ហ្វីលីពីន ៖ ប្រទេសហ្វីលីពីននឹងត្រូវប្រឈមមុខទៅនឹងការខូចខាតផ្នែកសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ និងរយៈពេលវែងបន្ថែមទៀតក្នុងទំហំរហូតទៅដល់ ៤១ ទ្រីលានប៉េសូ ឬប្រមាណជា ៨០២ ពាន់លានដុល្លារដោយសារបញ្ហាវិបត្តិកូវីដ នេះបើយោងតាមការស្រាវជ្រាវ និងសិក្សាដោយអាជ្ញាធរជាតិសេដ្ឋកិច្ចនិងការអភិវឌ្ឍ NEDA បានបង្ហាញកាលពីចុងសប្តាហ៍កន្លងមក។
លេខាធិកា NEDA លោក Karl Kendrick Chua បានថ្លែងថាគិតត្រឹមឆ្នាំ២០២០កន្លងទៅ ហ្វីលីពីនខាតបង់សេដ្ឋកិច្ចសរុបទំហំដល់ទៅ ៤,៣ ទ្រីលានប៉េសូរួចទៅហើយ ហើយជឿជាក់ថាផលប៉ះពាល់នឹងបន្តកើតមានមកលើប្រទេសក្នុងរយៈពេល ១០ឆ្នាំខាងមុខទៀតដោយសារវិបត្តិកូវីដដដែលនេះព្រមជាមួយនឹងទំហំដ៏ច្រើនសន្ធឹកសន្ធាប់។
លោក Chua បន្តថា ការចាយវាយព្រមទាំងសកម្មភាពវិនិយោគនឹងមានកម្រិតទាបជាងខ្លាំងធៀបទៅនឹងឆ្នាំកន្លងមកនៅក្នុងរយៈពេល ១០ទៅ ៤០ឆ្នាំខាងមុខដោយសារតែមនុស្សនឹងបន្តរស់នៅក្នុងលក្ខខណ្ឌគម្លាតសង្គម ហើយវិស័យដែលទទួលរងផលប៉ះពាល់ខ្លាំងជាងគេបំផុតមានដូចជាទេសចរណ៍ព្រមទាំងសេវាកម្មធ្វើដំណើរសាធារណៈទាំងឡាយជាដើម ហើយវាគឺជាហេតុដែលនាំឲ្យការបង់ពន្ធធ្លាក់ចុះខ្លាំង ពីព្រោះថា អាជីវកម្មទាំងអស់នឹងមិនអាចដំណើរការពេញ១០០ភាគរយដូចធម្មតាវិញបាននៅឡើយ។
NEDA ដែលជាអ្នកទទួលរ៉ាប់រងទៅលើកិច្ចការងារផែនការសេដ្ឋកិច្ច និងអភិវឌ្ឍជាតិបានព្យាករណ៍ទៀតថា គិតត្រឹមតែសកម្មភាពចាយវាយប៉ុណ្ណោះ ហ្វីលីពីនខាតបង់សរុបមានទៅដល់ ៤,៥ ទ្រីលានប៉េសូ ហើយក្នុងនោះខ្ទង់ខាតបង់ខ្លាំងជាងគេបំផុតនោះគឺជាសកម្មភាពវិនិយោគក្នុង និងក្រៅស្រុកដែលនឹងអាចបាត់បង់រហូតទៅដល់ ២១,៣ ទ្រីលានប៉េសូ។
កត្តាសំខាន់ជាច្រើនទៀតដែល NEDA ធ្វើការសិក្សារកឃើញនោះគឺមានដូចជាផលិតកម្មដោយធនធានមនុស្សដែលកំពុងធ្លាក់ចុះខ្លាំងផងដែរ ពីព្រោះថាចំនួនអ្នកបាត់បង់ជីវិតជាបន្តបន្ទាប់ដោយមិនអាចគណនាបានទុកជាមុនចំនួននៃអ្នកឈឺក៏ច្រើន ជាពិសេសគឺកង្វះខាតនៃការចូលសិក្សារៀនសូត្រដោយផ្ទាល់វិញនៅតាមសាលារៀន និងសកលវិទ្យាល័យទាំងឡាយនៅទូទាំងប្រទេស ហើយបញ្ហាធនធានមនុស្សនេះនឹងអាចបន្តទទួលរងផលប៉ះពាល់បែបនេះរហូតទៅដល់ ៤០ឆ្នាំខាងមុខ៕
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy.
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 26/04/2024
ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។
Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 26/04/2024
Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ
Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 26/04/2024
Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ