វិស័យឯកជនស្នើរឲ្យមានការបញ្ជាក់ផ្លូវការលើការបើកទេសចរណ៍ឡើងវិញដើម្បីងាយស្រួលត្រៀមខ្លួន

ភ្នំពេញ ៖ ជាមួយនឹងភាពធូរស្បើយវិញបន្តិចនៃការឆ្លងរាលដាលជំងឺកូវីដ១៩នៅប្រទេសកម្ពុជា ក៏ដូចជាការសម្រេចបានលទ្ធផលជោគ​ជ័យធំធេងលើការចាក់វ៉ាក់សាំងជូនពលរដ្ឋ រដ្ឋាភិបាលតាមរយៈក្រសួងទេសចរណ៍បានបញ្ចេញផែនការមេដែលជម្រុញឲ្យមានការបើកដំណើរការទេសចរណ៍ឡើងវិញ។ ការជម្រុញរបស់វិស័យទេសចរណ៍នេះធ្វើឡើងបន្ទាប់ពីវិស័យនេះបានរងការប៉ះពាល់ធ្ងន់ធ្ងរមួយរយៈពេល​វែងកន្លងមក។

បើតាមក្រសួងទេសចរណ៍ ផែនការនេះទំនងជាចាប់ផ្ដើមនៅចុងឆ្នាំ២០២១នេះ ដោយតម្រូវឲ្យអ្នកទេសចរមានបណ្ណចាក់វ៉ាក់សាំង និងធ្វើចត្តាឡីស័កត្រឹមតែ៧ថ្ងៃប៉ុណ្ណោះ ដែលនេះត្រូវបានអ្នកជំនាញមើលឃើញថាជាសញ្ញាល្អមួយសម្រាប់វិស័យទេសចរណ៍។

លោកជំទាវ ឆាយ ស៊ីវលីន តំណាងឲ្យវិស័យឯកជនបានបង្ហាញសុទិដ្ឋិនិយមខ្ពស់ចំពោះផែនការទេសចរណ៍នេះ ប៉ុន្តែក៏បានស្នើឲ្យក្រសួងទេសចរណ៍ចេញនូវសេចក្ដីប្រកាសផ្លូវការអំពីកាលបរិច្ឆេទច្បាស់លាស់មួយលើការបើកឲ្យដំណើរការទេសចរណ៍​ឡើងវិញ ដើម្បីឲ្យវិស័យឯកជនងាយស្រួលក្នុងការត្រៀមខ្លួន។

លោកជំទាវមានប្រសាសន៍ថា ៖

«វិស័យទេសចរណ៍ឯកជនកន្លងមកនេះ សឹងតែបានបិទទ្វារទាំងស្រុងទៅហើយ! ពួកគេក៏មិនមានទុនច្រើនសម្រាប់ការចាប់ផ្ដើមជាថ្មីនេះដែរ ដូច្នេះខ្ញុំចង់ឲ្យមាននូវការបញ្ជាក់ច្បាស់លាស់ ដើម្បីពួកគេបញ្ចេញទុនត្រូវគោលដៅ»

ក្នុងន័យនេះ លោកជំទាវចង់មានន័យថា វិស័យឯកជនមិនអាចត្រៀមទុនទុកសម្រាប់ស្ថានការណ៍​មិនច្បាស់លាស់នោះទេ។

ទោះជាយ៉ាងណាក៏ដោយ លោកជំទាវបានលើកទឹកចិត្តដល់អ្នកប្រកបអាជីវកម្មពាក់ព័ន្ធវិស័យទេសចរណ៍ឲ្យមានការត្រៀមខ្លួនដូចជា រៀបចំទីកន្លែងឡើងវិញ បង្កើនសេវាកម្មរបស់ខ្លួន រៀបចំផលិតផលឲ្យសមស្របទៅនឹងបរិបទកូវីដ១៩នេះ ព្រមទាំងតាមដានវិធានការសុខាភិបាលដែលកំណត់ដោយក្រសួងដើម្បីត្រៀមយកមកអនុវត្តន៍។ ម៉្យាងទៀត លោកជំទាវបានផ្ដល់ជាការយល់ឃើញដែរថា កម្ពុជាគួរតែយកឱកាសនេះក្នុងការបើកប្រទេសតាមដំណាក់កាលដំបូងឡើងវិញ ឆ្លៀតក្នុងពេលដែលប្រទេសដទៃកំពុងតែបិទ។ ធ្វើបែបនេះ កម្ពុជាអាចឆក់យកទេសចរអន្តរជាតិ អាចក្លាយខ្លួនជាជម្រើសទីតាំងរបស់អ្នកទេសចរ ព្រមទាំងមិនចាំបាច់ចំណាយទៅលើការផ្សព្វផ្សាយច្រើននោះទេ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាក្នុងឱកាសបើយុទ្ធនាការចាក់វាក់សាំងលើកុមារអាយុ៦ឆ្នាំ ដល់១២ឆ្នាំនាថ្ងៃទី១៧ កញ្ញា បានមានប្រសាសន៍ថា សម្រាប់ទេសចរណ៍វ៉ាក់សាំង ឬភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំងរួចហើយដែលនឹងមកដើរកម្សាន្តនៅកម្ពុជា គឺតម្រូវឱ្យធ្វើចត្តាឡីស័កតែ ៧ថ្ងៃប៉ុណ្ណោះ ដោយមិនចាំបាច់ចត្តាឡីស័កនៅក្នុងបន្ទប់សណ្ឋាគារនោះទេ ដែលនេះគឺជាជំហានទី២ សម្រាប់ការស្តារនូវឧស្សាហកម្មទេសចរណ៍កម្ពុជាឡើងវិញ ឬវិស័យសេវាកម្ម ដែលនឹងធ្វើបន្ទាប់ពីការជំរុញទេសចរក្នុងស្រុករួច៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងឡើងថ្លៃ បង្កឱ្យមានការព្រួយបារម្ភលើការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ៨៨,៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃដល់ ៨៣,៤៨ ដុល្លារក្នុងមួយបារ៉ែល

ទទួលផលពីអាជីវកម្មបរិយាបន្ន សហគមន៍កសិកម្មមួយអាចផ្គត់ផ្គង់បន្លែបានជាង១តោន ក្នុងមួយខែ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

អាជីវកម្មបរិយាបន្ន គឺជាប្រភេទអាជីវកម្មគំរូថ្មីមួយដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកពាក់ព័ន្ធ និងអាចជំរុញសេដ្ឋកិច្ចទាំងក្នុងសហគមន៍ និងប្រទេសជាតិមួយ។

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមជាង៤២ម៉ឺនតោន គិតជាទឹកប្រាក់ជាង៥៤០លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាមបានជាង៤២ម៉ឺនតោន ហើយគិតជាទឹកប្រាក់បានជាង​៥៤០ លានដុល្លារអាម៉េរិកក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៤ ។

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 19/04/2024

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

e-Choupal ជាវេទិកាអនឡាញធំបំផុតនៅឥណ្ឌាជួយនាំចេញកសិផលដោយផ្ទាល់ពីកសិករក្រីក្ររាប់លាននាក់

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/04/2024

e-Choupal គែជាច្រកនាំចេញកសិផលដ៏ធំបំផុតមួយរបស់ឥណ្ឌាតាមរយៈបណ្តាញអ៊ិនធឺណេតដោយគិតមកដល់ពេលនេះមានកសិករក្រីក្រប្រមាណជា៤លាននាក់កំពុងអាស្រ័យផល

សមិទ្ធផល​ទេសចរណ៍ថ្មី​ៗក្នុងទឹក​ដី​ខេត្តកំពត នឹង​ជំរុញ​ទីផ្សារ​ដីធ្លី​ក្នុងខេត្តមួយនេះ​មានសម្ទុះ​មួយកម្រិត​​ទៀត​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/04/2024

ការ​បង្កើត​សមិទ្ធផល​ថ្មីៗក្នុងទឹកដី​តំបន់ទេសចរណ៍ មិនត្រឹមតែជួយទាក់ទាញទេសចរ​ប៉ុណ្ណោះទេ តែវា​នឹងទាក់ទាញ​វិនិយោគិន​ចូលទៅតំបន់នោះ​ថែមទៀត​ផងដែរ

ក្នុងត្រីមាសទី១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេសអាសិបបានជាង ៨៣៦៤លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសដៃគូចំនួន១៤ នៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាសិប (RECP) សម្រេចបាន៨៣៦៤លានដុល្លារ​

ការប្រើប្រាស់កម្ចីជាមួយគោលដៅច្បាស់លាស់នឹងជួយលើកកម្ពស់ជីវភាពក្រុមគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/04/2024

ការប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានគោលដៅច្បាស់លាស់ អាចជួយពង្រីកអាជីវកម្ម និងលើកកម្ពស់ជីវភាពក្រុមគ្រួសារប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង

Angkor Wildlife & Aquarium អភិរក្សសត្វកម្រ និងផ្តល់ការងារជូនប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium ក្នុងខេត្តសៀមរាប បានជួយថែរក្សា និង អភិរក្សសត្វទឹកសាប ទឹកប្រៃ និងសត្វព្រៃ ដែលសុទ្ធតែជាប្រភេទសត្វកម្រ