លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បង្ហាញពីទស្សនទាន 5 ចំណុចពាក់ព័ន្ធនឹងការអំពាវនាវរបស់រដ្ឋាភិបាលចំពោះអ្នកអភិវឌ្ឍន៍អចលនទ្រព្យ

ភ្នំពេញ ៖ បន្ទាប់ពីរាជរដ្ឋាភិបាលបានចេញសេចក្ដីអំពាវនាវស្នើដល់បណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យបន្ធូរបន្ថយបន្ទុកហិរញ្ញវត្ថុដល់អតិថិជន លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ដែលជាអ្នកអភិវឌ្ឍន៍នៅក្នុងវិស័យលំនៅដ្ឋានបានបង្ហាញពីទស្សនទានចំនួន5ចំណុច ក្រោមការលើកឡើងពីភាពល្អប្រសើរចំពោះអតិថិជន និងផល​លំបាក​របស់អ្នកអភិវឌ្ឍន៍ក៏ដូចជាអ្នកពាក់ព័ន្ធផងដែរ។   តាមរយៈគណនីផ្លូវការនៃបណ្តាញទំនាក់ទំនងសង្គម នៅថ្ងៃទី23 ខែមីនា ឆ្នាំ២០២១នេះ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានលើកឡើងចំពោះការយល់​ឃើញ​ពាក់ព័ន្ធទៅនឹងសេចក្ដីអំពាវនាវចំនួន5ចំណុចយ៉ាងដូច្នេះថា ៖ 

1- ក្នុងនាមអ្នកទិញផ្ទះ ឬខុនដូ គឺពិតជាគាំទ្រ 100%។

2- ក្នុងនាមអ្នកអភិវឌ្ឍន៌បុរី ឬខុនដូ គឺពិតជាពិបាកទទូលយកណាស់ ដោយសារលុយសម្រាប់សាងសង់ឱ្យចប់គំរោងនីមួយៗ គឺបានមកពីម្ចាស់គំរោងផ្ទាល់ខ្លួន ខ្លះ បានមកពីកម្ចីធនាគារខ្លះ និងបានមកពីអ្នកទិញបង់ជាប្រចាំខែខ្លះ ហើយបើសិនជាការបង់ប្រចាំខែរបស់អ្នកទិញមានបញ្ហា នោះម្ចាស់គំរោងជាច្រើន នឹងមិន​មាន​លុយគ្រប់គ្រាន់ដើម្បីបញ្ចប់ការសាងសង់ តាមការកំណត់ទេ។

3- ក្នុងនាមធនាគារ អ្នកលក់សម្ភារៈសំណង់ អ្នកម៉ៅការសាងសង់ និងកម្មករសាងសង់ គឺពិតជាមានការព្រួយបារម្ភខ្លាំងណាស់ ព្រោះបើសិនជាអ្នកអភិវឌ្ឍន៍បុរី ឬខុនដូ មិនបានទទូលការបង់ប្រចាំខែពីអ្នកទិញទេ នោះពួកគាត់ក៏នឹងខ្វះលុយបង្វិលក្នុងការសងត្រឡប់ទៅធនាគារ សងថ្លៃសម្ភារៈសំណង់ សងថ្លៃពលកម្ម និង​ការ​ចំណាយ​ផ្សេងទៀត ដោយពួកគាត់អាចបញ្ឈប់ការសាងសង់ ឬពន្យារពេលការសាងសង់ ហើយអាចធ្វើឱ្យចរន្តលុយសងធនាគារ ការប្រើប្រាស់សម្ភារៈ​សំណង់ និងការប្រើប្រាស់កម្លាំងពលកម្មធ្លាក់ចុះ ដោយមនុស្សកាន់តែច្រើននឹងបាត់បង់ការងារ និងមុខរបរ។

4- ក្នុងនាមពលរដ្ឋកម្ពុជាម្នាក់ មានការសប្បាយចិត្ត ដែលថ្នាក់ដឹកនាំប្រទេសយកចិត្តទុកដាក់ចំពោះជីវភាពប្រចាំថ្ងៃ របស់ប្រជាជន ពិសេសក្នុងស្ថានភាពលំបាក នៃ Covid19។

5- ក្នុងនាម គីម ហ៊ាង ជាអ្នកសិក្សារៀនសូត្រម្នាក់ យល់ឃើញថា ប្រកាសនេះគឺពិតជាសំខាន់ និងត្រឹមត្រូវ តែខុសពេល ព្រោះអ្វីដែលឧស្សាហកម្មដីធ្លី និងសេដ្ឋកិច្ច​ជាតិកម្ពុជា ត្រូវការពិតប្រាកដ គឺសេវាកម្មរដ្ឋបាលសាធារណៈ ដែលមានលឿន រហ័ស ត្រឹមត្រូវ ប្រកបដោយតម្លាភាព និងមានការទទូលខុសត្រូវ ដោយត្រូវមានការចូលរួមពីគ្រប់ភាគីទាំងអស់ ពិសេសគឺការចូលរួមពីផ្នែកឯកជនផ្ទាល់តែម្តង! អ្វីៗដើម្បីការរីកចំរើនផ្នែកដីធ្លី និងសេដ្ឋកិច្ចជាតិ ប្រកបដោយ​និរន្តភាពនៅកម្ពុជា។

គួររំលឹកផងដែរថា កាលពីរសៀលថ្ងៃទី22 ខែមីនា ឆ្នាំ2021ម្សិលមិញនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងធនាគារជាតិនៃកម្ពុជាបានចេញសេចក្តី​ថ្លែង​ការណ៍​រួមមួយ ដោយអំពាវនាវដល់អ្នកអភិវឌ្ឍន៍អចលនទ្រព្យឱ្យបន្ធូរបន្ថយស្ថានភាពបង់លុយរបស់អតិថិជនរបស់ពួកគេក្នុងស្ថានភាពដែលរងគ្រោះខ្លាំងដោយ Covid-19 ។

យោងតាមសេចក្តីថ្លែងការណ៍រួមនៅក្នុងបរិបទនៃស្ថានភាព Covid-19 បច្ចុប្បន្នរដ្ឋាភិបាលបានអំពាវនាវដល់អ្នកអភិវឌ្ឍន៍អចលនទ្រព្យពិនិត្យមើលការ​បន្ធូរ​បន្ថយ​លក្ខខណ្ឌបង់ប្រាក់សម្រាប់អ្នកដែលបានទិញលំនៅដ្ឋាន និងអចលនទ្រព្យដោយផ្អែកលើស្ថានភាពជាក់ស្តែងរបស់ពួកគេដើម្បីជួយសម្រាលបន្ទុកហិរញ្ញវត្ថុ ។​ អ្នកអភិវឌ្ឍន៍អចលនទ្រព្យគួរតែលើកលែងការពិន័យការទូទាត់យឺតសម្រាប់អ្នកដែលបានទិញផ្ទះនៅក្នុងគម្រោងបុរី ឬអគារសហកម្មសិទ្ធិ។ អ្នកអភិវឌ្ឍន៍​អចលនទ្រព្យ​ទាំងអស់ត្រូវចេញគោលការ​ណ៍ការពារដល់អតិថិជនរបស់ខ្លួន ហើយត្រូវអនុវត្តវិធានការនេះឱ្យមានប្រសិទ្ធភាពចាប់ពីពេលនេះរហូតដល់ចុង​ខែមីនាឆ្នាំ2022 ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនឹងបន្តតាមដានការវិវឌ្ឍន៍ថ្មីនៃស្ថានភាពជំងឺ Covid-19 និងផ្តល់កិច្ចសហការល្អ ក្នុងការអនុវត្តវិធានការ​ទាំងនោះ​ដល់ស្ថាប័នធនាគារ និងហិរញ្ញវត្ថុ និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យ៕ 

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

Kukula Solar ធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍ក្រីក្រ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គំរូអាជីវកម្មបរិយាបន្នរបស់ Kukula Solar គឺការធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍មូលដ្ឋាន ដើម្បីជំរុញការធ្វើទីផ្សារផលិតផលពន្លឺព្រះអាទិត្យ និងផ្តល់ការគាំទ្របន្ថែមដូចជាការជួសជុល និងសេវាកម្មអតិថិជនក្នុងសហគមន៍របស់ពួកគេ

ព្រែកជីក​ហ្វូណន​តេជោ​ គ្រោង​សង់​សន្ទះទឹកចំនួន​៣ និងកំពង់ផែរណប​ចំនួន​៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គម្រោ​ងព្រែកជីក​របស់​កម្ពុជា គ្រោងនឹង​សង់​កំពង់ផែរណន​នៅតាមបណ្ដោយគម្រោងនោះ​ចំនួន​បី និង​មានគម្រោងមជ្ឈមណ្ឌល​ពាណិជ្ជកម្មនិងភស្តុភារកម្មផងដែរ​

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/04/2024

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ចំណេះដឹងពីទីផ្សារអចលនទ្រព្យ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 25/04/2024

ដោយសារតែបញ្ហារាតត្បាតនៃជំងឺកូវីដបានរុញច្រានឲ្យមនុស្សជាច្រើនធ្លាក់ចូលទៅក្នុងបញ្ហាវិបត្តិនៃហិរញ្ញវត្ថុ រហូតមានអ្នកខ្លះបានបង្ខំចិត្តសម្រេចប្រកាសលក់ទ្រព្យសម្បត្តិព្រមទាំងអចលនវត្ថុរបស់ខ្លួននៅក្នុងតម្លៃទាប

ការចេះបង្កើតទម្លាប់សន្សំ​លុយជួយបញ្ចៀសពីកម្ចីក្រៅផ្លូវការ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 25/04/2024

ការចេះបង្កើតទម្លាប់សន្សំ និងការចាត់ចែង ទុកដាក់លុយកាក់ឱ្យបានត្រឹមត្រូវ គឺពិតជាមានសារៈសំខាន់ណាស់ ហើយថែមទាំងអាចជួយឱ្យជៀសផុតពីបំណុលមានអត្រាការប្រាក់ខ្ពស់

សហគមន៍កសិកម្មទំនើប ៖ ការរួមគ្នាចងក្រងជាសហគមន៍ គឺដើម្បីរួមគ្នាអភិវឌ្ឍវិស័យកសិកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មបានលើកឡើងពីការរួមគ្នាចងក្រងជា«សហគមន៍កសិកម្មទំនើប» ប្រៀបបានទៅនឹងការប្រមូលផ្តុំគ្នាទៅជាចង្កឹះមួយបាច់ធំ ដែលមានភាពរឹងមាំ

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ីគ្រោងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួនទៅកាន់ប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ី Norilsk Nickel គ្រោងនឹងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួននៃផលិតកម្មទង់ដែងទៅកាន់ប្រទេសចិន បន្ទាប់ពីរងសម្ពាធនៃទណ្ឌកម្មរបស់លោកខាងលិច។

សាច់ក្រកបាត់ដំបង រូបមន្តតពីគ្រួសារ មានទីផ្សារទាំងក្នុង និងក្រៅតំបន់

ជំនួញ, ព្រឹត្តិការណ៍

• 25/04/2024

សិប្បកម្មផលិតសាច់ក្រកមួយនៅខេត្តបាត់ដំបង កំពុងផលិត និងផ្គត់ផ្គង់សាច់ក្រកក្នុងទីផ្សារ មិនថាលក់រាយក្នុងតំបន់ ឬបោះដុំទៅតាមម៉ាត និងអាហារដ្ឋាន

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ