មុខងារថ្មីរបស់ Facebook និង Instagram អាចបិទបាំងចំនួន LIKE លើ Post និង News Feed បាន

បរទេស៖ Instagram កម្មវិធីចែករំលែករូបថតដ៏ល្បីល្បាញរបស់ក្រុមហ៊ុនបណ្តាញសង្គមយក្ស Facebook ត្រូវបានគេដឹងថានឹងត្រៀមដាក់ឲ្យអ្នកប្រើប្រាស់​របស់ខ្លួនក្នុងការលាក់បាំងចំនួន Like បាននៅលើ Post ទាំងអស់របស់ពួកគេ ហើយមុខងារនេះក៏នឹងបន្តអនុវត្តបាននៅលើ Facebook បានដូចគ្នា​ផងដែរ​ក្នុង​ពេលឆាប់ៗ។

ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះបានធ្វើការសិក្សាស្រាវជ្រាវអស់រយៈពេលជាច្រើនឆ្នាំមកហើយក្នុងគោលបំណងដែលក្រុមហ៊ុនធ្លាប់បានបញ្ជាក់ថាដើម្បីអាចកាត់បន្ថយសំពាធផ្លូវចិត្តចំពោះការប្រើប្រាស់សេវាកម្មរបស់ខ្លួន។

យោងតាមការបញ្ជាក់របស់ Instagram នៅលើ Blog របស់ខ្លួនកាលពីថ្ងៃពុធម្សិលមិញបានបញ្ជាក់យ៉ាងច្បាស់ៗថាក្រុមអ្នកប្រើប្រាស់របស់បណ្តាញសង្គម Instagram​ នឹងអាចធ្វើការលាក់បាំងចំនួន LIKE នៅលើគ្រប់ post ​ទាំងអស់ទាំងនៅក្នុង News feed ផង ទាំងនៅលើ post របស់ខ្លួនឯងផង ហើយជម្រើសទាំងពីរនេះក៏នឹងអាចបន្តអាចអនុញ្ញាតឲ្យអ្នកប្រើប្រាស់ Facebook បានផងដែរនៅក្នុងប៉ុន្មានសប្តាហ៍បន្ទាប់ពីគ្នា។

ប្រធានប្រតិបត្តិរបស់ Instagram លោក Adam Mosseri បាននិយាយថា៖

“គោលបំណងធំនៃមុខងារថ្មីនេះដើម្បីអាចផ្តល់ឲ្យអ្នកប្រើប្រាស់​នូវសិទ្ធិគ្រប់គ្រង​ពេញ​លេញ​ចំពោះការប្រើប្រាស់កម្មវិធី ហើយលោកបន្តថាសិទ្ធិក្នុងការលាក់បាំងចំនួន Like​នេះត្រូវបានរកឃើញថានឹងមិនប៉ះពាល់ដល់​អារម្មណ៍ផ្លូវចិត្តរបស់​អ្នក​ប្រើប្រាស់ខ្លាំងឡើយ ប៉ុន្តែវានឹងធ្វើឲ្យពួកគេមានសិទ្ធិក្នុងបិទបាំងមតិយោបល់របស់ពួកគេទៅវិញនោះទេ”

ទោះបីជាយ៉ាងណាក្តី Instagram ក៏បានបញ្ជាក់ដែរថានៅក្នុងការធ្វើតេស្តរបស់ខ្លួនទៅលើក្រុមអ្នកប្រើប្រាស់មួយចំនួនលើលោកមួយរយៈនេះ​ខ្លួនបានរកឃើញ​ថាមុខងារនៃការបិទបាំងចំនួន Likeនេះបានធ្វើឲ្យអ្នកប្រើប្រាស់មួយចំនួនយល់ឃើញថាគឺជាអត្ថប្រយោជន៍ចំណែកអ្នកខ្លះបានបង្ហាញអារម្មណ៍ថារំខាន ពីព្រោះ​ពួក​គេគិតថាបានបាត់បង់ចំនួន Like ដែលគេមាន។

តាមពិតទៅមូលហេតុធំបំផុតដែលនៅពីក្រោយផែនការនេះត្រូវបានគេមើលឃើញដែរថាកើតឡើងនៅក្រោយពេលដែល Instagram បានទទួលរងនូវការរិះគន់ៗខ្លាំងមួយរយៈចុងក្រោយអំពីការប្រើប្រាស់របស់អតិថិជនរបស់ខ្លួនដែលមានវ័យក្រោម 13 ឆ្នាំ ហើយក្នុងនោះមានទាំងការទាមទារឲ្យធ្វើការកែប្រែឡើងវិញនូវរបៀបនៃការប្រើប្រាស់កម្មវិធីនេះពីសំណាក់មេធាវីរបស់រដ្ឋទាំង 44 នៅអាមេរិកផង។

ជាចុងក្រោយលោក Mosseri បានអះអាងថាជម្រើសចុងក្រោយមួយទៀតដែលក្រុមហ៊ុនអាចនឹងប្រើប្រាស់ក្រៅពីការជ្រើសរើសក្នុងការប្រើប្រាស់មុខងារនេះ​ដោយខ្លួនឯងនោះ​ក្រុមហ៊ុនអាចនឹង សម្រេចចិត្តក្នុងការបិទបាំងចំនួនLike ដោយស្វ័យប្រវត្តិតែម្តងចំពោះអ្នកប្រើប្រាស់ដែលមានអាយុក្រោម 18 ឆ្នាំជំនួសវិញ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា រំពឹងថានឹងក្លាយជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា របៀងឧស្សាហកម្ម និងបច្ចេកវិទ្យាអាចក្លាយទៅជាចំណែកនៃកម្លាំងចលករសម្រាប់រុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា

បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។

គួរយល់ដឹង ៖ លុយគ្រីបតូ (Crypto) ជាង២៣០០០លើទីផ្សារបច្ចុប្បន្ន តែខ្លះជោគជ័យខ្លះមិនជោគជ័យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លុយគ្រីបតូ (Cryptocurrencies)ឬលុយឌីជីថលបានក្លាយទៅជាប្រធានបទដ៏ចម្រូងចម្រាសរវាងអ្នកមានជំនឿចិត្តលើទីផ្សារជួញដូរ

Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ

ការប្រកួតកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤ លើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

នាយកដ្ឋានកសិ-ឧស្សាហកម្ម នឹងរៀបចំកម្មវិធីប្រឡងប្រជែងកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤​ដើម្បីលើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក ។

អបអរសាទរ ចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លោកជំទាវអ៊ឹមរចនាសាទរចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិហើយក្រសួងបានត្រៀមខ្លួនជួយសម្រួលដល់ការពង្រីកការនាំចេញ

តំបន់​សេដ្ឋកិច្ចពិសេស​ធំៗចំនួន២​ នឹង​លេច​រូបរាង​នៅពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/04/2024

រដ្ឋាភិបាល​បានជំរុញឱ្យបង្កើន​តំបន់សេដ្ឋកិច្ចពិសេស​ថ្មីៗជា​បន្តបន្ទាប់ឱ្យ​បាន​ច្រើន​​ដើម្បី ទាក់ទាញការ​វិនិយោគពីខាងក្រៅ​ប្រទេស

Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ

ទឹកស៊ីអ៊ីវល្បើងក្នុងស្រុក មានគុណភាព និងធានាសុវត្ថិភាពអ្នកទទួលទាន

ជំនួញ, ព្រឹត្តិការណ៍

• 26/04/2024

ដោយមើលឃើញពីតម្រូវការទីផ្សារក្នុងស្រុក សិប្បកម្មមួយត្រូវបានបង្កើតឡើង និងកំពុងផលិតទឹកស៊ីអ៊ីវល្បើង ដែលជាប្រភេទទឹកស៊ីអ៊ីវបន្ទំ ផ្អាប់ទុកស្របតាមបច្ចេកទេសប្រទេសជប៉ុន។

ស្វែងយល់វិធីសាស្ត្រការពារខ្លួនដើម្បីបង្ការខ្លួនពីការបោកបញ្ឆោតតាមអនឡាញ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 26/04/2024

បច្ចុប្បន្ន បច្ចេកវិទ្យាលើពិភពលោកមានការរីកចម្រើនយ៉ាងខ្លាំង ដែលសង្គម-ជាតិប្រើប្រាស់បម្រើវាជាប្រយោជន៍ដល់ប្រជាជន ប៉ុន្តែវាក៏ត្រូវបានក្រុមជនខិលខូចប្រើប្រាស់ ដើម្បីឧបករណ៍មួយក្នុងការបោកបញ្ឆោតប្រាក់