បញ្ហា និងក្ដីកង្វល់របស់អ្នកចិញ្ចឹមត្រីក្នុងស្រុកកំពុងរង់ចាំការដោះស្រាយ

អ្នកចិញ្ចឹមត្រីក្នុងស្រុកជាច្រើនតែងតែមិនចង់ឱ្យមានការនាំចូលនូវត្រីពីប្រទេសជិតខាង ព្រោះវាធ្វើឱ្យបាត់បង់ចំណែកទីផ្សារ និងបង្កជាបញ្ហាដល់ការលក់ រួមមានការធ្លាក់ថ្លៃជាដើម ហើយរឹតតែមិនអាចបញ្ចេញត្រីចិញ្ចឹមក្នុងស្រះរបស់ខ្លួនមកកាន់ទីផ្សារបានឡើយ។ នេះគឺជាបញ្ហាក្តៅដែលកំពុងកើត​មានឡើងក្នុងវិស័យ​វារីវប្បកម្ម​កម្ពុជា​ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកំពុងស្វះស្វែងរកដំណោះស្រាយជួយដល់កសិករដែលអ្នកប្រកបរបរចិញ្ចឹមត្រី។

ជាទូទៅ សម្រាប់ការនាំចូលត្រីពីប្រទេសវៀតណាមចូលមកកានើទីផ្សារកម្ពុជា រួមមានប្រភេទត្រីអណ្ដែង ត្រីប្រា ត្រីពោរ ត្រីក្រាញ់ និងត្រី​ឆ្តោរជាដើម ដែលវារីវប្បករកម្ពុជាសុទ្ធតែអាចមានលទ្ធភាពចិញ្ចឹមបានដូចគ្នា។

ប្រធានសមាគមវារីវប្បករកម្ពុជា លោក សុខ រ៉ាដែន បានមានប្រសាសន៍ប្រាប់AMSថា ភាគច្រើនសមាជិកសមាគមវារីវប្បករកម្ពុជាមិនសូវ ទទួលបាន​ការចាប់អារម្មណ៍ ឬបញ្ជាទិញត្រីចិញ្ចឹមរបស់ខ្លួនដើម្បីយកទៅចែកចាយនៅលើទីផ្សារក្នុងស្រុកនោះឡើយ ហើយបញ្ហានេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ធ្លាប់បានហៅអ្នកប្រមូលទិញ និងអ្នកចិញ្ចឹមត្រីក្នុងស្រុកជជែកគ្នារួចហើយ ដោយលើកទឹកចិត្តដល់អ្នកបញ្ជាទិញគួរទិញត្រីក្នុង​ស្រុកឱ្យអស់សិន ទើបត្រូវនាំចូលត្រីពីប្រទេសជិតខាង ជាពិសេសប្រទេសវៀតណាម ប៉ុន្តែជាលទ្ធផល បញ្ហានៅតែបន្តកើតមានដដែល។

លោក សុខ រ៉ាដែន ប្រធានសមាគមវារីវប្បកម្មកម្ពុជា

លោក សុខ រ៉ាដែន បានមានប្រសាសន៍ថា ៖

“គេមិនចាប់ត្រីក្នុងស្រុកទេ គេបាននាំចូលត្រីពីប្រទេសវៀតណាមមកចែកចាយលក់ក្នុងស្រុក ហើយគេ​មានឡាន​ចែក​ចាយ​ដល់បណ្តាខេត្តថែមទៀត។ ដូច្នេះត្រីនៅក្នុងស្រះរបស់សមាជិកសមាគមមួយចំនួននៅសល់ពេញក្នុងស្រះ​ ស្ទះពុំអាចបញ្ចេញលក់បាន”

លោកបានបញ្ជាក់ថា ៖

“ការ​នាំចូល​ផលិតផល​ជលផល​ពី​ក្រៅប្រទេស​មក​ប្រកួតប្រជែង​ជាមួយ​នឹង​ផលិតផល​ក្នុងស្រុក​ដោយ​គ្មាន​ភាពត្រឹមត្រូវ និង​សមធម៌ ​រួមជាមួយនឹង​ការធ្វើ​អាជីវកម្ម​តាមបែប​ទុច្ចរិត​របស់​ឈ្មួញអាចនឹង​បង្ក​អន្តរាយ​ដល់​វិស័យវារីវប្បកម្ម​ក្នុងស្រុកជាក់ជាមិនខាន”

ប្រធានសមាគមវារីប្បកម្មកម្ពុជារូបនេះបានបញ្ជាក់ថា ដោយសារតែបញ្ហាទប់ស្កាត់ការនាំចូលត្រីពីក្រៅស្រុកនៅមិនទាន់មានប្រសិទ្ធភាពខ្ពស់នោះ ក្នុងចំណោម​សមាជិករបស់សមាគមជាង 270នាក់ ភាគច្រើនគ្មានលទ្ធភាពយកត្រីពីស្រះទៅដល់យឿត្រីដើម្បីចែកចាយ និងផ្គត់ផ្គង់ចំណែកទីផ្សារនោះឡើយ ហើយអ្នក​ចិញ្ចឹម​ត្រីទាំងនោះកំពុងប្រឈមនឹងការខាតបង់យ៉ាងធ្ងន់ធ្ងរ។

ពាក់ព័ន្ធទៅនឹងបញ្ហាខាងលើនេះ ឯកឧត្តម ស្រី វុឌ្ឍី អគ្គលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់AMSថា បញ្ហាដែលបានលើកឡើងនេះ ក្រសួងកំពុងមានយន្តការ និងបន្តស្វែងរកដំណោះស្រាយ ដើម្បីធ្វើយ៉ាងណាអាចមានភាពល្អប្រសើរដល់វិស័យមួយនេះ។

ឯកឧត្តម ស្រី វុឌ្ឍី អគ្គលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ឯកឧត្តមបន្តថា ៖

“ខាងសមាគមចង់សុំបង្កើននូវយឿត្រី ឬស្តង់ថ្មីមួយ ដើម្បីឱ្យសមាជិកសមាគមអាចចាប់ត្រីពីស្រះសម្រាប់លក់ទៅកាន់ទីផ្សារ សំណើនេះ ក្រសួងគិតថាមិនមានបញ្ហាអ្វីទេ។ ការស្នើសុំបង្កើតយឿត្រីនេះក្រសួងជំរុញ និងចង់ឱ្យតែមានអ្នកបង្កើត ព្រោះត្រូវការថវិកាវិនិយោគ។ គាត់មានលុយខ្លះ ហើយគាត់អាចប្រមូលពីសមាជិកបានខ្លះ ឬក៏ខ្ចីទុនបន្ថែមតាមរយៈធនាគារអភិវឌ្ឍកសិកម្ម បើគាត់ធ្វើដូចនេះ ក្រសួងអបអរសាទរ។ ការបង្កើតស្តង់ ឬយឿត្រីរួចហើយ អ្នកចិញ្ចឹមត្រីត្រូវរកស៊ីជាមួយគ្នា។ ការចិញ្ចឹមត្រូវច្បាស់លាស់ពីចំនួន ដើម្បីផ្គត់ផ្គង់ឱ្យឆាប់ និងមាននិរន្តរភាព ទាន់ពេលវេលា”

ឯកឧត្តមបានបញ្ជាក់ថា ៖

“យើងក៏មានផែនការហ្នឹងដើម្បីឱ្យគាត់ធ្វើ ព្រោះថាឈ្មួញនាំចូលក៏មានតែ2-3នាក់ យើងអាចសម្របសម្រួល ដើម្បីបង្កើតជាអ្នកនាំ​ត្រី​ផ្គត់ផ្គង់របស់សមាគមយើងដោយកុំរង់ចាំតែគេ។ ដូច្នេះទំនាស់​នេះ ក៏ជាទំនាស់មួយដែលជួយធ្វើឱ្យមានការរីកចម្រើន យើងកំពុងតែព្យាយាមបន្តយន្តការ​ជួយ​ដល់វារីវប្បករដោយដាក់ការស្នើសុំទៅក្រសួងសេដ្ឋកិច្ច ដើម្បីសម្រេចកិច្ចការនេះដែរ”

ទោះជាយ៉ាងណាក៏ដោយ ឯកឧត្តម ស្រី វុឌ្ឍី បានលើកឡើងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានតែបច្ចេកទេស និងទុនបន្តិច​បន្តួចដែល​អាច​ជួយ​ត្រឹមកសិករខ្នាតតូច ដូចជាបង្កើតឱ្យមានស្តង់ដារ ឬក៏ជាស្រះល្អជាងមុន ធំជាងមុនបន្តិច ហើយក៏បានលើកយកបញ្ហាទាំងនេះប្រគល់ជូនទៅជំនាញរដ្ឋបាល​ជលផលសិក្សារួចហើយ ដើម្បីជំរុញការងារ និងមានដំណោះស្រាយឱ្យបានឆាប់ សម្រាប់គាំទ្រដល់វិស័យវារីវប្បកម្មនៅកម្ពុជា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា រំពឹងថានឹងក្លាយជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា របៀងឧស្សាហកម្ម និងបច្ចេកវិទ្យាអាចក្លាយទៅជាចំណែកនៃកម្លាំងចលករសម្រាប់រុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា

បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។

គួរយល់ដឹង ៖ លុយគ្រីបតូ (Crypto) ជាង២៣០០០លើទីផ្សារបច្ចុប្បន្ន តែខ្លះជោគជ័យខ្លះមិនជោគជ័យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លុយគ្រីបតូ (Cryptocurrencies)ឬលុយឌីជីថលបានក្លាយទៅជាប្រធានបទដ៏ចម្រូងចម្រាសរវាងអ្នកមានជំនឿចិត្តលើទីផ្សារជួញដូរ

Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ

ការប្រកួតកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤ លើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

នាយកដ្ឋានកសិ-ឧស្សាហកម្ម នឹងរៀបចំកម្មវិធីប្រឡងប្រជែងកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤​ដើម្បីលើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក ។

អបអរសាទរ ចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លោកជំទាវអ៊ឹមរចនាសាទរចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិហើយក្រសួងបានត្រៀមខ្លួនជួយសម្រួលដល់ការពង្រីកការនាំចេញ

តំបន់​សេដ្ឋកិច្ចពិសេស​ធំៗចំនួន២​ នឹង​លេច​រូបរាង​នៅពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/04/2024

រដ្ឋាភិបាល​បានជំរុញឱ្យបង្កើន​តំបន់សេដ្ឋកិច្ចពិសេស​ថ្មីៗជា​បន្តបន្ទាប់ឱ្យ​បាន​ច្រើន​​ដើម្បី ទាក់ទាញការ​វិនិយោគពីខាងក្រៅ​ប្រទេស

Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ

ទឹកស៊ីអ៊ីវល្បើងក្នុងស្រុក មានគុណភាព និងធានាសុវត្ថិភាពអ្នកទទួលទាន

ជំនួញ, ព្រឹត្តិការណ៍

• 26/04/2024

ដោយមើលឃើញពីតម្រូវការទីផ្សារក្នុងស្រុក សិប្បកម្មមួយត្រូវបានបង្កើតឡើង និងកំពុងផលិតទឹកស៊ីអ៊ីវល្បើង ដែលជាប្រភេទទឹកស៊ីអ៊ីវបន្ទំ ផ្អាប់ទុកស្របតាមបច្ចេកទេសប្រទេសជប៉ុន។

ស្វែងយល់វិធីសាស្ត្រការពារខ្លួនដើម្បីបង្ការខ្លួនពីការបោកបញ្ឆោតតាមអនឡាញ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 26/04/2024

បច្ចុប្បន្ន បច្ចេកវិទ្យាលើពិភពលោកមានការរីកចម្រើនយ៉ាងខ្លាំង ដែលសង្គម-ជាតិប្រើប្រាស់បម្រើវាជាប្រយោជន៍ដល់ប្រជាជន ប៉ុន្តែវាក៏ត្រូវបានក្រុមជនខិលខូចប្រើប្រាស់ ដើម្បីឧបករណ៍មួយក្នុងការបោកបញ្ឆោតប្រាក់