេសចរជាង៨០០នាក់មកពី២៧ប្រទេសចូលទស្សនាកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ការចូលចតរបស់នាវា SEABOURN SOJOURN មានគោលបំណងមកទស្សនាប្រទេសកម្ពុជារយៈពេលមួយថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេស​វៀតណាម

Kukula Solar ធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍ក្រីក្រ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គំរូអាជីវកម្មបរិយាបន្នរបស់ Kukula Solar គឺការធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍មូលដ្ឋាន ដើម្បីជំរុញការធ្វើទីផ្សារផលិតផលពន្លឺព្រះអាទិត្យ និងផ្តល់ការគាំទ្របន្ថែមដូចជាការជួសជុល និងសេវាកម្មអតិថិជនក្នុងសហគមន៍របស់ពួកគេ

ព្រែកជីក​ហ្វូណន​តេជោ​ គ្រោង​សង់​សន្ទះទឹកចំនួន​៣ និងកំពង់ផែរណប​ចំនួន​៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គម្រោ​ងព្រែកជីក​របស់​កម្ពុជា គ្រោងនឹង​សង់​កំពង់ផែរណន​នៅតាមបណ្ដោយគម្រោងនោះ​ចំនួន​បី និង​មានគម្រោងមជ្ឈមណ្ឌល​ពាណិជ្ជកម្មនិងភស្តុភារកម្មផងដែរ​

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/04/2024

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ចំណេះដឹងពីទីផ្សារអចលនទ្រព្យ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 25/04/2024

ដោយសារតែបញ្ហារាតត្បាតនៃជំងឺកូវីដបានរុញច្រានឲ្យមនុស្សជាច្រើនធ្លាក់ចូលទៅក្នុងបញ្ហាវិបត្តិនៃហិរញ្ញវត្ថុ រហូតមានអ្នកខ្លះបានបង្ខំចិត្តសម្រេចប្រកាសលក់ទ្រព្យសម្បត្តិព្រមទាំងអចលនវត្ថុរបស់ខ្លួននៅក្នុងតម្លៃទាប

ការចេះបង្កើតទម្លាប់សន្សំ​លុយជួយបញ្ចៀសពីកម្ចីក្រៅផ្លូវការ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 25/04/2024

ការចេះបង្កើតទម្លាប់សន្សំ និងការចាត់ចែង ទុកដាក់លុយកាក់ឱ្យបានត្រឹមត្រូវ គឺពិតជាមានសារៈសំខាន់ណាស់ ហើយថែមទាំងអាចជួយឱ្យជៀសផុតពីបំណុលមានអត្រាការប្រាក់ខ្ពស់

សហគមន៍កសិកម្មទំនើប ៖ ការរួមគ្នាចងក្រងជាសហគមន៍ គឺដើម្បីរួមគ្នាអភិវឌ្ឍវិស័យកសិកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មបានលើកឡើងពីការរួមគ្នាចងក្រងជា«សហគមន៍កសិកម្មទំនើប» ប្រៀបបានទៅនឹងការប្រមូលផ្តុំគ្នាទៅជាចង្កឹះមួយបាច់ធំ ដែលមានភាពរឹងមាំ