កូនកន្ធាយក្បាលកង្កែបដ៏កម្ររបស់ពិភពលោកជិត150ក្បាលរបស់កម្ពុជាត្រូវបានព្រលែងទៅក្នុងតំបន់ជម្រកធម្មជាតិ

សមាគមអភិរក្សសត្វព្រៃ (WCS) សហការជាមួយរដ្ឋបាលជលផល (FiA) ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានធ្វើការលែងកូនកន្ធាយក្បាលកង្កែប (ឬល្មិច) ដែលជាប្រភេទសត្វកម្រជិតផុតពូជនៅលើពិភពលោកចំនួន 148ក្បាល ចូលទៅក្នុងតំបន់ជម្រកធម្មជាតិរបស់វាវិញតាមដងទន្លេមេគង្គស្ថិតក្នុងស្រុក​សំបូរ ខេត្តក្រចេះ។

យោងតាមអង្គការ WCS បានឱ្យថា គិតត្រឹមដើមខែមេសានេះ ក្រុមអភិរក្សការពារសម្បុកនៅតាមសហគមន៍បានរកឃើញសម្បុកពងកន្ធាយក្បាលកង្កែបចំនួន 58សម្បុក ដោយមាន 2,058 ពង ហើយគិតត្រឹមសប្តាហ៍ទីមួយនៃខែមេសានេះ កូនកន្ធាយក្បាលកង្កែបចំនួន 559 ក្បាលបានញាស់ចេញដោយជោគជ័យពី​សម្បុកចំនួន28 ។

ប្រភពដដែលបានបញ្ជាក់ទៀតថា ក្រុមអ្នកភ្ញាស់កូនកន្ធាយក្បាលកង្កែបដែលនៅសល់មិនទាន់លែង ត្រូវបានក្រុមការពារសម្បុកយកទៅរក្សាទុកមើលថែនៅ​ក្នុង​ទ្រុង​បែឈើអណ្តែតទឹកជាបណ្តោះអាសន្ន ដើម្បីធ្វើឱ្យប្រសើរឡើងនូវការរស់រានមានជីវិត និងឱ្យវាមានសុខភាពល្អមុននឹងលែងចូលទៅក្នុងទីជម្រក​ធម្មជាតិរបស់​វាវិញ ដោយក្រុមការងារគ្រោងនឹងលែងកូនល្មិច ឬកូនកន្ធាយក្បាលកង្កែបទាំងអស់នេះចូលទៅក្នុងទីជម្រកធម្មជាតិវិញនៅក្រោយពិធីបុណ្យចូលឆ្នាំខ្មែរ។

គម្រោងអភិរក្សកន្ធាយក្បាលកង្កែបរបស់អង្គការ WCS ទទួលបានការគាំទ្រថវិកាពីសហភាពអឺរ៉ុបក្រោមគម្រោង «ដៃគូប្រឆាំងនឹងបទល្មើសសត្វព្រៃ» Margaret A. Cargill Philanthropy គម្រោង​​​​ព្រៃឡង់បៃតងគាំទ្រដោយទីភ្នាក់ងារជំនួយអាមេរិក USAID និង Turtle Survival Alliance ។

កូនកន្ធាយក្បាលកង្កែបត្រូវបានចាត់ថ្នាក់ថាជាប្រភេទសត្វដែលជិតផុតពូជយ៉ាងសំខាន់នៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ។ មានតែកំណត់ត្រា2-3 នៃ​ប្រភេទសត្វដែលមាននៅក្នុងប្រទេសឡាវ និងប្រទេសដទៃទៀត ហើយវាបានបាត់ខ្លួនស្ទើរទាំងស្រុងនៅក្នុងប្រទេសវៀតណាម និងប្រទេសថៃ ដោយសារការ​ប្រមាញ់ និងការធ្វើពាណិជ្ជកម្មសត្វអណ្តើកពេញអាយុ រួមជាមួយនឹងការប្រមូលពងសត្វដោយពួកឈ្មួញខុសច្បាប់។

ដោយឡែកនៅក្នុងប្រទេសកម្ពុជាសត្វកន្ធាយក្បាលកង្កែប មិនត្រូវបានអ្នកវិទ្យាសាស្ត្រអង្កេតឃើញនៅក្នុងព្រៃឡើយតាំងពីឆ្នាំ2003 រហូតដល់ឆ្នាំ 2007។ ប៉ុន្តែ​បច្ចុប្បន្ន គេបានរកឃើញប្រភេទសត្វកម្រទាំងនេះនៅតាមដងទន្លេមេគង្គ នៅចន្លោះខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ អង្គការ WCS និង FiA ដែលបាន និងកំពុងធ្វើការអភិរក្សសត្វព្រៃតាំងពីឆ្នាំ2017 តាមរយៈសកម្មភាពទប់ស្កាត់ការជួយដូរសត្វអណ្តើកទឹកសាបនេះ ហើយត្រូវបានមដាក់បញ្ចូលក្នុងកម្មវិធីការពារ​សម្បុកនៅតាមសហគមន៍នានាដើម្បីធ្វើយ៉ាងណាថែទាំ និងរក្សាឱ្យបានគង់វង្សនូវប្រភេទសត្វព្រៃ និងសត្វកម្រផ្សេងៗនៅកម្ពុជា៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា រំពឹងថានឹងក្លាយជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា របៀងឧស្សាហកម្ម និងបច្ចេកវិទ្យាអាចក្លាយទៅជាចំណែកនៃកម្លាំងចលករសម្រាប់រុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា

បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។

គួរយល់ដឹង ៖ លុយគ្រីបតូ (Crypto) ជាង២៣០០០លើទីផ្សារបច្ចុប្បន្ន តែខ្លះជោគជ័យខ្លះមិនជោគជ័យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លុយគ្រីបតូ (Cryptocurrencies)ឬលុយឌីជីថលបានក្លាយទៅជាប្រធានបទដ៏ចម្រូងចម្រាសរវាងអ្នកមានជំនឿចិត្តលើទីផ្សារជួញដូរ

Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ

ការប្រកួតកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤ លើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

នាយកដ្ឋានកសិ-ឧស្សាហកម្ម នឹងរៀបចំកម្មវិធីប្រឡងប្រជែងកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤​ដើម្បីលើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក ។

អបអរសាទរ ចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លោកជំទាវអ៊ឹមរចនាសាទរចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិហើយក្រសួងបានត្រៀមខ្លួនជួយសម្រួលដល់ការពង្រីកការនាំចេញ

តំបន់​សេដ្ឋកិច្ចពិសេស​ធំៗចំនួន២​ នឹង​លេច​រូបរាង​នៅពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/04/2024

រដ្ឋាភិបាល​បានជំរុញឱ្យបង្កើន​តំបន់សេដ្ឋកិច្ចពិសេស​ថ្មីៗជា​បន្តបន្ទាប់ឱ្យ​បាន​ច្រើន​​ដើម្បី ទាក់ទាញការ​វិនិយោគពីខាងក្រៅ​ប្រទេស

Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ

ទឹកស៊ីអ៊ីវល្បើងក្នុងស្រុក មានគុណភាព និងធានាសុវត្ថិភាពអ្នកទទួលទាន

ជំនួញ, ព្រឹត្តិការណ៍

• 26/04/2024

ដោយមើលឃើញពីតម្រូវការទីផ្សារក្នុងស្រុក សិប្បកម្មមួយត្រូវបានបង្កើតឡើង និងកំពុងផលិតទឹកស៊ីអ៊ីវល្បើង ដែលជាប្រភេទទឹកស៊ីអ៊ីវបន្ទំ ផ្អាប់ទុកស្របតាមបច្ចេកទេសប្រទេសជប៉ុន។

ស្វែងយល់វិធីសាស្ត្រការពារខ្លួនដើម្បីបង្ការខ្លួនពីការបោកបញ្ឆោតតាមអនឡាញ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 26/04/2024

បច្ចុប្បន្ន បច្ចេកវិទ្យាលើពិភពលោកមានការរីកចម្រើនយ៉ាងខ្លាំង ដែលសង្គម-ជាតិប្រើប្រាស់បម្រើវាជាប្រយោជន៍ដល់ប្រជាជន ប៉ុន្តែវាក៏ត្រូវបានក្រុមជនខិលខូចប្រើប្រាស់ ដើម្បីឧបករណ៍មួយក្នុងការបោកបញ្ឆោតប្រាក់