ស្រាមៀនប៉ៃលិនខ្មែរ ថ្មី ប្លែក និងកំពុងមានតម្រូវការទីផ្សារខ្ពស់

ប៉ៃលិន ៖ ជាប្រភេទផលិតផលថ្មីដែលត្រូវបានកែច្នៃចេញពីផ្លែមៀនប៉ៃលិន ចម្រាញ់ផ្អាប់បន្ទុំផលិតចេញជាស្រាមៀនប៉ៃលិន (Pailin Longan Wine) មួយប្រភេទដ៏មានរសជាតិឆ្ងាញ់ ក្រអូបឈ្ងុយឈ្ងប់យ៉ាងជក់ចិត្ត ក្រោមស្លាកយីហោ PALOWIN កំពុងចរាចរណ៍នៅលើទីផ្សារក្នុងនាមជាផលិតផលក្នុងស្រុក និងបង្កើតឡើងដោយជនជាតិខ្មែរ ដែលទទួលបានការគាំទ្រគួរឲ្យកត់សម្គាល់។

PALOWIN ត្រូវបានបំបែកចេញពីពាក្យថា Pailin Longan Wine ឬជាភាសាខ្មែរថា ស្រាមៀនប៉ៃលិន គឺជាយីហោផលិតថ្មីរបស់សិប្បករខ្មែរមួយរូបស្ថិតក្នុងខេត្តប៉ៃលិន ដែលបានស្រាវជ្រាវ និងផលិតចេញជាស្រាមួយប្រភេទមានរសជាតិផ្អែម ចត់ ជូរ និងល្វីង លាយនឹងក្លិនក្រអូបឈ្ងុយ វេចខ្ចប់យ៉ាងស្រស់ស្អាតនៅក្នុងដប ហើយអាចរក្សាទុកបានយូរមិនចាញ់ស្រាក្រហម ឬស្រាទំពាំងបាយជូរដែលនាំចូលមកពីក្រៅប្រទេសប៉ុន្មាននោះទេ។  

លោក វួច ធុច ជាម្ចាស់សិប្បកម្ម ផលិតស្រាមៀនប៉ៃលិនមួយកន្លែង ស្ថិតក្នុងភូមិតាង៉ែនលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន បានប្រាប់ AMS​ ឲ្យដឹងថា សិប្បកម្មផលិតស្រាចេញពីផ្លែមៀនប៉ៃលិននេះ លោកបានសាកល្បងផលិតតាំងពីឆ្នាំ២០០៨ ប៉ុន្តែដោយសារតែខ្វះដើមទុន និងធនធានចំណេះដឹងផ្នែកផលិតស្រាផងដែរនោះក៏ត្រូវបានជួបភាពបរាជ័យជាច្រើនលើកច្រើនសារ ហើយទើបតែនៅឆ្នាំ២០១៨ ដែលអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងកិច្ចដំណើរការផលិតបន្ទាប់ពីបានសន្សំដើមទុន និងឆ្លងកាត់ការសិក្សាពីអ្នកជំនាញជនជាតិស្កុតលែន ហើយអាចដំណើរការរហូតមកដល់សព្វថ្ងៃនេះ។

លោក វួច ធុច បានមានប្រសាសន៍ថា ៖

«ខ្ញុំចាប់អារម្មណ៍លើការផលិតស្រាមៀនប៉ៃលិន ដោយសារកសិផលផ្លៃមៀនប៉ៃលិនយើងមានស្រាប់ មិនពិបាករក ហើយក៏មិនសូវចំណាយលើដើមទុនច្រើននោះដែរ ហើយម៉្យាងទៀត វាក៏ជាផលិតផលក្នុងស្រុកលើកដំបូងគេបង្អស់ដែលមិនទាន់មានគេផលិតនៅឡើយ»

បច្ចុប្បន្ន សិប្បកម្ម វួច ធុច មានលទ្ធភាពអាចផលិតស្រាមៀនប៉ៃលិនបាន ២០០០ដប ក្នុងមួយលើកដែលត្រូវចំណាយពេលប្រមាណ ៦ខែក្នុងការផ្អាប់ទុក បន្ទុំឲ្យងំឈ្ងុយល្អ បន្ទាប់មកទើបគេធ្វើការច្រោះ និងយកច្រកដបវេចខ្ចប់ឲ្យបានស្អាតសម្រាប់នាំយកទៅលក់នៅលើទីផ្សារ។ ដោយឡែក ផ្លែមៀនប៉ៃលិន ដែលជាវត្ថុធាតុដើមយ៉ាងសំខាន់ក្នុងការផលិត ត្រូវបានប្រមូលទិញពីកសិករប្រមាណ ៤តោនក្នុងការផលិតចេញជាស្រាម្ដង (រយៈពេល៦ខែ) ហើយផ្លែមៀនទាំងនោះ សុទ្ធតែជាកសិផលក្នុងស្រុកដែលអាចធ្វើការបញ្ជាទិញពីចំការដោយផ្ទាល់។

ពាក់ព័ន្ធទៅនឹងតម្លៃស្រាមៀនប៉ៃលិនដែលត្រូវបានដាក់លក់នៅលើទីផ្សារក្រោមស្លាកយីហោ Palowin មានតម្លៃចន្លោះពី ១០-១២ ដុល្លារក្នុងមួយដប មានចំណុះ ៧៥០ មីលីលីត្រ ដែលជាតម្លៃមួយសមរម្យសម្រាប់អតិថិជនទូទៅដែលនិយមគាំទ្រស្រាមិនមានសារធាតុអាកុលខ្ពស់ និងអាចផ្តល់ផលប្រយោជន៍ចំពោះសុខភាព ហើយបច្ចុប្បន្ន ស្រាប្រភេទនេះកំពុងមានចរាចរណ៍ដាក់លក់នៅគ្រប់បណ្តាខេត្តក្រុងទូទាំងប្រទេស។

ម្ចាស់សិប្បកម្ម វួច ធុច ផលិតស្រាផ្លៃមៀនប៉ៃលិនរូបនេះបានបន្ថែមថា ៖

«ស្រាផ្លែមៀននេះគឺមានប្រយោជន៍ច្រើនចំពោះសុខភាព បើយើងទទួលទានសមល្មម និងត្រឹមត្រូវប្រចាំថ្ងៃ ពោលគឺអាចជួយដល់ការរំលាយអាហារ ជួយសម្រួលដល់ប្រព័ន្ធឈាម បេះដូង ជាពិសេសអាចជួយដុតជាតិខ្លាញ់ក្បាលពោះបានយ៉ាងប្រសើរ លើកលែងតែការទទួលទានលើសកម្រិតតែប៉ុណ្ណោះដែលអាចប៉ះពាល់ដល់សុខភាព»

សម្រាប់ដំណើរការនៃការផលិតចាប់ពីគ្រាដំបូង លោក វួច ធុច បានប្រាប់ឲ្យដឹងថា លោកបានចំណាយដើមទុនប្រមាណ ៦០០០ ដុល្លារ ក្នុងការទិញឧបករណ៍សម្រាប់ច្រោះ ទិញម៉ាស៊ីនសម្រាប់ច្រក ម៉ាស៊ីនសម្រាប់បញ្ចូលឆ្នុក និងទិញឆ្នុក ហើយក្រៅពីនេះ ត្រូវទិញដប និងការបោះពុម្ពស្លាកម៉ាកសញ្ញាជាដើម។

លោកញ្ជាក់ថា ទាក់ទងទៅនឹងការផលិតក៏មានផលលំបាកជាច្រើន ដោយសារគាត់ធ្វើជាលក្ខណៈគ្រួសារនៅឡើយ ហើយភាគច្រើនជួបប្រទះបញ្ហាដើមទុន សម្រាប់ទិញសម្ភារទំនើបៗដែលមានតម្លៃថ្លៃសម្រាប់យកមកផ្គត់ផ្គង់សង្វាក់ផលិតកម្មក្នុងការផលិត។ យ៉ាងណាមិញ លោកក៏មានគម្រោងបន្ថែមកម្លាំងពលកម្មក៏ដូចជាពង្រីកការផលិតឱ្យបានកាន់តែច្រើន និងអាចនាំចេញទៅទីផ្សារបរទេសទៀតផង។

ឆ្លៀតនៅក្នុងឱកាសនេះ លោក វួច ធុច ក៏បានផ្តល់ជាទស្សនទានចំពោះអ្នកដែលមានចំណាប់អារម្មណ៍ក្នុងការធ្វើអាជីវកម្មដូចរូបលោក ឬអាជីវកម្មណាមួយផ្សេងទៀត គប្បីគួរតែសិក្សាឱ្យបានច្បាស់ពីប្រភពរបស់វត្ថុធាតុដើមក្នុងការផ្គត់ផ្គង់ដល់ការផលិត ម៉្យាងទៀតគឺសិក្សាពិនិត្យមើលតម្រូវការទីផ្សារក៏ដូចជាអតិថិជនគោលដៅ ថាតើផលិតណាមួយដែលមានតម្រូវការ និងមានការផ្គត់ផ្គង់តិចតួចនោះឡើយមុនធ្វើការសម្រេចចាប់ផ្ដើមចំណាយទុន។ អ្វីដែលសំខាន់នោះគឺ គោលជំហរ ឆន្ទៈ និងក្ដីស្រឡាញ់ គួបផ្សំជាមួយនឹងការអនុវត្តជាជំហានៗ ជៀសវាងបោះទុនច្រើននៅក្រាដំបូង ហើយត្តូវជួបភាពបរាជ័យដែលធ្វើឲ្យខាត់បង់ច្រើន។ ជាចុងក្រោយ លោកក៏សូមថ្លែងអំណរគុណដល់អតិថិជនទាំងអស់ ជាពិសេសបងប្អូនប្រជាជនខ្មែរដែលតែងតែគាំទ្រ និងលើកទឹកចិត្តដល់សិប្បកម្មរបស់លោកដើម្បីបន្តដំណើរអ​ភិវឌ្ឍន៍ផលិតលខ្មែរឲ្យកាន់តែល្អប្រសើរជានេះ៕ 


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា រំពឹងថានឹងក្លាយជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា របៀងឧស្សាហកម្ម និងបច្ចេកវិទ្យាអាចក្លាយទៅជាចំណែកនៃកម្លាំងចលករសម្រាប់រុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា

បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។

គួរយល់ដឹង ៖ លុយគ្រីបតូ (Crypto) ជាង២៣០០០លើទីផ្សារបច្ចុប្បន្ន តែខ្លះជោគជ័យខ្លះមិនជោគជ័យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លុយគ្រីបតូ (Cryptocurrencies)ឬលុយឌីជីថលបានក្លាយទៅជាប្រធានបទដ៏ចម្រូងចម្រាសរវាងអ្នកមានជំនឿចិត្តលើទីផ្សារជួញដូរ

Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ

ការប្រកួតកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤ លើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

នាយកដ្ឋានកសិ-ឧស្សាហកម្ម នឹងរៀបចំកម្មវិធីប្រឡងប្រជែងកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤​ដើម្បីលើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក ។

អបអរសាទរ ចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លោកជំទាវអ៊ឹមរចនាសាទរចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិហើយក្រសួងបានត្រៀមខ្លួនជួយសម្រួលដល់ការពង្រីកការនាំចេញ

តំបន់​សេដ្ឋកិច្ចពិសេស​ធំៗចំនួន២​ នឹង​លេច​រូបរាង​នៅពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/04/2024

រដ្ឋាភិបាល​បានជំរុញឱ្យបង្កើន​តំបន់សេដ្ឋកិច្ចពិសេស​ថ្មីៗជា​បន្តបន្ទាប់ឱ្យ​បាន​ច្រើន​​ដើម្បី ទាក់ទាញការ​វិនិយោគពីខាងក្រៅ​ប្រទេស

Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ

ទឹកស៊ីអ៊ីវល្បើងក្នុងស្រុក មានគុណភាព និងធានាសុវត្ថិភាពអ្នកទទួលទាន

ជំនួញ, ព្រឹត្តិការណ៍

• 26/04/2024

ដោយមើលឃើញពីតម្រូវការទីផ្សារក្នុងស្រុក សិប្បកម្មមួយត្រូវបានបង្កើតឡើង និងកំពុងផលិតទឹកស៊ីអ៊ីវល្បើង ដែលជាប្រភេទទឹកស៊ីអ៊ីវបន្ទំ ផ្អាប់ទុកស្របតាមបច្ចេកទេសប្រទេសជប៉ុន។

ស្វែងយល់វិធីសាស្ត្រការពារខ្លួនដើម្បីបង្ការខ្លួនពីការបោកបញ្ឆោតតាមអនឡាញ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 26/04/2024

បច្ចុប្បន្ន បច្ចេកវិទ្យាលើពិភពលោកមានការរីកចម្រើនយ៉ាងខ្លាំង ដែលសង្គម-ជាតិប្រើប្រាស់បម្រើវាជាប្រយោជន៍ដល់ប្រជាជន ប៉ុន្តែវាក៏ត្រូវបានក្រុមជនខិលខូចប្រើប្រាស់ ដើម្បីឧបករណ៍មួយក្នុងការបោកបញ្ឆោតប្រាក់