វិស័យឯកជន បង្កើនកិច្ចសហការ ជំរុញការផ្ដល់លទ្ធភាពទទួលបានហិរញ្ញវត្ថុរបស់សហគ្រិនស្ត្រី

ភ្នំពេញ៖ ក្រោមជំនួយរបស់ទីភ្នាក់ងារជំនួយអាមេរិក USAID គម្រោងសហគ្រិននារីសកម្មរបស់អង្គការ ផេក កម្ពុជា បានរៀបចំ “ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់វីដេអូចំណេះដឹងហិរញ្ញវត្ថុទាំង ៩ និងមគ្គុទ្ទេសក៍ហិរញ្ញវត្ថុ” ដោយសហការជាមួយធនាគារជាតិនៃកម្ពុជា សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងក្រុមហ៊ុនឯកជនមួយចំនួនទៀត ដើម្បីផ្តល់ធនធានទាំងនេះ ដល់អង្គភាពពាក់ព័ន្ធ ក៏ដូចជាអង្គការក្រៅរដ្ឋាភិបាល និងសហគ្រិនស្ត្រីវ័យក្មេង។

លោកជំទាវបណ្ឌិត ជា សិរី អគ្គនាយបច្ចេកទេសធនាគារជាតិនៃកម្ពុជាបានមានប្រសាសន៍ថា ៖

«វីដេអូចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងមគ្គុទេសក៏ហិរញ្ញវត្ថុនេះនឹងផ្តល់ជាមាគ៌ា ដល់សារធារណជនទូទៅអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ និងជាពិសេសសហគ្រិនស្ត្រីវ័យក្មេងឱ្យយល់ដឹងពីដំណើរការពេញលេញនៃការទទួលបាន និងប្រើប្រាស់សេវាហិញ្ញវត្ថុប្រកបដោយគុណភាព ប្រសិទ្ធភាព និងភាពវៃឆ្លាត»

លោកស្រី សាប៊ីន យ៉ៅគ្គឹស ប្រធានអង្គការ ផេក កម្ពុជា និងជាប្រធានគ្រប់គ្រងគម្រោងសហគ្រិននារីសកម្ម បានមានប្រសាសន៍ថា ៖

«មគ្គុទេសក៏ហិរញ្ញវត្ថុ វីដេអូចំណេះដឹងហិរញ្ញវត្ថុ និងផលិតផលហិរញ្ញប្បទានទាំងនេះមានគោលបំណងដោះស្រាយបញ្ហាជាច្រើនជុំវិញការទទួលបានហិរញ្ញវត្ថុសម្រាប់សហគ្រិនស្ត្រីវ័យក្មេង។ វិធីសាស្ត្រដោះស្រាយដោយបង្កើនចំណេះដឹង ការយល់ដឹង ក៏ដូចជាការផ្តល់លទ្ធភាពទទួលបានហិរញ្ញវត្ថុយ៉ាងពិតប្រាកដអាចជាវិធីសាស្ត្រត្រឹមត្រូវក្នុងការផ្ដល់ឱ្យស្ត្រីនូវលទ្ធភាពទទួលបានហិរញ្ញវត្ថុ។ យើងនឹងធ្វើឱ្យសម្ភារៈទាំងនេះអាចប្រើប្រាស់បានសម្រាប់ដៃគូដែលធ្វើការផ្នែកហិរញ្ញវត្ថុ និងអង្គភាពពាក់ព័ន្ធដទៃទៀត»

អ្នកចូលរួមជាង ២០០ នាក់តំណាងឱ្យភាគីពាក់ព័ន្ធសំខាន់ៗ បានចូលរួមព្រឹត្តិការណ៍នេះ រួមមាន ៖ ស្ថានទូតអាមេរិក ធនាគារជាតិនៃកម្ពុជា សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្រុមហ៊ុន វីង ក្រុមហ៊ុនប៊ូសខេភីថល ក្រុមហ៊ុនស៊ី អ៊ិនវេសមិន និងក្រុមសន្សំប្រាក់នារី ក៏ដូចជាដៃគូអភិវឌ្ឍន៍ អង្គការក្រៅរដ្ឋាភិបាល ស្ថាប័នហិរញ្ញវត្ថុ វិទ្យាស្ថានអប់រំ ស្ថាប័នរដ្ឋ និងសហគ្រិនស្ត្រីវ័យក្មេង។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃក្រុមហ៊ុនវីងបានមានប្រសាសន៍ថា ៖

«ស្ត្រីដើរតួនាទីយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ចកម្ពុជា។ ពួកគេគ្រប់គ្រងអាជីវកម្មខ្នាតតូច ហើយជាធម្មតាទទួលខុសត្រូវចំពោះលំហូរសាច់ប្រាក់សម្រាប់គ្រួសាររៀងៗខ្លួនទៀតផង។ ចំណេះដឹងផ្នែកហិរញ្ញវត្ថុគឺជាឧបករណ៍ដ៏សំខាន់សម្រាប់សហគ្រិនស្ត្រី ព្រោះវាផ្តល់ឱ្យពួកគេនូវចំណេះដឹងដ៏សំខាន់ដែលអនុញ្ញាតឱ្យពួកគេគ្រប់គ្រងថវិការបស់ពួកគេប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល»

មគ្គុទ្ទេសក៏ហិរញ្ញវត្ថុ ជាផែនទី ជួយសហគ្រិនស្ត្រីវ័យក្មេង ក្នុងការសម្រេចដ៏មានប្រសិទ្ធភាព មុននឹងធ្វើការសន្និដ្ឋានថា តើពួកគេត្រូវការហិរញ្ញវត្ថុ និងកំណត់ប្រភេទនហិរញ្ញវត្ថុសមស្របនឹងលក្ខខណ្ឌរបស់ ពួកគាត់រួមមានទំហំអាជីវកម្ម កម្រិតនៃការអភិវឌ្ឍ ទំហំលទ្ធភាពទទួលបានហិរញ្ញប្បទាន ការផ្លាស់ប្តូរបរិយាកាស និងលទ្ធភាពទទួលបានចំណេះដឹង ហិរញ្ញវត្ថុជាដើម។ មគ្គុទ្ទេសក៏ហិរញ្ញវត្ថុនេះក៏បានភ្ជាប់នឹងតំណផ្សេងៗដែលអង្គការផ្សេងទៀតបានផលិតពាក់ព័ន្ធនឹងប្រធានបទនេះ។

លោកស្រី ស៊ីលា ប៊យ សហស្ថាបនិក និងនាយិកាប្រចាំក្រុមហ៊ុនស៊ីម៉ិនវេសមិន បានមានប្រសាសន៍ថា ៖«គម្រោងនេះពិតជាបង្ហាញ កិច្ចសហការរវាងវិស័យសាធារណៈ និងឯកជនដោយផ្តោតលើ សហគ្រិនស្ត្រីវ័យក្មេង និងសំលេងរបស់ពួកគាត់។ យើងមានមោទនភាព និងរីករាយដែលបានចូលរួមចំណែក រហូតមកដល់ពេលនេះ ហើយទន្ទឹងរង់ចាំមើលធនធានទាំងនេះជួយស្រ្តីក្នុងការសម្រេចចិត្តពីហិរញ្ញវត្ថុ ដោយមានព័ត៌មានច្បាស់លាស់នាពេលអនាគត»។

វីដេអូចំណេះដឹងហិរញ្ញវត្ថុ៩វគ្គ នឹងលើកកម្ពស់ការយល់ដឹង និងបង្កើនចំណេះដឹងទាក់ទងនឹងមូលដ្ឋានគ្រឹះហិរញ្ញវត្ថុដល់សហគ្រិនស្ត្រីវ័យក្មេង ដើម្បីពង្រឹងអាជីវកម្មរបស់ពួកគាត់។ អ្នកចូលរួមបានដឹងព័ត៌មានអំពីបញ្ហាលទ្ធភាពទទួលបានហិរញ្ញវត្ថុ និងជម្រើសហិរញ្ញប្បទានប្រកបដោយសុវត្ថិភាព ដើម្បីឱ្យសហគ្រិនស្ត្រីវ័យក្មេងពង្រីកអាជីវកម្មរបស់ពួកគាត់។ លោក គា បូរាណ ប្រធានក្រុមប្រឹក្សាភិបាលន សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និង ជាតំណាងសមាគមធនាគារនៅកម្ពុជា បានប្រសាសន៍ថា ៖

«ខ្សែវីដេអូទាំង៩ អមជាមួយមគ្គុទេសក៍ហិរញ្ញវត្ថុ ពិតជាមានភាពចាំបាច់ណាស់ក្នុងការជួយដល់សហគ្រិនកម្ពុជា ពិសេសស្ត្រីឲ្យមានសមត្ថភាពក្នុងការគ្រប់គ្រងហិរញ្ញវត្ថុអាជីវកម្ម និងផ្ទាល់ខ្លួនផងដែរ ពិសេសក្នុងបរិបទនផលប៉ះពាល់នៃជំងឺកូដ១៩។ ការរៀបចំហិរញ្ញវត្ថុបានល្អ ក៏នឹងផ្តល់ភាពងាយស្រួលដល់សហគ្រិនក្នុងទទួលបាននូវសេវាហិរញ្ញវត្ថុ នៅពេលដែលពួកគាត់មានបំណងចង់ពង្រីកអាជីវកម្ម ដើម្បីឲ្យកាន់តែរីកចម្រើន»


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា រំពឹងថានឹងក្លាយជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា របៀងឧស្សាហកម្ម និងបច្ចេកវិទ្យាអាចក្លាយទៅជាចំណែកនៃកម្លាំងចលករសម្រាប់រុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា

បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។

គួរយល់ដឹង ៖ លុយគ្រីបតូ (Crypto) ជាង២៣០០០លើទីផ្សារបច្ចុប្បន្ន តែខ្លះជោគជ័យខ្លះមិនជោគជ័យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លុយគ្រីបតូ (Cryptocurrencies)ឬលុយឌីជីថលបានក្លាយទៅជាប្រធានបទដ៏ចម្រូងចម្រាសរវាងអ្នកមានជំនឿចិត្តលើទីផ្សារជួញដូរ

Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ

ការប្រកួតកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤ លើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

នាយកដ្ឋានកសិ-ឧស្សាហកម្ម នឹងរៀបចំកម្មវិធីប្រឡងប្រជែងកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤​ដើម្បីលើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក ។

អបអរសាទរ ចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លោកជំទាវអ៊ឹមរចនាសាទរចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិហើយក្រសួងបានត្រៀមខ្លួនជួយសម្រួលដល់ការពង្រីកការនាំចេញ

តំបន់​សេដ្ឋកិច្ចពិសេស​ធំៗចំនួន២​ នឹង​លេច​រូបរាង​នៅពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/04/2024

រដ្ឋាភិបាល​បានជំរុញឱ្យបង្កើន​តំបន់សេដ្ឋកិច្ចពិសេស​ថ្មីៗជា​បន្តបន្ទាប់ឱ្យ​បាន​ច្រើន​​ដើម្បី ទាក់ទាញការ​វិនិយោគពីខាងក្រៅ​ប្រទេស

Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ

ទឹកស៊ីអ៊ីវល្បើងក្នុងស្រុក មានគុណភាព និងធានាសុវត្ថិភាពអ្នកទទួលទាន

ជំនួញ, ព្រឹត្តិការណ៍

• 26/04/2024

ដោយមើលឃើញពីតម្រូវការទីផ្សារក្នុងស្រុក សិប្បកម្មមួយត្រូវបានបង្កើតឡើង និងកំពុងផលិតទឹកស៊ីអ៊ីវល្បើង ដែលជាប្រភេទទឹកស៊ីអ៊ីវបន្ទំ ផ្អាប់ទុកស្របតាមបច្ចេកទេសប្រទេសជប៉ុន។

ស្វែងយល់វិធីសាស្ត្រការពារខ្លួនដើម្បីបង្ការខ្លួនពីការបោកបញ្ឆោតតាមអនឡាញ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 26/04/2024

បច្ចុប្បន្ន បច្ចេកវិទ្យាលើពិភពលោកមានការរីកចម្រើនយ៉ាងខ្លាំង ដែលសង្គម-ជាតិប្រើប្រាស់បម្រើវាជាប្រយោជន៍ដល់ប្រជាជន ប៉ុន្តែវាក៏ត្រូវបានក្រុមជនខិលខូចប្រើប្រាស់ ដើម្បីឧបករណ៍មួយក្នុងការបោកបញ្ឆោតប្រាក់