វិស័យឯកជនគាំទ្ររដ្ឋាភិបាលលើការកំណត់មុខទំនិញសក្ដានុពលចំនួន ១០ មុខ

ភ្នំពេញ ៖ ផ្អែកលើការសិក្សាស្រាវជ្រាវរបស់ក្រុមការងារនៃក្រសួងពាណិជ្ជកម្ម កម្ពុជាបានកំណត់មុខទំនិញសក្ដានុពលចំនួន ១០មុខ ដែលត្រូវជំរុញផលិតកម្ម និងជំរុញការនាំចេញក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ។

មុខទំនិញសក្ដានុពលទាំង ១០មុខដែលត្រូវបានកំណត់រួមមានដូចជា ស្រូវ-អង្ករ ដំឡូងមី ចេក មៀនប៉ៃលិន ស្វាយ ស្វាយចន្ទី សាច់សត្វ ជ័រកៅស៊ូ ម្នាស់ និងម្រេច។ នេះបើផ្អែកតាមលទ្ធផលនៃកិច្ចពិភាក្សាជាមួយវិស័យឯកជនលើឯកសារយុទ្ធសាស្ត្រទាញយកអត្ថប្រយោជន៍ជាអតិបរមាពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានឱ្យដឹងថា កម្ពុជាបានធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់ខ្លួនទៅក្នុងតំបន់ និងអន្តរជាតិជាបន្តបន្ទាប់ ដោយ បានសម្រេចជោគជ័យក្នុងការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីដំបូងបំផុតមួយ គឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ និងកម្ពុជា-កូរ៉េ ហើយកម្ពុជាមានទិសដៅបន្តចរចា បង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រទេសមួយចំនួនទៀត ដូចជា៖ សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី សហព័ន្ធរុស្សី ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក ជប៉ុន ម៉ុងហ្គោលី និងឥណ្ឌា បន្ថែមទៀត។

ចំពោះការដាក់កំណត់មុខទំនិញទាំង ១០មុខនេះ ត្រូវបានវិស័យឯកជន ដែលកំពុងតែរកស៊ីនាំចេញនៅក្នុងវិស័យកសិកម្មបានសម្ដែងការសារទរ និងគាំទ្រ ក្នុងនោះនឹងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-កូរ៉េ និងអាសិប (ARCEP) ដែលនឹងត្រូវចូលជាធរមានក្នុងពេលដ៏ខ្លីខាងមុខ និងអាចទាញយកប្រយោជន៍ ជំរុញការនាំចេញបានកាន់តែច្រើនពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនេះ។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ AMS ថា ជាការពិត កម្ពុជាបានត្រៀមដាក់មុខទំនិញថ្មីផ្សេងៗទៀត ដូចជា ទុរេន ស្រការនាគ ត្រី និងសាច់ បក្សី (មាន់) និងទំនិញ​យុទ្ធសាស្ត្រផ្សេងទៀត ដែលកម្ពុជាអាចនាំចេញបាន។ តែការកំណត់ទំនិញសក្តានុពលចំនួន ១០​​​​​មុខ ដែលមានស្រាប់ គឺអាចផ្គត់ផ្គង់ឱ្យគេមិនទាន់មាននិរន្តភាព និងមិនទាន់បានទទួលភូតគាមអនាម័យឱ្យបានពេញលេញនៅឡើយ។

លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍ថា ៖

«ជារឿងល្អហើយ ប្រសិនបើកម្ពុជាអាចនាំចេញទំនិញទាំង ១០មុខនេះជាជំហានដំបូងឱ្យវាដំណើរការទៅមុខ ដែលទទួលបានស្តង់ដារភូតគាមអនាម័យ ដែលយើងផលិតបានអាចនាំចូលទៅប្រទេសគេដោយជោគជ័យនោះ ទំនិញយើងដែលខ្វះទីផ្សារដទៃទៀត យើងអាចបញ្ចូលទំនិញទាំងនោះបាន»

លោកឧកញ៉ា លឹម ហេង បានបន្តថា ៖

«ទំនិញកម្ពុជាយើងមានហើយ ដែលអាចរួចពន្ធរហូតដល់ ១៣ ០០០បន្ទាត់ពន្ធគយ ប៉ុន្តែអ្វីដែលត្រូវគិតនោះ គឺទំនិញដែលប្រទេសគេទិញពីយើងជាទំនិញដែលយើងអាចផ្គត់ផ្គង់ ត្រូវតែមាននិរន្តភាពទើបបាន ព្រោះទំនិញរបស់យើងច្រើនតែមានតាមរដូវ ផុតពីរដូវទទួលផលរួច យើងគ្មានផលិតផលសម្រាប់ផ្គត់ផ្គង់ឱ្យគេទេ នេះជាបញ្ហា»

ជាមួយនឹងការលើកឡើងខាងលើនេះ លោកឧកញ៉ាក៏បានបង្ហាញពីចំណុចដែលកម្ពុជាត្រូវដែលត្រូវគិតគូរបន្តទៀត ដើម្បីឱ្យឆ្លើយតប​ទៅនឹងការនាំចេញ ទី១-ផ្ទៃដីកសិកម្មរបស់កម្ពុជាឱ្យត្រូវគ្នានឹងប្រពន្ធធារាសាស្ត្រ ត្រូវការដើរទន្ទឹមគ្នាឱ្យឆ្លើយតបទាន់ពេលវេលាដែលប្រជាកសិករត្រូវការ។ ទី២-បញ្ហាផ្លូវដឹកជញ្ជូនកសិផល និងទី៣- តម្លៃថាមពលអគ្គិសនី បើរៀបចំចំណុចទាំង៣បាននោះ ទាំងធនធាន និងបច្ចេកទេស ក្រុមហ៊ុនគេនឹងដាក់ទុនវិនិយោគចូលមកកាន់កម្ពុជាមិនខាន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា រំពឹងថានឹងក្លាយជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា របៀងឧស្សាហកម្ម និងបច្ចេកវិទ្យាអាចក្លាយទៅជាចំណែកនៃកម្លាំងចលករសម្រាប់រុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា

បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។

គួរយល់ដឹង ៖ លុយគ្រីបតូ (Crypto) ជាង២៣០០០លើទីផ្សារបច្ចុប្បន្ន តែខ្លះជោគជ័យខ្លះមិនជោគជ័យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លុយគ្រីបតូ (Cryptocurrencies)ឬលុយឌីជីថលបានក្លាយទៅជាប្រធានបទដ៏ចម្រូងចម្រាសរវាងអ្នកមានជំនឿចិត្តលើទីផ្សារជួញដូរ

Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ

ការប្រកួតកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤ លើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

នាយកដ្ឋានកសិ-ឧស្សាហកម្ម នឹងរៀបចំកម្មវិធីប្រឡងប្រជែងកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤​ដើម្បីលើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក ។

អបអរសាទរ ចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លោកជំទាវអ៊ឹមរចនាសាទរចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិហើយក្រសួងបានត្រៀមខ្លួនជួយសម្រួលដល់ការពង្រីកការនាំចេញ

តំបន់​សេដ្ឋកិច្ចពិសេស​ធំៗចំនួន២​ នឹង​លេច​រូបរាង​នៅពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/04/2024

រដ្ឋាភិបាល​បានជំរុញឱ្យបង្កើន​តំបន់សេដ្ឋកិច្ចពិសេស​ថ្មីៗជា​បន្តបន្ទាប់ឱ្យ​បាន​ច្រើន​​ដើម្បី ទាក់ទាញការ​វិនិយោគពីខាងក្រៅ​ប្រទេស

Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ

ទឹកស៊ីអ៊ីវល្បើងក្នុងស្រុក មានគុណភាព និងធានាសុវត្ថិភាពអ្នកទទួលទាន

ជំនួញ, ព្រឹត្តិការណ៍

• 26/04/2024

ដោយមើលឃើញពីតម្រូវការទីផ្សារក្នុងស្រុក សិប្បកម្មមួយត្រូវបានបង្កើតឡើង និងកំពុងផលិតទឹកស៊ីអ៊ីវល្បើង ដែលជាប្រភេទទឹកស៊ីអ៊ីវបន្ទំ ផ្អាប់ទុកស្របតាមបច្ចេកទេសប្រទេសជប៉ុន។

ស្វែងយល់វិធីសាស្ត្រការពារខ្លួនដើម្បីបង្ការខ្លួនពីការបោកបញ្ឆោតតាមអនឡាញ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 26/04/2024

បច្ចុប្បន្ន បច្ចេកវិទ្យាលើពិភពលោកមានការរីកចម្រើនយ៉ាងខ្លាំង ដែលសង្គម-ជាតិប្រើប្រាស់បម្រើវាជាប្រយោជន៍ដល់ប្រជាជន ប៉ុន្តែវាក៏ត្រូវបានក្រុមជនខិលខូចប្រើប្រាស់ ដើម្បីឧបករណ៍មួយក្នុងការបោកបញ្ឆោតប្រាក់