តម្លៃអចលនទ្រព្យតាមបណ្ដោយផ្លូវម៉ៅសេទុងនៅមិនទាន់ឈានដល់ចំណុចឆ្អែតនៅឡើយ

ស្ថិតនៅក្នុងទីតាំងដែលប្រមូលផ្ដុំទៅដោយក្រុមហ៊ុន ហាងលក់ទំនិញគ្រប់ប្រភេទ និងជាតំបន់ដែលប្រជុំទៅដោយអាជីវកម្មធំៗផងដែរនោះ តម្លៃអចលនទ្រព្យ​នៅ​តា​មបណ្ដោយផ្លូវម៉ៅសេទុងនៅតែស្ថិតក្នុងកម្រិតខ្ពស់ បើប្រៀបធៀបទៅនឹងតម្លៃអចលទ្រព្យដែលស្ថិតនៅតាមផ្លូវផ្សេងៗក្នុងខណ្ឌចំការមនដូចគ្នា។

រូបភាព ៖ សំណង់ពាណិជ្ជកម្មធំៗនៅតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ

ដោយសារតែវត្តមានរបស់ក្រុមហ៊ុនជាតិ និងអន្តរជាតិធំៗ ក៏ដូចជាបណ្តាហាងលក់ទំនិញសម្ភារប្រើប្រាស់ទំនើបៗទាំងនោះហើយ បានធ្វើឲ្យតំបន់នេះ​មាន​សភាពអ៊ូអរ និងកាន់តែមានភាពងាយស្រួលក្នុងការធ្វើអាជីវកម្ម ព្រមទាំងក្លាយជាគោលដៅដ៏សំខាន់សម្រាប់អ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យនៅ​រាជធានី​ភ្នំពេញ។

លោក អ៊ា ចរិយា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ AP Real Estate Co.L.T.D បានមានប្រសាសន៍ថា៖

រូបភាព ៖ លោក អ៊ា ចរិយា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ AP Real Estate Co.L.T.D

«ទាក់ទិននឹងតម្លៃអចលនទ្រព្យនៅលើបណ្ដោយផ្លូវម៉ៅសេទុង ដែលរាប់ចាប់ពីចំណុចផ្សារដើមគរ រហូតទៅដល់ចំណុចស្តុបបូកគោគឺមានតម្លៃមិនដូចគ្នាទេ ដែលវាអាស្រ័យទៅតាមទីតាំង និងទំហំ»

«តម្លៃដីនៅតាមផ្លូវម៉ៅសេទុង ចាប់ពីចំណុចផ្លូវបំបែកផ្សារដើមគររហូតទៅដល់ស្តុបបូកគោស្ថិតនៅចន្លោះពី 5,000-8,000 ដុល្លារ អាស្រ័យទៅតាមប្រភេទដី មុខធំ មុខតូច ហើយវាអាចខុសគ្នាទៀត ចំពោះតំបន់កាច់ជ្រុង និងតំបន់ដែលមានការលក់ដូរច្រើន»


លោកបានបន្ថែមទៀតថា ៖

«មូលហេតុដែលជម្រុញឲ្យតម្លៃដី ក៏ដូចជាអចលនទ្រព្យនៅផ្លូវនេះមានតម្លៃខ្ពស់ដោយសារតែផ្លូវនេះជាផ្លូវមេនៅក្នុងរាជធានីភ្នំពេញ ហើយវាមានភាពងាយស្រួលក្នុងការប្រកបអាជីវកម្ម ឬក៏ដូចជាបើកជាការិយាល័យក្រុមហ៊ុនផ្សេងៗជាដើម ហេតុដូច្នេះហើយបានជាយើងឃើញមានក្រុមហ៊ុនធំៗជាច្រើនបើកការសាងសង់នៅតាមដងវិថីមួយនេះ»

ដោយឡែកសម្រាប់អចលនទ្រព្យ ក៏ដូចជាដីធ្លីដែលស្ថិតនៅតាមបណ្តោយផ្លូវសំខាន់ៗផ្សេងទៀតដូចជា ផ្លូវព្រះមុនីវង្ស ផ្លូវសម្ដេចព្រះនរោត្តម និងផ្លូវព្រះសីហនុ ក៏មានតម្លៃមិនចាញ់គ្នាប៉ុន្មាននោះដែរ ដោយសារតែវាជាប្រភេទផ្លូវធំៗ និងសំខាន់ៗរបស់រាជធានីភ្នំពេញដែលមានការធ្វើចរាចរណ៍ច្រើន។

បើទោះយ៉ាងណាក៏ដោយ អ្នកជំនាញទីផ្សារអចលនទ្រព្យរូបនេះបានអះអាងថា តម្លៃដីធ្លី និងអចលនទ្រព្យនៅតំបន់ទាំងនេះនឹងនៅតែបន្តកើនឡើង ទាំងការជួល ក៏ដូចជាការទិញលក់ ព្រោះរាជធានីភ្នំពេញកាន់តែមានការអភិវឌ្ឍន៍ តម្រូវការប្រើប្រាស់អចលនទ្រព្យកាន់តែកើនឡើង ដែលជាទូទៅកំណើនតម្លៃបានកើនឡើងក្នុងរង្វង់ប្រមាណ 10-15ភាគរយជាប្រចាំឆ្នាំ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

Kukula Solar ធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍ក្រីក្រ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គំរូអាជីវកម្មបរិយាបន្នរបស់ Kukula Solar គឺការធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍មូលដ្ឋាន ដើម្បីជំរុញការធ្វើទីផ្សារផលិតផលពន្លឺព្រះអាទិត្យ និងផ្តល់ការគាំទ្របន្ថែមដូចជាការជួសជុល និងសេវាកម្មអតិថិជនក្នុងសហគមន៍របស់ពួកគេ

ព្រែកជីក​ហ្វូណន​តេជោ​ គ្រោង​សង់​សន្ទះទឹកចំនួន​៣ និងកំពង់ផែរណប​ចំនួន​៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គម្រោ​ងព្រែកជីក​របស់​កម្ពុជា គ្រោងនឹង​សង់​កំពង់ផែរណន​នៅតាមបណ្ដោយគម្រោងនោះ​ចំនួន​បី និង​មានគម្រោងមជ្ឈមណ្ឌល​ពាណិជ្ជកម្មនិងភស្តុភារកម្មផងដែរ​

សហគមន៍កសិកម្មទំនើប ៖ ការរួមគ្នាចងក្រងជាសហគមន៍ គឺដើម្បីរួមគ្នាអភិវឌ្ឍវិស័យកសិកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មបានលើកឡើងពីការរួមគ្នាចងក្រងជា«សហគមន៍កសិកម្មទំនើប» ប្រៀបបានទៅនឹងការប្រមូលផ្តុំគ្នាទៅជាចង្កឹះមួយបាច់ធំ ដែលមានភាពរឹងមាំ

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ីគ្រោងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួនទៅកាន់ប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ី Norilsk Nickel គ្រោងនឹងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួននៃផលិតកម្មទង់ដែងទៅកាន់ប្រទេសចិន បន្ទាប់ពីរងសម្ពាធនៃទណ្ឌកម្មរបស់លោកខាងលិច។

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

កម្ពុជា​ស្នើ​សុំ​ភាគីចិនជួយបង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​ និ​ងតំបន់​សេដ្ឋកិច្ចពិសេស​នៅកម្ពុជា​បន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

កម្ពុជា ពិតជា​ត្រូវការ​ចិន​ក្នុងការជួយ​បង្កើតតំបន់ពាណិជ្ជកម្មសេរី និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ដើម្បីទាក់ទាញ​ការ​វិនិយោគផ្ទាល់ពី​ប្រទេស​ចិន​

កម្ពុជា ពិភាក្សាជាមួយសហភាពអឺរ៉ុប ស្វែងរកដំណោះស្រាយបញ្ហាពាណិជ្ជកម្ម និងវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប ។

ការហោះសម្តែងយន្តហោះខ្នាតតូច១៦គ្រឿងនៅខេត្តព្រះសីហនុ នឹងជួយផ្សព្វផ្សាយទេសចរណ៍ និងធុរកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

យន្តហោះខ្នាតតូចចំនួន១៦គ្រឿងនឹងធ្វើការហោះសម្តែងនៅទីលានតេជោ ខេត្តព្រះសីហនុ ដើម្បីផ្សព្វផ្សាយទេសចរណ៍ទៅកាន់អន្តរជាតិ និង បង្កើតធុរកិច្ច ។

រាជរដ្ឋាភិបាលដាក់ចេញគោលនយោបាយវិនិយោគ គាំទ្រដល់សហគ្រាសធុនតូច និងមធ្យម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2024

គណៈកម្មាធិការវិនិយោគ និងគម្រោងសហគ្រាសធុនតូច និងមធ្យមអាស៊ាន បានពិភាក្សាដើម្បីស្វែងរកធាតុចូលសម្រាប់ធុរកិច្ចឆ្លងកាត់ព្រំដែនរវាងកម្ពុជា និងវៀត​ណាម

កម្ពុជា រំពឹង​ទទួលបានការ​វិនិយោគ​ និងទេសចរ​ពីប្រទេស​ចិន​បន្ថែ​ម​ក្រោយដំណើរទស្សនកិច្ច​របស់រដ្ឋមន្ត្រី​ការ​បរទេស​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2024

កម្ពុជារំពឹងថា​​ ក្នុងឆ្នាំ២០២៤​នេះ នឹងទទួលបាន​វិនិយោគិន ​និង​ទេសចរពីប្រទេ​សចិន​បន្ថែមទៀត​ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រីការបរទេស​ចិន​