គោលនយោបាយឯកជនភាព (GDPR)

នីតិព័ត៌មាន

បទបង្ហាញ អំពីទំព័រ

ឧបករណ៍នេះ ត្រូវបានដាក់ឱ្យប្រើប្រាស់ សម្រាប់អ្នក ដោយមានគិតថ្លៃ។ ឧបករណ៍នេះ ពឹងផ្អែកលើព័ត៌មាន ដែលបានពីការវិភាគវិជ្ជាជីវៈ នៃការគោរពតាមគោលនយោបាយឯកជនភាព របស់ក្រុមហ៊ុនយើងខ្ញុំ។ ទោះបីយ៉ាងណាក៏ដោយ ដោយសារតែការគោរពតាមគោលនយោបាយ ជាដំណើរការមួយស្មុគ្រស្មាញ ខណៈដែលស្ថានការណាក៏ដោយ សុទ្ធតែមានលក្ខណៈខុសៗគ្នា ព័ត៌មានដែលត្រូវបានផ្ដល់ឱ្យ គួរត្រូវបានសមសម្រួល និងមិនគួរត្រូវបានចាត់ទុកថាជាព័ត៌មានពេញលេញ និងច្បាស់លាស់នោះទេ។

ឯកសារដែលអ្នកទាញយក ត្រូវចាត់ទុកជាព័ត៌មានមិនទាន់ច្បាស់ការណ៍ បើសិនជាអ្នកមិនស្នើរសុំការពិនិត្យ និងបញ្ជាក់ការពិតពីគណកម្មការ។ ជាលទ្ធផល អ្នកជាអ្នកទទួលខុសត្រូវតែម្នាក់ប៉ុណ្ណោះ លើការបកប្រែព័ត៌មានដែលត្រូវបានផ្ដល់ឱ្យ, ដំបូន្មានដែលអ្នកទាញយកមកពីព័ត៌មាននោះ និងការសម្របសម្រួលរបស់អ្នកលើព័ត៌មាន សម្រាប់ការប្រើប្រាស់លើអាជីវកម្មរបស់អ្នក។ ការប្រើប្រាស់ និងប្រតិបត្តិការឧបករណ៍នេះ ជាលទ្ធផល ស្ថិតក្រោមបន្ទុកអ្នកតែម្នាក់ និងស្ថិតក្រោមការទទួលខុសត្រូវរបស់អ្នក។

និយមន័យ៖

អ្នកចេញផ្សាយ៖ បុគ្គល ជារូបវ័ន្ត ឬនីតិបុគ្គល ដែលធ្វើការចេញផ្សាយសេវាកម្មទំនាក់ទំនង ទៅកាន់សាធារណជន លើប្រព័ន្ធអនឡាយ។

ទំព័រ៖ ទំព័រទាំងអស់, គេហទំព័រ និងសេវាកម្មអនឡាញ ដែលត្រូវផ្ដល់ដោយអ្នកចេញផ្សាយ។

អ្នកប្រើប្រាស់៖ បុគ្គល ដែលកំពុងប្រើប្រាស់ទំព័រ និងសេវាកម្មនេះ។

លក្ខណៈ នៃទិន្នន័យដែលត្រូវបានប្រមូល

ស្ថិតក្រោមបែបផែន នៃការប្រើប្រាស់ទំព័រ ការីនិពន្ធអាចនឹងប្រមូលប្រភេទទិន្នន័យ ទាក់ទងនឹងអ្នកប្រើប្រាស់តាមប្រភេទ ដូចខាងក្រោម៖

  • ភាពនៅលីវ ឬរៀបការ, អត្តសញ្ញាណ និងទិន្នន័យអំពីអត្តសញ្ញាណ…
  • ទិន្នន័យ អំពីជីវិតឯកជន (បែបផែនជីវិត, ស្ថានភាពគ្រួសារ, លើកលែកតែទិន្នន័យរសើប)
  • ទិន្នន័យ ទាក់ទងនឹងជីវិតការងារ (CV, ការអប់រំ នៅសាលា, ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ, ការទទួលបានពានរង្វាន់ផ្សេងៗ…) ព័ត៌មានអំពីស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ចំណូល, ស្ថានភាពហិរញ្ញវត្ថុ, ស្ថានភាពរ៉ាប់រងផ្នែកពន្ធដារ…)
  • ទិន្នន័យអំពីការតភ្ជាប់ (អាស័យដ្ឋានIP, សកម្មភាព ក្នុងការប្រើប្រាស់អ៊ីនធើណេតផ្សេងៗ…)
  • ទិន្នន័យអំពីទីតាំង (ការបំលាស់ទី, ទិន្នន័យអំពីGPS, ទិន្នន័យអំពីGSM…)
ការផ្ដល់ទិន្នន័យឯកជន ទៅភាគីទីបី

ពុំមានការផ្ដល់ទិន្នន័យ ទៅកាន់ភាគីទីបីនោះទេ

ទិន្នន័យរបស់អ្នក នឹងមិនត្រូវផ្ដល់ឱ្យភាគីទីបីនោះទេ។ ទោះយ៉ាងណាក៏ដោយ អ្នកត្រូវបានជម្រាបថា ទិន្នន័យរបស់អ្នកនឹងត្រូវបង្ហាញ ដោយអនុលោមតាមច្បាប់ បទបញ្ញត្តិ ឬការសម្រេចចិត្ត របស់អាជ្ញាធរបញ្ញត្តិ ឬតុលាការដែលមានសមត្ថភាពណាមួយ។

ព័ត៌មានផ្ដល់ជាមុន ទាក់់ទងនឹងការបញ្ជូនទិន្នន័យឯកជន ទៅភាគីទីបី ក្នុងករណីនៃការច្របាច់បញ្ចូល ឬផ្ទេរសិទ្ធ របស់AMS

ការប្រមូល កិច្ចសន្យាយល់ព្រម ជាមុន មុនពេលដែលមានការបញ្ជូនទិន្នន័យ ក្នុងករណីមានការច្របាច់បញ្ចូល ឬការលក់ភាគហ៊ុនទាំងស្រុង របស់AMS

ក្នុងករណីដែលក្រុមហ៊ុនយើង ត្រូវបានច្របាច់បញ្ចូល ត្រូវបានទិញ ឬក្នុងគ្រប់ទម្រង់ នៃការផ្ទេរទ្រព្យសកម្ម យើងខ្ញុំប្រមូល កិច្ចសន្យាយល់ព្រមជាមុនពីអ្នក មុនពេលដែលមានការបញ្ជូនទិន្នន័យឯកជន ទៅភាគីទីបី និងប្រកាន់ខ្ជាប់ភាពសម្ងាត់ នៃទិន្នន័យឯកជនរបស់អ្នក ដូចដែលអ្នកបានព្រមព្រៀងក្នុងការផ្ដល់សិទ្ធរបស់អ្នក។

គោលបំណង នៃការបដិសេធការប្រមូលទិន្នន័យឯកជន

ប្រតិបត្តិការ ទាក់ទងនឹងការគ្រប់គ្រង ការព្រួយបារម្ភរបស់អតិថិជន

  • កិច្ចសន្យា, ការបញ្ជាទិញ, ការដឹកជញ្ជូន និងការផ្ដល់វិក័យប័ត្រ ទាក់ទងនឹងគណនេយ្យ និងការគ្រប់គ្រងការបញ្ជាទិញ ដែលមិនទាន់ឱ្យប្រាក់
  • កម្មវិធីភក្ដីភាព នៅក្រោមអង្គភាពមួយ ឬអង្គភាពច្រើន និងការគ្រប់គ្រងទំនាក់ទំនងជាមួយអតិថិជន រួមមានការស្ទង់មតិអំពីការពេញចិត្ត ការគ្រប់គ្រងការតវ៉ា និងការគ្រប់គ្រងសេវាកម្ម ក្រោយការលក់
  • ការជ្រើសរើសអតិថិជន ក្នុងការធ្វើការសិក្សា ស្ទង់មតិ សាកល្បងផលិតផល (លើកលែកតែមានការយល់ព្រម ពីបុគ្គលដែលពាក់ព័ន្ធ ដែលត្រូវបានប្រមូលទិន្នន័យ ដូចមានចែងក្នុងមាត្រា៦, ប្រតិបត្តិការទាំងនេះ នឹងមិនឈានទៅកាន់ការបង្កើតប្រវត្តិរូប ដែលអាចនឹងបង្ហាញព័ត៌មានរសើប រួមមានដើមកំណើតជាតិសាសន៍ ទស្សនទាន និន្នាការនយោបាយ សមាជិកភាពក្នុងសហព័ន្ធសហជីព ទស្សនសាសនា ជីវិតផ្លូវភេទ និងសុខភាពរបស់បុគ្គលនោះឡើយ)។

ប្រតិបត្តិការ ទាក់ទងនឹងការសន្និដ្ឋាន

  • ការគ្រប់គ្រងប្រតិបត្តិការសិន្និដ្ឋានបច្ចេកទេស (រួមបញ្ចូល ប្រតិបត្តិការបច្ចេកទេស មានដូចជា ការតម្រូវតាមស្តង់ដារ ការពង្រឹង និងការពង្រីក)
  • ការជ្រើសរើសមនុស្ស ដើម្បីដំណើរសកម្មភាពភក្ដីភាព សន្និដ្ឋាន ស្ទង់មតិ សាកល្បងផលិតផល និងផ្សព្វផ្សាយ។ លើកលែងតែមានការយល់ព្រម ពីអ្នកដែលត្រូវបានស្ទង់មតិ យោងតាមល័ក្ខខ័ណ្ឌក្នុងមាត្រា៦ ការប្រតិបត្តិទាំងអស់នេះ នឹងមិនឈានទៅកាន់ការបង្កើតប្រវត្តិរូប ដែលអាចនឹងបង្ហាញព័ត៌មានរសើប រួមមានដើមកំណើតជាតិសាសន៍ ទស្សនទាន និន្នាការនយោបាយ សមាជិកភាពក្នុងសហព័ន្ធសហជីព ទស្សនសាសនា ជីវិតផ្លូវភេទ និងសុខភាពរបស់បុគ្គលនោះឡើយ)។
  • ធ្វើប្រតិបត្តិការដាក់ស្នើរ

ការអភិវឌ្ឍ ស្ថិតិពាណិជ្ជកម្ម

ការបញ្ជូន ជួល ឬផ្លាស់ប្ដូរឯកសារសន្និដ្ឋាន និងឯកសារអតិថិជន

ការធ្វើបច្ចុប្បន្នភាព ឯកសារសន្និដ្ឋាន ដោយស្ថាប័នទទួលបន្ទុក រៀបចំបញ្ជីរអ្នកប្រើប្រាស់ណាដែលបដិសេធ​ ក្នុងការបង្ហាញលេខទូរស័ព្ទ ដោយអនុលោមតាមឧបសម្ព័ន្ធ ស្តីពីច្បាប់អតិថិជន។

ស្ថាប័នដែលរៀបចំការប្រកួតប្រជែង ការចាប់ឆ្នោត ឬប្រតិបត្តិការផ្សព្វផ្សាយផ្សេងៗ ដោយមិនរួមបញ្ចូលល្បែងអនឡាញ និងប្រភេទល្បែងអាស្រ័យឳកាស ដែលស្ថិតនៅក្រោមការអនុញ្ញាតពី អាជ្ញាធរបញ្ញត្តិល្បែងអនឡាញ។

ការគ្រប់គ្រងសំណើរ សម្រាប់សិទ្ធទទួលបាន កែតម្រូវ និងបដិសេធ។

ការគ្របគ្រង វិក័យប័ត្រដែលមិនទាន់បងប្រាក់ និងការប្ដឹងផ្ដល់ ក្នុងករណីដែលវាមិនឈានដល់ការល្មើសច្បាប់ និង/ឬ មិននាំទៅរកការដកចេញរបស់បុគ្គលណាម្នាក់ ពីផលប្រយោជន៍ នៃសិទ្ធ សេវាកម្ម និងកិច្ចសន្យារបស់ពួកគេ។

ការគ្រប់គ្រងទស្សនទានរបស់បុគ្គលនានា ទៅលើផលិតផល សេវាកម្ម ឬមាតិការ។

ការសង្ខេបទិន្នន័យ

ការសង្ខេបទិន្នន័យមិនផ្ទាល់ខ្លួន

ប្រសិនបើអ្នកភ្ជាប់គណនេយ្យរបស់អ្នក ទៅសេវាកម្មផ្សេងទៀត សម្រាប់បំណងនៃការបញ្ជូនសារទៅកាន់បុគ្គលផ្សេងៗ, សេវាកម្មនោះអាចនឹងផ្ដល់ព័ត៌មានមកពួកយើង អំពីប្រវត្តិរូបរបស់អ្នក ព័ត៌មានចូលក្នុងគណណេយ្យ និងព័ត៌មានផ្សេងទៀតដែលអ្នកបានផ្ដល់សិទ្ធ ក្នុងការបង្ហាញដល់ពួកយើង។ ពួកយើងអាចនឹងសង្ខេបព័ត៌មាន អំពីអ្នកប្រើប្រាស់ទាំងអស់ ក្រុម គណនេយ្យ និងទិន្នន័យឯកជន។

យើងខ្ញុំអាចនឹងចេញផ្សាយ បង្ហាញជាសាធារណៈ និងប្រើព័ត៌មានដែលត្រូវបានសង្ខេប (ព័ត៌មាន អំពីអ្នកប្រើប្រាស់ទាំងអស់ ឬក្រុមណាមួយ ឬប្រភេទណាមួយ នៃអ្នកប្រើប្រាស់ ដែលយើងរួមបញ្ចូលគ្នា នៅក្នុងរបៀបមួយដែលពុំមាននរណាកំណត់អត្តសញ្ញាណរបស់បុគ្គលអ្នកប្រើប្រាស់ម្នាក់ៗបាន) និងព័ត៌មានមិនមែនឯកជន សម្រាប់ការវិភាគទីផ្សារ និងសហគ្រាស ការធ្វើប្រវត្តិរូបប្រជាសាស្ត្រ ការផ្សព្វផ្សាយ និងគោលបំណងអាជីវកម្មផ្សេងៗទៀត។

សេចក្ដីសង្ខេប ទិន្នន័យផ្ទាល់ខ្លួន ដែលអាចទាញយកបាន នៅក្នុងគណនេយ្យសាជីវកម្ម របស់អ្នកប្រើប្រាស់

ប្រសិនបើអ្នកភ្ជាប់គណនេយ្យរបស់អ្នក ទៅគណនេយ្យមួយ នៃសេវាកម្មមួយផ្សេងទៀត សម្រាប់បញ្ជូនសារទៅកាន់បុគ្គលផ្សេងៗ ដែលសេវាកម្ម អាចនឹងផ្ដល់ឱ្យពួកយើងព័ត៌មានប្រវត្តិរូប ព័ត៌មានក្នុងការចូលទៅកាន់គណនេយ្យ និងព័ត៌មានផ្សេងៗទៀតដែលអ្នកបានផ្ដល់សិទ្ធ ក្នុងការបង្ហាញជាសាធារណៈ។ ពួកយើងអាចនឹងសង្ខេបព័ត៌មានអំពីអ្នកប្រើប្រាស់ផ្សេងទៀត ក្រុម គណនេយ្យ និងទិន្នន័យឯកជន សម្រាប់អ្នកប្រើប្រាស់។

ការប្រមូល ទិន្នន័យអត្តសញ្ញាណ

ការប្រឹក្សា ដោយឥតគិតថ្លៃ

ការប្រឹក្សាជាមួយទំព័រ មិនទាមទារការចុះឈ្មោះ ឬបង្ហាញអត្តសញ្ញាណជាមុននោះទេ។ អ្នកអាចទទួលបានការប្រឹក្សា ដោយមិនចាំបាច់ប្រើប្រាស់ទិន្នន័យឯកជន របស់អ្នក (គោត្តនាម, នាម, អាស័យដ្ឋាន​ -ល-)។ ពួកយើងមិនរក្សាទុក ទិន្នន័យឯកជនណាមួយឡើយ ដោយគ្រាន់តែអ្នកប្រើប្រាស់ធ្វើការប្រឹក្សាជាមួយទំព័រ របស់យើង។

ការប្រមូលព័ត៌មានបញ្ចាក់អត្តសញ្ញាណ

ការប្រើប្រាស់ ឧបករណ៍កំណត់អត្តសញ្ញណ របស់អ្នកប្រើប្រាស់ សម្រាប់ការភ្ជាប់ទៅកាន់សេវាកម្មតែប៉ុណ្ណោះ

យើងខ្ញុំប្រើប្រាស់ ឧបករណ៍កំណត់អត្តសញ្ញាណអេឡិចត្រូនិច ដើម្បីតែ និងត្រឹមតែកំលុងពេលអនុវត្តកិច្ចសន្យាប៉ុណ្ណោះ

ការកំណត់ទីតាំងភូមិសាស្ត្រ

ការកំណត់ទីតាំងភូមិសាស្ត្រ សម្រាប់ការផ្ដល់សេវាកម្ម

យើងខ្ញុំប្រមូល និងធ្វើដំណើរការទិន្នន័យទីតាំងភូមិសាស្ត្ររបស់អ្នក ដើម្បីផ្ដល់សេវាកម្មសម្រាប់អ្នកប៉ុណ្ណោះ។ យើងខ្ញុំអាចប្រើទិន្នន័យឯកជនរបស់អ្នក ដើម្បីកំណត់ទីតាំងភូមិសាស្ត្ររបស់អ្នក នៅពេលវេលាជាក់ស្ដែង។ អនុលោមតាម សិទ្ធក្នុងការបដិសេធ ដែលមានចែងក្នុងច្បាប់លេខ៧៨-១៧ ចុះកាលបរិច្ឆេទថ្ងៃទី០៦ ខែមករា ឆ្នាំ១៩៧៨ ទាក់ទងនឹងការធ្វើដំណើរការទិន្នន័យ ឯកសារ និងសេរីភាព អ្នកមានលទ្ធភាពគ្រប់ពេល ក្នុងការបិទមុខងារ ដើម្បីមិនអនុញ្ញាត្តឱ្យយើងខ្ញុំកំណត់ទីតាំងភូមិសាស្ត្ររបស់អ្នក។

ការកំណត់ទីតាំងភូមិសាស្ត្រ សម្រាបប្រតិបត្តិការផ្សេងៗ

យើងខ្ញុំប្រមូល និងធ្វើដំណើរការទិន្នន័យទីតាំងភូមិសាស្ត្រ ដើម្បីធ្វើដំណើរការសេវាកម្មរបស់ពួកយើង ក្នុងការកំណត់ចំណុចដូចគ្នា ជាពេលវេលា និងទីកន្លែងជាមួយអ្នកប្រើប្រាស់ផ្សេងទៀត នៃសេវាកម្ម ដើម្បីបង្ហាញអ្នក អំពីប្រវត្តិរូប នៃអ្នកប្រើប្រាស់ផ្សេងទៀត ដែលមានភាពដូចគ្នា។អនុលោមតាម សិទ្ធក្នុងការបដិសេធ ដែលមានចែងក្នុងច្បាប់លេខ៧៨-១៧ ចុះកាលបរិច្ឆេទថ្ងៃទី០៦ ខែមករា ឆ្នាំ១៩៧៨ ទាក់ទងនឹងការធ្វើដំណើរការទិន្នន័យ ឯកសារ និងសេរីភាព អ្នកមានលទ្ធភាពគ្រប់ពេល ក្នុងការបិទមុខងារ ដើម្បីមិនអនុញ្ញាត្តឱ្យយើងខ្ញុំកំណត់ទីតាំងភូមិសាស្ត្ររបស់អ្នក។ ការធ្វើដូច្នេះ បានន័យថាអ្នកទទួលស្គាល់ថា សេវាកម្មរបស់យើងខ្ញុំ នឹងពុំអាចបង្ហាញអំពីប្រវត្តិរូប របស់អ្នកប្រើប្រាស់ផ្សេងទៀតសម្រាប់អ្នក តទៅមុខទៀតនោះទៀត។

ការកំណត់ទីតាំងភូមិសាស្ត្រ ជាមួយឧបសម្ព័ន្ធ ទាក់ទងនឹងភាពជាដៃគូ សម្រាប់ការយោង និងការសង្ខេបទិន្នន័យ (ដោយមានការយល់ព្រម)

យើងខ្ញុំអាចប្រមូល និងធ្វើដំណើរការទិន្នន័យទីតាំងភូមិសាស្ត្ររបស់អ្នក ជាមួយដៃគូរបស់យើងខ្ញុំ។ យើងខ្ញុំនឹងមិនបង្ហាញអត្តសញ្ញាណ របស់ទិន្នន័យដែលត្រូវបានប្រើប្រាស់នោះទេ។ អនុលោមតាម សិទ្ធក្នុងការបដិសេធ ដែលមានចែងក្នុងច្បាប់លេខ៧៨-១៧ ចុះកាលបរិច្ឆេទថ្ងៃទី០៦ ខែមករា ឆ្នាំ១៩៧៨ ទាក់ទងនឹងការធ្វើដំណើរការទិន្នន័យ ឯកសារ និងសេរីភាព អ្នកមានលទ្ធភាពគ្រប់ពេល ក្នុងការបិទមុខងារ ដើម្បីមិនអនុញ្ញាត្តឱ្យយើងខ្ញុំកំណត់ទីតាំងភូមិសាស្ត្ររបស់អ្នក។

ការប្រមូលទិន្នន័យ ពីឧបករណ៍ប្រើប្រាស់សេវាកម្ម

ការប្រមូលទិន្នន័យប្រវត្តិរូប និងទិន្នន័យបច្ចេកទេស សម្រាប់បំណង នៃការផ្ដល់សេវាកម្ម

ទិន្នន័យបច្ចេកទេសមួយចំនួន នៃឧបករណ៍ប្រើប្រាស់ភ្ជាប់សេវាកម្មរបស់អ្នក នឹងត្រូវបានប្រមូលដោយស្វ័យប្រវត្តិដោយទំព័រ។ ព័ត៌មានដែលរួមមានអាស័យដ្ឋានIP អ្នកផ្ដល់សេវាកម្មអ៊ីនធើណេត ការកំណត់ហាតវ៊ែរ ការកំណត់សូហ្វវ៊ែរ ប្រភេទ នៃកម្មវិធីភ្ជាប់ទៅកាន់អ៊ីនធើណេត និងភាសា។ល។ ការប្រមូលទិន្នន័យទាំងនេះ មានសារៈសំខាន់ ក្នុងការផ្ដល់សេវាកម្ម ដែលយើងមាន។

ការប្រមូលទិន្នន័យបច្ចេកទេស សម្រាប់ការផ្សព្វផ្សាយ ពាណិជ្ជកម្ម និងស្ថិតិ

ទិន្នន័យបច្ចេកទេស នៃឧបករណ៍ប្រើប្រាស់សេវាកម្មរបស់អ្នក នឹងត្រូវបានប្រមូល និងរក្សាទុកដោយស្វ័យប្រវត្តិ ដោយទំព័រ សម្រាប់ការផ្សព្វផ្សាយ ពាណិជ្ជកម្ម និងស្តិតិ។ ព័ត៌មានទាំងនេះ នឹងជួយយើងខ្ញុំ ក្នុងការធ្វើឯកជនភាព និងបន្តធ្វើឱ្យកាន់តែប្រសើរបទពិសោធន៍របស់អ្នក ក្នុងការប្រើប្រាស់ទំព័រ។ យើងខ្ញុំមិនប្រមូល ឬរក្សាទុកទិន្នន័យឯកជនណាមួយ (នាម, គោត្តនាម, អាស័យដ្ឋាន​, …) ដែលភ្ជាប់ជាមួយទិន្នន័យបច្ចេកទេសនោះទេ។ ទិន្នន័យដែលត្រូវបានប្រមូល អាចនឹងត្រូវលក់ទៅកាន់ភាគីទីបី។

ការរក្សាទិន្នន័យបច្ចេកទេស

ពេលវេលា នៃការរក្សាទុកទិន្នន័យបច្ចេកទេស

ទិន្នន័យបច្ចេកទេស នឹងត្រូវបានរក្សាទុកសម្រាប់កំលុងពេលជាក់លាក់ណាមួយ ដើម្បីអនុញ្ញាត្តឱ្យទំព័រប្រើប្រាស់ដើម្បីប្រយោជន៍ ដូចដែលបានរៀបរាប់ខាងលើ។

ការកំណត់ពេលវេលា សម្រាប់ការរក្សាទិន្នន័យឯកជន និងភាពអនាមិក

ការរក្សាទុកទិន្នន័យ សម្រាប់កំលុងពេល នៃទំនាក់ទំនងកិច្ចសន្យា

យោងតាមមាត្រា ៦-៥ នៃច្បាប់លេខ៧៨-១៧ ចុះកាលបរិច្ឆេទថ្ងៃទី០៦ ខែមករា ឆ្នាំ១៩៧៨ ស្តីពីការធ្វើដំណើរការទិន្នន័យ ឯកសារទិន្នន័យ និងសេរីភាព ទិន្នន័យឯកជន ដែលនឹងត្រូវធ្វើដំណើរការ នឹងមិនត្រូវបានរក្សាទុកហួសពេលវេលាជាក់លាក់ណាមួយ សម្រាប់ការបំពេញកាតព្វកិច្ច ដែលត្រូវបានកំណត់ពេលវេលា នៅចុងបញ្ចប់កិច្ចសន្យា ឬកំលុងពេលដែលត្រូវបានកំណត់ជាមុន សម្រាប់ទំនាក់ទំនងកិច្ចសន្យាដែលមានចែង។

ការបន្តរក្សាទុក ទិន្នន័យអនាមិក ហួសពីទំនាក់ទំនងកិច្ចសន្យា ឬក្រោយពីការលុបគណនេយ្យ

យើងខ្ញុំរក្សាទុកទិន្នន័យឯកជន សម្រាប់កំលុងពេលមួយចាំបាច់ សម្រាប់បំពេញបំណងដែលត្រូវបានពិព័ណ៌នា សម្រាប់ការកំណត់ និងល័ក្ខខ័ណ្ឌទាំងនេះ។ លើសពីកំលុងពេលនោះ ទិន្នន័យទាំងនោះនឹងត្រូវបានធ្វើអនាមិកភាព និងរក្សាទុកជាពិសេស សម្រាប់ស្ថិតិ ទិន្នន័យទាំងនោះមិនត្រូវបានប្រើដើម្បីផលប្រយោជន៍អាជីវកម្មនោះទេ។

ការបិទទិន្នន័យ

មធ្យោបាយផ្សេងៗ ក្នុងការសើរើទិន្នន័យ ត្រូវបានអនុវត្ត ក្នុងការលុបទិន្នន័យភ្លាមៗ បន្ទាប់ពីកំលុងពេលរក្សាទុកទិន្នន័យ ចាំបាច់ដើម្បីសម្រេចបំណងដែលត្រូវបានកំណត់ ត្រូវបានសម្រេច។ លើសពីនេះ យោងតាមច្បាប់លេខ៧៨-១៧ ចុះកាលបរិច្ឆេទថ្ងៃទី០៦ ខែមករា ឆ្នាំ១៩៧៨ ទាក់ទងនឹងការធ្វើដំណើរការទិន្នន័យ ឯកសារ និងសេរីភាព  អ្នកមានសិទ្ធក្នុងការបិទទិន្នន័យ ដែលអ្នកអាចបញ្ជាក់សិទ្ធរបស់អ្នកភ្លាមៗ ដោយការទាក់ទងទៅកាន់ការីនិពន្ធ។

ការលុបទិន្នន័យ ក្រោយពី៣ឆ្នាំ នៃភាពអសកម្មលើការប្រើប្រាស់សេវាកម្ម

សម្រាប់ហេតុផលសុវត្ថិភាព ប្រសិនបើអ្នកមិនប្រើប្រាស់ទំព័រ ក្នុងរយៈពេលបីឆ្នាំ អ្នកនឹងទទួលបានអ៊ីម៉ែលអញ្ជើញអ្នក ឱ្យភ្ជាប់ទៅកាន់សេវាកម្ម ឆាប់បំផុតបើសិនជាអាច ឬបើពុំដូច្នោះ ទិន្នន័យរបស់អ្នកនឹងត្រូវបានលុបពីមជ្ឍមណ្ឌលរក្សាទិន្នន័យ របស់យើងខ្ញុំ។

ការលុបគណនេយ្យ

តម្រូវការ ក្នុងការលុបគណនេយ្យ

អ្នកប្រើប្រាស់ មានលទ្ធភាពក្នុងការលុបគណនេយ្យផ្ទាល់ខ្លួនរបស់ពួកគេ នៅពេលណាក៏បាន ដោយការធ្វើសំណើរទៅកាន់អ្នកចេញផ្សាយ ឬតាមរយៈជម្រើសលុបគណនេយ្យ ដែលត្រូវបានដាក់ឱ្យអ្នកប្រើប្រាស់ជ្រើសរើស នៅក្នុងការកំណត់ នៃគណនេយ្យរបស់អ្នក។

ការលុបគណនេយ្យ ក្នុងករណីល្មើសគោលនយោបាយឯកជនភាព

ប្រសិនបើអ្នកល្មើសឧបសម្ព័ន្ធ នៃការកំណត់ និងល័ក្ខខ័ណ្ឌ ឬវិន័យផ្សេងៗទៀត ដែលត្រូវបានរួមបញ្ចូលនៅក្នុងការយោង អ្នកចេញផ្សាយរបស់យើងខ្ញុំសូមរក្សាសិទ្ធក្នុងការបិទ ឬកំហិត ដោយមិនជម្រាប់ជាមុន និងជាឯកច្ឆន្ទ ការប្រើប្រាស់ និងការភ្ជាប់ទៅកាន់សេវាកម្មរបស់អ្នក និងគណនេយ្យរបស់អ្នក លើគ្រប់ទំព័ររបស់យើងខ្ញុំ។

ការបញ្ជាក់បន្ថែម ករណីនៃភាពចន្លោះប្រហោងសុវត្ថិភាព ដែលត្រូវបានរកឃើញដោយអ្នកចេញផ្សាយ

ព័ត៌មានអ្នកប្រើប្រាស់ ក្នុងករណីមានការលួចចូលមើលទិន្នន័យឯកជន

យើងខ្ញុំនឹងអនុវត្តវិធានការនានា ដែលសមហេតុផល រួមបញ្ចូលវិធានការបច្ចេកទេស និងគ្រប់គ្រង ដើម្បីធានាសុវត្ថិភាពចាំបាច់ ពាក់ព័ន្ធនឹងហានិភ័យ នៃការចូលដោយខុសច្បាប់ ចៃដន្យ ឬមិនត្រូវបានអនុញ្ញាត្ត, ការបង្ហាញជាសាធារណៈ, ការធ្វើកំណែរប្រែ ឬការលុបទិន្នន័យឯកជនរបស់អ្នក។ យើងខ្ញុំ នឹងអនុវត្តវិធានដូចខាងក្រោមនៅពេលដែលយើងខ្ញុំ ទទួលបានព័ត៌មានពីការលួចចូលមើលដោយខុសច្បាប់ ទិន្នន័យឯកជនរបស់អ្នកដែលរក្សាទុកជាមួយយើងខ្ញុំ, ទិន្នន័យរបស់អ្នកដែលផ្ដល់សេវាកម្មដល់យើងខ្ញុំ ឬការលួចចូលដោយគ្មានការអនុញ្ញត្ត ដែលបង្កើតឱ្យមានហានិភ័យដូចដែលបានរៀបរាប់ខាងលើ៖

  • ជម្រាបអ្នក ពីការលួចចូល ភ្លាមៗតាមដែលអាចធ្វើបាន
  • ស្រាវជ្រាវរកមូលហេតុ នៃការលួចចូល និងជម្រាបទៅអ្នក អំពីមូលហេតុទាំងនោះ
  • អនុវត្តវិធានការចាំបាច់នានា នៅក្រោមល័ក្ខខ័ណ្ឌដែលសមហេតុសមផល ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន និងការធ្វើបុរេវិនិច្ឆ័យនានា ដែលជាលទ្ធផលនៃការលួចចូលនោះ

ការកំណត់ទំនួលខុសត្រូវ

ពុំមានកាលៈទេសៈណា ដែលឆន្ទៈដូចដែលបានរៀបរាប់ខាងលើ ទាក់ទងនឹងការជម្រាប អំពីសកម្មភាពនៃការលួចចូល ត្រូវបានចាត់ទុកថាជាការទទួលស្គាល់កំហុស ឬបង្ហាញពីការទទួលខុសរបស់យើងខ្ញុំ ពាក់ព័ន្ធនឹងការកកើតសកម្មភាព នៃការលួចចូលនោះទេ។

ការផ្ញើបញ្ជូន ទិន្នន័យឯកជន ទៅបរទេស

ពុំមានការផ្ញើបញ្ជូនទិន្នន័យ ចេញក្រៅសហភាពអឺរ៉ុបឡើយ

អ្នកចេញផ្សាយ នឹងមិនធ្វើការផ្ញើបញ្ជូនទិន្នន័យឯកជន នៃអ្នកប្រើប្រាស់ក្នុងសហភាពអឺរ៉ុប ចេញក្រៅសហភាពអឺរ៉ុបឡើយ។

ការកែប្រែ គោលនយោបាយឯកជនភាព

ក្នុងករណីដែលមានការកែគោលនយោបាយឯកជនភាព យើងខ្ញុំនឹងនៅតែមានដដែលឆន្ទៈក្នុងការរក្សាការសម្ងាត់ ក្នុងករណីដែលអ្នកប្រើប្រាស់ពាក់ព័ន្ធមិនត្រូវបានជម្រាបជាមុន

យើងខ្ញុំនឹងជម្រាបអ្នក ក្នុងករណីដែលមានការកែប្រែគួរឱ្យកត់សម្គាល់ណាមួយ សម្រាប់ល័ក្ខខ័ណ្ឌនៃការប្រើប្រាស់ និងរក្សាដដែលការសម្ងាត់ នៃទិន្នន័យឯកជនរបស់អ្នក បើសិនយើងខ្ញុំមិនបានជម្រាបអ្នកជាមុន និងទទួលការយល់ព្រមពីអ្នក។

ច្បាប់ដែលពាក់ព័ន្ធ និងល័ក្ខខ័ណ្ឌ នៃការទាមទារសំណង

ការប្រើប្រាស់ច្បាប់កម្ពុជា និងយុត្តាធិការតុលាការកម្ពុជា

ការកំណត់ និងល័ក្ខខ័ណ្ឌទាំងនេះ និងការប្រើប្រាស់ទំព័ររបស់អ្នក ស្ថិតក្រោម និងត្រូវបានបកប្រែ ដោយអនុលោមតាមច្បាប់កម្ពុជា និងជាពិសេសច្បាប់លេខ៧៨-១៧ទាក់ទងនឹងកុំព្យូទ័រ ឯកសារ និងសេរីភាព។ ជម្រើស នៃច្បាប់ដែលត្រូវបានអនុវត្ត មិនប៉ះពាល់ដល់សិទ្ធរបស់អ្នក ក្នុងនាមជាអតិថិជន ក្នុងការអនុលោមតាមច្បាប់ដែលត្រូវបានអនុវត្ត នៅប្រទេសដែលអ្នករស់នៅនោះទេ។ ប្រសិនបើអ្នកជាអតិថិជន អ្នក និងយើងខ្ញុំយល់ព្រមក្នុងការទទួលស្គាល់យុត្តាធិការមិនពិសេស នៃតុលាការកម្ពុជា ដែលនេះមានន័យថាអ្នកអាចប្ដឹងផ្ដល់ ទាក់ទងនឹងការកំណត់ និងល័ក្ខខ័ណ្ឌនេះ នៅប្រទេសកម្ពុជា ឬប្រទេសអាស៊ីណាមួយដែលអ្នករស់នៅ។ ប្រសិនបើអ្នកជាអ្នកជាក្រុមហ៊ុនចុះបញ្ជីរ រាល់ការប្ដឹងផ្ដល់ត្រូវតែធ្វើចំពោះមុខ តុលាការកម្ពុជា។

ក្នុងករណីមានជម្លោះ ភាគីទាំងឡាយនឹងរកដំណោះស្រាយក្រៅប្រព័ន្ធតុលាការ មុនពេលប្ដឹងផ្ដល់។ ក្នុងករណីដែលពុំមានដំណោះស្រាយសមរម្យ ជម្លោះទាំងនោះ ទាក់ទងនឹងការបញ្ចាក់ ការបកប្រែ និង/ឬ ការអនុវត្ត ការកំណត់ និងល័ក្ខខ័ណ្ឌនៃការប្រើប្រាស់ទាំងនេះ អាចនឹងត្រូវប្ដឹងផ្ដល់ចំពោះមុខតុលាការកម្ពុជា បើទោះជាមានជនជាប់ចោទច្រើនអ្នក ឬមានការប្ដឹងឧទ្ធរណ៍ក្ដី។

ការនាំចេញ ទិន្នន័យ

អ្នកចេញផ្សាយ នឹងផ្ដល់ឱ្យអ្នកលទ្ធភាព ក្នុងការផ្ទេរឯកសារដែលពាក់ព័ន្ធនឹងអ្នក ទៅអ្នក តាមសំណើររបស់អ្នក។ ដូច្នោះ អ្នកប្រើប្រាស់ត្រូវបានធានា ការគ្រប់គ្រងល្អប្រសើរជាងមុន នៃទិន្នន័យរបស់ពួកគេ និងមានលទ្ធភាពក្នុងការប្រើប្រាស់ឡើងវិញទិន្នន័យទាំងនោះ។ ទិន្នន័យទាំងនោះ ត្រូវតែត្រូវបានផ្ដល់ឱ្យ ក្នុងទម្រង់បើកចំហ និងងាយស្រួលសម្រាប់ការប្រើប្រាស់ឡើងវិញ។