Application ថ្មីផ្ដល់ទំនុកចិត្តក្នុងការទិញ-លក់

ភ្នំពេញ ៖ ស្របពេលដែលអាជីវកររអ៊ូថាពិបាករកទីផ្សារលក់ទំនិញ ឯអ្នកទិញថាទំនិញខ្វះគុណភាព និងដឹកជញ្ជូនជួបផលលំបាក Application (App) ថ្មីមួយដែលត្រូវបានបង្កើតឡើងដោយកូនខ្មែរមានតួនាទីចម្រុះ អាចជួយសម្រួលដល់បញ្ហាទាំងនេះ ហើយថែមទាំងផ្ដល់ទំនុកចិត្តចំពោះអ្នកលក់ និងអ្នកទិញផងដែរ។

អាយអ៊ីបាយ (iEBuy) ជាអេបថ្មីមួយដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយសម្រួលក្នុងការបញ្ជាទិញ និងលក់ទំនិញ ធានារក្សាសុវត្ថិភាព គុណភាពទំនិញ  ពិសេសគឺអាចបង្កើតគណនេយ្យសម្រាប់ជជែកលេងកម្សាន្តជាមួយគ្រួសារ មិត្តភក្ដិ និងមនុស្សជាទីស្រឡាញ់ ដោយអាចបង្ហោះរូបភាព ឬវីឌីអូ និងសរសេរពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួនបានដូចជាបណ្ដាញសង្គមផ្សេងៗដទៃទៀតដែរ។

លោក ឯម ឫទ្ធី ជាស្ថាបនិករបស់ក្រុមហ៊ុន អាយអ៊ីបាយ បានប្រាប់ AMS ឱ្យដឹងថា ៖

« យើងបង្កើត App នេះឡើងក្នុងគោលបំណងជួយដោះស្រាយបញ្ហាលើការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដែលអាចកាត់បន្ថយការចំណាយរបស់ម្ចាស់អាជីវកម្ម គ្រប់គ្រងរបាយការណ៍លក់ប្រចាំថ្ងៃ និងអាចលក់ទំនិញបានគ្រប់កន្លែង ជាពិសេសធានាសុវត្ថិភាពសម្រាប់អ្នកទិញចៀសវាងការឆបោករបស់ជនខិលខូចមួយចំនួន»

លោកបានបញ្ជាក់ទៀតថា App iEBuy នេះជាប្រភេទ App​ មួយដែលផ្ដល់ភាពងាយស្រួលក្នុងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកទាន់សម័យ (All in One ) ដែលមានន័យថា នៅក្នុងកម្មវិធីនេះមួយមានកម្មវិធីច្រើនផ្នែកដូចជា៖

១. ផ្សារទំនើបអេឡិចត្រូនិក (E-commerce) ដែលមានលក្ខណៈងាយស្រួលបំផុតក្នុងការទិញលក់ទំនិញតាមរយៈប្រព័ន្ធអនឡាញប្រកបដោយសុវត្ថិភាព និងទំនុកចិត្តខ្ពស់ ។

២. មានប្រព័ន្ធទូទាត់ប្រាក់ច្បាស់លាស់ និងសុវត្ថិភាព ហើយមានចេញវិក័យបត្រដោយស្វ័យប្រវត្តិនឹងត្រឹមត្រូវ ថែមទាំងមាន E-Wallet ដែលអាចឱ្យអ្នកប្រើប្រាស់ធ្វើការទូទាត់សាច់ប្រាក់បាន ឬតាមរយៈធនាគារផ្សេងៗ។ 

៣. មានប្រព័ន្ធដឹកជញ្ជូននៅទូទាំងប្រទេស លឿនរហ័ស និងអាចត្រួតពិនិត្យបាន ។

៤. ជាបណ្តាញសង្គម (Social Media) ដែលអាចធ្វើការទំទាក់ទំទងគ្នាបានយ៉ាងងាយស្រួល ។ បន្ថែមពីលើនេះទៀតវាក៏ជាប្រព័ន្ធ Digital Marketing ដែលអាចអនុញ្ញាត្តឱ្យអ្នកប្រើប្រាស់ចូលទៅធ្វើការផ្សព្វផ្សាយទំនិញ ឬសេវាកម្ម របស់ខ្លួនទៅចំអតិថិជនគោលដៅដែលមានប្រសិទ្ធភាពខ្ពស់។

ចំពោះម្ចាស់អាជីវកម្មទាំងអស់ដែលជាដៃគូរសហការរបស់ក្រុមហ៊ុន អាយ អ៊ី បាយ អាចដាក់លក់ទំនិញរបស់ខ្លួនបានតាមរយៈការចូលទៅផុសលក់ទំនិញដោយគ្មានលក្ខខណ្ឌ។ ប៉ុន្តែចំពោះម្ចាស់អាជីវកម្មដែលចង់បង្កើតហាងដាក់លក់ទំនិញផលិតផលរបស់ខ្លួនបែបកម្រិតស្តង់ដារលើ App iEBuy ត្រូវតែគោរពតាមលក្ខខណ្ឌមួយចំនួនដូចជា ត្រូវជាអាជីវកម្មដែលមានអាជ្ញាប័ណ្ណបញ្ជាក់ទទួលស្គាល់ពីស្ថាប័នពាក់ព័ន្ធ និងមានផលិតផល ឬសេវាកម្មដែលមានគុណភាពពិតប្រាកដត្រឹមត្រូវ។ មួយវិញទៀត នៅក្នុង App ខាងលើនេះក៏មានក្រុមការងារចុះត្រួតពិនិត្យរាល់ផលិតផលរបស់ហាងនីមួយៗមុននឹងអនុញ្ញាតឱ្យធ្វើការបង្កើតហាងដាក់លក់ទំនិញរបស់ខ្លួន។ ក្នុងករណីដែលហាងណាមួយមានលក្ខណៈពុំពិតប្រាកដ ក្រុមការងារ iEBuy មានសិទ្ធិបិទមិនឱ្យគាត់លក់ទំនិញនៅលើ App នេះតទៅទៀត​ ឬក៏មានការរាយការណ៍ពីអតិថិជនថាគាត់ទទួលបានផលិតផលក្លែងក្លាយនោះ ម្ចាស់អាជីវកម្មត្រូវទទួលខុសត្រូវចំពោះផលិតផលរបស់ខ្លួនទៅកាន់អតិថិជន បើមិនដូច្នោះទេក្រុមហ៊ុននឹងបង្អាក់ថ្លៃទូទាត់ទំនិញនោះទុក លុះត្រាមានការដោះស្រាយរួចរាល់។  បន្ថែមលើនេះ រាល់ទិន្នន័យដូចជាការបញ្ជាទិញ ការទូទាត់ប្រាក់ ការដឹកជញ្ជូនជាដើមសុទ្ធតែត្រូវបានកត់ទុកនៅក្នុងកម្មវិធី តួយ៉ាងដូចជានៅពេលដែលមានការកម្ម៉ង់គឺវានឹងចេញវិក័យត្រឱ្យដោយស្វ័យប្រវត្តិទាំងអ្នកទិញ និងអ្នកលក់។iEBuy ត្រូវបានដាក់ឱ្យដំណើរក្នុងខែមិថុនា ឆ្នាំ២០២១ ដោយបើកឱ្យដំណើរការប្រើប្រាស់នូវមុខងារដំបូងគេបង្អស់ គឺបណ្ដាញសង្គម (Social Media) ហើយ ក្រុមហ៊ុន អាយ អ៊ី បាយ នឹងបើកបន្ថែមនូវមុខងារបង្កើតហាងដាក់លក់ទំនិញអនឡាញ (E- commerce) សម្រាប់ម្ចាស់ហាងដែលចង់បង្កើតហាងដាក់លក់ទំនិញ​របស់ខ្លួនលើ App iEBuy ចាប់ពីចុងខែកញ្ញានេះតទៅ ។គួរបញ្ជាក់ដែរថា  Application ថ្មីនេះត្រូវបានចាប់ផ្ដើមបង្កើតឡើងនៅឆ្នាំ២០១៨ ក្រោមការសហការគ្នារវាងលោក ឯម ឫទ្ធី ដែលជាអ្នកផ្ដួចផ្ដើមគំនិត និងសហស្ថាបនិកម្នាក់ផ្សេងទៀត។ ក្នុងការបង្កើតនេះទៀតសោត គេបានចំណាយដើមទុនអស់ជាង ១០ម៉ឺនដុល្លារក្នុងការដាក់ទុនដែលបានមកពីដៃគូសហការដទៃទៀត។ទាក់ទងទៅនឹងការបង្កើត iEBuy បានជួបនូវបញ្ហាប្រឈមមួយចំនួន ជាពិសេសគឺបញ្ហាដើមទុន និងធនធានមនុស្សក្នុងចាប់ដៃគ្នាផលិតកមវិធីនេះឡើង។ ទោះបីជា iEBuy ជាកម្មវិធីថ្មីក៏ពិតមែន តែយើងមានចក្ខុវិស័យ នឹងអភិវឌ្ឍកម្មវិធីនេះឱ្យក្លាយទៅជា platform ចម្រុះមួយដែលអាចជួយដោះស្រាយបញ្ហាពាណិជ្ជកម្មលើប្រព័ន្ធអនឡាញ និងក្លាយជាកម្មវិធីដ៏ទំនើបសម្រាប់កម្ពុជា និងអន្តរជាតិ។ ចុងក្រោយ ស្ថាបនិក iEBuy ក៏សូមលើកទឹកចិត្តដល់អ្នកដែលស្រឡាញ់វិស័យនេះឱ្យព្យាយាមធ្វើ តែក៏ត្រូវសិក្សា​ឱ្យបានលម្អិត និងច្បាស់លាស់អំពីគោលបំណង ក៏ដូចជាមានជំនាញជាមុនសិន ចៀសវាងការបរាជ័យដោយសារកត្តាណាមួយ៕    ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

  


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងឡើងថ្លៃ បង្កឱ្យមានការព្រួយបារម្ភលើការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ៨៨,៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃដល់ ៨៣,៤៨ ដុល្លារក្នុងមួយបារ៉ែល

ទទួលផលពីអាជីវកម្មបរិយាបន្ន សហគមន៍កសិកម្មមួយអាចផ្គត់ផ្គង់បន្លែបានជាង១តោន ក្នុងមួយខែ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

អាជីវកម្មបរិយាបន្ន គឺជាប្រភេទអាជីវកម្មគំរូថ្មីមួយដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកពាក់ព័ន្ធ និងអាចជំរុញសេដ្ឋកិច្ចទាំងក្នុងសហគមន៍ និងប្រទេសជាតិមួយ។

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមជាង៤២ម៉ឺនតោន គិតជាទឹកប្រាក់ជាង៥៤០លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាមបានជាង៤២ម៉ឺនតោន ហើយគិតជាទឹកប្រាក់បានជាង​៥៤០ លានដុល្លារអាម៉េរិកក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៤ ។

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 19/04/2024

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

e-Choupal ជាវេទិកាអនឡាញធំបំផុតនៅឥណ្ឌាជួយនាំចេញកសិផលដោយផ្ទាល់ពីកសិករក្រីក្ររាប់លាននាក់

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/04/2024

e-Choupal គែជាច្រកនាំចេញកសិផលដ៏ធំបំផុតមួយរបស់ឥណ្ឌាតាមរយៈបណ្តាញអ៊ិនធឺណេតដោយគិតមកដល់ពេលនេះមានកសិករក្រីក្រប្រមាណជា៤លាននាក់កំពុងអាស្រ័យផល

សមិទ្ធផល​ទេសចរណ៍ថ្មី​ៗក្នុងទឹក​ដី​ខេត្តកំពត នឹង​ជំរុញ​ទីផ្សារ​ដីធ្លី​ក្នុងខេត្តមួយនេះ​មានសម្ទុះ​មួយកម្រិត​​ទៀត​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/04/2024

ការ​បង្កើត​សមិទ្ធផល​ថ្មីៗក្នុងទឹកដី​តំបន់ទេសចរណ៍ មិនត្រឹមតែជួយទាក់ទាញទេសចរ​ប៉ុណ្ណោះទេ តែវា​នឹងទាក់ទាញ​វិនិយោគិន​ចូលទៅតំបន់នោះ​ថែមទៀត​ផងដែរ

ក្នុងត្រីមាសទី១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេសអាសិបបានជាង ៨៣៦៤លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសដៃគូចំនួន១៤ នៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាសិប (RECP) សម្រេចបាន៨៣៦៤លានដុល្លារ​

ការប្រើប្រាស់កម្ចីជាមួយគោលដៅច្បាស់លាស់នឹងជួយលើកកម្ពស់ជីវភាពក្រុមគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/04/2024

ការប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានគោលដៅច្បាស់លាស់ អាចជួយពង្រីកអាជីវកម្ម និងលើកកម្ពស់ជីវភាពក្រុមគ្រួសារប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង

Angkor Wildlife & Aquarium អភិរក្សសត្វកម្រ និងផ្តល់ការងារជូនប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium ក្នុងខេត្តសៀមរាប បានជួយថែរក្សា និង អភិរក្សសត្វទឹកសាប ទឹកប្រៃ និងសត្វព្រៃ ដែលសុទ្ធតែជាប្រភេទសត្វកម្រ