អ្នកខេត្តពោធិ៍សាត់ផ្តល់ពិសោធន៍ពីការដាំដើមក្រូចពោធិ៍សាត់ទទួលបានផលល្អ

ពោធិ៍សាត់ ៖ ដំណាំ​ក្រូចពោធិ៍សាត់​ដែល​ធ្លាប់​តែសម្បូរ​ខ្លាំងនៅ​ក្នុងខេត្តបាត់ដំបង និងជា​ផ្លែក្រូច​ដែលមានរសជាតិ​ជូរអែម​ឆ្ងាញ់​ សម្បក​ស្ដើង សាច់​ ឬ​ក្លែប​ធំ​ល្អ មានទីផ្សារទូលាយនោះ ​ ​ បច្ចុប្បន្ន​នេះភាគច្រើន​ជា​ក្រូច​របស់​កសិករ​នៅ​ខេត្តពោធិ៍សាត់ ព្រោះពលរដ្ឋ​កាន់តែ​ច្រើន​នាំគ្នា​ដាំ​ដំណាំ​ហូប​ផ្លែ​ប្រភេទ​នេះ ហើយមាន​ចម្ការធំៗនៅក្នុង​ស្រុក​ភ្នំក្រវាញ និង​ស្រុក​វាលវែង។

កាលពីមុន បើ​គេ​ចង់​ទិញ​ក្រូចពោធិ៍សាត់ គេត្រូវ​ទៅ​ទិញ​នៅ​ខេត្តបាត់ដំបង ប៉ុន្តែ​បច្ចុប្បន្ន ក្រូចដ៏មានរសជាតិឈ្ងុយឆ្ងាញ់ប្រភេទ គេ​អាច​ទិញបាន​នៅ​ខេត្តពោធិ៍សាត់​ និងមានតម្លៃសមរម្យ ព្រោះ​កសិករ​ជាច្រើន​បាននាំគ្នា​បង្កើន​ការដាំ​ក្រូចពោធិ៍សាត់​នេះ​បាន​រាប់ពាន់​ហិកតា​ឯណោះ ហើយចម្ការមួយចំនួន​បានចាប់ផ្តើម​ហុច​ផល​ជាបណ្តើរៗ​ទៀតផង។

អ្នកស្រី មួន ចាន់​ធា ជាកសិករ​ម្នា​ក់នៅ​ភូមិ​ពាម ឃុំរ​កាត ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ចែករំលែក​បទពិសោធន៍​ដាំ​ដើម​ក្រូចពោធិ៍សាត់​ផ្ទាល់ខ្លួន​ថា ក្រូចពោធិ៍សាត់​អាច​ដាំ​បាន​នៅលើ​ដីកណ្ដេង ​ព្រោះ​មិន​ជាំ​ទឹក និង​មាន​ប្រភពទឹក​នៅក្បែរ​ដើម្បី​ស្រោចស្រព។ រណ្ដៅ​សម្រាប់​ដាំ​កូន​ក្រូច ត្រូវ​ជីក​ទំហំ៤តឹក ៤ជ្រុង និង​មាន​ជម្រៅ៤តឹក​ដូចគ្នា បន្ទាប់មក​ត្រូវ​ប្រមូល​សំរាម​ដាក់​ក្នុង​រណ្ដៅ​ដុត​បំពក់​បាត​រណ្ដៅ​ឱ្យ​បាន​កន្លះ​ខែ​មុននឹង​ដាក់​ដាំ។ ក្នុងករណី​មិន​ប្រើ​ថ្នាំ ជី ឬ​ថ្នាំ​ការពារ អាច​នឹងមាន​សត្វល្អិត​ស៊ី​ឫស​កូនដើម​ក្រូច​នៅតាម​បាត​រណ្ដៅ។

អ្នកស្រី​បានបញ្ជាក់ថា ៖

«បើ​យើង​មាន​ថវិកា យើង​ទិញ​ជី​ដាក់​ទ្រាប់​បាត ហើយ​រំលង​បាន​មួយខែ​បន្ទាប់ពី​ដាំ​រួច ត្រូវ​ចាប់ផ្ដើម​ជី​ដាក់​តាម​គល់​កូនដើម​ក្រូច ដោយពេល​កូន​ក្រូច​នៅ​តូច យើង​ដាក់​ត្រឹម​កន្លះ​គីឡូក្រាម​ក្នុង​មួយ​គុម្ព។ ដល់​ធំ​ឡើង​បាន​អាយុ ១ឆ្នាំ ឬ ២ឆ្នាំ ត្រូវដាក់ ១គីឡូក្រាម​ក្នុង ១ដើម។ លុះដល់ពេល​វា​ធំ​ ក្នុង ១ឆ្នាំ​គេ​ដាក់​ជី ២ដងរៀងរាល់ ៥ខែ និង​ខែ១០ ម្ដង។ ខ្ញុំ​ប្រើ​ជី​ដែល​ល្អ ហើយ​ជី​នោះ​គឺជា​ជីធម្មជាតិ»

អ្នកស្រី មួន ចាន់​ធា បានបញ្ជាក់ថា កា​រលះ​សម្អាត​មែក​ក្រូច និង​សម្អាត​ស្មៅ​នៅតាម​គល់​ដើម​ក្រូច ត្រូវធ្វើ​ជាប្រចាំ បើ​កសិករ​មើលថែទាំ​ដើម​ក្រូច​បានល្អ​នោះ រយៈពេល៣ឆ្នាំក្រោយ​ពេល​ដាំ ក្រូច​នឹង​ចាប់ផ្ដើម​ផ្កា និង​ហុច​ផល​ជាបណ្ដើរៗ ប៉ុន្តែ​ពេលនោះ គេ​មិនគួរ​បណ្ដោយឱ្យ​ក្រូច​ផ្លែ​រាប់រយ​ផ្លែក្នុង១ដើម​នោះទេ ព្រោះ​ដើម​ក្រូច​អាយុ ៣ឆ្នាំ​នៅ​ខ្ចី​ណាស់ អាច​ប្រឈម​នឹង​ការ​រលើង​ឫស អន់​ដើម ឬ​ងាប់​ជាដើម។

ក្រូចពោធិ៍សាត់គ្រប់​អាយុ ៤ឆ្នាំ ​ចាប់ផ្ដើម​ផ្ដល់​ផល​ពេញដៃ​តែម្ដង ដោយ​ក្នុង ១ឆ្នាំ​ផ្ដល់​ផល​បាន២ដង។ តែ​ទោះជា​យ៉ាងណា កសិករ​ក៏​មិនគួរ​ទុកឱ្យ​វា​ផ្លែ​ជ្រែក​ពេញ​ដើម​ពេក ដែលនាំឱ្យ​ផ្លែ​មិនសូវ​ធំ និង​មិនសូវ​មានទឹក​ល្អ ឬ​ដើម​ចុះខ្សោយ​នៅ​រដូវ​ប្រមូល​ផលក្រោយៗទៀត។ ស្របពេល​គ្នា​នោះ កសិករ​ត្រូវ​បន្ត​រក្សា​ការ​ស្រោច​ទឹក បន្ថែម​ជី និង​ជម្រះ​ស្មៅ​តាម​គល់​ជាប់​ជានិច្ច ហើយ​ត្រូវ​បាញ់ថ្នាំ​សម្លាប់​សត្វល្អិត​ចង្រៃ​កុំឱ្យ​វា​មូរ​ស្លឹក ឬ​ទិច​ក្ដិ​ប​ផ្លែក្រូច​បណ្ដាលឱ្យ​ស្អុយ​ខូច​ទិន្នផល។

ចម្ការក្រូច អ្នកស្រី ចាន់​ធា មាន​ក្រូច​ចំនួន ១ ៧០០ដើម​ក្នុង​ផ្ទៃដី ៤ហិកតា ដែល​អ្នកស្រី​កំពុង​ប្រមូល​ផល។ ក្រូច​ទាំងនេះ អ្នកស្រី​បាន​ម៉ៅ​ទៅឱ្យ​ឈ្មួញ​ក្នុង​ឆ្នាំ ២ដង និង​លក់​ជា​បន្ទាប់បន្សំ​ទៀត។ ចំណែកឯ​តម្លៃ​លក់រាយ​វិញ គឺ១ឡូ ឬ ១២ផ្លែ លក់បាន​ចន្លោះ​ពី 8ពាន់ ទៅជាង១ម៉ឺន​រៀល។ បើ​លក់​គិត​ជា​ផ្លូន (៤០ផ្លែ) គឺ​ក្នុង ១ផ្លូន​លក់បាន ៣៥ ០០០រៀល ទៅ ៤០០ ០០០រៀល ដោយ​ពេលមុន អ្នកស្រី​ក៏​ធ្លាប់​ដឹក​​ទៅ​លក់​នៅ​ផ្សារ​នាគ​មាស រាជធានី​ភ្នំពេញ​ផងដែរ។

​អ្នកស្រី​បាន​ប្រាប់ថា ចម្ការ​ក្រូចពោធិ៍សាត់​នេះបច្ចុប្បន្ន​អ្នកស្រី​បាន និង​កំពុង​ពង្រីក​ការដាំដុះ​ក្រូចពោធិ៍សាត់​បន្ថែមទៀត ដែល​ជ្រើស​រើសយក​ពូជ​ដែល​ល្អ​ មាន​នៅក្នុង​ស្រុក​ស្រាប់​មក​ដាំ ដោយបាន​ពង្រីក​ផ្ទៃដី​បាន​ប្រមាណ៧ហិកតា​ទៀត ហើយក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខនេះ ដើម​ក្រូច​ទាំងនោះ​នឹង​ផ្តល់​ផល និង​បន្ថែម​ប្រាក់ចំណូល​ដល់​អ្នកស្រី​ជាក់​ជាមិនខាន។

គួរបញ្ជាក់ផងដែរថា ការទទួលទានក្រូចពោធិ៍សាត់ជាប្រចាំអាចជួយបំប៉នសុខភាពរាងកាយ និងស្បែកបានយ៉ាងល្អ ជាពិសេសអាចកាត់បន្ថយនូវភាពប្រឈមនឹងជំងឺផ្សេងៗជាច្រើនដូចជា ៖

១-ជំងឺដាច់សសៃឈាមខួរក្បាល ៖ សមាគមន៍បេះដូងអាមេរិកបានផ្តល់អនុសាសន៍ថា អ្នកគួរទទួលទានផ្លែក្រូចឲ្យបានច្រើន ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺដាច់សសៃឈាមខួរក្បាលបានដល់ទៅ ១៩ ភាគរយ។

២-សម្ពាធឈាម ៖ តាមរយៈការទទួលទានអាហារមានជាតិសូដ្យូមទាប និងផ្លែក្រូច ឬទឹកក្រូចជាប្រចាំនោះកម្រិតនៃសម្ពាធឈាមរបស់អ្នកនឹងថយចុះគួរឲ្យកត់សម្គាល់ ធ្វើឲ្យអ្នកជៀសឆ្ងាយពីជំងឺសម្ពាធឈាមឡើងខ្ពស់។ ផ្លែក្រូច មានផ្ទុកនូវជាតិប៉ូតាស្យូមដែលមានប្រសិទ្ធិភាពកាត់បន្ថយអាត្រានៃការស្លាប់ដោយសារបញ្ហាសុខភាពផ្សេងៗបានដល់ទៅ ២០ ភាគរយ។

៣-ជំងឺមហារីក ៖ ផ្លែក្រូច និងទឹកក្រូច អាចកាត់បន្ថយហានិភ័យនៃការវិវត្តន៍ជំងឺមហារីកគ្រាប់ឈាមចំពោះកុមារ ជាពិសេសប្រសិនបើពួកគេបានទទួលទានចាប់ពីវ័យ ២ឆ្នាំឡើង។ ក្រូចមានផ្ទុកនូវវីតាមីន C ដែលជាសារធាតុប្រឆាំងអុកសស៊ីតកម្មមួយមានប្រសិទ្ធិភាពកម្ចាត់រ៉ាឌីកាល់សេរីដែលបង្កជំងឺមហារីក។ ផ្លែក្រូច ក៏មានផ្ទុកជាតិសសៃ ហើយការទទួលទានអាហារមានជាតិសសៃខ្ពស់ជាប្រចាំអាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកចុងពោះវៀនធំ។

៤-សុខភាពបេះដូង ៖ សុខភាពបេះដូងល្អ គឺសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូប។ ក្រូចមានប្រសិទ្ធិភាពរក្សាសុខភាពបេះដូងបានតាមរយៈសារធាតុចិញ្ចឹមជាច្រើនដែលវាមានផ្ទុក រួមបញ្ចូលទាំងវីតាមីន C, ជាតិសសៃ និងប៉ូតាស្យូម។

៥-ជំងឺទឹកនោមផ្អែម ៖ ផ្លែក្រូច អាចជួយកម្ចាត់ជំងឺទឹកនោមផ្អែម ជាពិសេសជំងឺទឹកនោមផ្អែមប្រភេទទី ១ ក៏ព្រោះបរិមាណនៃជាតិសសៃដែលវាមានផ្ទុក។ ការទទួលទានអាហារផ្លែឈើដែលសម្បូរទៅដោយជាតិសសៃជាប្រចាំ គឺអាចជួយកាត់បន្ថយកម្រិតនៃជាតិស្ករក្នុងឈាមប្រកបដោយប្រសិទ្ធិភាព។ ក្រូច ក៏មានប្រយោជន៍ និងជាជម្រើសនៃផ្លែឈើដ៏ល្អសម្រាប់អ្នកកើតជំងឺទឹកនោមផ្អែមប្រភេទទី ២ ផងដែរ តាមរយៈជាតិសសៃដែលវាមានផ្ទុកជួយរក្សាភាពប្រក្រតីនៃកម្រិតជាតិខ្លាញ់, អាំងស៊ុយលីន និងជាតិស្ករក្នុងឈាម។

៦. សុខភាពស្បែក ៖ ផ្លែក្រូច មានផ្ទុកនូវវីតាមីន C កម្រិតខ្ពស់ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មមួយជួយការពារប្រឆាំងការបំផ្លាញស្បែក ដោយសារជាតិពុល និងពន្លឺព្រះអាទិត្យ។ វីតាមីន C ក៏ជួយកាត់បន្ថយការលេចឡើងនូវស្នាមជ្រីវជ្រួញលើផ្ទៃមុខ និងបន្តឹងស្បែកផងដែរ។ វីតាមីននេះ គឺចាំបាច់ណាស់ក្នុងការបង្កើតកូឡាជែនដែលជាប្រូតេអ៊ីនមួយក្នុងរាងកាយទទួលខុសត្រូវទប់ស្កាត់បញ្ហាចាស់តាមវ័យនៃស្បែក៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

My Dream Home ធរុកិច្ចបរិយាបន្នបង្កើតឡើងដើម្បីបំពេញក្តីសុបិនពលរដ្ឋដែលមានជីវភាពខ្វះខាតអាចសាងសង់ផ្ទះផ្ទាល់ខ្លួន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

My Dream Home ជាអ្នកជំនាញផលិតឥដ្ឋបរិស្ថាន ឬ Eco-brick ដែលមានតម្លៃទាប ងាយស្រួលប្រើប្រាស់ និងពុំចាំបាច់មានជំនាញក្នុងការងារជាជាងសំណង់ឡើយ

ចិន គឺជាប្រភពទុនវិនិយោគបរទេសធំជាងគេរបស់កម្ពុជា និងរួមចំណែកប្រមាណ ៨៨% នៃទុនវិនិយោគបរទេសសរុប

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 29/03/2024

ចិន គឺជាប្រភពទុនវិនិយោគបរទេសធំជាងគេរបស់កម្ពុជា និងរួមចំណែកប្រមាណ ៨៨% នៃទុនវិនិយោគបរទេសសរុប

ក្រុមហ៊ុន លីហ៊្វូដ សឺវីស ចាប់ដៃជាមួយក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដើម្បីលើកកម្ពស់ការផ្តល់ជូនផលិតផលនៅកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 28/03/2024

ក្រុមហ៊ុន លីហ៊្វូដ សឺវីស ចាប់ដៃជាមួយក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដើម្បីលើកកម្ពស់ការផ្តល់ជូនផលិតផលនៅកម្ពុជា

ទោះបីជាខ្លាំងទាំងការអភិវឌ្ឍ ខ្លាំងទាំងសេដ្ឋកិច្ច-នយោបាយ តែអាមេរិកមិនមើលរំលងទីផ្សារចិញ្ចឹមគោយកសាច់ឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

ការចិញ្ចឹមសត្វគោនិងឧស្សាហកម្មផលិតសាច់គោប៉ុណ្ណោះសហរដ្ឋអាមេរិកអាចទាញរកចំណូលបានទៅដល់រាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំនិងថែមទាំងមានឈ្មោះជា អ្នកផលិតសាច់គោច្រើនជាងគេបំផុតរបស់ពិភពលោក

វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា រួមគ្នាអនុវត្ត និងអភិវឌ្ឍកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/03/2024

សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធស្តីពី «វឌ្ឍនភាព និងទិសដៅអភិវឌ្ឍកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ»

ប្រើជំនាញកសិកម្មបើកកសិដ្ឋានចិញ្ចឹមឃ្មុំទទួលបានផលជោគជ័យគួរឱ្យជាទីមោទនៈ

ជំនួញ, ព្រឹត្តិការណ៍

• 28/03/2024

បារាយណ៍ហាន់នី ជាកសិដ្ឋានចិញ្ចឹមឃ្មុំមួយត្រូវបានបង្កើតឡើងដោយនិស្សិតជំនាញវិទ្យាសាស្ត្រព្រៃឈើ ហើយប្រើប្រាស់ជំនាញនេះមកចិញ្ចឹមឃ្មុំអាចប្រមូលផលបាន ១តោនក្នុងមួយរដូវកាល

ច្បាប់​វិនិយោគថ្មី ៖ រាជរដ្ឋាភិបាល​លើកទឹកចិត្ត ​និងអនុគ្រោះ​លើ​សកម្មភាព​វិនិយោគ​តាមវិស័យ​ចំនួន​១៩

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/03/2024

ច្បាប់វិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា​កំពុង​ទទួលបាន​កា​រចាប់អារម្មណ៍​ និងទាក់ទាញ​វិនិ​យោ​គិនមកពីក្រៅប្រទេស​ជាបន្តបន្ទាប់​ឱ្យចូលមកវិនិយោគ ​និងពង្រីក​ការ​វិនិ​យោគ​បន្ថែមនៅក្នុងប្រទេស​កម្ពុជា

World Bank ៖ កម្ពុជាអាចសម្រេចគោលដៅដ៏មានមហិច្ឆតារបស់ខ្លួនក្នុងការបង្កើនចំនួន​យានយន្ត​​អគ្គិសនីនៅលើដងផ្លូវ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

World Bank បានឱ្យដឹងថា ប្រទេសកម្ពុជាអាចសម្រេចគោលដៅដ៏មានមហិច្ឆតារបស់ខ្លួន ក្នុងការបង្កើនចំនួនយានយន្តអគ្គិសនីនៅលើដងផ្លូវ

យុវជនសម័យថ្មីមានទំនោរគាំទ្រអាជីវកម្មបែបទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

ជាការពិត ការហូរចូលមកនូវប្រព័ន្ធឌីជីថល បានធ្វើឱ្យមានការប្រែប្រួលយ៉ាងខ្លាំងនៅក្នុងស្ថានភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាដែលកាន់តែមានភាពទំនើបកម្មជាងមុន ជាពិសេសបណ្តាមិត្តយុវវ័យកាន់តែមានទំនោរគាំទ្រទៅលើអ្វីដែលថ្មី ប្លែក និងទំនើប...

អាជីវកម្មបរិយាបន្នចំនួន ៤ ដែលជួយដល់កសិករខ្នាតតូចនៅប្រទេសឥណ្ឌា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/03/2024

ស្របពេលដែលអាជីវកម្មបរិយាបន្នបន្តរីកចម្រើន និងច្នៃប្រឌិត ពួកគេមិនត្រឹមតែលើកកំពស់កសិករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយត្រួសត្រាយសម្រាប់កសិកម្មឥណ្ឌាផងដែរ