ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា (NBC) បានចេញសេចក្តីជូនដំណឹងដល់គ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់ដែលមានអាជ្ញាបណ្ណទាំងអស់ថា ធនាគារជាតិនៃកម្ពុជានឹងដាក់ឱ្យដេញថ្លៃប្រាក់ដុល្លារអាមេរិកចំនួន ១០០ ០០០ ០០០ ដុល្លារអាមេរិក (មួយរយលានដុល្លារអាមេរិក) សម្រាប់ខែកញ្ញា ឆ្នាំ២០២១នេះ។ ចំពោះកាលបរិច្ឆេទ និងទំហំទឹកប្រាក់ដេញថ្លៃជាក់ស្តែងនឹងជូនដំណឹងនាពេលក្រោយទៀត។
លោក រ័ត្ន យូម៉េង អនុប្រធាននាយកប្រតិបត្តិជាន់ខ្ពស់ និងជាគណៈប្រធាននាយកប្រតិបត្តិរតនាភិបាលនៃធនាគារអេស៊ីលីដាបានថ្លែងប្រាប់ AMS ថា ការដាក់ដេញថ្លៃប្រាក់ដុល្លារអាមេរិករបស់ធនាគារជាតិនៃកម្ពុជា ត្រូវបានធ្វើឡើងដើម្បីរក្សាបាននូវភាពថ្លៃនៃប្រាក់រៀលនៅទីផ្សារកម្ពុជា។
លោកបានថ្លែងថា ៖
«ធនាគារជាតិនៃកម្ពុជាមានចេតនាពង្រឹងប្រាក់រៀលឱ្យមានស្ថិរភាព ហើយនេះជាវិធីសាស្ត្រមួយរបស់ធនាគារជាតិ ក្នុងការគម្រោងស្ថិរភាពប្រាក់រៀលរបស់យើងនៅក្នុងទីផ្សារ»
គួររំលឹកថា លើកទី១ ធនាគារជាតិនៃកម្ពុជា (NBC) កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ បានដាក់ចេញការដេញថ្លៃប្រាក់ដុល្លារអាមេរិកចំនួន ៥០ លានដុល្លារ ។ លើកទី២ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ ធនាគារជាតិនៃកម្ពុជា បានប្រាប់ដល់គ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់ដែលមានអាជ្ញាបណ្ណទាំងអស់នូវការដាក់ឱ្យដេញថ្លៃប្រាក់ដុល្លារអាមេរិកចំនួន ២០ លានដុល្លារអាមេរិក។ លើកទី៣ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ បានដាក់ឱ្យដេញថ្លៃប្រាក់ដុល្លារចំនួន ៣០ លានដុល្លារ៕
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧អាជីវកម្មសង្គម Okra ផ្ដល់អគ្គិសនីដល់ប្រជាជននៅតំបន់ដាច់ស្រយាល និងលើកស្ទួយថាមពលស្អាត
ជំនួញ, ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍
• 23/04/2024
ក្រុមហ៊ុន Okra បានកំណត់យកប្រជាជននៅតាមតំបន់ដាច់ស្រយាលជាប្រជាជនគោលដៅ ក្នុងការជួយសម្រាលការចំណាយថ្លៃអគ្គិសនីរបស់ពួកគេ។
Olam Agri ជំរុញការបណ្តុះបណ្តាលកសិករលើផលិតកម្មស្រូវ ដើម្បីជួយពួកគេបង្កើនប្រាក់ចំណូល
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 23/04/2024
Olam ផ្តល់កម្មវិធីបណ្តុះបណ្តាលដ៏ទូលំទូលាយសម្រាប់ដល់កសិករជាដៃគូដែលផ្តោតទៅលើលក្ខខណ្ឌ និងគោលដៅរបស់កសិករជាមូលដ្ឋាន ដើម្បីលើកកម្ពស់ជីវភាពរបស់ពួកគេ។