រ៉ូបូតបច្ចេកវិទ្យាថ្មីរបស់អង់គ្លេសអាចជួយកាត់បន្ថយចំណាយរាប់លានដុល្លារក្នុងមួយឆ្នាំដល់វិស័យកសិកម្ម

បរទេស ៖ នៅប្រទេសអង់គ្លេសកាលពីពេលថ្មីៗនេះរ៉ូបូតបច្ចេកវិទ្យាថ្មីចំនួន 3 ត្រូវបានដាក់ឲ្យប្រើប្រាស់នៅក្នុងចម្ការធំៗរបស់ខ្លួន ជាមួយនឹងមុខងារដ៏មាន​អត្ថប្រយោជន៍ គឺប្រើប្រាស់បច្ចេកវិទ្យាអគ្គិសនីដើម្បីកាត់យកស្មៅរាប់សិបហិកតាក្នុងមួយថ្ងៃមុនពេលដែលដីទាំងនោះអាចចាប់ផ្តើមដាំដំណាំបាន។

ម៉ាស៊ីនរ៉ូបូតទាំងបីដែលត្រូវបានស្គាល់ឈ្មោះថា Tom, Dick និង Harry គឺជាបច្ចេកវិទ្យាដែលអភិវឌ្ឍ និងផលិតឡើងដោយក្រុមហ៊ុនរ៉ូបូត Small Robot Company ដោយមានគោលបំណងសំខាន់ ដើម្បីផ្តល់ផលប្រយោជន៍នៅក្នុងវិស័យកសិកម្ម ជាពិសេសេគឺបំផ្លាញឫស និងស្មៅអត់ប្រយោជន៍បានយ៉ាងច្រើន និងធ្វើឲ្យមានការកាត់បន្ថយការប្រើប្រាស់ថ្នាំបាញ់ស្មៅព្រមទាំងម៉ាស៊ីនកាត់ប្រភេទធ្ងន់ៗផងដែរ។

រូបភាព ៖ រ៉ូបូតជំនួយក្នុងវិស័យកសិកម្មលើការដាំដុះរបស់អង់គ្លេស

ក្រុមហ៊ុន Startup មួយនេះបានចាប់ផ្តើមការងារបច្ចេកវិទ្យាកាត់ស្មៅដោយស្វ័យប្រវត្តិនេះតាំងតែពីឆ្នាំ2017 មកម្ល៉េះ ប៉ុន្តែរ៉ូបូតដែលមានឈ្មោះថា Tom ទើបតែ​បាន​ដាក់ប្រកាសឲ្យដំណើរការនៅខែមេសានេះប៉ុណ្ណោះ ដែលជាប្រភេទរ៉ូបូតសម្រាប់ធ្វើពាណិជ្ជកម្ម ហើយបច្ចុប្បន្នក៏ចាប់ផ្តើមទទួលបានការគាំទ្រពីអតិថិជន​ជា​បណ្តើរៗ ដែលជាចម្ការដំណាំធំបំផុតរបស់អង់គ្លេស ខណៈដែលរ៉ូបូតផ្សេងទៀតកំពុងស្ថិតនៅក្នុងដំណាក់កាលសាកល្បងនៅឡើយ។

តាមការបញ្ជាក់របស់អ្នកតំណាងក្រុមហ៊ុន Small Robot បានឲ្យដឹងថា Tom អាចធ្វើការងារលើបច្ចេកទេសស្កេនរបស់ខ្លួនដល់ទៅ 20 ហិកតាក្នុងមួយថ្ងៃ ព្រម​ទាំង​ប្រមូលទិន្នន័យទៅឲ្យរ៉ូបូត Dick យកមកធ្វើកិច្ចការងាររបស់ខ្លួនបន្តគឺមុខងារកាត់ និងជម្រះស្មៅ ហើយចុងក្រោយរ៉ូបូត Harry ដែលមានមុខងារក្នុង​ការដាំដំណាំ​នៅ​លើ​ដីដែលគ្មានស្មៅ។

ប្រសិទ្ធភាពរបស់វានៅពេលដែលអាចដំណើរការពេញលេញនោះកសិករនឹងអាចកាត់បន្ថយការចំណាយរបស់ខ្លួនដល់ទៅ 40 ភាគរយក្នុងការជម្រះស្មៅពីដី និងការ​ដាំដំណាំនៅលើដីរបស់ខ្លួនផង ព្រមទាំងការកាត់បន្ថយនៃការប្រើប្រាស់ថ្នាំគីមីសម្លាប់ស្មៅដល់ទៅប្រមាណ 95 ភាគរយផងដែរ។ នេះបើយោងតាមការបញ្ជាក់​បន្ថែម​របស់ក្រុមហ៊ុន។

គួរឲ្យដឹងដែរថា របាយការណ៍ដែលធ្លាប់បានចេញផ្សាយដោយអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការងារចំណីអាហារ និងកសិកម្មបញ្ជាក់ថា ថ្នាំគីមីសម្លាប់​ស្មៅ​កាលពីឆ្នាំ2018 ត្រូវបានគេជួញដូរនៅក្នុងទីផ្សារកសិកម្មរបស់សកលលោកក្នុងទំហំរហូតទៅដល់ប្រមាណ 38 ពាន់លានដុល្លារ ដូចនេះតាមរយៈបច្ចេកវិទ្យាថ្មីរបស់ Small Robot គេជឿជាក់ថា វិស័យកសិកម្មនឹងអាចទទួលបានអត្ថប្រយោជន៍តាមរយៈការប្រើប្រាស់ Tom, Dick និង Harry ដល់ទៅរាប់សិបលាន​ដុល្លារ​ក្នុងមួយ​ឆ្នាំ​ជាក់ជាមិនខាន ហើយវាក៏នឹងអាចជួយកាត់បន្ថយផលប៉ះពាល់សុខភាពទៅដល់មនុស្សលើពិភពលោក ក៏ដូចជាសង្គ្រោះបរិស្ថានផងដែរ៕ 


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ

កម្ពុជា​ស្នើ​សុំ​ភាគីចិនជួយបង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​ និ​ងតំបន់​សេដ្ឋកិច្ចពិសេស​នៅកម្ពុជា​បន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

កម្ពុជា ពិតជា​ត្រូវការ​ចិន​ក្នុងការជួយ​បង្កើតតំបន់ពាណិជ្ជកម្មសេរី និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ដើម្បីទាក់ទាញ​ការ​វិនិយោគផ្ទាល់ពី​ប្រទេស​ចិន​

កម្ពុជាអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសាកលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

ក្នុងសន្និសីទរដ្ឋមន្ត្រី OECD ប្រទេសកម្ពុជាបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសាកលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។

កម្ពុជា ពិភាក្សាជាមួយសហភាពអឺរ៉ុប ស្វែងរកដំណោះស្រាយបញ្ហាពាណិជ្ជកម្ម និងវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប ។

ចំណេះដឹងកសិកម្មខ្លីៗ ៖ គន្លឹះសំខាន់ៗក្នុងការធ្វើស្រែឱ្យចំណេញ

ជំនួញ, ព្រឹត្តិការណ៍

• 24/04/2024

ស្រូវ ជាដំណាំមួយដែលប្រជាជនខ្មែរនិយមដាំ។ យ៉ាងណាមិញ ការដាំស្រូវក៏ត្រូវការបច្ចេកទេសសំខាន់ៗមួយចំនួន ទាំងការដាំ និងថែទាំ ទើបទទួលបានផលល្អ និងមិនខាតបង់

ការអនុវត្តតាមវិន័យ និងផែនការហិរញ្ញវត្ថ នឹងជួយឱ្យជីវភាពគ្រួសាររីកចម្រើន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/04/2024

ការកំណត់វិន័យហិរញ្ញវត្ថុ និងការរៀបចំផែនការហិរញ្ញវត្ថុបានច្បាស់លាស់ និងត្រឹមត្រូវ អាចជួយឱ្យអាជីវកម្មរបស់លោកអ្នកមានភាពរីកចម្រើន និងជីវភាពកាន់តែប្រសើរឡើង

គម្រោងព្រែកជីកហ្វូណន-តេជោ របស់កម្ពុជាទទួលបានការគាំទ្រពីប្រធានរដ្ឋឡាវ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/04/2024

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ព្រែកជីកនេះមិនប៉ះពាល់ដល់រំហូរទឹកនៃទន្លេ​មេគង្គនោះឡើយ ព្រោះម្យ៉ាងព្រែកនេះមិនតភ្ជាប់ពីទន្លេមេគង្គនោះទេ

ការហោះសម្តែងយន្តហោះខ្នាតតូច១៦គ្រឿងនៅខេត្តព្រះសីហនុ នឹងជួយផ្សព្វផ្សាយទេសចរណ៍ និងធុរកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

យន្តហោះខ្នាតតូចចំនួន១៦គ្រឿងនឹងធ្វើការហោះសម្តែងនៅទីលានតេជោ ខេត្តព្រះសីហនុ ដើម្បីផ្សព្វផ្សាយទេសចរណ៍ទៅកាន់អន្តរជាតិ និង បង្កើតធុរកិច្ច ។

មីស៊ីលចម្ងាយមធ្យមរបស់អាមេរិកដាក់ពង្រាយនៅហ្វីលីពីនជាលើកដំបូងដើម្បីពង្រីងសមត្ថភាពយោធាទាំងពីរនៅក្នុងតំបន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

មីស៊ីលចម្ងាយមធ្យមរបស់អាមេរិកដាក់ពង្រាយនៅហ្វីលីពីនជាលើកដំបូងដើម្បីពង្រីងសមត្ថភាពយោធាទាំងពីរនៅក្នុងតំបន់