ធនាគារជាតិនៃកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ីរួមគ្នាបង្កើតមូលដ្ឋានទិន្នន័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ច

ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា បានសហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី(ADB​​) លើការងារប្រព័ន្ធទិន្នន័យតាមអ៊ិនធឺណេតដើម្បីតាមដានស្ថានភាពហិរញ្ញវត្ថុនៅក្នុងព្រះរាជាណាចក្រកម្ពុជា ខណៈដែលប្រព័ន្ធទិន្នន័យតាមដានម៉ាក្រូសេដ្ឋកិច្ច (Macroeconomic Surveillance Data​base System – MSDS) នឹងត្រូវបានសាកល្បងតាមអ៊ិនធឺណេតក្នុងពេលដ៏ខ្លី។

កិច្ចព្រមព្រៀងរវាងធនាគារជាតិនៃកម្ពុជា(NBC) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ត្រូវបានរៀបចំពិធីដាក់ឱ្យដំណើរការសាកល្បងប្រព័ន្ធទិន្នន័យតាមដានម៉ាក្រូសេដ្ឋកិច្ច (Macroeconomic Surveillance Database System – MSDS) តាមរយៈប្រព័ន្ធអនឡាញ ក្រោមវត្តមានរបស់លោក ឃូ វុឌ្ឍី អគ្គនាយករងបច្ចេកទេសធនាគារជាតិនៃកម្ពុជា និងជាប្រធានផ្នែកស្រាវជ្រាវសេដ្ឋកិច្ចនៅនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិប្រចាំ NBC និងលោក Anthony Robert Gill ប្រធានបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅកម្ពុជា។​

លោក ឃូ វុឌ្ឍី បានមានប្រសាសន៍ប្រាប់ឲ្យដឹងថា ប្រព័ន្ធទិន្នន័យនេះនឹងក្លាយជាឧបករណ៍ដ៏សំខាន់សម្រាប់សម្រួលដល់ការវិភាគ និងការតាមដានស្ថានភាពដំណើរការនៃវិស័យម៉ាក្រូសេដ្ឋកិច្ច និងប្រព័ន្ធហិរញ្ញវត្ថុ ព្រមទាំងគាំទ្រដល់ការរៀបចំគោលនយោ​បាយយុទ្ធសាស្រ្តនានា សំដៅធានាឱ្យបាននូវស្ថិរភាពតម្លៃ និងរក្សាកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

លើសពីនេះ ក្រៅពីការរំលេចនូវការវិវឌ្ឍ អ្នកប្រើប្រាស់មូលដ្ឋានទិន្នន័យក៏នឹងអាចតាមដាន និងវាយតម្លៃវឌ្ឍនភាពសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុតាមរយៈសូចនាករគន្លឹះទាំង ៧០ ប្រព័ន្ធទិន្នន័យអនឡាញថ្មីនេះក៏ផ្ទុកនូវព័ត៌មាន និងទិន្នន័យសំខាន់ៗផ្សេងទៀត ដូចជាតារាងសូចនាករសង្ខេបក្រាហ្វិក និងទិន្នន័យបែងចែកតាមវិស័យម៉ាក្រូសេដ្ឋកិច្ចប្រមាណ ៣០០មុខ ដែលត្រូវបានចងក្រង ។

លោក ឃូ វុឌ្ឍី បានបញ្ជាក់ថា ៖​ ការដាក់ឱ្យដំណើរការទិន្នន័យនេះ គឺជាជំហានមួយទៀតក្នុងដំណើរការផ្សព្វផ្សាយព័ត៌មានដែលមានប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា ស្របតាមបេសកកម្មរបស់ធនាគារ។

លោក Anthony Robert Gill បានមានប្រសាសន៍ប្រាប់ឲ្យដឹងថា មូលដ្ឋានទិន្នន័យនេះនឹងមានប្រយោជន៍ជាច្រើន ជាពិសេសក្នុងពេលមានជំងឺរាតត្បាត និងរីករាលដាលដូចពេលពេលបច្ចុប្បន្នស្រាប់។

លោកបន្តថា ធនាគារអភិវឌ្ឍន៍អាស៊ី មានកិត្តិយសបំផុតដែលបានចូលរួមជួយដល់ធនា​គារជាតិនៃកម្ពុជាក្នុងការបង្កើតប្រព័ន្ធទិន្នន័យតាមដានម៉ាក្រូសេដ្ឋកិច្ចនេះ។ ប្រព័ន្ធដែលត្រូវនឹងលក្ខណៈ និងលក្ខខណ្ឌប្រទេសរបស់ប្រទេសកម្ពុជានឹងជួយដល់ការយល់ដឹង និងវាយតម្លៃផលប៉ះពាល់ម៉ាក្រូសេដ្ឋកិច្ចនៃជំងឺកូវីដ-១៩ ។

សូមបញ្ជាក់ថា ធនាគារអភិវឌ្ឍន៍អាស៊ីនឹងផ្តល់ជំនាញបច្ចេកទេសរបស់ខ្លួនជាមួយនឹងការគាំទ្រផ្នែកហិរញ្ញវត្ថុពីរដ្ឋាភិបាលជប៉ុន ហើយមូលដ្ឋានទិន្នន័យនឹងរួមបញ្ចូលព័ត៌មានដែលបានចងក្រងជារៀងរាល់ខែ ត្រីមាស និងប្រចាំឆ្នាំ និងចែកជា ៦ ផ្នែកម៉ាក្រូសេដ្ឋកិច្ចសំខាន់ៗគឺ ៖ ការផ្លាស់ប្តូរសេដ្ឋកិច្ចពិភពលោក ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទិន្នន័យពីក្រៅវិស័យសារពើពន្ធ វិស័យហិរញ្ញវត្ថុ និងចុងក្រោយប្រៀបធៀប​ទិន្នន័យជាមួយបណ្តាប្រទេសដែលស្រដៀងគ្នា ព្រមទាំងស្ថានភាពសេដ្ឋកិច្ចដល់ប្រទេសកម្ពុជា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

Kukula Solar ធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍ក្រីក្រ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គំរូអាជីវកម្មបរិយាបន្នរបស់ Kukula Solar គឺការធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍មូលដ្ឋាន ដើម្បីជំរុញការធ្វើទីផ្សារផលិតផលពន្លឺព្រះអាទិត្យ និងផ្តល់ការគាំទ្របន្ថែមដូចជាការជួសជុល និងសេវាកម្មអតិថិជនក្នុងសហគមន៍របស់ពួកគេ

ព្រែកជីក​ហ្វូណន​តេជោ​ គ្រោង​សង់​សន្ទះទឹកចំនួន​៣ និងកំពង់ផែរណប​ចំនួន​៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គម្រោ​ងព្រែកជីក​របស់​កម្ពុជា គ្រោងនឹង​សង់​កំពង់ផែរណន​នៅតាមបណ្ដោយគម្រោងនោះ​ចំនួន​បី និង​មានគម្រោងមជ្ឈមណ្ឌល​ពាណិជ្ជកម្មនិងភស្តុភារកម្មផងដែរ​

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/04/2024

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ចំណេះដឹងពីទីផ្សារអចលនទ្រព្យ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 25/04/2024

ដោយសារតែបញ្ហារាតត្បាតនៃជំងឺកូវីដបានរុញច្រានឲ្យមនុស្សជាច្រើនធ្លាក់ចូលទៅក្នុងបញ្ហាវិបត្តិនៃហិរញ្ញវត្ថុ រហូតមានអ្នកខ្លះបានបង្ខំចិត្តសម្រេចប្រកាសលក់ទ្រព្យសម្បត្តិព្រមទាំងអចលនវត្ថុរបស់ខ្លួននៅក្នុងតម្លៃទាប

ការចេះបង្កើតទម្លាប់សន្សំ​លុយជួយបញ្ចៀសពីកម្ចីក្រៅផ្លូវការ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 25/04/2024

ការចេះបង្កើតទម្លាប់សន្សំ និងការចាត់ចែង ទុកដាក់លុយកាក់ឱ្យបានត្រឹមត្រូវ គឺពិតជាមានសារៈសំខាន់ណាស់ ហើយថែមទាំងអាចជួយឱ្យជៀសផុតពីបំណុលមានអត្រាការប្រាក់ខ្ពស់

សហគមន៍កសិកម្មទំនើប ៖ ការរួមគ្នាចងក្រងជាសហគមន៍ គឺដើម្បីរួមគ្នាអភិវឌ្ឍវិស័យកសិកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មបានលើកឡើងពីការរួមគ្នាចងក្រងជា«សហគមន៍កសិកម្មទំនើប» ប្រៀបបានទៅនឹងការប្រមូលផ្តុំគ្នាទៅជាចង្កឹះមួយបាច់ធំ ដែលមានភាពរឹងមាំ

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ីគ្រោងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួនទៅកាន់ប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ី Norilsk Nickel គ្រោងនឹងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួននៃផលិតកម្មទង់ដែងទៅកាន់ប្រទេសចិន បន្ទាប់ពីរងសម្ពាធនៃទណ្ឌកម្មរបស់លោកខាងលិច។

សាច់ក្រកបាត់ដំបង រូបមន្តតពីគ្រួសារ មានទីផ្សារទាំងក្នុង និងក្រៅតំបន់

ជំនួញ, ព្រឹត្តិការណ៍

• 25/04/2024

សិប្បកម្មផលិតសាច់ក្រកមួយនៅខេត្តបាត់ដំបង កំពុងផលិត និងផ្គត់ផ្គង់សាច់ក្រកក្នុងទីផ្សារ មិនថាលក់រាយក្នុងតំបន់ ឬបោះដុំទៅតាមម៉ាត និងអាហារដ្ឋាន

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ