គំនិតច្នៃប្រឌិត ៖ យកសំរាមប្លាស្ទិក និងខ្សាច់ ផលិតជាដុំឥដ្ឋប្រភេទថ្មីអាចជួយពិភពលោកចេញពីបញ្ហាកាកសំណល់ដ៏ធ្ងន់ធ្ងរ

បរទេស ៖ បញ្ហាកាកសំណល់រឹង និងប្លាស្ទិកបានក្លាយទៅជាបន្ទុកយ៉ាងធ្ងន់ធ្ងរសម្រាប់បណ្តាប្រទេសទាំងអស់នៅលើសាកលលោកក្នុងការដោះស្រាយនៅពេលបច្ចុប្បន្ននេះ ខណៈដែលចំនួននៃកាកសំណល់ដែលមិនអាចកែច្នៃបាន និងមិនទាន់បានកែច្នៃកំពុងមានចំនួនកាន់តែកើនឡើងច្រើនជាងកាកសំណល់ដែលត្រូវបានយកទៅកែច្នៃសម្រាប់ប្រើប្រាស់ឡើងវិញ។

ដោយសារតែមើលឃើញអំពីបញ្ហាប្រឈម និងភាពលំបាកក្នុងការដោះស្រាយទាំងនេះបានធ្វើឲ្យយុវតីជាជនជាតិកេនយ៉ាម្នាក់ ដែលមានឈ្មោះថា Nzambi Matee បានសម្រេចចិត្តក្នុងការបើកដំណើរការក្រុមហ៊ុនអាជីវកម្មថ្មីមួយ Gjeng Makers កាលពីឆ្នាំ២០១៨ ដោយខ្លួនឯង ដែលជាក្រុមហ៊ុនមានជំនាញពិសេសក្នុងការកែច្នៃយកកាកសំណល់ប្លាស្ទិកលាយជាមួយខ្សាច់ ដើម្បីផលិតចេញជាដុំឥដ្ឋប្រភេទថ្មីដែលអាចប្រើប្រាស់ជំនួសឥដ្ឋធម្មតាយ៉ាងមានប្រសិទ្ធភាព និងសន្សំសំចៃថវិកាបំផុត។

កេនយ៉ាជាប្រទេសមួយដែលមានច្បាប់តឹងរឹងបំផុតក្នុងចំណោមបណ្តាប្រទេសលើសាកលលោកក្នុងការហាមប្រាមទៅលើការចោលកាកសំណល់ប្លាស្ទិក ប៉ុន្តែមកដល់ពេលនេះ បញ្ហាកាកសំណល់ប្រភេទនេះនៅតែបន្តកើតឡើង ហើយគេអាចមើលឃើញថាវាកើនមាននៅស្ទើរគ្រប់ទីកន្លែងក្នុងប្រទេសមួយនេះ។

តើការផលិតដុំឥដ្ឋពីកាកសំណល់ប្លាស្ទិកនេះត្រូវបានធ្វើឡើងដោយរបៀបណា?

Matee រួមជាមួយនឹងក្រុមការងារបានប្រមូលយកកាកសំណល់ជាប្លាស្ទិករាប់ពាន់តោនជារៀងរាល់ខែដោយចំណាយលុយតិចតួចបំផុត។កាកសំណល់ប្លាស្ទិកត្រូវបានបែកចែកជា២ គឺសំណល់រឹង​ និងសំណល់ទន់ នៅពេលដែលវាត្រូវបានដឹកជញ្ជូនមកដល់ទីតាំងរបស់ Gjeng Makers ។

កាកសំណល់ទាំងនោះត្រូវបានយកទៅកិនជាចំណែកតូចៗដោយម៉ាស៊ីន ហើយបន្ទាប់មកយកទៅលាយជាមួយនឹងខ្សាច់ឲ្យស្មើទៅនឹងចំនួនដែល Matee ធ្លាប់បានធ្វើការសិក្សាស្រាវជ្រាវកន្លងមក។ ល្បាយនៃកម្ទេចប្លាស្ទិក និងខ្សាច់ ដែលលាយរួចរាល់ត្រូវយកទៅចាក់ចូលក្នុងម៉ាស៊ីនកំដៅមួយសីតុណ្ហភាពចន្លោះពី ៣០០ ទៅ ៤០០អង្សារ ដែលអាចរំលាយល្បាយទាំងនោះបញ្ចូលគ្នាបានយ៉ាងល្អមុនពេលបញ្ចេញវាមកក្រៅវិញ។

ល្បាយថ្មីនេះមានសភាពស្អិត និងជ្រាយដូចទៅនឹងដីឥដ្ឋដែលវាផ្តល់ភាពងាយស្រួលដល់ក្រុមការងារក្នុងការកំណត់យកទំងន់ប្រមាណជា១,៣គីឡូក្រាមក្នុងមួយដុំដើម្បីយកវាទៅផលិតជាដុំឥដ្ឋ។ ក្រោយថ្លឹងគ្រប់ទំងន់រួចហើយវាត្រូវបានយកទៅដល់បញ្ចូលក្នុងម៉ាស៊ីនពុម្ពឥដ្ឋដែលអាចផលិតបានម្តងត្រឹមតែ៩ដុំប៉ុណ្ណោះ។

ដុំឥដ្ឋដែលរួចរាល់យកចេញពីម៉ាស៊ីនពុម្ពត្រូវបន្តយកទៅដាក់ក្នុងទឹកត្រជាក់ដើម្បីបន្ថយកំដៅរបស់វា និងមុនពេលដែលវាត្រូវបានក្រុមការងារបន្តយកទៅខាត់ឲ្យដុំឥដ្ឋមានរូបរាងស្មើជ្រុងល្អយកទៅប្រើប្រាស់បាន។

គួរឲ្យដឹងដែរថា Gjeng Makers បានទទួលអតិថិជនមួយចំនួនមកហើយ ដោយសារតែមានជំនឿជាក់លើនាង Matee ថា វានឹងក្លាយទៅជាផលិតផលដែលអាចប្រើប្រាស់ជំនួសដុំឥដ្ឋធម្មតាកាន់តែច្រើនឡើងនាពេលអនាគត ហើយមកដល់ពេលនេះក្រុមហ៊ុនបានដាក់ផែនការហើយថានឹងបង្កើនចំនួនផលិតកម្មបន្ថែមទៀតផងដែរ។

នៅក្នុងទីផ្សារបច្ចុប្បន្ន ដុំឥដ្ឋប្រភេទថ្មីរបស់ Gjeng Makers អាចមានតម្លៃប្រហែលជា ១៥០ដុល្លារ សម្រាប់ដុំឥដ្ឋសរុប ៤ ០០០ដុំ ហើយវាមានតម្លៃទាបជាងដុំឥដ្ឋធម្មតាដល់ទៅ ២៥ភាគរយ ប៉ុន្តែផលិតកម្មរបស់នាង Matee ពេលនេះគឺអាចធ្វើបានត្រឹមតែ ១ ៥០០ដុំនៅឡើយក្នុងមួយថ្ងៃ។ យ៉ាងណាក៏ដោយ អ្នកជំនាញផ្នែកបរិស្ថាននៅតែបង្ហាញពីក្ដីកង្វល់ថា ដុំឥដ្ឋដែលកែច្នៃពីសំណល់ប្លាស្ទិកទាំងនេះអាចបង្កជាបញ្ហានៅថ្ងៃខាមុខដដែល ខណៈដែលការផលិត និងការប្រើប្រាស់កើតមានកាន់តែច្រើន និងហួសអាយុកាលប្រើប្រាស់ទៅលើគុណភាព៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន លីហ៊្វូដ សឺវីស ចាប់ដៃជាមួយក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដើម្បីលើកកម្ពស់ការផ្តល់ជូនផលិតផលនៅកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 28/03/2024

ក្រុមហ៊ុន លីហ៊្វូដ សឺវីស ចាប់ដៃជាមួយក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដើម្បីលើកកម្ពស់ការផ្តល់ជូនផលិតផលនៅកម្ពុជា

ទោះបីជាខ្លាំងទាំងការអភិវឌ្ឍ ខ្លាំងទាំងសេដ្ឋកិច្ច-នយោបាយ តែអាមេរិកមិនមើលរំលងទីផ្សារចិញ្ចឹមគោយកសាច់ឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

ការចិញ្ចឹមសត្វគោនិងឧស្សាហកម្មផលិតសាច់គោប៉ុណ្ណោះសហរដ្ឋអាមេរិកអាចទាញរកចំណូលបានទៅដល់រាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំនិងថែមទាំងមានឈ្មោះជា អ្នកផលិតសាច់គោច្រើនជាងគេបំផុតរបស់ពិភពលោក

វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា រួមគ្នាអនុវត្ត និងអភិវឌ្ឍកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/03/2024

សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធស្តីពី «វឌ្ឍនភាព និងទិសដៅអភិវឌ្ឍកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ»

ប្រើជំនាញកសិកម្មបើកកសិដ្ឋានចិញ្ចឹមឃ្មុំទទួលបានផលជោគជ័យគួរឱ្យជាទីមោទនៈ

ជំនួញ, ព្រឹត្តិការណ៍

• 28/03/2024

បារាយណ៍ហាន់នី ជាកសិដ្ឋានចិញ្ចឹមឃ្មុំមួយត្រូវបានបង្កើតឡើងដោយនិស្សិតជំនាញវិទ្យាសាស្ត្រព្រៃឈើ ហើយប្រើប្រាស់ជំនាញនេះមកចិញ្ចឹមឃ្មុំអាចប្រមូលផលបាន ១តោនក្នុងមួយរដូវកាល

ច្បាប់​វិនិយោគថ្មី ៖ រាជរដ្ឋាភិបាល​លើកទឹកចិត្ត ​និងអនុគ្រោះ​លើ​សកម្មភាព​វិនិយោគ​តាមវិស័យ​ចំនួន​១៩

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/03/2024

ច្បាប់វិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា​កំពុង​ទទួលបាន​កា​រចាប់អារម្មណ៍​ និងទាក់ទាញ​វិនិ​យោ​គិនមកពីក្រៅប្រទេស​ជាបន្តបន្ទាប់​ឱ្យចូលមកវិនិយោគ ​និងពង្រីក​ការ​វិនិ​យោគ​បន្ថែមនៅក្នុងប្រទេស​កម្ពុជា

World Bank ៖ កម្ពុជាអាចសម្រេចគោលដៅដ៏មានមហិច្ឆតារបស់ខ្លួនក្នុងការបង្កើនចំនួន​យានយន្ត​​អគ្គិសនីនៅលើដងផ្លូវ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

World Bank បានឱ្យដឹងថា ប្រទេសកម្ពុជាអាចសម្រេចគោលដៅដ៏មានមហិច្ឆតារបស់ខ្លួន ក្នុងការបង្កើនចំនួនយានយន្តអគ្គិសនីនៅលើដងផ្លូវ

យុវជនសម័យថ្មីមានទំនោរគាំទ្រអាជីវកម្មបែបទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

ជាការពិត ការហូរចូលមកនូវប្រព័ន្ធឌីជីថល បានធ្វើឱ្យមានការប្រែប្រួលយ៉ាងខ្លាំងនៅក្នុងស្ថានភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាដែលកាន់តែមានភាពទំនើបកម្មជាងមុន ជាពិសេសបណ្តាមិត្តយុវវ័យកាន់តែមានទំនោរគាំទ្រទៅលើអ្វីដែលថ្មី ប្លែក និងទំនើប...

អាជីវកម្មបរិយាបន្នចំនួន ៤ ដែលជួយដល់កសិករខ្នាតតូចនៅប្រទេសឥណ្ឌា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/03/2024

ស្របពេលដែលអាជីវកម្មបរិយាបន្នបន្តរីកចម្រើន និងច្នៃប្រឌិត ពួកគេមិនត្រឹមតែលើកកំពស់កសិករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយត្រួសត្រាយសម្រាប់កសិកម្មឥណ្ឌាផងដែរ

ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មឆ្នាំ២០២៤ នៅក្រុងព្រះសីហនុ ជំរុញការវិនិយោគ និងបង្កើតផលិតផលទេសចរណ៍ថ្មីៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

«ទេសចរណ៍ផ្តល់ឱកាសសម្រាប់ទាំងអស់គ្នា» ជាប្រធានបទនៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មឆ្នាំ២០២៤ ដែលធ្វើឡើងនៅក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី២៦-៣០ ខែមីនា ឆ្នាំ២០២៤

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២ បិទបញ្ចប់ជាមួយនឹងក្តីសង្ឃឹមសម្រាប់អនាគតផ្នែកវិទ្យាសាស្ត្ររបស់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/03/2024

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍លើកទី២ បានបញ្ចប់ទៅយ៉ាងជោគជ័យ ជាមួយនឹងការអបអរសាទរយ៉ាងក្លៀវក្លានៃកិច្ចសហប្រតិបត្តិការភាពច្នៃប្រតិដ្ឋ