ឧកញ៉ា ឃាង ពុទ្ធី ៖ ការរាលដាលនៃជំងឺ Delta Variant អាចធ្វើឲ្យទីផ្សារអចលនទ្រព្យបន្តភាពមិនច្បាស់លាស់

ភ្នំពេញ ៖ ទើបតែបានមានភាពធូរស្រាលបន្តិចនៃចំនួនតួលេខអ្នកឆ្លងជំងឺកូវីដមកនៅត្រឹមជាង៤០០-៥០០ក្នុងមួយថ្ងៃមិនទាន់បានប៉ុន្មានផងនោះ ក្ដីបារម្ភថ្មីបានបន្តចូលមកដល់ ខណៈការរាលដាលនៃជំងឺកូវីដបំប្លែងខ្លួនថ្មីកំពុងរាតត្បាតនៅតាមបណ្តាប្រទេសជិតខាងមួយចំនួន និងឆ្លងមកដល់​កម្ពុជា ដែលអាចធ្វើឲ្យវិស័យអចលនទ្រព្យដុនដាបសាជាថ្មីនៅចុងឆ្នាំ២០២១នេះ។

ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា (CREA) លោកឧកញ៉ា ឃាង ពុទ្ធី បានលើកឡើងថា ទីផ្សារអចលនទ្រព្យកម្ពុជា​ដែលទើបតែ​មាន​កម្រើកបន្តិចចាប់តាំងពីដើមឆមាសទី២ ឆ្នាំ២០២១នេះ អាចនឹងបន្តជួបបញ្ហា និងវិបត្តិធ្ងន់ធ្ងរសាជាថ្មី ប្រសិនបើការទប់ស្កាត់ជំងឺកូវីដក្នុងសហគមន៍ដែលកំពុងកើត​មាន​នៅពេលបច្ចុប្បន្ន ជាពិសេសជំងឺដែលបំប្លែងខ្លួនថ្មី Delta រាតត្បាតនៅក្នុងប្រទេសជិតខាង ក៏ដូចជាឆ្លងចូលមកកម្ពុជាកាន់តែច្រើននោះ។

លោកឧកញ៉ា ឃាង​ ពុទ្ធី បានមានប្រសាសន៍ថា​ ៖

«វាមិនមែនជារឿងសាមញ្ញដែលមើលរំលងនោះទេចំពោះប្រភេទជំងឺកូវីដដែលបំប្លែងខ្លួនថ្មីនេះ ព្រោះ​បច្ចុប្បន្ន​កំពុ​ង​តែធ្វើឲ្យប្រទេសជិតខាងយើងមួយចំនួនមានបញ្ហាប្រឈម និងក្ដីបារម្ភជាខ្លាំងរហូតប្រកាសអាសន្ននៅក្នុងតំបន់មួយចំនួន ជាក់ស្ដែងដូចជា​នៅក្នុងទីក្រុងបាងកកប្រទេសថៃ នៅក្រុងហូជីម៉ិញប្រទេសវៀតណាមជាដើម»

លោកឧកញ៉ាបន្តថា ទីផ្សារអចលនទ្រព្យនៅកម្ពុជាអាចនឹងប្រឈមនឹងវិបត្តិសាជាថ្មី ហើយរឹតតែធ្ងន់ធ្ងរជាងមុនទៅទៀតប្រសិនបើជំងឺនេះ​បានបន្តឆ្លងចូល​មកដល់កម្ពុជា។ ដូច្នេះ អ្វីដែលយើងទាំងអស់ត្រូវធ្វើនៅពេលនេះ គឺទាំងប្រជាពលរដ្ឋ ទាំងបណ្តាអ្នកវិនិយោគនៅក្នុងវិស័យអចលនទ្រព្យ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់ខ្ពស់ទៅលើការចូលរួមទប់ស្កាត់ជំងឺជាមួយរាជរដ្ឋាភិបាលកម្ពុជាទាំងអស់គ្នា។ ពេលនេះយើងបានចាក់វ៉ាក់សាំងជាង៩លាននាក់រួចមែន ប៉ុន្តែអត្រាប្រឈមគ្រោះថ្នាក់នៅតែស្ថិតក្នុងកម្រិតខ្ពស់ ខណៈដែលក្រសួងសុខាភិបាលបានប្រកាសពីក្ដីព្រួយបារម្ភរួចហើយ។

ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកឧកញ៉ា ឃាង ពុទ្ធី បានមានប្រសាសន៍បន្តថា ៖

«ក្នុងកាលៈទេសៈនេះ បើចង់​ស្រោចស្រង់ និងពង្រឹងទីផ្សារអចលនទ្រព្យកម្ពុជាឲ្យរឹងមាំឡើងវិញបាន គឺមានតែការចូលរួមទប់ស្កាត់បញ្ហាឆ្លងរាតដាលជំងឺកូវីដទាំងអស់គ្នា នៅពេល​ដែល​ក្នុង​ប្រទេស​កម្ពុជាទាំងមូលមានសុវត្ថិភាព ទោះជាមិនទាន់មានវិនិយោគិនអន្តរជាតិចូលមក ក៏មានអ្នកអភិវឌ្ឍន៍ក្នុងស្រុកចាប់ផ្តើមមានសកម្មភាព​ឡើងវិញដែរ ប៉ុន្តែបើបញ្ហាឆ្លងនៅតែបន្ត នោះសកម្មភាពវិនិយោគ និងអភិវឌ្ឍន៍នានានឹងជាប់គាំងជាក់ជាមិនខាន»

ជាមួយនឹងការបង្ហាញពីក្ដីបារម្ភខាងលើនេះ លោកឧកញ៉ា ឃាង ពុទ្ធី ក៏បានទទូចសុំឲ្យមានការចូលរួមទាំងអស់គ្នា ទាំងប្រជាពលរដ្ឋ ទាំងបណ្តាអ្ន​​ក​វិនិយោគ ក៏ដូចជាក្រុមហ៊ុនដែលជាអ្នកអភិវឌ្ឍន៍នៅទូទាំងប្រទេស ត្រូវតែចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាទាំងអស់គ្នា ដើម្បីអាចទប់ស្កាត់ការឆ្លងរាល​ដាល​នៃជំងឺដ៏កាចសាហាចមួយនេះបាននៅកម្ពុជា។ សូមចូលរួមអនុវត្តទាំងអស់គ្នានូវវិធានការរបស់ក្រសួងសុខាភិបាល ជាពិសេសប្រកាន់ខ្ជាប់នូវអនុវត្ត ៣កុំ ៣ការពារ ជាដាច់ខាត៕ 


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

កម្ពុជា​ស្នើ​សុំ​ភាគីចិនជួយបង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​ និ​ងតំបន់​សេដ្ឋកិច្ចពិសេស​នៅកម្ពុជា​បន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

កម្ពុជា ពិតជា​ត្រូវការ​ចិន​ក្នុងការជួយ​បង្កើតតំបន់ពាណិជ្ជកម្មសេរី និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ដើម្បីទាក់ទាញ​ការ​វិនិយោគផ្ទាល់ពី​ប្រទេស​ចិន​

កម្ពុជា ពិភាក្សាជាមួយសហភាពអឺរ៉ុប ស្វែងរកដំណោះស្រាយបញ្ហាពាណិជ្ជកម្ម និងវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប ។

ការហោះសម្តែងយន្តហោះខ្នាតតូច១៦គ្រឿងនៅខេត្តព្រះសីហនុ នឹងជួយផ្សព្វផ្សាយទេសចរណ៍ និងធុរកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

យន្តហោះខ្នាតតូចចំនួន១៦គ្រឿងនឹងធ្វើការហោះសម្តែងនៅទីលានតេជោ ខេត្តព្រះសីហនុ ដើម្បីផ្សព្វផ្សាយទេសចរណ៍ទៅកាន់អន្តរជាតិ និង បង្កើតធុរកិច្ច ។

រាជរដ្ឋាភិបាលដាក់ចេញគោលនយោបាយវិនិយោគ គាំទ្រដល់សហគ្រាសធុនតូច និងមធ្យម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2024

គណៈកម្មាធិការវិនិយោគ និងគម្រោងសហគ្រាសធុនតូច និងមធ្យមអាស៊ាន បានពិភាក្សាដើម្បីស្វែងរកធាតុចូលសម្រាប់ធុរកិច្ចឆ្លងកាត់ព្រំដែនរវាងកម្ពុជា និងវៀត​ណាម

កម្ពុជា រំពឹង​ទទួលបានការ​វិនិយោគ​ និងទេសចរ​ពីប្រទេស​ចិន​បន្ថែ​ម​ក្រោយដំណើរទស្សនកិច្ច​របស់រដ្ឋមន្ត្រី​ការ​បរទេស​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2024

កម្ពុជារំពឹងថា​​ ក្នុងឆ្នាំ២០២៤​នេះ នឹងទទួលបាន​វិនិយោគិន ​និង​ទេសចរពីប្រទេ​សចិន​បន្ថែមទៀត​ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រីការបរទេស​ចិន​

កម្ពុជា – ចិន ឯកភាពគ្នាជំរុញវិស័យទេសចរណ៍ និងបង្កើនជើងហោះហើរត្រង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2024

កម្ពុជា-ចិន បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ ការហោះហើរត្រង់ និងយុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤»

ផ្លែដូងស្រស់របស់កម្ពុជា ត្រូវបានអនុញ្ញាតឱ្យនាំចេញជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/04/2024

ផ្លែដូងស្រស់របស់កម្ពុជាទទួលបានការអនុញ្ញាតឱ្យនាំចេញជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិនបន្ទាប់ពីកិច្ចប្រជុំលើកទី៧នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន

កិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/04/2024

កិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣

អ្នកជំនាញព្យាករណ៍ថា តម្លៃ Bitcoin នឹងបន្តហក់ឡើងដល់ទៅ១៦ម៉ឺនដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/04/2024

ការស្ទុះងើបឡើងវិញនៃ Bitcoin កាលពីឆ្នាំ២០២៣បានធ្វើឲ្យសកម្មភាពវិនិយោគលើលុយឌីជីថលនេះចាប់ផ្តើមកម្រើកឡើងវិញខ្លាំងសារជាថ្មី