តម្លៃលំនៅដ្ឋានឯកជននៅសិង្ហបុរីកើន 3.3ភាគរយក្នុងត្រីមាសដំបូងឆ្នាំ2021

បរទេស៖​ យោងតាមរបាយការណ៍ដែលសិក្សាដោយអ្នកជំនាញផ្នែកទីផ្សារអចលនទ្រព្យអន្តរជាតិនៅថ្ងៃដើមសប្ដាហ៍នេះបានបង្ហាញថា តម្លៃលំនៅដ្ឋានបែប​ឯកជ​ននៅក្នុងប្រទេសសិង្ហបុរី បានបន្តកើនឡើងប្រមាណ 3.3 ភាគរយនៅក្នុងត្រីមាសដំបូងឆ្នាំ2021នេះ ដែលជាអត្រាខ្ពស់ខ្លាំងជាងការរំពឹងទុក ។

តាមរយៈការសិក្សាដដែលបានបង្ហាញថា ការកើនឡើងនៃតម្លៃលំនៅដ្ឋានបែបឯកជនរបស់សិង្ហបុរីគិតត្រឹមត្រីមាសដំបូងដើមឆ្នាំនេះបានកើនឡើងបែបនេះ​ជាប់​គ្នា4ឆ្នាំកន្លងមកហើយ ខណៈដែលអត្រាកំណើនកាលពីឆ្នាំកន្លងទៅមានត្រឹមតែ​ 2.1 ភាគរយ។

លោកស្រី Christine Sun អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុនស្រាវជ្រាវ និងវិភាគអចលនទ្រព្យ OrangeTee&Tie បាននិយាយថា ៖ «កំណើន​នៃ​តម្លៃទាំងនេះ គឺកើតឡើងដោយសារតែមានតម្រូវការក្នុងស្រុកកើនឡើងយ៉ាងខ្លាំង ជាពិសេសសម្រាប់លំនៅដ្ឋានបែបឯកជន ក្រោមការបណ្តាក់​ទុន​វិនិយោគ និងអភិវឌ្ឍន៍ពីសំណាក់អ្នកនៅក្នុងស្រុក រួមជាមួយនឹងការវិលត្រឡប់សាជាថ្មីនៃការវិនិយោគពីសំណាក់ក្រុមហ៊ុនបរទេសផងដែរ។

លោក Lee Sze Teck ប្រធានផ្នែកសិក្សា និងស្រាវជ្រាវនៃក្រុមហ៊ុន Hutton Asia បានលើកឡើងថា តម្រូវការដ៏ខ្លាំងក្លាទាំងនេះអាច​បញ្ជាក់ឱ្យ​ឃើញ​ពីស្ថានភាពល្អប្រសើរឡើងវិញនៃសេដ្ឋកិច្ចក្នុងស្រុក។ ក្នុងនោះផងដែរ ជាមួយនឹងការកើនឡើងនូវតម្លៃលំនៅដ្ឋានបែបឯកជនខាងកលើនេះ បានជំរុញតម្លៃដីធ្លីសម្រាប់អភិវឌ្ឍលំនៅដ្ឋានមានការកើនឡើងដូចគ្នា ពោលគឺមានកំណើនប្រមាណ 6.7 ភាគរយបើធៀបទៅនឹងត្រីមាសដូចគ្នាកាលពីដើមឆ្នាំកន្លទៅ។

យ៉ាងណាក៏ដោយ អ្នកជំនាញផ្នែកទីផ្សារអចលនទ្រព្យអន្តរជាតិដែលកំពុងប្រតិបត្តិនៅក្នុងប្រទេសមួយនេះបានបង្ហាញពីសុទិដ្ឋិនិយមយ៉ាងខ្លាំងថា ការកើនឡើងនូវតម្រូវការក្នុងស្រុកនេះនឹងនៅតែបន្តរហូតដល់ដំណាច់ត្រីមាសទី2 ឬបន្តដល់ដើមត្រីមាសទី3នៃឆ្នាំដដែលនេះ៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៤៨ ស្រែអំបិល-កោះកុង សម្រេចបាន ៥២.១២ %

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/04/2024

បច្ចុប្បន្ននេះគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)សម្រេចបានលទ្ធផល ៥២.១២% ហើយក្រសួងបានប្តេជ្ញាសម្រេចឱ្យបាន ៦០% នៅខែមិថុនា ។

World Bank ៖ បំណុល និងជម្លោះជាវិបត្តិសកលរយៈពេលខ្លី ប៉ុន្តែភាពក្រីក្រ ជាវិបត្តិធ្ងន់ធ្ងររយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

វិបត្តិសកលទាំងអស់គឺមានការជាប់ទាក់ទងគ្នាយ៉ាងខ្លាំង រាប់ចាប់តាំងពីបញ្ហាបម្រែបម្រួលអាកាសធាតុ, បញ្ហាបំណុល, បញ្ហាវិបត្តិស្បៀងអាហារ ទៅដល់ការពន្លឿននៃការរៀបចំប្រព័ន្ធខ្យល់អាកាស

អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ សម្តែងរបាំត្រុដិ និងឆៃយ៉ាំ ទទួលស្វាគមន៍ទេសចរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បានរៀបចំការសម្តែងរបាំត្រុដិ និងឆៃយ៉ាំ ដើម្បីទទួលស្វាគមន៍ទេសចរបរទេសក្នុងឱកាសសង្រ្កាន្តឆ្នាំថ្មីប្រពៃណីជាតិ

រដ្ឋមន្ត្រីក្រសួង​រៀបចំដែន​ដី ជំរុញឱ្យ​រៀបចំ​ទីក្រុង​ដើម្បី​សុខុមាលភាពពលរដ្ឋ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/04/2024

រដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ បាន​ជំរុញឱ្យក្រសួង និងស្ថាប័ន​ពាក់ព័ន្ធ​រៀបចំទីក្រុង​ដោយផ្ដោត​លើ​សុខុមាលភាព​ពលរដ្ឋ​

Dytech Limited ជួយបង្កើនចំណូលសហគមន៍នៅប្រទេសហ្សំប៊ីពីការផលិតទឹកឃ្មុំ និងការពារជីវៈចម្រុះ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/04/2024

Dytech Limited បានធ្វើការជាមួយសហគមន៍នៅក្នុងតំបន់ដីសើមក្នុងការផលិតទឹកឃ្មុំ ដើម្បីឲ្យអ្នកភូមិចៀសឆ្ងាយពីការកាប់ដើមឈើ និងសកម្មភាពបរបាញ់ ដែលនាំឱ្យប៉ះពាល់ដល់ជីវៈចម្រុះ

អត្រាអតិផរណានៅកម្ពុជារំពឹងថានឹងបន្តក្នុងកម្រិតទាប និងមានស្ថិរភាព

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/04/2024

អត្រាអតិផរណានៅកម្ពុជា ត្រូវបានព្យាករថានឹងបន្តថមថយនៅក្នុងរង្វង់ ២,០% នៅក្នុងរយៈពេល ២ ឆ្នាំខាងមុខ ស្របពេលកំណើនសេដ្ឋកិច្ចមានសម្ទុះវិជ្ជមានប្រសើរ

ត្រីមាស​ទី​១ ​ឆ្នាំ​២​០​២​៤​ កម្ពុជាទទួលបានចំណូលជិត ១០០លានដុល្លារពីការនាំចេញ​កង់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

របាយការណ៍អគ្គនាយកដ្ឋានគយនិងរដ្ឋាករបានឱ្យដឹងថាអំឡុងខែមករាដល់ខែមីនាកម្ពុជាបាននាំចេញកង់រួមទាំងកង់អគ្គិសនីដែលមានតម្លៃ ៩៦,៩ លានដុល្លារអាមេរិក

ទីផ្សារក្រមាខេត្តតាកែវ នៅតែមានប្រជាប្រិយភាព និងមានតម្រូវការទីផ្សារ

ជំនួញ, ព្រឹត្តិការណ៍

• 18/04/2024

បច្ចុប្បន្ន ទីផ្សារក្រមាក៏នៅតែមានដំណើរការ ព្រោះក្រៅពីការប្រើប្រាស់ ក្រមាក៏ជាអំណោយដ៏មានអត្ថន័យសម្រាប់ជូនដល់មនុស្សជាទីស្រឡាញ់ក្នុងឱកាសនានាផងដែរ។

ក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង ទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿងពីប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

ក្រុមហ៊ុនរបស់អ្នកឧកញ៉ា គិត ម៉េង បានទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿង ពីប្រទេសជប៉ុន ដើម្បីអភិវឌ្ឍវិស័យរថភ្លើងនៅកម្ពុជា ។

ប្រជាពលរដ្ឋ​ខ្មែរ​​រីករាយ​នឹង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិប្រកបដោយស្នាមញញឹម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

ប្រជាពលរដ្ឋខ្មែរបានប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិក្នុងបរិយាកាសសាមគ្គីភាព រំភើប និងសប្បាយរីករាយ ជាមួយនឹងស្នាមញញឹម