ប្រធាន CVEA បង្ហាញពីសុទិដ្ឋិនិយមចំពោះទីផ្សារអចលនទ្រព្យកម្ពុជាក្នុងឆ្នាំ២០២២

ភ្នំពេញ ៖ នៅសល់ត្រឹមតែប៉ុន្មានថ្ងៃទៀតតែប៉ុណ្ណោះឆ្នាំចាស់២០២១ នឹងកន្លងបាត់ទៅ ហើយជំនួសមកវិញនូវឆ្នាំថ្មី២០២២ ដែលអាចមានភាពល្អប្រសើរជាងឆ្នាំចាស់ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាក៏បានបើកដំណើរសេដ្ឋកិច្ចឡើងវិញគ្រប់វិស័យ ហើយបណ្តាអ្នកជំនួញ និងអ្នកវិនិយោគចាប់មានសកម្មភាពឡើងវិញផងដែរ។

សម្រាប់ឆ្នាំ២០២២ដែលនឹងឈានមកដល់នៅពេលឆាប់ៗខាងមុខនេះ ត្រូវបានអ្នកជំនាញសេដ្ឋកិច្ច ក៏ដូចជាអ្នកវិនិយោគ និងអភិវឌ្ឍន៍សុទ្ធតែបានបង្ហាញពីសុទិដ្ឋិនិយម ជាមួយនឹងក្ដីរំពឹងថា សេដ្ឋកិច្ចកម្ពុជានឹងមានសញ្ញាវិជ្ជមានឡើងវិញជាបណ្តើរៗ ខណៈដែលគ្រប់វិស័យសំខាន់ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចក៏ត្រូវបានប្រមុខរាជរដ្ឋាភិបាលយកចិត្តទុកដាក់ក្នុងជ្រមជ្រែង និងពង្រឹងឲ្យកាន់តែមានល្អប្រសើរជាងពេលបច្ចុប្បន្ន។

ប្រធានសមាគមអ្នកវាយតម្លៃ និងអចលនវត្ថុកម្ពុជា (CVEA) លោក ច្រឹក សុខនីម ក៏បានបង្ហាញពីការព្យាករណ៍ និងរំពឹងថា សេដ្ឋកិច្ចនៅក្នុងឆ្នាំ២០២២នឹងល្អប្រសើរជាងឆ្នាំ២០២១ជាក់ជាមិនខាន ដោយសារមានកត្តាជាច្រើនជួយជំរុញ ហើយក្នុងនោះវិស័យអចលនទ្រព្យក៏ទទួលបានសញ្ញាវិជ្ជមានផងដែរ។

លោក ច្រឹក សុខនីម បានមានប្រសាសន៍ថា ៖

«សម្រាប់ទីផ្សារអចលនទ្រព្យកម្ពុជានៅក្នុងឆ្នាំ២០២២ខាងមុខនេះ បើនិយាយថាឲ្យល្អណាស់ ឬមានកំណើនខ្លាំងដល់កម្រិតណានោះ យើងនៅមិនទាន់អាចសន្មត់ឲ្យច្បាស់ប្រាកដប្រជានោះទេ ប៉ុន្តែទោះជាយ៉ាងណា វានៅតែមានសញ្ញាវិជ្ជមានល្អជាងឆ្នាំចាស់ដែរ ជាពិសេសមានសកម្មភាពពីអ្នកវិនិយោគ និងអភិវឌ្ឍន៍ក្នុងស្រុកដែលកំពុងបន្តភាពផុសផុល»

ប្រធានសមាគមរូបនេះបានបញ្ជាក់ទៀតថា ៖

«បច្ចុប្បន្ននេះ ដោយសារតែរាជរដ្ឋាភិបាលបានផ្តល់ការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋរួចរាល់ស្ទើរគ្រប់គ្នានៅទូទាំងប្រទេស ដែលជាបង្កើនទំនុកចិត្តដល់អ្នករកស៊ីតូច-ធំ ហើយចេញធ្វើសកម្មភាពឡើងវិញ ហើយសូម្បីតែអ្នកមកពីបរទេសក៏បើកទូលាយជាងមុនសម្រាប់អ្នកដែលបានចាក់សាំងពេញលេញ ដូច្នេះទាំងអស់នេះសុទ្ធតែជាការបង្កើនទំនុកចិត្តទាំងអស់។ នៅឆ្នាំបន្ទាប់ ក្រោយកម្ពុជាមានភាពស្រាកស្រាន្តពីវិបត្តិជំងឺល្អប្រសើរជាងនេះ នោះអន្តរជាតិក៏នឹងសម្រេចក្នុងការចូលមកកាន់កម្ពុជា ដូច្នេះទាំងអស់នេះសុទ្ធតែជាសញ្ញាល្អសម្រាប់សេដ្ឋកិច្ចកម្ពុជា ហើយនៅពេលដែលសេដ្ឋកិច្ចមានដំណើរល្អ នោះទីផ្សារអចលបទ្រព្យដែលជាវិស័យសំខាន់មួយក្នុងចំណោមវិស័យសំខាន់ដទៃទៀតនោះ ក៏មានភាពល្អប្រសើរឡើងវិញដែរ ជាពិសេសទីផ្សារលំនៅដ្ឋាននៅតែរក្សាបាននូវកំណើន»

គួរបញ្ជាក់ផងដែរថា នៅក្នុងរយៈពេលជិត២ឆ្នាំកន្លងទៅនេះ ដែលសេដ្ឋកិច្ចពិភពទទួលរងនូវការវាយប្រហារពីវិបត្តិជំងឺឆ្លង សម្រាប់តែទីផ្សារលំនៅដ្ឋាននៅក្នុងប្រទេសកម្ពុជានៅតែរក្សាបាននូវស្ថិរភាពរបស់ខ្លួន ខណៈដែលអ្នកវិនិយោគ និងអភិវឌ្ឍន៍ក្នុងស្រុក នៅតែបន្តសកម្មភាពរបស់ខ្លួន ខណៈដែលតម្រូវការទីផ្សារនៅតែបន្តមាន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងឡើងថ្លៃ បង្កឱ្យមានការព្រួយបារម្ភលើការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ៨៨,៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃដល់ ៨៣,៤៨ ដុល្លារក្នុងមួយបារ៉ែល

ទទួលផលពីអាជីវកម្មបរិយាបន្ន សហគមន៍កសិកម្មមួយអាចផ្គត់ផ្គង់បន្លែបានជាង១តោន ក្នុងមួយខែ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

អាជីវកម្មបរិយាបន្ន គឺជាប្រភេទអាជីវកម្មគំរូថ្មីមួយដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកពាក់ព័ន្ធ និងអាចជំរុញសេដ្ឋកិច្ចទាំងក្នុងសហគមន៍ និងប្រទេសជាតិមួយ។

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមជាង៤២ម៉ឺនតោន គិតជាទឹកប្រាក់ជាង៥៤០លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាមបានជាង៤២ម៉ឺនតោន ហើយគិតជាទឹកប្រាក់បានជាង​៥៤០ លានដុល្លារអាម៉េរិកក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៤ ។

ក្នុងត្រីមាសទី១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេសអាសិបបានជាង ៨៣៦៤លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសដៃគូចំនួន១៤ នៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាសិប (RECP) សម្រេចបាន៨៣៦៤លានដុល្លារ​

Angkor Wildlife & Aquarium អភិរក្សសត្វកម្រ និងផ្តល់ការងារជូនប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium ក្នុងខេត្តសៀមរាប បានជួយថែរក្សា និង អភិរក្សសត្វទឹកសាប ទឹកប្រៃ និងសត្វព្រៃ ដែលសុទ្ធតែជាប្រភេទសត្វកម្រ

តស់ ! មកដឹងពីចំណុចពិសេសទាំង ១០ របស់សហគមន៍នេសាទត្រពាំងសង្កែ ខេត្តកំពត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

កន្លែងកម្សាន្តមួយដែលមិនគួរមើលរំលងគឺសហគមន៍នេសាទត្រពាំងសង្កែ ដែលមានឈ្មោះបោះសម្លេងដោយសារតែសម្រស់ដ៏ស្រស់ស្អាតរបស់វា ជាពិសេសព្រៃកោងកាងជាង ៤ហិកតា

World Bank ៖ បំណុល និងជម្លោះជាវិបត្តិសកលរយៈពេលខ្លី ប៉ុន្តែភាពក្រីក្រ ជាវិបត្តិធ្ងន់ធ្ងររយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

វិបត្តិសកលទាំងអស់គឺមានការជាប់ទាក់ទងគ្នាយ៉ាងខ្លាំង រាប់ចាប់តាំងពីបញ្ហាបម្រែបម្រួលអាកាសធាតុ, បញ្ហាបំណុល, បញ្ហាវិបត្តិស្បៀងអាហារ ទៅដល់ការពន្លឿននៃការរៀបចំប្រព័ន្ធខ្យល់អាកាស

អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ សម្តែងរបាំត្រុដិ និងឆៃយ៉ាំ ទទួលស្វាគមន៍ទេសចរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បានរៀបចំការសម្តែងរបាំត្រុដិ និងឆៃយ៉ាំ ដើម្បីទទួលស្វាគមន៍ទេសចរបរទេសក្នុងឱកាសសង្រ្កាន្តឆ្នាំថ្មីប្រពៃណីជាតិ

ត្រីមាស​ទី​១ ​ឆ្នាំ​២​០​២​៤​ កម្ពុជាទទួលបានចំណូលជិត ១០០លានដុល្លារពីការនាំចេញ​កង់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

របាយការណ៍អគ្គនាយកដ្ឋានគយនិងរដ្ឋាករបានឱ្យដឹងថាអំឡុងខែមករាដល់ខែមីនាកម្ពុជាបាននាំចេញកង់រួមទាំងកង់អគ្គិសនីដែលមានតម្លៃ ៩៦,៩ លានដុល្លារអាមេរិក

ក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង ទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿងពីប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

ក្រុមហ៊ុនរបស់អ្នកឧកញ៉ា គិត ម៉េង បានទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿង ពីប្រទេសជប៉ុន ដើម្បីអភិវឌ្ឍវិស័យរថភ្លើងនៅកម្ពុជា ។