សមាគមតម្បាញផ្ដៅ និងរពាក់ ជួយដល់ជីវភាពស្ត្រីជនបទមួយចំនួននៅខេត្ត សៀមរាប

សៀមរាប ៖ ដោយមើលឃើញពីសមត្ថភាពត្បាញ និងផលលំបាកនៃជីវភាពស្ត្រីខ្មែរនៅខេត្តសៀមរាប ស្ត្រីបរទេសម្នាក់បានសម្រេច​ចិត្ត​បង្កើតជាសហគ្រាសមួយដែលគាំទ្រហត្ថកម្មខ្មែរយកទៅលក់លើទីផ្សារក្នុងស្រុក និងអន្តរជាតិ ដើម្បីបានជាប្រយោជន៍បន្ថែមសម្រាប់​ជួយ​សម្រាលជីវភាពប្រចាំថ្ងៃ។

អ្នកនាង កាឡៃ​ ចាន់ (Ka-Lai Chan) ជាសហស្ថាបនិកសហគ្រាសសិប្បកម្មផ្ដៅ និងរពាក់ក្នុងស្រុក (ម៉ាណាវ៉ា) MANVA បានរៀបរាប់​ប្រាប់ AMS ថា ៖

«មូលហេតុដែលបណ្តាលឲ្យអ្នកនាងសម្រេចចិត្តបើកសហគ្រាស ម៉ាណាវ៉ា នេះ ឡើង គឺដើម្បីផ្សព្វផ្សាយ​សិប្បកម្ម​ក៏ដូចជាហត្ថកម្មខ្មែរក្នុងស្រុកទៅកាន់ពិភពលោក ដែលជាផ្នែកមួយអាចមានលទ្ធភាពជួយលើកកម្ពស់ជីវភាពស្ត្រីខ្មែរដែលជា​អ្នកត្បាញនៅ​តាម​ទីជនបទនានា ជាពិសេសនៅក្នុងខេត្តសៀមរាបផងដែរ»

សហគ្រាសស្ថិតក្នុងខេត្តសៀមរាបនេះ មានលក់ផលិតផលធ្វើពីរពាក់ និងផ្ដៅ ដូចជា សម្ភារតុបតែងលម្អក្នុងផ្ទះ និងសណ្ឋាគារ កាបូប គ្រឿងអលង្ការ ក៏ដូចជាវត្ថុអនុស្សាវរីយ៍ជាដើមក្នុងតម្លៃចាប់ពី ១៧ – ១៧៩ដុល្លារ ដែលផលិតផលនីមួយៗត្រូវចំណាយ​ពេលយូរក្នុង​ការ​ផលិត និងទាមទារឱ្យមានជំនាញ ផ្ចិតផ្ចង់ និងភាពច្នៃប្រឌិត។ ហេតុនេះហើយទើបផលិតផលរបស់សហគ្រាសខាងលើមានតម្លៃខ្ពស់ ដោយមានការគាំទ្រប្រមាណ ៣០ភាគរយប៉ុណ្ណោះពីសំណាក់ប្រជាជនខ្មែរដែលជាអ្នកនិយមចូលចិត្តផលិតផលសិប្បកម្ម កែច្នៃក្នុងស្រុក ពិសេសគឺអាចចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។ ចំណែកអតិថិជនប្រមាណ ៧០ភាគរយផ្សេងទៀតជាអតិថិជននៅក្រៅប្រទេស​ដូចជា ហូឡង់ អាម៉េរិក និងបារាំងផងដែរ។

ទាក់ទងទៅនឹងការបើកដំណើរការដំបូង អ្នកនាង កាឡៃ និងដៃគូបានចំណាយដើមទុនប្រមាណ ២ ០០០ – ៣ ០០០ដុល្លារ ក្នុងការចំណាយលើវត្ថុធាតុដើម និងថ្លៃបង្រៀនជំនាញបន្ថែមដល់បងប្អូននារីតម្បាញ។

សហស្ថាបនិកមកពីប្រទេសហូឡង់រូបនេះបានប្រាប់អំពីដំណើរដើមទងថា ៖

«ដំបូងឡើយខ្ញុំបានមកប្រទេសកម្ពុជាក្នុងនាមជាជនស្ម័គ្រចិ​ត្ត​តែ​ប៉ុណ្ណោះ ហើយខ្ញុំក៏បានចាប់អារម្មណ៍លើសិប្បកម្មប្រពៃណីរបស់ខ្មែរ។ ខ្ញុំ និងដៃគូសហការម្នាក់ទៀត គឺលោកបារាំងបានទៅលេង​ភូមិ​ក្របីរៀល ស្ថិតនៅខេត្តសៀម ដែលធ្វើឱ្យខ្ញុំចាប់ចិត្តនឹងជំនាញតម្បាញរបស់ស្ត្រីរស់នៅក្នុងស្រុកដែលអាចត្បាញផលិតផល​យ៉ាងស្រស់​ស្អាត និងមានលក្ខណៈពិសេសធ្វើពីវល្លិ៍ធម្មជាតិ។ ដ្បិតតែមានទេពកោល្យ តែពួកគាត់ពុំអាចរកចំណូលផ្គត់ផ្គង់គ្រួសារបានគ្រប់គ្រាន់ទេ ទើបខ្ញុំ និងបារាំងបានសម្រចចិត្តរួមគ្នាចាប់ផ្ដើម ម៉ាណាវ៉ា នៅចុងឆ្នាំ ២០១៦»

ទន្ទឹមនឹងនោះ កត្តាប្រឈមក៏បានលេចឡើងផងដែរ ដោយសារពួកគាត់បានចាប់ផ្ដើមឡើងក្នុងទំហំតូច និងមានក្រុមការងារផលិតតិចធ្វើឱ្យ​មានភាពលំបាកក្នុងការផ្គត់ផ្គង់ចំពោះការអតិថិជនដែលមានធ្វើការកម៉្មង់ច្រើន។ ម្យ៉ាងវិញទៀត​គាត់ក៏មានភាពលំបាកចំពោះការស្វែងរក​ក្រុម​ការ​ងារ​ដែលអត់ធ្មត់ តស៊ូនឹងការងារនេះផងដែរ។

យ៉ាងណាមិញ មកដល់ពេលបច្ចុប្បន្ននេះ ម៉ាណាវ៉ា ក៏បានបណ្ដុះបណ្ដាលក្រុមកាងារមួយដែលមានសមត្ថភាព ភាពអំណត់ តស៊ូ ក្នុងការ​ផលិត​ប្រមាណ ២៤គ្រួសារផងដែរ ដែលពួកគាត់អាចត្បាញផលិតផលផ្សេងៗនៅតាមផ្ទះ​ រកចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាព និងមានពេល​មើលកូនតូចក្នុងគ្រួសារបានឥតកង្វល់ឡើយ។

ចំពោះអ្នកដែលចង់ចាប់ផ្ដើមអាជីវកម្ម ម្ចាស់សហគ្រាសខាងលើបានបញ្ជាក់ប្រាប់ថា ត្រូវជឿលើខ្លួនឯងថាអាចធ្វើបាន ដោយមានផែនការ​ច្បាស់លាស់ថាអ្នកនឹងធ្វើអ្វី ហើយធ្វើវាដោយរបៀបណា។ បង្កើតផែនការអាជីវកម្មថាតើអ្នកមានចក្ខុវិស័យអ្វី ហេតុអ្វីបានជាអ្នកចង់​បើក​អាជីវកម្មនោះ ហើយនរណាជាអតិថិជនរបស់អ្នក។ ចំពោះចំណេះផ្សេងៗទាក់ទងនឹងអាជីវកម្មនេះ អ្នកអាចស្វែងរកវានៅលើអ៊ីនធឺណេត ឬនៅក្នុងសៀវភៅផងដែរ។ ចុងក្រោយ អ្នកនាង Ka-Lai Chan ក៏សូមអរគុណដល់អតិថិជនទាំងអស់មិនថាជនជាតិខ្មែរ ឬក៏បរទេសដែលនិយមគាំទ្រសិប្បកម្មខ្មែរ។ ប្រសិនបើគ្មានអតិថិជនទាំងអស់នោះទេ គាត់ក៏មានអាចជួយទំនុកបម្រុងស្ត្រីទាំង ២៤គ្រួសារនេះបានដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា និងក្រុមហ៊ុន អប្សរា មេឌាសឺវីស (AMS) សម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលបំពេញការងារប្រមូលផ្តុំទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

នស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា និងក្រុមហ៊ុន AMS សម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលបំពេញការងារប្រមូលផ្តុំទំនើប

ធនាគារជាតិនៃកម្ពុជាចេញសេចក្តីបំភ្លឺអំពីប្រតិបត្តិការទូទាត់ឌីជីថលនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 29/03/2024

ប្រតិបត្តិការទូទាត់ឌីជីថលនៅកម្ពុជា បានកើនឡើងយ៉ាងឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របពេលដែលការប្រើប្រាស់ទូរស័ព្ទទំនើបមានកំណើនខ្ពស់ និងគំនិតផ្តួចផ្តើមថ្មីៗកាន់តែច្រើនពីធនាគារជាតិនៃកម្ពុជា

Okra គំរូធុរកិច្ចបរិយាបន្ន ដើម្បីដោះស្រាយបញ្ហាថាមពលស្អាតតម្លៃទាប សំដៅសហគមន៍ក្រីក្រនៅកម្ពុជា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/03/2024

Okra ជាគំរូធុរកិច្ចបរិយាបន្នមួយនៅកម្ពុជាដែលមានដំណើរអាជីវកម្មតាមរយៈការជួយគាំទ្រ និងផ្គត់ផ្គង់ថាមពលស្អាត តម្លៃទាបសំដៅសហគមន៍ក្រីក្រ

ក្រសួងពាណិជ្ជកម្មកម្ពុជា-កូរ៉េ ពិភាក្សាលើការជំរុញ និងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

មន្ត្រីជាន់ខ្ពស់កម្ពុជា បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េ ដើម្បីពិភាក្សាអំពីវឌ្ឍនភាពនៃទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំង២

លោកស្រី យូ បូរី ៖ ឌីជីថលពិតជាសំខាន់ក្នុងការជំរុញអាជីវកម្មធុនតូច និងមធ្យម ក៏ដូចជាជំនួញ

ជំនួញ, ព្រឹត្តិការណ៍

• 29/03/2024

បច្ចុប្បន្ននេះ ឌីជីថល បានដើរតួយ៉ាងសំខាន់ក្នុងការបម្រើសេចក្ដីត្រូវការបស់មនុស្ស ដូច្នេះ ចង់ ឬមិនចង់ ប្រជាជនគ្រប់ស្រទាប់ត្រូវតែសម្របខ្លួនឱ្យទាន់បរិបទ

តម្លៃប្រេងឡើងថ្លៃលើសពី ៨៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលការផ្គត់ផ្គង់នៅតែបន្តមានភាពតឹងតែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

តម្លៃប្រេងឆៅម៉ាក Brent បានឡើងថ្លៃដល់ ៨៧,៣០ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) បានឡើងថ្លៃ ៨២,៦៣ ដុល្លារក្នុងមួយបារ៉ែល

ដំណឹងល្អ ! ស្ពានអាកាស​មរតក​តេជោ​ ដំណាក់កាលទី​១ នឹង​ដាក់ឱ្យ​ប្រើប្រាស់​បណ្តោះអាសន្នចាប់ពីថ្ងៃទី០១ ខែមេសា​តទៅ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 29/03/2024

ដំណឹងល្អ ! ស្ពានអាកាស​មរតក​តេជោ​ ដំណាក់កាលទី​១ នឹង​ដាក់ឱ្យ​ប្រើប្រាស់​បណ្តោះអាសន្នចាប់ពីថ្ងៃទី០១ ខែមេសា​តទៅ

ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ និងសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ ចុះ MOU ដើម្បីជួយលើកកម្ពស់ការអប់រំ និងចំណេះដឹងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 29/03/2024

ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ និងសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ ចុះ MOU ដើម្បីជួយលើកកម្ពស់ការអប់រំ និងចំណេះដឹងហិរញ្ញវត្ថុ

អាជីវកម្មបរិយាបន្ន VinaSamex ជួយសម្រួលជីវភាពប្រជាជនក្រីក្រនៅខេត្តភាគខាងជើងនៃប្រទេសវៀតណាម

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

អាជីវកម្មបរិយាបន្ន VinaSamex កំពុងជួយជីវភាពប្រជាជនក្រីក្រនៅខេត្តភាគខាងជើងនៃប្រទេសវៀតណាមឱ្យមានលទ្ធភាពធូរធាជាងមុន

My Dream Home ធរុកិច្ចបរិយាបន្នបង្កើតឡើងដើម្បីបំពេញក្តីសុបិនពលរដ្ឋដែលមានជីវភាពខ្វះខាតអាចសាងសង់ផ្ទះផ្ទាល់ខ្លួន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

My Dream Home ជាអ្នកជំនាញផលិតឥដ្ឋបរិស្ថាន ឬ Eco-brick ដែលមានតម្លៃទាប ងាយស្រួលប្រើប្រាស់ និងពុំចាំបាច់មានជំនាញក្នុងការងារជាជាងសំណង់ឡើយ