គ្មានដីដាំដំណាំអត់បញ្ហា! អុីតាលីច្នៃបានបច្ចេកទេសដាំបន្លែផ្លែឈើនៅក្រោមបាតសមុទ្រ

គំនិតច្នៃប្រឌិត៖ ប្រទេសរីកចម្រើនដល់កម្រិតណាក៏ដោយក៏មិនអាចចោលបានឡើយនូវការធ្វើកសិកម្មទោះក្នុងទ្រង់ទ្រាយណាក៏ដោយ។ តំបន់ណាដែល​មានដី និងមានអ្នកបច្ចេកទេសគ្រប់គ្រាន់នឹងមិនធ្វើឲ្យដីរបស់ពួកគេទំនេរចោលនោះឡើយ ប៉ុន្តែចុះបើតំបន់ខ្លះមានដីគ្រប់គ្រាន់ ហើយបែរជាមិន​បង្កបង្កើ​ន​ផលដំណាំវិញនោះ?

នៅអុីតាលីមានក្រុមការងារអ្នកវិទ្យាសាស្ត្រមួយក្រុមបានរកឃើញពីបច្ចេកវិទ្យាមួយដែលអាចអនុញ្ញាតឲ្យមនុស្សធ្វើកសិកម្មបែបដាំដំណាំ និងផ្លែឈើនៅ​ក្រោម​ទឹកបាន ហើយបច្ចុប្បន្នកំពុងបន្តធ្វើការសាកល្បងនេះជាមួយនឹងបន្ទប់រាងមូលធ្វើពីកញ្ចក់កែច្នៃចំនួន ៦ដែលមានទីតាំងស្ថិតនៅក្រោមបាតសមុទ្រ​ជម្រៅ ៦ ម៉ែត្រស្ថិតនៅភាគពាយព្យឆ្នេររបស់ប្រទេសអុីតាលី។

ក្រុមអ្នកជំនាញវិទ្យាសាស្ត្រដែលបានកែច្នៃ និងដាក់ឈ្មោះសួនក្រោមទឹកនោះថា Nemos Garden ហើយពួកគេបាននិយាយថាកន្លង​មកបន្លែផ្លែ​ឈើ​ដែលជាទិន្នផលប្រមូលបានពីបច្ចេកទេសលើកដំបូងគឺធ្លាប់ត្រូវបានធ្វើរួចរាល់មកហើយដែលក្នុងនោះដំណាំដែលគេអាចទទួលបានផលមានដូចជាគ្រាប់សណ្តែកផ្សិតព្រមទាំងផ្លែស្តប៊ឺរីផងដែរ។

ពួកគេបញ្ជាក់ទៀតថាសម្រាប់សីតុណ្ហភាពវិញគេពុំចាំបាច់ប្រើប្រាស់ឧបករណ៍ឡើយ ពីព្រោះថាកំដៅព្រះអាទិត្យ និងសីតុណ្ហភាពរបស់ទឹកសមុទ្រ​ដែល​បូក​បញ្ចូលគ្នាបានធ្វើឲ្យសីតុណ្ហភាពជាទូទៅសម្រាប់បន្ទប់រាងមូលទាំងនោះមានចាប់ពី ៣ ទៅ ៤ អង្សាសមល្មមគ្រប់គ្រាន់​សម្រាប់ការលូតលាស់ប្រ​ភេទ​ដំណាំទាំងនោះ។

កាន់តែអស្ចារ្យនោះគឺថាបន្ទប់រាងមូលនេះមានបច្ចេកវិទ្យាមួយដែលអាចសំយោគទឹកប្រៃរបស់សមុទ្រទៅជាទឹកសាបស្អាតសម្រាប់ផ្គត់ផ្គង់ដល់ការស្រោចស្រពដំណាំដែលនៅក្នុងបន្ទប់រាងមូលនោះទៀតផង។

ក្រុមការងារបានបញ្ជាក់ពីគោលបំណងសំខាន់របស់ពួកគេគឺធ្វើយ៉ាងណាដើម្បីឲ្យអនាគតមនុស្សអាចកាត់បន្ថយការប្រើប្រាស់ដីធ្វើឧស្សាហកម្មដែលនឹងបន្តបង្កើនដាក់សំពាធទៅលើភពផែនដីព្រមទាំងកាត់បន្ថយការប្រើប្រាស់ទឹកសាបរបស់ពិភពលោកដែលក្នុងនោះ ៧០ ភាគរយត្រូវបានយកមកប្រើប្រាស់​នៅ​ក្នុងសកម្មភាពធ្វើការកសិកម្ម


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា រំពឹងថានឹងក្លាយជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា របៀងឧស្សាហកម្ម និងបច្ចេកវិទ្យាអាចក្លាយទៅជាចំណែកនៃកម្លាំងចលករសម្រាប់រុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា

បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។

គួរយល់ដឹង ៖ លុយគ្រីបតូ (Crypto) ជាង២៣០០០លើទីផ្សារបច្ចុប្បន្ន តែខ្លះជោគជ័យខ្លះមិនជោគជ័យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លុយគ្រីបតូ (Cryptocurrencies)ឬលុយឌីជីថលបានក្លាយទៅជាប្រធានបទដ៏ចម្រូងចម្រាសរវាងអ្នកមានជំនឿចិត្តលើទីផ្សារជួញដូរ

Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ

ការប្រកួតកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤ លើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

នាយកដ្ឋានកសិ-ឧស្សាហកម្ម នឹងរៀបចំកម្មវិធីប្រឡងប្រជែងកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤​ដើម្បីលើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក ។

អបអរសាទរ ចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លោកជំទាវអ៊ឹមរចនាសាទរចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិហើយក្រសួងបានត្រៀមខ្លួនជួយសម្រួលដល់ការពង្រីកការនាំចេញ

តំបន់​សេដ្ឋកិច្ចពិសេស​ធំៗចំនួន២​ នឹង​លេច​រូបរាង​នៅពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/04/2024

រដ្ឋាភិបាល​បានជំរុញឱ្យបង្កើន​តំបន់សេដ្ឋកិច្ចពិសេស​ថ្មីៗជា​បន្តបន្ទាប់ឱ្យ​បាន​ច្រើន​​ដើម្បី ទាក់ទាញការ​វិនិយោគពីខាងក្រៅ​ប្រទេស

Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ

ទឹកស៊ីអ៊ីវល្បើងក្នុងស្រុក មានគុណភាព និងធានាសុវត្ថិភាពអ្នកទទួលទាន

ជំនួញ, ព្រឹត្តិការណ៍

• 26/04/2024

ដោយមើលឃើញពីតម្រូវការទីផ្សារក្នុងស្រុក សិប្បកម្មមួយត្រូវបានបង្កើតឡើង និងកំពុងផលិតទឹកស៊ីអ៊ីវល្បើង ដែលជាប្រភេទទឹកស៊ីអ៊ីវបន្ទំ ផ្អាប់ទុកស្របតាមបច្ចេកទេសប្រទេសជប៉ុន។

ស្វែងយល់វិធីសាស្ត្រការពារខ្លួនដើម្បីបង្ការខ្លួនពីការបោកបញ្ឆោតតាមអនឡាញ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 26/04/2024

បច្ចុប្បន្ន បច្ចេកវិទ្យាលើពិភពលោកមានការរីកចម្រើនយ៉ាងខ្លាំង ដែលសង្គម-ជាតិប្រើប្រាស់បម្រើវាជាប្រយោជន៍ដល់ប្រជាជន ប៉ុន្តែវាក៏ត្រូវបានក្រុមជនខិលខូចប្រើប្រាស់ ដើម្បីឧបករណ៍មួយក្នុងការបោកបញ្ឆោតប្រាក់