អ្នកស្រាវជ្រាវសេដ្ឋកិច្ច ៖ ការចូលរួមទិញផលិតផលក្នុងស្រុកនឹងជួយបង្កើនកំណើនសេដ្ឋកិច្ចជាតិ

ភ្នំពេញ៖ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៅកម្ពុជាបានលើកឡើងថា ការចូលរួមគ្នាទិញផលិតផលក្នុងស្រុកនឹងចូលរួមចំណែកជួយបង្កើនកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតការងារក្នុងស្រុក ជំរុញចរន្តលុយ និងផលិតកម្មក្នុងស្រុកឱ្យមានដំណើរការក្នុងសេដ្ឋកិច្ចជាតិ។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចអន្តរជាតិវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា (បណ្ឌិត្យសភាកម្ពុជា) បានថ្លែងប្រាប់ AMS ថា ជាការពិតណាស់ ការចូលរួមគ្នាទិញផលិតផលក្នុងស្រុកជួយដល់សេដ្ឋកិច្ចសង្គមច្រើនណាស់។ នេះគេហៅថា ចរន្តលុយក្នុងស្រុក ជួយជំរុញផលិតកម្មស្រុកមានដំណើរការជាប្រចាំ និងមិនធ្វើឱ្យផលិតកររាំងស្ទះផលិតកម្ម អាចធានា និងជំរុញឱ្យការគ្រប់គ្រងគុណភាព និងការពារដល់សុវត្ថិភាពរបស់អ្នកប្រើប្រាស់ ហើយនឹងបង្កើតឱ្យមានផលចំណេញដល់សេដ្ឋកិច្ច។

លោកបណ្ឌិតបានឱ្យដឹងថា ទាក់ទងនឹងចរន្តលុយតាមរយៈការទិញផលិតផលក្នុងស្រុក លុយនឹងចរាចរច្រើន ដែលកាត់បន្ថយការនាំរូបិយបណ្ណអន្តរជាតិនៅក្រៅប្រទេស ហើយនឹងចូលជំរុញការផលិតកម្មក្នុងស្រុកមានដំណើរការ ដែលជាចំណែកជួយជំរុញឱ្យសេដ្ឋកិច្ចមានកំណើន តាមរយៈការបង្កើតការងារក្នុងស្រុក និងការអភិវឌ្ឍផ្សេងៗ ទាក់ទងនឹងផលិតកម្មក្នុងស្រុកជាដើម។

លោកបណ្ឌិតបានថ្លែងបន្តថា ៖

«ចំណុចមួយការចូលរួមគ្នាទិញ វាបង្កើតនូវអត្តសញ្ញាណជាតិរបស់យើង ដោយសារកាលណាយើងផលិតផលផ្ទាល់ខ្លួនរបស់យើង ផលិតផលហ្នឹងនឹងក្លាយជាអត្តសញ្ញាណជាតិមួយ ដែលយើងឱ្យតម្លៃ ហើយការឱ្យតម្លៃនេះទៀតនឹងធ្វើឱ្យផលិតផលរបស់យើងអាចធ្វើការនាំចេញទៅក្រៅប្រទេស»។

លោកបណ្ឌិតបានឱ្យដឹងទៀតថា ៖

«ផ្ទុយទៅវិញ បើយើងមិនប្រើប្រាស់ និងមិនលើកស្ទួយផលិតផលក្នុងស្រុក អ្វីៗទាំងអស់គឺយើងខាតបង់ច្រើន ទំាងសេដ្ឋកិច្ច និងផលិតកម្មរបស់យើង ដោយសារតែយើងប្រើប្រាស់ផលិតផលបរទេស ជាជាងការប្រើប្រាស់ផលិតផលក្នុងស្រុក»។

លោកបានលើកឡើងពីគំរូប្រទេសជិតខាង ដូចជាថៃ និងវៀតណាម ជាដើម ប្រទេសទំាងពីរនេះបានលើកកម្ពស់ផលិតផលស្រុកច្រើន ដែលនាំឱ្យការធ្លុះធ្លាយសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរមានអត្រាទាប។ រីឯប្រទេសកម្ពុជាមានការធ្លុះធ្លាយសេដ្ឋកិច្ចច្រើន សម្រាប់ការនាំចូលផលិតផលច្រើនពីក្រៅប្រទេស ដូច្នេះការលើកកម្ពស់ និងការប្រើប្រាស់ផលិតផលក្នុងស្រុកចូលរួមច្រើនណាស់ដល់កំណើនសេដ្ឋកិច្ចជាតិ។

រដ្ឋាភិបាលកម្ពុជា តាមក្រសួងពាណិជ្ជកម្មប្តេជ្ញាជំរុញចរាចរផលិតសក្តានុពលរបស់កម្ពុជាទាំងលើទីផ្សារក្នុងស្រុក និងទីផ្សារក្រៅប្រទេស នាពេលកន្លងមក តាមរយៈការដាក់ចេញ និងចូលរួមអនុវត្តនូវគោលនយោបាយ និងយុទ្ធសាស្រ្តជាច្រើន។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានថ្លែងថា  ក្រសួងពាណិជ្ជកម្ម បាន និងកំពុងប្រឹងប្រែងជំរុញចរាចរផលិតសក្តានុពលរបស់កម្ពុជាទាំងលើទីផ្សារក្នុងស្រុក និងទីផ្សារក្រៅប្រទេស តាមរយៈការដាក់ចេញ និងចូលរួមអនុវត្តនូវគោលនយោបាយ និងយុទ្ធសាស្រ្ត ជាច្រើន។

ការដាក់ចេញ និងចូលរួមអនុវត្តនូវគោលនយោបាយ និងយុទ្ធសាស្រ្តទាំងនេះរួមមានជាអាទិ៍៖

– ការលើកកម្ពស់ភាពប្រកួតប្រជែង តាមរយៈការកសាងច្បាប់ និងបទដ្ឋានគតិយុត្ត ក្នុងនោះរួមមាន ច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេទ្បិចត្រូនិក ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងច្បាប់ស្តីពីការប្រកួតប្រជែងជាដើម។

– ការធ្វើកំណែទម្រង់ស្ថាប័ន រួមមានអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ និងការបង្កើតក្រុមការងារជាសសរស្តម្ភក្រោមក្រសួងពាណិជ្ជកម្ម។

– ការដាក់ដំណើរការគម្រោងឌីជីថល Go4Cam, CambodiaTrade.com និងការបង្កើតផ្សារពាណិជ្ជកម្មផ្សារភ្ជាប់ទៅនឹងសហគ្រាសមីក្រូ តូចនិងមធ្យម។

– ការចរចាបង្កើតទីផ្សារបន្ថែមតាមរយៈការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងតំបន់ រួមមាន កិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូគ្រប់ជ្រុងជ្រោយតំបន់ (អាសិប), កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA), កម្ពុជា-កូរ៉េ (CKFTA) និងអាចឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី មួយចំនួនទៀត។ និង

– ការអនុវត្តយុទ្ធនាការលើកស្ទួយផលិតកម្ពុជា តាមរយៈការតាំងពិព័រណ៍ពាណិជ្ជកម្ម និងជាពិសេសការចូលរួមកែប្រែវិបត្តិឱ្យក្លាយជាឱកាស ក្នុងការជំរុញផលិតផលជាតិក្នុងអំទ្បុងពេលបិទខ្ទប់។

ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ជូនជាសំខាន់ផងដែរថា ៖

«តាមរយៈការបន្តអនុវត្តនូវយន្តការខាងលើនេះ ក្រសួងពាណិជ្ជកម្ម បានបង្កើតក្រុមការងារនេះទ្បើងដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមនានាឱ្យកាន់តែរលូន និងមានប្រសិទ្ធភាពខ្ពស់ សំដៅជំរុញការលក់ផលិតផលខ្មែរទាំងលើទីផ្សារក្នុងស្រុក និងការនាំចេញទៅក្រៅប្រទេសឱ្យបានកាន់តែទូលំទូលាយ»។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍ណែនាំមួយចំនួនដល់ក្រុមការងារដើម្បីជាទិសដៅអនុវត្តការងារបន្តដូចខាងក្រោម៖

– ក្រុមការងារតាមវិស័យនីមួយៗ ត្រូវបន្តសហការ និងគាំទ្រគ្នា (cross-learning) ដើម្បីអាចឱ្យការងារកាន់តែមានភាពប្រទាក់ក្រទ្បាគ្នា និងបំពេញបន្ថែមគ្នាទៅវិញទៅមក

– អនុវត្តឱ្យបានម៉ឺងម៉ាត់នូវអនុសាសន៍ណែនាំ និងជាពិសេស លទ្ធផលនៃកិច្ចពិភាក្សា ដោយក្នុងបរិការណ៍នេះ គ្រប់សមាជិកនៃក្រុមការងារសុទ្ធតែមានបទពិសោធន៍ឆ្លងកាត់ និងដោះស្រាយបញ្ហានានាក្នុងអំទ្បុងពេលនៃវិបត្តិកូវីដ-១៩នេះ ហើយបរិយាកាសទីផ្សារមានការវិវត្តយ៉ាងឆាប់រហ័ស (ជាពិសេសតម្លៃលើទីផ្សារ) បង្កទ្បើងដោយភាពមិនប្រាកដប្រជានៃវិបត្តិជំងឺឆ្លង និងការប្រកួតប្រជែងគ្នានៃមហាអំណាចសេដ្ឋកិច្ច – គោលបំណងចម្បងនៃការបង្កើតក្រុមការងារនេះទ្បើង រួមមាន៖ (១) ការជួយដល់បងប្អូនកសិករក្នុងការដាក់លក់ផលិតផលទាំងលើទីផ្សារក្នុងស្រុក និងការនាំចេញទៅក្រៅប្រទេស (២) ការជួយដល់អ្នកប្រើប្រាស់ សំដៅធ្វើយ៉ាងណាឱ្យទទួលបានទំនិញប្រកបដោយគុណភាព និងក្នុងតម្លៃកាន់តែប្រសើរ និង (៣) ការជួយដល់ក្រុមហ៊ុនធុរកិច្ច និងអាជីវកម្មនានា ដើម្បីអាចធ្វើពាណិជ្ជកម្មបានយ៉ាងរលូន និងមានភាពប្រកួតប្រជែង អនុលោមតាមច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៤៨ ស្រែអំបិល-កោះកុង សម្រេចបាន ៥២.១២ %

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/04/2024

បច្ចុប្បន្ននេះគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)សម្រេចបានលទ្ធផល ៥២.១២% ហើយក្រសួងបានប្តេជ្ញាសម្រេចឱ្យបាន ៦០% នៅខែមិថុនា ។

World Bank ៖ បំណុល និងជម្លោះជាវិបត្តិសកលរយៈពេលខ្លី ប៉ុន្តែភាពក្រីក្រ ជាវិបត្តិធ្ងន់ធ្ងររយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

វិបត្តិសកលទាំងអស់គឺមានការជាប់ទាក់ទងគ្នាយ៉ាងខ្លាំង រាប់ចាប់តាំងពីបញ្ហាបម្រែបម្រួលអាកាសធាតុ, បញ្ហាបំណុល, បញ្ហាវិបត្តិស្បៀងអាហារ ទៅដល់ការពន្លឿននៃការរៀបចំប្រព័ន្ធខ្យល់អាកាស

អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ សម្តែងរបាំត្រុដិ និងឆៃយ៉ាំ ទទួលស្វាគមន៍ទេសចរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បានរៀបចំការសម្តែងរបាំត្រុដិ និងឆៃយ៉ាំ ដើម្បីទទួលស្វាគមន៍ទេសចរបរទេសក្នុងឱកាសសង្រ្កាន្តឆ្នាំថ្មីប្រពៃណីជាតិ

រដ្ឋមន្ត្រីក្រសួង​រៀបចំដែន​ដី ជំរុញឱ្យ​រៀបចំ​ទីក្រុង​ដើម្បី​សុខុមាលភាពពលរដ្ឋ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/04/2024

រដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ បាន​ជំរុញឱ្យក្រសួង និងស្ថាប័ន​ពាក់ព័ន្ធ​រៀបចំទីក្រុង​ដោយផ្ដោត​លើ​សុខុមាលភាព​ពលរដ្ឋ​

Dytech Limited ជួយបង្កើនចំណូលសហគមន៍នៅប្រទេសហ្សំប៊ីពីការផលិតទឹកឃ្មុំ និងការពារជីវៈចម្រុះ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/04/2024

Dytech Limited បានធ្វើការជាមួយសហគមន៍នៅក្នុងតំបន់ដីសើមក្នុងការផលិតទឹកឃ្មុំ ដើម្បីឲ្យអ្នកភូមិចៀសឆ្ងាយពីការកាប់ដើមឈើ និងសកម្មភាពបរបាញ់ ដែលនាំឱ្យប៉ះពាល់ដល់ជីវៈចម្រុះ

អត្រាអតិផរណានៅកម្ពុជារំពឹងថានឹងបន្តក្នុងកម្រិតទាប និងមានស្ថិរភាព

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/04/2024

អត្រាអតិផរណានៅកម្ពុជា ត្រូវបានព្យាករថានឹងបន្តថមថយនៅក្នុងរង្វង់ ២,០% នៅក្នុងរយៈពេល ២ ឆ្នាំខាងមុខ ស្របពេលកំណើនសេដ្ឋកិច្ចមានសម្ទុះវិជ្ជមានប្រសើរ

ត្រីមាស​ទី​១ ​ឆ្នាំ​២​០​២​៤​ កម្ពុជាទទួលបានចំណូលជិត ១០០លានដុល្លារពីការនាំចេញ​កង់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

របាយការណ៍អគ្គនាយកដ្ឋានគយនិងរដ្ឋាករបានឱ្យដឹងថាអំឡុងខែមករាដល់ខែមីនាកម្ពុជាបាននាំចេញកង់រួមទាំងកង់អគ្គិសនីដែលមានតម្លៃ ៩៦,៩ លានដុល្លារអាមេរិក

ទីផ្សារក្រមាខេត្តតាកែវ នៅតែមានប្រជាប្រិយភាព និងមានតម្រូវការទីផ្សារ

ជំនួញ, ព្រឹត្តិការណ៍

• 18/04/2024

បច្ចុប្បន្ន ទីផ្សារក្រមាក៏នៅតែមានដំណើរការ ព្រោះក្រៅពីការប្រើប្រាស់ ក្រមាក៏ជាអំណោយដ៏មានអត្ថន័យសម្រាប់ជូនដល់មនុស្សជាទីស្រឡាញ់ក្នុងឱកាសនានាផងដែរ។

ក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង ទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿងពីប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

ក្រុមហ៊ុនរបស់អ្នកឧកញ៉ា គិត ម៉េង បានទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿង ពីប្រទេសជប៉ុន ដើម្បីអភិវឌ្ឍវិស័យរថភ្លើងនៅកម្ពុជា ។

ប្រជាពលរដ្ឋ​ខ្មែរ​​រីករាយ​នឹង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិប្រកបដោយស្នាមញញឹម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

ប្រជាពលរដ្ឋខ្មែរបានប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិក្នុងបរិយាកាសសាមគ្គីភាព រំភើប និងសប្បាយរីករាយ ជាមួយនឹងស្នាមញញឹម