fbpx

វឌ្ឍនភាព ៖ ផ្នែកខ្លះនៃគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានបញ្ចប់ស្ទើរតែ១០០ភាគរយ

ព្រះសីហនុ ៖ ក្រោមការអនុវត្តទៅតាមគម្រោង និងផែនការមេដែលបានដាក់ចេញ សម្រាប់គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នៅការិយាល័យគ្រប់គ្រងគម្រោងទី៣សម្រេចបានជាង៩០ភាគរយហើយ ខណៈដែលគម្រោងសរុបសម្រេចបានប្រមាណជាង៥១ភាគរយ។

តាមរយៈរបាយការណ៍ដែលបង្ហាញដោយការិយាល័យគ្រប់គ្រងគម្រោងទី៣ គិតត្រឹមរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ ជាលទ្ធផលនៃការសាងសង់សម្រេចបានគួរជាទីមោទនដោយក្នុងនោះមានផ្នែកខ្លះនៃគម្រោងត្រូវបានសម្រេច១០០ភាគរយ និងផ្នែកខ្លះទៀតសម្រេចបានជាង៦០ភាគរយ ដែលអាចនឹងបញ្ចប់នៅក្នុងអំឡុងខែក្រោយនេះ។

នៅក្នុងរបាយការណ៍ដដែលបានលម្អិតថា ចម្ងាយចាប់ផ្តើម និងបញ្ចប់នៃការិយាល័យគ្រប់គ្រងគម្រោងទីបីគឺរាប់ចាប់ពីចំណុច K80+000 ដល់ K120+000​ មានប្រវែងសរុប ៤០គីឡូម៉ែត្រ ដោយក្នុងនោះការសាងសង់គ្រឹះទន់បានបញ្ចប់ ១០០ភាគរយ ការជីកជម្រៅដីបានបញ្ចប់ ១០០ភាគរយ ការបំពេញសរុបត្រូវបានបញ្ចប់៩៨ភាគរយ ការដាក់លូឆ្លងកាត់ដែលមាន១២៣កន្លែងត្រូវបានបញ្ចប់១០០ភាគរយ សំណង់គ្រឹះសរុបដែលមាន៦២៧ដើម ត្រូវបានបញ្ចប់១០០ភាគរយ។

ជាមួយគ្នានេះ ហេដ្ឋារចនាសម្ព័ន្ធផ្នែកខាងក្រោម (Pile cap) សម្រេចបាន៧៣កន្លែង ស្មើនឹប្រមាណ៩៨,៦៥ភាគរយ, សសរស្ពានសម្រេចបានចំនួន២១២ដើម ក្នុងអត្រា ៨៩ភាគរយ, គម្របផ្នឹម(Bent cap) ចំនួន២១១ ក្នុងអត្រា៩៣ភាគរយ, ការដំឡើងផ្នឹម (Beam slab)សរុបចំនួន៨៤៨ សម្រេចបានប្រមាណ ៧៤ភាគរយ, ស្រទាប់គ្រឹះរងពីល្បាយថ្មពង្រឹងស៊ីម៉ង់ត៍ ៥០,៥គីឡូម៉ែត្រ ត្រូវបានបញ្ចប់ប្រមាណ៦៣ភាគរយ , ស្រទាប់មូលដ្ឋានក្រួសពិសេសសម្រេចបាន ៣៥,៤គីឡូម៉ែត្រ ក្នុងអត្រាប្រមាណ ៤៤,២ភាគរយ, ស្រទាប់ក្រោមកៅស៊ូប្រវែង ២៩,៦គីឡូម៉ែត្រ សម្រេចបានក្នុងអត្រាប្រមាណ ៣៧ភាគរយ។

ដោយឡែកសម្រាប់ផែនការសាងសង់នៅខែក្រោយនេះរួមមាន ស្ពានចំនួន២៤ គម្របផ្នឹម៣ សាងសង់ស្រទាប់គ្រឹះរងពីល្បាយថ្មពង្រឹងស៊ីម៉ង់ត៍ ៧គីឡូម៉ែត្រ ស្រទាប់មូលដ្ឋានក្រួសពិសេស១១គីឡូម៉ែត្រ និងស្រទាប់ក្រោមកៅស៊ីប្រវែង១៣គីឡូម៉ែត្រ។

គួររំលឹកថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ប្រវែងសរុបជាង 190គីឡូម៉ែត្រតភ្ជាប់ពីភូមិ1 សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ1 សង្កាត់លេខ3 ក្រុងព្រះសីហនុ សម្រេចបានប្រមាណ 51.35ភាគរយហើយ ដោយគ្រោងនឹងបញ្ចប់នៅថ្ងៃទី31 ខែឧសភា ឆ្នាំ2023ខាងមុខនេះ។

ចំពោះការដោះស្រាយផលប៉ះពាល់ក្នុងការសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចបាន 99.9ភាគរយ ហើយក្រសួងកំពុងតែខិតខំ​ប្រឹងប្រែងធ្វើការដោះស្រាយបញ្ហាដែលនៅសេសសល់ឱ្យបានរួចរាល់ក្នុងពេលឆាប់ៗនេះ។

គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ឆ្លងកាត់រាជធានីភ្នំពេញ 8.30គីឡូម៉ែត្រ ខេត្តកណ្តាល 9.10គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ 80.80គីឡូម៉ែត្រ ខេត្តកោះកុង 1.92គីឡូម៉ែត្រ និងខេត្តព្រះសីហនុ 89.89គីឡូម៉ែត្រ ដោយគ្រោងចំណាយថវិកាសាងសង់សរុបប្រមាណ 2,000លានដុល្លារអាមេរិក ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd៕


ព្រឹត្តិការណ៍, សេដ្ឋកិច្ច

វិស័យកាត់ដេរនៅមីយ៉ាន់ម៉ា បន្តផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ

មកទល់ពេលបច្ចុប្បន្ននេះ បញ្ហាវិបត្តិនយោបាយដ៏រ៉ាំរ៉ៃព្រមទាំងបញ្ហាវិបត្តិកូវីដផងនោះ កំពុងជម្រុញឲ្យសេដ្ឋកិច្ចប្រទេសមីយ៉ាន់ម៉ា កាន់តែធ្លាក់ដុនដាបខ្លាំង។
ជំនួញ, ព្រឹត្តិការណ៍

សមាគមចិញ្ចឹមសត្វកម្ពុជា បញ្ជាក់ពីតម្រូវការទីផ្សារ និងការផ្គត់ផ្គង់សាច់មាន់នៅក្នុងស្រុក

ប្រធានសមាគមចិញ្ចឹមសត្វកម្ពុជា បានបង្ហាញពីការគាំទ្រទៅលើចំណាត់ការរបស់ក្រសួងកសិកម្មក្នុងការកាត់បន្ថយការនាំចូលមាន់រស់ ខណៈដែលលទ្ធភាពនៃការចិញ្ចឹម និងផ្គត់ផ្គង់ក្នុងស្រុកកើន
ជំនួញ, ព្រឹត្តិការណ៍

ពុទ្ធបរិស័ទគួររៀបសាដក់ខ្លួនឯងជៀសវាងទំនិញផុតកាលកំណត់ និងខូចគុណភាពដែលបង្វិលពីផ្សារទៅវត្ត

នៅក្នុងរដូវកាលបុណ្យភ្ជុំបិណ្ឌនេះ ពុទ្ធបរិស័ទគម្បីទិញទំនិញ និងផលិតផលនានារៀបចំជាសាដក់សម្រាប់យកទៅប្រគេនព្រះសង្ឃដោយខ្លួនឯង ជៀសវាងទិញសាដក់ដែលដាក់ទំនិញខូចគុណភាព….
ជំនួញ, ព្រឹត្តិការណ៍

គ្រំចំពុះទាកោះកុងចាប់ផ្តើមបង្ហាញវត្តមាននៅទីផ្សារទំនើប និងជួយបង្កើនចំណូលដល់ប្រជាសហគមន៍

គ្រំចំពុះទាដែលមានប្រភពមកពីកោះកុងចាប់ផ្តើមមានវត្តមាននៅលើទីផ្សារទំនើបម៉ាក្រូ ដើម្បីចូលរួមជាជម្រើសមុខម្ហូបថ្មីសម្រាប់អ្នកចូលចិត្តអាហារសមុទ្រ និងបង្កើនចំណូលសម្រាប់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

អ្នកខេត្តពោធិ៍សាត់ផ្តល់ពិសោធន៍ពីការដាំដើមក្រូចពោធិ៍សាត់ទទួលបានផលល្អ

ជាការចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ផ្ទាល់ខ្លួនលើការដាំដុះក្រូចពោធិ៍សាត់ដែលកំពុងមានទីផ្សារទូលាយ ជាមួយនឹងការរៀបរាប់ចាប់ពីការជីករណ្តៅដាំ ការថែទាំ រហូតដល់ពេល
ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

ម្ចាស់អាជីវកម្មបែប SMEs អាចស្វែងរកកម្ចីបាន២របៀប ជាមួយអត្រាការប្រាក់ទាប

ម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យមអាចរកបាននូវកម្ចីពីរប្រភេទ គឺកម្ចីពីធនាគារ SME និងកម្ចីពីសារជីវកម្មធានាឥណទានកម្ពុជា ជាមួយនឹងការប្រាក់ពី ៦% -៧.៥% ទៅតាមវិស័យ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថាតំណាងជាតិនៅក្នុងកិច្ចពិភាក្សានៃមហាសន្និបាតអង្គការ សហប្រជាជាតិលើកទី៧៦

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញថ្លែងសុន្ទរកថាតំណាងជាតិ នៅក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការ សហប្រជាជាតិ
ព្រឹត្តិការណ៍, អចលនទ្រព្យ

យល់ដឹង ៖ អចលនទ្រព្យ ៤ ប្រភេទដែលកំពុងពេញនិយមវិនិយោគ និងទទួលបានចំណេញនៅកម្ពុជា

អចលនទ្រព្យចំនួន ៤ ប្រភេទក្នុងចំណោមប្រភេទអចលនទ្រព្យផ្សេងទៀត បាននឹងកំពុងពេញនិយមក្នុងការវិនិយោគ និងអភិវឌ្ឍយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា និងមានឱកាស
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

ព័ត៌មានខ្លះៗអំពីកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ដែលកំពុងប្រព្រឹត្តនៅអាមេរិក

សម័យប្រជុំលើកទី ៧៦ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ឬហៅកាត់ថា (UNGA 76) ត្រូវបានប្រកាសបើកជាផ្លូវការកាលពីថ្ងៃអង្គារទី១៤ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅ
ជំនួញ, ព្រឹត្តិការណ៍

ផលិតផលខ្មែរចាប់ផ្តើមអនុវត្តធ្វើទីផ្សារថ្មីតាមប្រព័ន្ធឌីជីថលលើការនាំចេញ

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានអះអាងថា ក្រសួងពាណិជ្ជកម្ម គាំទ្រពេញទំហឹងចំពោះបេសកកម្មនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារថ្មីតាមប្រព័ន្ធឌីជីថលនៅតំបន់មជ្ឈឹមបូព៌ា

AMS ECONOMY
@amseconomy