fbpx

ព្រឹកនេះ វ៉ាក់សាំងការពារជំងឺកូវីដ-19 Sinovac ចំនួន ១លានដូសទៀតនឹងមកដល់កម្ពុជា

នៅព្រឹកថ្ងៃសៅរ៍ ទី ១៩ ខែមិថុនា ឆ្នាំ២០២១នេះ វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ-19 Sinovac ចំនួន ១លានដូសទៀត នឹងត្រូវបានដឹកពីប្រទេសចិនមកដល់ប្រទេសកម្ពុជា ។

វ៉ាក់សាំងចំនួន ១លានដូស នឹងដឹកមកដល់កម្ពុជាវេលាម៉ោងប្រមាណ ១០ព្រឹកដែលត្រូវបានបញ្ជាទិញដោយរាជរដ្ឋាភិបាលកម្ពុជាពីក្រុមហ៊ុន Sinovac របស់ចិន។

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿនតាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។ ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។

ដំណឹងល្អ ព្រឹកនេះវ៉ាក់សាំងរបស់ចិន Sinovac ចំនួន1លានដូសទៀត នឹងដឹកមកដល់កម្ពុជា

គិតចាប់ពីថ្ងៃទី៧ ខែកុម្ភៈ មកដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាទទួលបានវ៉ាក់សាំងជាង ៨លានដូសរួចហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ វ៉ាក់សាំងកូវីដ19 ដែលទទួលបាន ហើយកំពុងចាក់ជូនប្រជាពលរដ្ឋនេះ គឺភាគច្រើនបំផុតជារបស់ប្រទេសចិន។

វត្តមានវ៉ាក់សាំងរបស់ចិនលើទឹកដីកម្ពុជា ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា កើតមានក្រោមចំណងទំនាក់ទំនងល្អ និងស្អិតល្មួតរវាងកម្ពុជា និងចិន ហើយជាស្មារតីរួមគ្នាដ៏មុតមាំមួយរវាងប្រទេសទាំងពីរក្នុងការយកឈ្នះលើជំងឺកូវីដ-19។

រដ្ឋាភិបាលចិន ធ្លាប់បានប្រកាសបង្ហាញនូវជំហរមុតមាំរបស់ខ្លួនជួយកម្ពុជាប្រយុទ្ធនឹងជំងឺកូវីដ-19នេះ រហូតទទួលបានជោគជ័យ។ 

មកដល់ពេលបច្ចុប្បន្ននេះ ប្រជាពលរដ្ឋកម្ពុជា និងជនបរទេសនៅកម្ពុជាផង សរុបជាង ៣លាននាក់ ស្មើនឹងប្រមាណ ៣២ភាគរយនៃចំនួនប្រជាពលរដ្ឋត្រូវចាក់វ៉ាក់សាំង បានចាក់វ៉ាក់សាំងរួចរាល់។ កម្ពុជា បានក្លាយជាប្រទេសជាប់ចំណាត់ថ្នាក់លេខ២ នៅក្នុងអាស៊ាន ដែលចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានច្រើន ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង ប្រមាណ១៣លាននាក់ ត្រូវនឹងវ៉ាក់សាំងប្រមាណ ២៦លានដូស។ 


ជំនួញ, ព្រឹត្តិការណ៍, អត្ថបទ

នំកន្រ្ទាំខ្មែរ មានទីផ្សារ និងតម្រូវការខ្ពស់ក្នុងរដូវបុណ្យភ្ជុំបិណ្ឌ

នំកន្រ្ទាំខ្មែរ ដែលទទួលបានការពេញនិយមនៅក្នុងពិធីផ្សេងៗសម្រាប់ទទួលភ្ញៀវធ្វើជាចំណី ឬអាហារសម្រន់នោះ បាន និងកំពុងមានប្រជាប្រិយភាពខ្ពស់ ជាពិសេសនៅក្នុងរដូវបុណ្យដាក់បិណ្ឌ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អត្ថបទ

វិស័យឯកជនស្នើរឲ្យមានការបញ្ជាក់ផ្លូវការលើការបើកទេសចរណ៍ឡើងវិញដើម្បីងាយស្រួលត្រៀមខ្លួន

វិស័យឯកជនបានស្នើដល់ក្រសួងទេសចរណ៍ចេញសេចក្ដីជូនដំណឹងផ្លូវការពីពេលវេលាចំពោះផែនការទេសចរណ៍វ៉ាក់សាំង ដើម្បីឲ្យវិស័យឯកជនងាយស្រួលក្នុងការត្រៀមខ្លួ
ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ, អត្ថបទ

ចំណេះដឹង ៖ ស្វែងយល់ពីតួនាទីធនាគារកណ្តាលអឺរ៉ុប (ECB)

ធនាគារកណ្តាលអឺរ៉ុប (ECB) គឺជាធនាគារកណ្តាលដែលទទួលខុសត្រូវចំពោះគោលនយោបាយរូបិយវត្ថុរបស់បណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុបដែលបានអនុម័តរូបិយប័ណ្ណអឺរ៉ូ។
ព្រឹត្តិការណ៍, អត្ថបទ, អាជីវកម្មថ្មី និងនវានុវត្ត

ក្រុងប៉េកាំងមានស្ថានីយ៍ 5G ជាង៤៥ម៉ឺនកន្លែង

គិតត្រឹមចុងខែសីហាកន្លងទៅនេះ ទីក្រុងប៉េកាំងមានវត្តមាននៃស្ថានីយ៍តភ្ជាប់អ៊ីនធឺណេតបច្ចេកវិទ្យាចុងក្រោយ 5G ដល់ទៅ ៤៥ ០០០កន្លែង ដែលមានមនុស្សប្រមាណជា ១២លាននាក់
ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ, អត្ថបទ

សមាគមចំនួន៣សហការគ្នាលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុដល់សហគ្រិនវ័យក្មេង និង SMEs នៅកម្ពុជា

សមាគមចំនួន៣បានចុះហត្ថលេខាសហការគ្នាដើម្បីលើកកម្ពស់ និងផ្តល់ចំណេះដឹងហិរញ្ញវត្ថុ ទៅសហគ្រិនវ័យក្មេង ក៏ដូចជាសហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា ឲ្យកាន់តែទូលំ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អត្ថបទ

៣០ឆ្នាំចុងក្រោយនេះវៀតណាមប្រើយុទ្ធសាស្ត្រ៣ដើម្បីកសាងសេដ្ឋកិច្ច

ក្នុងរយៈពេល៣០ឆ្នាំ វៀតណាម បានប្រែក្លាយប្រទេសពីភាពក្រីក្រក្នុងតំបន់ ក៏ដូចជាពិភពលោក មកជាប្រទេសដែលមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាមួយនឹងការផ្តល់ជូននូវជីវភាពល្អដល់
ព្រឹត្តិការណ៍, អចលនទ្រព្យ, អត្ថបទ

កម្ពុជា – អូស្ត្រាលីបង្កើនសហប្រតិបត្តិការពង្រឹងសុវត្ថិភាពការងារក្នុងវិស័យសំណង់

ជាការចូលរួមលើកកម្ពស់ និងពង្រឹងគុណភាពនៅក្នុងវិស័យសំណង់កម្ពុជា រដ្ឋាភិបាលអូស្ត្រាលី តាមរយៈស្ថានទូតប្រចាំនៅកម្ពុជាបានចុះកិច្ចព្រមព្រៀងជួយពង្រឹងសុវត្ថិភាពការងារក្នុង
ជំនួញ, ព្រឹត្តិការណ៍, អត្ថបទ

កូរ៉េខាងត្បូងពិន័យGoogle១៧៧លានដុល្លារពីបទរារាំងការអភិវឌ្ឍន៍កម្មវិធីប្រព័ន្ធប្រតិបត្តិការ Android

កូរ៉េខាងត្បូងពិន័យ Google ចំនួន ១៧៧ លានដុល្លារពីបទរារាំងការអភិវឌ្ឍន៍កម្មវិធីរបស់គូប្រជែងក្នុងប្រព័ន្ធប្រតិបត្តិការ Android ដោយគាំទ្រដល់យុទ្ធនាការមួយផ្តោតលើភាព
ព្រឹត្តិការណ៍, អត្ថបទ, អាជីវកម្មថ្មី និងនវានុវត្ត

ក្រុមហ៊ុនរុករករ៉ែមាសនៅខេត្តត្បូងឃ្មុំនឹងចាប់ផ្ដើមដំណើរការ បើមិនមានការប៉ះពាល់ដល់បរិស្ថាន

ប្រសិនបើលទ្ធផលនៃការសិក្សាបញ្ជាក់ថា មិនមានផលប៉ះបាល់ទៅដល់បរិស្ថាននោះទេ ក្រុមហ៊ុនរុករករ៉ែមាស អាចនឹងចាបផ្តើមដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ
បទយកការណ៍, របាយការណ៍, អចលនទ្រព្យ

ក្រុមហ៊ុនអចលនទ្រព្យធំបំផុតរបស់ចិនប្រមូលផលលក់បានជាង១០០ពាន់លានដុល្លារក្នុងសម័យកាលកូវីដ១៩

យោងតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុន Evergrande Group ដែលជាក្រុមហ៊ុនអចលទ្រព្យដ៏ធំបំផុតរបស់ប្រទេសចិន…

AMS ECONOMY
@amseconomy