មុខរបរចិញ្ចឹមបង្កងអូស្ត្រាលីងាយៗ ចំណាយពេលតិច តែទទួលបានផលចំណេញខ្ពស់

ការប្រកបមុខរបរដោយការបើកកសិដ្ឋានចិញ្ចឹមបង្កងអូ​ស្ត្រាលីអាចជាអាជំនាញថ្មីមួយនៅក្នុងចំណោមការបើកកសិដ្ឋានចិញ្ចឹមសត្វផ្សេងទៀតនៅក្នុងវិស័យកសិកម្ម ប៉ុន្តែជំនាញមួយនេះកំពុងតែមានប្រជាប្រិយភាពខ្លាំង ដោយសារតែអត្រាផ្តល់នូវផលចំណេញពីការចិញ្ចឹមមានចំនួនច្រើន និងមានតម្រូវការទីផ្សារខ្ពស់។


លោក​ ភឿក ធៀង ជាម្ចាស់កសិដ្ឋានបង្កងតាកែវ ត្រាំកក់ បានមានប្រសាសន៍ប្រាប់AMSឲ្យដឹងថា មុខរបរបើកកសិដ្ឋានចិញ្ចឹមបង្កងអូស្ត្រាលីនេះលោកបានអនុវត្តបានរយពេលជាង2ឆ្នាំមកហើយ ដោយសារលោកយល់ថា ការចិញ្ចឹមបង្កងមិនសូវពិបាក ហើយមានទីផ្សារល្អទាំងការលក់ពូជឱ្យប្រជាពលរដ្ឋ និងលក់សាច់ទៅតាមហាងផ្សេងៗ។ បច្ចុប្បន្ននៅក្នុងកសិដ្ឋានរបស់លោកមានស្រះចិញ្ចឹមបង្កងតូចធំសរុបចំនួន10 លាតសន្ធឹងនៅលើផ្ទៃដីប្រមាណជាង 1ហិកតា ស្ថិតនៅភូមិត្រពាំងក្រសាំង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ។

ទាក់ទងទៅនឹងប្រភេទបង្កងចិញ្ចឹម លោក ភឿក ធៀង បានរៀបរាប់ថា បង្កងមានច្រើនប្រភេទតែលោកបានជ្រើសរើសយកតែ2ប្រភេទមកចិញ្ចឹមប៉ុណ្ណោះ គឺប្រភេទបង្កងអូស្ត្រាលី និងបង្កងនាគ តែពូជបង្កងនាគលោកចិញ្ចឹមក្នុងទំហំតិចតួចទេ ដោយហេតុថាប្រជាជនភាគច្រើននិយមគាំទ្រតែបង្កងអូស្ត្រាលី។

លោកថា ជាធម្មតាការលក់ផ្ដោតតែលើប្រភេទបង្កងពូជដែលអាចលក់ចេញបានប្រមាណ400-500ក្បាលក្នុងមួយថ្ងៃ ហើយតម្លៃគឺចន្លោះពី 1,000-1,500រៀលក្នុងមួយក្បាលអាស្រ័យតាមតូចតាមធំ។ ចំពោះរយៈពេលចិញ្ចឹមវិញ បើចិញ្ចឹមលក់ជាពូជប្រើពេលប្រមាណ 30-45ថ្ងៃ ឯចិញ្ចឹមយកសាច់គឺប្រើរយៈពេលប្រមាណ 4ខែទើបអាចចាប់លក់បានក្នុងតម្លៃ 25-30ដុល្លាក្នុង1គីឡូក្រាម។

ពាក់ព័ន្ធនឹងបច្ចេកទេសចិញ្ចឹមបង្កងអូស្ត្រាលី លោក ភឿក ធៀង បានបញ្ចាក់ថា ចំណុចដែលត្រូវយកចិត្តទុកដាក់នោះគឺប្រភពទឹកឱ្យបានគ្រប់គ្រាន់ និងទីធ្លាសម្រាប់ធ្វើជាស្រះ ឬអាងសម្រាប់ចិញ្ចឹម។​ ក្រៅពីនេះមានបច្ចេកទេសក្នុងការចិញ្ចឹម ការឱ្យចំណីជាដើមដែលពុំសូវមានភាពលំបាកប៉ុន្មានទេ។ ចំពោះចំណីការផ្តល់ចំណីបង្កងមាន​ 2ប្រភេទ គឺប្រភេទចំណីទិញទីផ្សារស្រាប់ដែលនាំចូលពីក្រៅប្រទេស និងចំណីធម្មជាតិរួមមានដូចជា ចក​ សារាយ ហើយក្រៅពីនេះនៅមានចំណីដែលអាចធ្វើបានដោយខ្លួនឯងដូចជាល្ពៅស្ងោរ ដំឡូងស្ងោរ​ ស្វាយទុំជាដើម ដែលអាចដាក់ឱ្យបង្កងស៊ីបាន។ ដោយឡែកនៅកសិដ្ឋានរបស់លោកផ្ទាល់ លោកបានឱ្យចំណីដែលទិញពីទីផ្សារដល់បង្កងត្រឹមតែប្រមាណ 20ភាគរយប៉ុណ្ណោះ ហើយក្រៅពីនេះគឺផ្តល់ចំណីបែបធម្មជាតិដែលមានលក្ខណៈងាយៗ។

ជាមួយនឹងការលើកឡើងពីតម្រូវការទីផ្សារ និងបច្ចេកទេសនៃការចិញ្ចឹមខាងលើនេះ លោក ភឿក ធៀង បានបញ្ជាក់ថា ការចាប់ផ្ដើមធ្វើការចិញ្ចឹមបង្កងនេះជាលើក ដំបូងគឺធ្វើឡើងក្នុងរូបភាពបន្តិចបន្តួចតែប៉ុណ្ណោះ ពោលគឺចំណាយដើមទុនប្រមាណ 250ដុល្លារក្នុងការទិញពូជ សាងសង់អាងចិញ្ចឹម និងទិញចំណី។ ដោយឡែកពាក់ព័ន្ធទៅនឹងបច្ចេកទេសចិញ្ចឹម លោកបានសិក្សាពីអ្នកស្គាល់គ្នា និងស្រាវជ្រាវបន្ថែមពីប្រទេសជិតខាង ហើយយកមកដកស្រង់បទពិសោធន៍ខ្លួនឯងជាជាបន្តបន្ទាប់រហូតទទួលបានជោគជ័យ។ ក្រោយមកទៀត ដោយមើលឃើញពីតម្រូវការទីផ្សារ ហើយការចិញ្ចឹមក៏មានភាពងាយស្រួល លោកក៏បានធ្វើការពង្រីកទំហំស្រះចិញ្ចឹមបង្កងពូជបន្ថែមរហូតមកដល់សព្វថ្ងៃ។

ក្នុងនាមជាអ្នកជំនាញចិញ្ចឹមបង្កងអូស្ត្រាលី និងចាអ្នកផ្គត់ផ្គង់ទីផ្សារផងដែរនោះ លោក ភឿក ធៀង បានបញ្ជាក់ថា បើប្រៀបធៀបគុណភាព និងរសជាតិរវាងចិញ្ចឹមក្នុងស្រុក និងបង្កងដែលនាំយកមកពីក្រៅប្រទេសគឺមិនខុសគ្នាពេកនោះទេ ផ្ទុយទៅវិញបង្កងចិញ្ចឹមក្នុងស្រុកអាចមានគុណភាពល្អជាង ព្រោះនៅស្រស់មិនចំណាយពេលដឹកជញ្ជូនយូរថ្ងៃមកកាន់ទីផ្សារនោះទេ ហើយតម្លៃក៏ថោកជាងបង្កងដែលនាំចូលផងដែរ។

ចុងក្រោយ លោក ភឿក ធៀង ក៏សូមអរគុណដល់បងប្អូនដែលតែងតែគាំទ្រពូជបង្កងពីកសិដ្ឋានចិញ្ចឹមបង្កងតាកែវ​ ត្រាំកក់ និងលើកទឹកចិត្តឱ្យប្រជាជនដែលជាកសិករធ្វើការចិញ្ចឹមបង្កងឲ្យបានច្រើន ដោយសារវាងាយស្រួលក្នុងការចិញ្ចឹម មានតម្រូវការទីផ្សារខ្ពស់ និងមានតម្លៃល្អ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

“គោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី២០២៤-២០៣០” នៅកម្ពុជា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/04/2024

គោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី២០២៤-៣០ មានចក្ខុវិស័យ ប្រែក្លាយកម្ពុជាទៅជាប្រទេស ដែលមានការប្រើប្រាស់យានយន្តអគ្គិសនីល្អបំផុត

ធនាគារពិភពលោក (World Bank) ព្រមានថា តម្លៃប្រេងអាចឡើងថ្លៃលើសពី ១០០ ដុល្លារក្នុងមួយបារ៉ែល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ១,១២ ភាគរយ ឬ ៨៩,០១ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ០,៩២ ឬ ៨៣,៥៧ ដុល្លារក្នុងមួយបារ៉ែល

នាវាមួយគ្រឿង នាំទេសចរជាង៨០០នាក់មកពី២៧ប្រទេសចូលទស្សនាកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ការចូលចតរបស់នាវា SEABOURN SOJOURN មានគោលបំណងមកទស្សនាប្រទេសកម្ពុជារយៈពេលមួយថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេស​វៀតណាម

Kukula Solar ធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍ក្រីក្រ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គំរូអាជីវកម្មបរិយាបន្នរបស់ Kukula Solar គឺការធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍មូលដ្ឋាន ដើម្បីជំរុញការធ្វើទីផ្សារផលិតផលពន្លឺព្រះអាទិត្យ និងផ្តល់ការគាំទ្របន្ថែមដូចជាការជួសជុល និងសេវាកម្មអតិថិជនក្នុងសហគមន៍របស់ពួកគេ

ព្រែកជីក​ហ្វូណន​តេជោ​ គ្រោង​សង់​សន្ទះទឹកចំនួន​៣ និងកំពង់ផែរណប​ចំនួន​៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គម្រោ​ងព្រែកជីក​របស់​កម្ពុជា គ្រោងនឹង​សង់​កំពង់ផែរណន​នៅតាមបណ្ដោយគម្រោងនោះ​ចំនួន​បី និង​មានគម្រោងមជ្ឈមណ្ឌល​ពាណិជ្ជកម្មនិងភស្តុភារកម្មផងដែរ​

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/04/2024

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ចំណេះដឹងពីទីផ្សារអចលនទ្រព្យ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 25/04/2024

ដោយសារតែបញ្ហារាតត្បាតនៃជំងឺកូវីដបានរុញច្រានឲ្យមនុស្សជាច្រើនធ្លាក់ចូលទៅក្នុងបញ្ហាវិបត្តិនៃហិរញ្ញវត្ថុ រហូតមានអ្នកខ្លះបានបង្ខំចិត្តសម្រេចប្រកាសលក់ទ្រព្យសម្បត្តិព្រមទាំងអចលនវត្ថុរបស់ខ្លួននៅក្នុងតម្លៃទាប

ការចេះបង្កើតទម្លាប់សន្សំ​លុយជួយបញ្ចៀសពីកម្ចីក្រៅផ្លូវការ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 25/04/2024

ការចេះបង្កើតទម្លាប់សន្សំ និងការចាត់ចែង ទុកដាក់លុយកាក់ឱ្យបានត្រឹមត្រូវ គឺពិតជាមានសារៈសំខាន់ណាស់ ហើយថែមទាំងអាចជួយឱ្យជៀសផុតពីបំណុលមានអត្រាការប្រាក់ខ្ពស់

សហគមន៍កសិកម្មទំនើប ៖ ការរួមគ្នាចងក្រងជាសហគមន៍ គឺដើម្បីរួមគ្នាអភិវឌ្ឍវិស័យកសិកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មបានលើកឡើងពីការរួមគ្នាចងក្រងជា«សហគមន៍កសិកម្មទំនើប» ប្រៀបបានទៅនឹងការប្រមូលផ្តុំគ្នាទៅជាចង្កឹះមួយបាច់ធំ ដែលមានភាពរឹងមាំ

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ីគ្រោងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួនទៅកាន់ប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ី Norilsk Nickel គ្រោងនឹងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួននៃផលិតកម្មទង់ដែងទៅកាន់ប្រទេសចិន បន្ទាប់ពីរងសម្ពាធនៃទណ្ឌកម្មរបស់លោកខាងលិច។