ហ្វាំងឡង់រកឃើញបច្ចេកវិទ្យាយកសរីរាង្គពីក្នុងដីផ្សំជាមួយ CO2 ផលិតជាអាហារមានប្រូតេអ៊ីនខ្ពស់ជំនួសសាច់សត្វ

បរទេស ៖បច្ចុប្បន្នអាហារធ្វើពីសាច់សត្វបូករួមទាំងសាច់គោ ជ្រូក មាន់ ឬទា ជាដើម កំពុងតែដើរតួយ៉ាងសំខាន់នៅ​ក្នុងអាហារ​ប្រចាំថ្ងៃ​របស់​​មនុស្សរាប់​ពាន់​លាន​នាក់នៅលើសកលលោក។

ដោយសារតែមើលឃើញពីតម្រូវការអាហារប្រភេទនេះកើនឡើងខ្លាំង គួបផ្សំនឹងក្រុមអ្នកវិទ្យាសាស្ត្រធ្លាប់បានព្រមានថាផលិតកម្មផលិត​សាច់ជាអាហារ​បច្ចុប្បន្ន​កំពុងធ្វើឲ្យមានផលប៉ះពាល់ខ្លាំងទៅដល់បរិស្ថាននោះ បច្ចុប្បន្ននេះក្រុមអ្នកវិទ្យាសាស្ត្រមួយក្រុមរបស់ប្រទេស​ហ្វាំងឡង់បានស្រាវជ្រាវ និងរក​ឃើញ​ពីវិធីសាស្ត្រម្យ៉ាងដែលអាចផលិតចេញជាអាហារធម្មជាតិម្យ៉ាង មានប្រូតេអ៊ីនស្មើនឹងសាច់សត្វដែរ ដោយគ្រាន់តែប្រើប្រាស់ធនធានដ៏តិចតួច និង​សន្សំ​សំចៃ​បំផុត​ដល់ពិភពលោកផងដែរ។

វិធីដែលក្រុមអ្នកវិទ្យាសាស្ត្រយកធ្វើជាមូលដ្ឋានគ្រឹះតាមរយៈការទាញយកមីក្រូសរីរាង្គរាវ ឬ Liquid Microrganisms ចេញពីក្នុងដី​ទៅ​បញ្ចូល​រួមគ្នា​ជាមួយ​នឹងឧស្ម័នកាបូនឌីអុកស៊ីត (CO2) ព្រមទាំងអ៊ីដ្រូសែន និងសារធាតុចិញ្ចឹម (​nutrients) មួយចំនួនទៀត ដែលវា​នឹង​អនុញ្ញាត​ឲ្យមីក្រូសរីរាង្គទាំងនោះ​ប្រែ​ក្លាយ​ទៅសារជាតុប្រូតេអ៊ីនថ្មីមួយប្រភេទដែលត្រូវបានគេដាក់ឈ្មោះថា​ Solein អាចដើរនាទីជា​អាហារ​ជំនួសសាច់ ខុសត្រង់ថាវាគ្មានរសជាតិ គ្មានក្លិន​អ្វី​ទាំងអស់ ប៉ុន្តែមានប្រូតេអ៊ីនច្រើនស្មើទៅនឹងកម្រិតដែលសាច់សត្វមាន។

Solein ត្រូវបានផលិតចេញជារូបរាងម្សៅ និងអាចយកទៅប្រើប្រាស់ ចម្អិនវាជាម្ហូបអាហារច្រើនប្រភេទបាន ដូចជាប្រភេទអាហារ​បំពង​បែប Schnitzel(បន្ទះសាច់បំពង) សម្រាប់ក្រុមអ្នកមិនបរិភាគសាច់ ឬអ្នកញាំបួស ហើយអាចយកទៅជំនួសប្រេងដូង​ដែលមាននៅក្នុង​ទឹកដោះ​គោជូរ យកទៅជំនួសនំ Biscuit និងនំប៉ុង ឬក៏អាចយកទៅជំនួសទឹកសណ្តែកដែលជាអាហារសម្រាប់​ចញ្ចឹមគោយកទឹកដោះ​ជាដើម។

នៅពេលដែល Solein អាចយកមកប្រើប្រាស់កាន់តែច្រើន ឬក្លាយទៅជាការប្រើប្រាស់ជាប្រចាំថ្ងៃរបស់មនុស្សជាតិនោះវា​នឹងជួយ​ឲ្យមាន​ការកាត់​បន្ថយ​ផលប៉ះពាល់ដល់បរិស្ថានជាច្រើនដូចជាកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ ការយកមកប្រើប្រាស់ជាអាហារជំនួស​ឲ្យសាច់​សត្វ​ច្រើនមុខ និងអាចកាត់​បន្ថយ​ផលិតកម្មផលិតអាហារជាសាច់ដែលកំពុងធ្វើឲ្យមានការកកើតជាឧស្ម័នកាបូនឌីអុកស៊ីត​បំផ្លាញ​បរិយាកាស​ផែនដីយ៉ាងខ្លាំងនោះ កាត់បន្ថយការប្រើប្រាស់ដីផង ជាពិសេសកាត់បន្ថយការប្រើប្រាស់ទឹកស្អាតដល់ទៅ ១០ភាគរយ ធៀបទៅនឹងការផលិតទឹកសណ្តែក ។ យ៉ាងយូរនៅត្រឹមឆ្នាំ២០៣៥ ខាងមុខនេះ Solein នឹងអាចក្លាយទៅជាអាហារដែលមានតម្លៃធូរថ្លៃខ្លាំងជាងតម្លៃសាច់សត្វ ប៉ុន្តែស្ថិតនៅក្នុង​កម្រិត​សារជាតិ​ចិញ្ចឹមស្មើគ្នា ខណៈដែលក្រុមហ៊ុនអ្នកផលិតគឺ Solar Foods ក៏កំពុងស្រាវជ្រាវស្វែងរកដំណើរការ​ផលិតថ្មីដែលកាន់តែ​ល្អ​ប្រសើរ និងប្រើប្រាស់តែ​ថាមពល​កើតឡើងវិញប៉ុណ្ណោះនាពេលអនាគត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៤៨ ស្រែអំបិល-កោះកុង សម្រេចបាន ៥២.១២ %

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/04/2024

បច្ចុប្បន្ននេះគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)សម្រេចបានលទ្ធផល ៥២.១២% ហើយក្រសួងបានប្តេជ្ញាសម្រេចឱ្យបាន ៦០% នៅខែមិថុនា ។

World Bank ៖ បំណុល និងជម្លោះជាវិបត្តិសកលរយៈពេលខ្លី ប៉ុន្តែភាពក្រីក្រ ជាវិបត្តិធ្ងន់ធ្ងររយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

វិបត្តិសកលទាំងអស់គឺមានការជាប់ទាក់ទងគ្នាយ៉ាងខ្លាំង រាប់ចាប់តាំងពីបញ្ហាបម្រែបម្រួលអាកាសធាតុ, បញ្ហាបំណុល, បញ្ហាវិបត្តិស្បៀងអាហារ ទៅដល់ការពន្លឿននៃការរៀបចំប្រព័ន្ធខ្យល់អាកាស

អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ សម្តែងរបាំត្រុដិ និងឆៃយ៉ាំ ទទួលស្វាគមន៍ទេសចរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បានរៀបចំការសម្តែងរបាំត្រុដិ និងឆៃយ៉ាំ ដើម្បីទទួលស្វាគមន៍ទេសចរបរទេសក្នុងឱកាសសង្រ្កាន្តឆ្នាំថ្មីប្រពៃណីជាតិ

រដ្ឋមន្ត្រីក្រសួង​រៀបចំដែន​ដី ជំរុញឱ្យ​រៀបចំ​ទីក្រុង​ដើម្បី​សុខុមាលភាពពលរដ្ឋ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/04/2024

រដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ បាន​ជំរុញឱ្យក្រសួង និងស្ថាប័ន​ពាក់ព័ន្ធ​រៀបចំទីក្រុង​ដោយផ្ដោត​លើ​សុខុមាលភាព​ពលរដ្ឋ​

Dytech Limited ជួយបង្កើនចំណូលសហគមន៍នៅប្រទេសហ្សំប៊ីពីការផលិតទឹកឃ្មុំ និងការពារជីវៈចម្រុះ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/04/2024

Dytech Limited បានធ្វើការជាមួយសហគមន៍នៅក្នុងតំបន់ដីសើមក្នុងការផលិតទឹកឃ្មុំ ដើម្បីឲ្យអ្នកភូមិចៀសឆ្ងាយពីការកាប់ដើមឈើ និងសកម្មភាពបរបាញ់ ដែលនាំឱ្យប៉ះពាល់ដល់ជីវៈចម្រុះ

អត្រាអតិផរណានៅកម្ពុជារំពឹងថានឹងបន្តក្នុងកម្រិតទាប និងមានស្ថិរភាព

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/04/2024

អត្រាអតិផរណានៅកម្ពុជា ត្រូវបានព្យាករថានឹងបន្តថមថយនៅក្នុងរង្វង់ ២,០% នៅក្នុងរយៈពេល ២ ឆ្នាំខាងមុខ ស្របពេលកំណើនសេដ្ឋកិច្ចមានសម្ទុះវិជ្ជមានប្រសើរ

ត្រីមាស​ទី​១ ​ឆ្នាំ​២​០​២​៤​ កម្ពុជាទទួលបានចំណូលជិត ១០០លានដុល្លារពីការនាំចេញ​កង់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

របាយការណ៍អគ្គនាយកដ្ឋានគយនិងរដ្ឋាករបានឱ្យដឹងថាអំឡុងខែមករាដល់ខែមីនាកម្ពុជាបាននាំចេញកង់រួមទាំងកង់អគ្គិសនីដែលមានតម្លៃ ៩៦,៩ លានដុល្លារអាមេរិក

ទីផ្សារក្រមាខេត្តតាកែវ នៅតែមានប្រជាប្រិយភាព និងមានតម្រូវការទីផ្សារ

ជំនួញ, ព្រឹត្តិការណ៍

• 18/04/2024

បច្ចុប្បន្ន ទីផ្សារក្រមាក៏នៅតែមានដំណើរការ ព្រោះក្រៅពីការប្រើប្រាស់ ក្រមាក៏ជាអំណោយដ៏មានអត្ថន័យសម្រាប់ជូនដល់មនុស្សជាទីស្រឡាញ់ក្នុងឱកាសនានាផងដែរ។

ក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង ទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿងពីប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

ក្រុមហ៊ុនរបស់អ្នកឧកញ៉ា គិត ម៉េង បានទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿង ពីប្រទេសជប៉ុន ដើម្បីអភិវឌ្ឍវិស័យរថភ្លើងនៅកម្ពុជា ។

ប្រជាពលរដ្ឋ​ខ្មែរ​​រីករាយ​នឹង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិប្រកបដោយស្នាមញញឹម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

ប្រជាពលរដ្ឋខ្មែរបានប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិក្នុងបរិយាកាសសាមគ្គីភាព រំភើប និងសប្បាយរីករាយ ជាមួយនឹងស្នាមញញឹម