ប្រតិបត្តិករ ៖ តម្រូវការប្រើប្រាស់ដីនៅផ្លូវក្រវ៉ាត់ក្រុងទី៣នឹងមានសន្ទុះខ្លាំងក្រោយស្ថានភាពកូវីដធ្លាក់ចុះ

ភ្នំពេញ ៖ ថ្វីត្បិតបច្ចុប្បន្ននេះទោះជាស្ថិតនៅក្នុងបរិបទដែលរំខានដោយវិបត្តិនៃជំងឺកូវីដ-19 ប៉ុន្តែសកម្មភាពទិញ-លក់ក្នុងផ្នែកដីធ្លី ក៏ដូចជាការអភិវឌ្ឍន៍វិស័យសំណង់កម្រិតតូច និងមធ្យម ជាពិសេសផ្នែកលំនៅឋាននៅតំបន់ផ្លូវក្រវាត់ក្រុងទី៣ នៅតែបន្តមាន ហើយវានឹងកាន់តែមមាញឹកជាងនេះបន្ទាប់ពីស្ថានការនៃបញ្ហាកូវីដត្រូវបានធ្លាក់ចុះ។

មានហេតុផលជាច្រើនដែលជំរុញឲ្យតម្រូវការនៃការប្រើប្រាស់ដីនៅតំបន់ផ្លូវក្រវាត់ក្រុងទី៣មានការកើនឡើងខ្ពស់ ដូចជាការអភិវឌ្ឍគម្រោងធំៗនៅក្នុងក្រុងមានកាន់តែច្រើនដែលធ្វើឲ្យក្រុងកាន់តែចង្អៀត និងមានតម្លៃកាន់តែថ្លៃ។ គម្រោងអភិវឌ្ឍន៍កម្រិតតូច និងមធ្យមជាច្រើនចាប់ផ្តើមពង្រីកខ្លួននៅតាមតំបន់ជាយក្រុង ជាពិសេសស្ថិតនៅក្បែរគម្រោងផ្លូវក្រវាត់ក្រុងទី៣ រួមជាមួយនឹងគោលការណ៍របស់រដ្ឋាភិបាលដែលតម្រូវឲ្យបណ្តារោងចក្រ សហគ្រាស និងតំបន់ឧស្សាហកម្មត្រូវទៅដាក់ទីតាំងនៅតំបន់ផ្លូវក្រវាត់ក្រុងតែម្ដង។

បច្ចុប្បន្ននេះមានខណ្ឌចំនួន៣ ដែលស្ថិតនៅតំបន់ជាយក្រុង និងក្បែរផ្លូវក្រវាត់ក្រុងទី៣ កំពុងមានប្រជាប្រិយភាពលើការទិញ-លក់ រួមមាន ខណ្ឌដង្កោ ខណ្ឌសែនសុខ និងខណ្ឌមានជ័យ ដែលត្រូវបានអ្នកជំនាញក្នុងវិស័យនេះចង្អុលបង្ហាញថាជាតំបន់មានទីផ្សារល្អ ហើយអាចនឹងមានការអភិវឌ្ឍន៍វិស័យសំណង់កាន់តែខ្លាំងនាពេលដ៏ខ្លីខាងមុខនេះ។

អគ្គនាយកក្រុមហ៊ុន AP Real Estate Co.L.T.D លោក អ៊ា ចរិយា បានមានប្រសាន៍ថា តម្លៃដីនៅតំបន់ផ្លូវក្រវាត់ក្រុងទី៣សព្វថ្ងៃនេះ គឺនៅតែរក្សាបាននូវស្ថានភាពល្អ ទោះជាមិនឡើងខ្ពស់ ក៏មិនធ្លាក់ចុះនោះដែរ។ តម្លៃដីដែលស្ថិតនៅទីតាំងល្អ​ ជាបណ្តុំទីប្រជុំជន មានអាជីវកម្មច្រើន ត្រូវបានគេដាក់លក់ក្នុងតម្លៃចន្លោះពី ៥០០ដុល្លាទៅ ១,០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែមានតំបន់ខ្លះទាបជាងនេះ ឬក្រោយ៣០០ដុល្លារក្នុង1ម៉ែត្រការ៉េក៏មានដែរ អាស្រ័យតាមស្ថានភាព ទីតាំង និងទំហំដី ហើយវានៅតែបន្តឡើងថ្លៃបន្ថែមទៀតក្រោយពេលបញ្ហាកូវីដត្រូវបានបញ្ចប់។ 

“អ្នកដែលទិញទុកសម្រាប់ចំណេញ សម្រាប់ធ្វើឃ្លាំង ធ្វើជាបុរី ឬក៏ធ្វើជាផ្ទះជាដើម នឹងរួមចំណែកក្នុងការបង្កើនភាពទាក់ទាញឲ្យមានការអភិវឌ្ឍកាន់តែច្រើននៅទីតាំងទាំងនោះ។ អ្នកវិនិយោគនឹងងាកមកកាន់តំបន់ទាំងនេះ ដោយសារកត្តាតម្លៃទាបជាងដីក្នុងក្រុង និងមានវិសាលភាពធំទូលាយងាយស្រួលអភិវឌ្ឍគម្រោង”

លោក អ៊ា ចរិយា បានបន្ថែមថា

លោកថា អាជីវកម្មមួយចំនួនដូចជាឃ្លាំងធំៗដែលត្រូវការទីតាំងធំទូលាយ គឺកំពុងខិតខ្លួនទៅក្រៅក្រុងបណ្ដើរៗហើយ មានន័យថាពួកគេអាចចូលទៅក្នុងផ្លូវក្រវាត់ក្រុងទី៣ ឬក៏អាចឆ្ងាយពីផ្លូវក្រវាត់ក្រុងត្រឹម ៣​ទៅ៥គីឡូម៉ែត្រប៉ុណ្ណោះ។

រដ្ឋបាលរាជធានីភ្នំពេញកាលពីពេលកន្លងទៅបានបញ្ជាក់ថា ដើម្បីរក្សាបាននូវសុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងក្រុង ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរណ៍ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ បានស្នើឱ្យម្ចាស់រោងចក្រ សហគ្រាស ឃ្លាំងស្តុកទំនិញធំៗ ដែលមានទីតាំងក្នុងតំបន់ទីប្រជុំជននៃរាជធានីភ្នំពេញទាំងអស់ ត្រូវផ្លាស់ប្តូរទីតាំងអាជីវកម្មរបស់ខ្លួនទៅនៅតាមបណ្តោយផ្លូវក្រវាត់ក្រុងទី៣វិញ ដែលក្រសួងសាធារណៈការ និងដឹកជញ្ជូន បាននឹងកំពុងស្ថាបនា ឆ្លងកាត់រាជធានីភ្នំពេញ និងខេត្តកណ្តាល ចាប់ពីស្ពានព្រែកព្នៅ មហាវិថីឈ្នះៗ (ផ្លូវកប់ស្រូវ) ផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ១៤+១០៥ ភ្ជាប់នឹងផ្លូវជាតិលេខ១ ត្រង់គីឡូម៉ែត្រលេខ២៤+៨៤០ ដោយកាត់ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២១ ដែលគម្រោងសាងសង់អាចនឹងរួចរាល់ទាំងស្រុងនៅពេលឆាប់ៗខាងមុខនេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងឡើងថ្លៃ បង្កឱ្យមានការព្រួយបារម្ភលើការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ៨៨,៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃដល់ ៨៣,៤៨ ដុល្លារក្នុងមួយបារ៉ែល

ទទួលផលពីអាជីវកម្មបរិយាបន្ន សហគមន៍កសិកម្មមួយអាចផ្គត់ផ្គង់បន្លែបានជាង១តោន ក្នុងមួយខែ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

អាជីវកម្មបរិយាបន្ន គឺជាប្រភេទអាជីវកម្មគំរូថ្មីមួយដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកពាក់ព័ន្ធ និងអាចជំរុញសេដ្ឋកិច្ចទាំងក្នុងសហគមន៍ និងប្រទេសជាតិមួយ។

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមជាង៤២ម៉ឺនតោន គិតជាទឹកប្រាក់ជាង៥៤០លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាមបានជាង៤២ម៉ឺនតោន ហើយគិតជាទឹកប្រាក់បានជាង​៥៤០ លានដុល្លារអាម៉េរិកក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៤ ។

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 19/04/2024

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

e-Choupal ជាវេទិកាអនឡាញធំបំផុតនៅឥណ្ឌាជួយនាំចេញកសិផលដោយផ្ទាល់ពីកសិករក្រីក្ររាប់លាននាក់

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/04/2024

e-Choupal គែជាច្រកនាំចេញកសិផលដ៏ធំបំផុតមួយរបស់ឥណ្ឌាតាមរយៈបណ្តាញអ៊ិនធឺណេតដោយគិតមកដល់ពេលនេះមានកសិករក្រីក្រប្រមាណជា៤លាននាក់កំពុងអាស្រ័យផល

សមិទ្ធផល​ទេសចរណ៍ថ្មី​ៗក្នុងទឹក​ដី​ខេត្តកំពត នឹង​ជំរុញ​ទីផ្សារ​ដីធ្លី​ក្នុងខេត្តមួយនេះ​មានសម្ទុះ​មួយកម្រិត​​ទៀត​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/04/2024

ការ​បង្កើត​សមិទ្ធផល​ថ្មីៗក្នុងទឹកដី​តំបន់ទេសចរណ៍ មិនត្រឹមតែជួយទាក់ទាញទេសចរ​ប៉ុណ្ណោះទេ តែវា​នឹងទាក់ទាញ​វិនិយោគិន​ចូលទៅតំបន់នោះ​ថែមទៀត​ផងដែរ

ក្នុងត្រីមាសទី១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេសអាសិបបានជាង ៨៣៦៤លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសដៃគូចំនួន១៤ នៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាសិប (RECP) សម្រេចបាន៨៣៦៤លានដុល្លារ​

ការប្រើប្រាស់កម្ចីជាមួយគោលដៅច្បាស់លាស់នឹងជួយលើកកម្ពស់ជីវភាពក្រុមគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/04/2024

ការប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានគោលដៅច្បាស់លាស់ អាចជួយពង្រីកអាជីវកម្ម និងលើកកម្ពស់ជីវភាពក្រុមគ្រួសារប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង

Angkor Wildlife & Aquarium អភិរក្សសត្វកម្រ និងផ្តល់ការងារជូនប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium ក្នុងខេត្តសៀមរាប បានជួយថែរក្សា និង អភិរក្សសត្វទឹកសាប ទឹកប្រៃ និងសត្វព្រៃ ដែលសុទ្ធតែជាប្រភេទសត្វកម្រ