វិស័យឯកជន ផ្តើមប្រើបច្ចេកវិទ្យាឌីជីថលដើម្បីកាត់បន្ថយចំណាយបង្កើនប្រាក់ចំណេញ

ភ្នំពេញ ៖ ក្នុងគោលបំណងកាត់បន្ថយខ្ទង់ចំណាយដែលមិនចាំបាច់នៃថ្លៃដើម និងបង្កើនប្រាក់ចំណូលនៅក្នុង​បរិបទដែលកំពុង​ប្រឈមនៅ​ពេលបច្ចុប្បន្ននេះ ម្ចាស់អាជីវកម្មភាគច្រើន ជាពិសេសស្ថិតក្នុងវិស័យសហគ្រាស​ធុនតូច និងមធ្យម (SME) នៅកម្ពុជា កំពុងស្វែងរក​ដំណោះ​ស្រាយ និងវិធីសាស្ត្រនានា ដើម្បីអាចដោះស្រាយស្ថានការណ៍ ជាមួយនឹងជម្រើសនៃការប្រើប្រាស់បច្ចេកវិទ្យាអាជីវកម្មបែប​ឌីជីថលជា​ជំនួយ​ដែលគាំទ្រ​ដោយក្រសួងពាណិជ្ជកម្ម។

ជាជំនួយក្នុងការជួយដោះស្រាយនូវរាល់បញ្ហា និងឧបសគ្គមួយចំនួនដែលតែងកើតមានទៅលើម្ចាស់អាជីវកម្មធុនតូច និងមធ្យម កាល​ពីពេល​កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ​ក្រសួងពាណិជ្ជកម្មបានអនុញ្ញាត និងប្រកាសដំណើរការកម្មវិធីបណ្តុះបណ្តាលស្ដីពី​អាជីវកម្មបែបឌីជីថល​ ដើម្បីជួយសម្រួលដល់ប្រតិបត្តិការនានារបស់អ្នកវិនិយោគ។

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹករ៉េត កំរង បានមានប្រសាសន៍ថា កម្មវិធីបណ្តុះ​បណ្តាលស្តីពីអាជីវកម្មបែបឌីជីថល​សម្រាប់សហគ្រាស​ធុនតូច និងមធ្យម គឺមានសារសំខាន់​បំផុត ដែលអាចជួយសម្រួលដល់អាជីវកម្មស្ទើរគ្រប់ប្រភេទទាំងអស់។

លោកជំទាវបានលើកឡើងថា កម្មវិធីបណ្តុះបណ្តាលស្តីពីអាជីវកម្មបែបឌីជីថលនេះ គឺជាផ្នែកមួយដ៏មានសារៈសំខាន់នៃគម្រោង Go4eCAM ដែល​ក្រសួង​ពាណិជ្ជកម្ម​កំពុង​អនុវត្ត ហើយកម្មវិធីបណ្តុះបណ្តាលនេះមានគោលបំណងពង្រឹង និងលើកកម្ពស់សហគ្រិនភាព​របស់សហគ្រាសធុនតូច និងមធ្យម​នៅកម្ពុជាក្នុងការចូលរួមការធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកក្នុងប្រទេស តំបន់ និងលើ​ពិភព​លោក។

លោកជំទាវ តឹករ៉េត កំរង បានបញ្ជាក់ថា ៖

«សមិទ្ធផលសំខាន់ៗរបស់ក្រសួងពាណិជ្ជកម្ម ដែលបង្កើតឡើងដើម្បីជាប្រយោជន៍​រួមរបស់​បណ្តា​អ្នកវិនិយោគ ក៏ដូចជាម្ចាស់អាជីវកម្មនៅទូទាំងប្រទេសរួមមានដូចជា ច្បាប់ស្ដីពីកិច្ចការការពារអ្នកប្រើប្រាស់ ច្បាប់​ស្ដី​ពីពាណិជ្ជកម្ម​តាមប្រព័ន្ធអេឡិចត្រូនិក សេចក្តីព្រាង​ច្បាប់​ស្តីពីការប្រកួតប្រជែង យុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣ យុទ្ធសាស្រ្តពាណិជ្ជ​កម្ម​តាមប្រព័ន្ធអេឡិចត្រូនិក និងគម្រោង Go4eCAM ដែលដឹកនាំ និងអនុវត្តដោយ​ក្រសួង​ពាណិជ្ជកម្ម»

លោក យក់ ចំរើនឫទ្ធិ អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រង Forte Insurance ធ្លាប់បានមានប្រសាសន៍ថា បច្ចុប្បន្នមានក្រុមហ៊ុនជាច្រើន បាន និងកំពុង​ជ្រើស​យកបច្ចេកវិទ្យាធ្វើជាជំនួយនៅក្នុងដំណើរប្រតិបត្តិការរបស់ខ្លួន ដែលអាចជួយកាត់បន្ថយថ្លៃដើមបានយ៉ាងមានប្រសិទ្ធភាព ដោយក្នុងនោះភាគច្រើន​ត្រូវបានគេកត់សម្គាល់ទៅលើស្ថាប័នហិរញ្ញវត្ថុ និងគ្រឹះស្ថានធនាគារឯកជន ដូចជាធនាគារអេស៊ីលីដា និងធនាគារ ABA ដែលអាចរកបានចំណូល និងប្រាក់ចំណេញក្នុងស្ថានភាពដែលកំពុងប្រឈម។

លោកបានពន្យល់ថា ករណីធនាគារ អេស៊ីលីដា និងធនាគារ  ABA អាចចំណេញ ដោយសារតែធនាគារ​ទាំង២​នេះ​ធ្វើបានយ៉ាងល្អ ដោយបាន​ធ្វើការ​វិនិយោគ​យ៉ាងខ្លាំងជាមួយនឹងបច្ចេកវិទ្យា និងការផ្តល់ជូនឌីជីថល និងអត្រាប្រើប្រាស់របស់អតិថិជនរៀងៗខ្លួន។ ទន្ទឹមនឹង​ដំណាក់កាលកូវីដ-១៩ ដែល​ភាគ​ច្រើនរងផលប៉ះពាល់ ការប្រើបច្ចេកវិទ្យាហិរញ្ញវត្ថុ Financial Technolog បែរជាមាន​ការ​កើន​ឡើងទៅវិញដោយសារ​ប្រជាជនគាត់ជៀសវាងការប្រើប្រាស់​សាច់ប្រាក់គាត់ប្រើសេវាដឹកជញ្ជូន និងបច្ចេកវិទ្យាដែលជាផ្នែកមួយធ្វើឱ្យស្ថាប័​នទាំង​ដែល​វិនិយោគខ្លាំងទៅលើ​បច្ចេក​វិទ្យា​មានការរីកចម្រើនខ្លាំង។

លោក យក់ ចំរើនឬទ្ធិ បានអាះអាងថា ៖« ចំពោះអ្វីដែលជាការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាបច្ចុប្បន្ន សម្រាប់ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គឺដើម្បី​ថ្លៃដើម​គាត់​ទាប។ នៅក្នុងសម័យកូវីដនេះ ការប្រើប្រព័ន្ធបច្ចេកវិទ្យាគ្មានអ្វីក្រៅពីធ្វើឱ្យតម្លៃដើមទាបនោះទេ។ ព្រោះតែកាលណាថ្លៃ​ដើមគាត់ទាប គាត់មានការ​ប្រកួត​ប្រជែងកាន់តែខ្លាំង។ ដូច្នេះអ្នកដែលទទួលបានប្រយោជន៍សេដ្ឋកិច្ចពីផលចំណេញនៃកំណើនធនាគារ គឺមានច្រើនទាំងអ្នកវិនិយោគ ម្ចាស់ភាគហ៊ុន អតិថិជន និងប្រជាពលរដ្ឋផងដែរ ហើយគេក៏មិនអាចអត់ធនាគារបានទេ ព្រោះជា​អ្នកគ្រប់​គ្រង​ការចរារណ៍ហិរញ្ញវត្ថុសម្រាប់ប្រទេស»។

គួរបញ្ជាក់ថា អាជីវកម្មបែបឌីជីថល (Digital Business) នេះមិនមែនជាគោលដៅអាជីវកម្ម ឬមិនសំដៅទៅលើអាជីវកម្មដែលពឹង​ផ្អែក​ទាំងស្រុងទៅ​លើតែបច្ចេកវិទ្យា​ទំនើបនោះទេ ប៉ុន្តែវាគឺជាដំណើរការអាជីវកម្មមួយដែលចាំបាច់ត្រូវធ្វើឱ្យគ្រប់ផ្នែកនៃដំណើរ​ការ​ផលិត​ផល ឬសេវា​កម្ម​មានល្បឿន​លឿន​ជាងមុន ហើយអាចអនុញ្ញាតឱ្យម្ចាស់អាជីវកម្ម រៀបចំផែនការយុទ្ធសាស្ត្រទុកជាមុន ដើម្បី​ទាញ​យក​លទ្ធផលដែល​ល្អប្រសើរជាងមុនផងដែរ។

ជាមួយគ្នានេះដែរ អាជីវកម្មសហគ្រាសធុនតូច និងមធ្យម ក៏ត្រូវការឱ្យមានការច្របាច់បញ្ចូលគ្នានូវចំណុចសំខាន់ចំនួន៣ គឺមនុស្ស​ត្រូវធ្វើកា​រ​គ្រប់​គ្រង​ព័ត៌មានដោយស្វ័យប្រវត្តិ និងទំនាក់ទំនងវៃឆ្លាតតាមបែបឌីជីថល។ ការធ្វើអាជីវកម្មបែបឌីជីថលនេះ គឺជាការ​ច្នៃប្រឌិតខ្ពស់ និង​ត្រឹមត្រូវ​ ហើយអាច​ផ្តល់មកវិញនូវភាពជោគជ័យ ព្រមទាំងផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ដូចជា បង្កើនចង្វាក់ផលិតកម្ម កាត់បន្ថយ​ថ្លៃដើម​នៃ​ប្រតិបត្តិការ បង្កើន​អត្ថប្រយោជន៍​ជូនអតិថិជន ផ្តល់លទ្ធភាពក្នុងការបង្កើតទីផ្សារថ្មី និងពង្រឹងយីហោអាជីវកម្មបានកាន់តែ​ប្រសើរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សម្តេចធិបតី ៖ ការគ្រប់គ្រងធនធានទឹកបានកាន់តែល្អ អាចជួយដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

ទឹកគឺជាធនធានដ៏មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ហើយការប្រើប្រាស់ធន​ធានទឹកប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព គឺពិតជារបៀបវារៈសំខាន់ខ្លាំងបំផុត។

ស្លឹកទ្រាំង មានប្រយោជន៍ច្រើន និងធ្វើកាបូបបានស្អាតប្លែក និងប្រើបានយូរ

ជំនួញ, ព្រឹត្តិការណ៍

• 11/04/2024

ទ្រាំង ជាដំណាំមួយប្រភេទដែលមានអត្ថប្រយោជន៍ច្រើន សូម្បីស្លឹកក៏អាចយកទៅវិញកែច្នៃជាសម្ភារប្រើប្រាស់ ជាពិសេសធ្វើជាការបូបដ៏មានសោភ័ណភាពស្រស់ស្អាត។

វិស័យកម្មន្តសាល និងការងើបឡើងវិញ ជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

ADB ព្យាករថាសេដ្ឋកិច្ចកម្ពុជានឹងកើនឡើងក្នុងអត្រា ៥,៨% ក្នុងឆ្នាំ២០២៤និង៦,០%ក្នុងឆ្នាំ២០២៥ ដោយសារកំណើនក្នុងវិស័យកម្មន្តសាល និង វិស័យទេសចរណ៍ ។

ភាពរីកចម្រើននៃប្រព័ន្ធធនាគារនៅកម្ពុជាបង្ហាញយ៉ាងច្បាស់នូវជំនឿទុកចិត្តរបស់សាធារណជន និងវិនិយោគិនមកលើវិស័យនេះ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/04/2024

ក្នុងរយៈពេល ៣០ឆ្នាំនេះ ប្រព័ន្ធធនាគារនៅកម្ពុជារក្សាបានភាពរីកចម្រើឥតឈប់ឈរ ដោយបន្តរក្សាបាននូវភាពធន់ និងបោះជំហានទៅមុខជាលំដាប់ ក្នុងការរួមចំណែកជំរុញសកម្មភាពសេដ្ឋកិច្ច

តម្លៃប្រេងឡើងថ្លៃ ១​ ដុល្លារបន្ថែមក្នុងមួយបារ៉ែល បន្ទាប់ពីមានការវាយប្រហារនៅតំបន់ហ្គហ្សា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ១,២ ភាគរយ ឬ ៩០,៤៨ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ១,២ ភាគរយ ឬ ៨៦,២១ ដុល្លារក្នុងមួយបារ៉ែល

កម្ពុជា និងតំបន់ឈូងសមុទ្រពិសេស ចុះអនុស្សរណៈនៃការយោគយល់គ្នាជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍និងតំបន់ឈូងសមុទ្រពិសេសចុះអនុស្សរណៈយោគយល់គ្នាជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

តួកគីកំពុងមានជម្លោះពាណិជ្ជកម្មជាមួយនឹងអ៊ីស្រាអែល ទាក់ទងទៅនឹងសង្រ្គាមនៅតំបន់ហ្គាហ្សា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

ទីក្រុងអង់ការ៉ាបានដាក់ការរឹតបន្តឹងលើពាណិជ្ជកម្មសម្រាប់ការនាំចេញផលិតផល ៥៤​ ប្រភេទទៅកាន់អ៊ីស្រាអែល ​បន្ទាប់​ពី​រដ្ឋាភិបាល​អ៊ីស្រាអែល​បដិសេធ​មិន​អនុញ្ញាត​ឲ្យ​ជំនួយ​តួកគី​ទម្លាក់​ចូល​ក្នុង​តំបន់​ហ្គាហ្សា

សម្ដេច​ធិបតី ៖ គម្រោង​ព្រែកជីកហ្វូណន​តេជោ​ ជីកថ្មីតែ​៧គីឡូម៉ែត្រ​ប៉ុណ្ណោះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 11/04/2024

គម្រោងព្រែកជីកហ្វូណនតេជោ​​ គ្រោង​នឹង​បើក​ការដ្ឋាន​នៅ​ពាក់​កណ្ដាល​ឆ្នាំ ២០២៤​នេះ ហើយគម្រោងនេះ មានប្រវែង​ប្រមាណ១៨០គ.ម ប៉ុន្តែជីក​ថ្មីតែ៧គ.មប៉ុណ្ណោះ

សម្តេចធិបតី ៖ តម្លៃទីផ្សារកសិផលប្រែប្រួលមិនទៀងទាត់ ខណៈរាជរដ្ឋាភិបាលប្រឹងប្រែងរក្សាលំនឹងទីផ្សារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

សម្តេចធិបតីបានគូសបញ្ជាក់ថា វិស័យកសិកម្មនៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចកម្ពុជា ហេតុនេះហើយរាជរដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់ជំរុញ និងលើកកម្ពស់

ចង្ក្រានបរិស្ថាន ៖ ជួយពលរដ្ឋជាច្រើនគ្រួសារឱ្យសន្សំសំចៃថវិកាបានច្រើនជាងមុន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

តាមរយៈចង្ក្រាននេះ គេអាចប្រើអុសតិចជាងមុន អាចតម្លើង ឬបន្ថយកម្ដៅបាន និងអាចកាត់បន្ថយផ្សែងរហូតទៅដល់ ៩៥% ដែលជាការគិតគូដល់សុខមាលភាពអ្នកប្រើប្រាស់