កាន់តែងាយស្រួលក្នុងការ លក់-ជួល អចលនទ្រព្យ តាមរយៈកម្មវិធីសេវាអចលនទ្រព្យ Harbor Property

Harbor Property គឺជាគេហទំព័រផ្សព្វផ្សាយអចលនទ្រព្យឈានមុខគេនៅក្នុងប្រទេសកម្ពុជា ដោយមានការដាក់លក់ ឬជួលនូវអចលនទ្រព្យគ្រប់ប្រភេទ រួមមាន ដី លំនៅឋាន ខុនដូ អាផាតមិន គម្រោងអភិវឌ្ឍន៍ថ្មីៗ រួមទាំងប្រភេទអចលនទ្រព្យពាណិជ្ជកម្ម និងផ្ទះលក់បន្តជាច្រើន។

ជាទូទៅ ការប្រើប្រាស់កម្មវិធីនៅលើទូរស័ព្ទដៃ គឺកាន់តែមានភាពងាយស្រួលបំផុត សម្រាប់លោកអ្នកដែលជាភ្នាក់ងារ ឬម្ចាស់ផ្ទាល់ ដោយគ្រាន់តែធ្វើការទាញយកម្មវិធីតាមរយៈ App Store ឬ Google Play ដែលមានឈ្មោះថា Harbor Property រួចធ្វើការចុះឈ្មោះ បង្កើតគណនី ដើម្បីងាយស្រួលក្នុងការផ្សព្វផ្សាយអចលនទ្រព្យដែលត្រូវលក់ ឬជួល។

របៀបបញ្ចូលព័ត៌មានអចលនទ្រព្យលក់ ឬជួលក្នុងកម្មវិធី Harbor Property លើទូរស័ព្ទដៃរបស់លោកអ្នកគឺមានភាពងាយស្រួលបំផុត៖

ដោយជំហានដំបូង លោកអ្នកគ្រាន់តែចុចលើសញ្ញាបូកដែលមានន័យថាបញ្ចូលទិន្ន័យដាក់ផ្សាយអចលនទ្រព្យរបស់លោកអ្នក ហើយជ្រើសរើសយកពាក្យលក់ ឬជួល និងប្រភេទអចលនទ្រព្យដែលត្រូវដាក់ផ្សាយរួចចុចជំហានបន្ទាប់។

បន្ទាប់ពីជ្រើសប្រភេទអចលនទ្រព្យដែលត្រូវផ្សព្វផ្សាយរួច សូមបំពេញព័ត៌មាននៃអចលនទ្រព្យ ដាក់ លក់ ឬជួល ដោយដាក់ចំណងជើង និងពិព័ណ៌នា រួមទាំងទីតាំង រួចចុចបន្ទាប់ ដើម្បីបំពេញព័ត៌មានផ្សេងទៀតទាក់ទង់នឹងតម្លៃ ទំហំជាដើម។ លើសពីនេះ លោកអ្នកអាចដាក់រូបភាពបានរហូតដល់ ២០រូប រួចចុចពាក្យផ្សព្វផ្សាយនោះអចលនទ្រព្យរបស់លោកអ្នកនឹងត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ ប្រកបដោយភាពជោគជ័យ។

យ៉ាងណាមិញ ការផ្សព្វផ្សាយអចលនទ្រព្យរបស់លោកអ្នកក៏ស្ថិតនៅក្រោមការអនុម័តរបស់យើងខ្ញុំដែរមុននឹងចេញផ្សាយនៅលើ App ក៏ដូចជានៅលើគេហទំព័រ។

ក្រោយពីទទួលបានការអនុម័តក្នុងការដាក់ផ្សាយអចលនទ្រព្យលក់ ឬជួលរួចរាល់ លោកអ្នកក៏អាចចូលទៅមើលអចលនទ្រព្យរបស់លោកអ្នក និងធ្វើការកែសម្រួលរាល់ព័ត៌មានទាំងនោះបានផងដែរ។

បញ្ហាផ្សេងៗទាក់ទងនឹងបច្ចេកទេសក្នុងការផ្សព្វផ្សាយលក់ ឬជួលអចលនទ្រព្យ និងព័ត៌មានលម្អិតអំពីសេវាយើងខ្ញុំ លោកអ្នកអាចទាក់ទងបានតាមរយៈសេវាកម្មអតិថិជននៅលើ App Harbor Property,​Telegram ឬទូរស័ព្ទមកកាន់ 096 7876 902/066 886 633។

អាចធ្វើការទាញយកកម្មវិធី Harbor Property App ឥឡូវនេះដែលមាននៅលើកម្មវិធីទូរស័ព្ទដៃ ៖

Android: https://bit.ly/31eNaEh

iOS: https://apple.co/3rntQiF

WeChat: HB066886633


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទោះបីជាខ្លាំងទាំងការអភិវឌ្ឍ ខ្លាំងទាំងសេដ្ឋកិច្ច-នយោបាយ តែអាមេរិកមិនមើលរំលងទីផ្សារចិញ្ចឹមគោយកសាច់ឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

ការចិញ្ចឹមសត្វគោនិងឧស្សាហកម្មផលិតសាច់គោប៉ុណ្ណោះសហរដ្ឋអាមេរិកអាចទាញរកចំណូលបានទៅដល់រាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំនិងថែមទាំងមានឈ្មោះជា អ្នកផលិតសាច់គោច្រើនជាងគេបំផុតរបស់ពិភពលោក

World Bank ៖ កម្ពុជាអាចសម្រេចគោលដៅដ៏មានមហិច្ឆតារបស់ខ្លួនក្នុងការបង្កើនចំនួន​យានយន្ត​​អគ្គិសនីនៅលើដងផ្លូវ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

World Bank បានឱ្យដឹងថា ប្រទេសកម្ពុជាអាចសម្រេចគោលដៅដ៏មានមហិច្ឆតារបស់ខ្លួន ក្នុងការបង្កើនចំនួនយានយន្តអគ្គិសនីនៅលើដងផ្លូវ

យុវជនសម័យថ្មីមានទំនោរគាំទ្រអាជីវកម្មបែបទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

ជាការពិត ការហូរចូលមកនូវប្រព័ន្ធឌីជីថល បានធ្វើឱ្យមានការប្រែប្រួលយ៉ាងខ្លាំងនៅក្នុងស្ថានភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាដែលកាន់តែមានភាពទំនើបកម្មជាងមុន ជាពិសេសបណ្តាមិត្តយុវវ័យកាន់តែមានទំនោរគាំទ្រទៅលើអ្វីដែលថ្មី ប្លែក និងទំនើប...

ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មឆ្នាំ២០២៤ នៅក្រុងព្រះសីហនុ ជំរុញការវិនិយោគ និងបង្កើតផលិតផលទេសចរណ៍ថ្មីៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

«ទេសចរណ៍ផ្តល់ឱកាសសម្រាប់ទាំងអស់គ្នា» ជាប្រធានបទនៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មឆ្នាំ២០២៤ ដែលធ្វើឡើងនៅក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី២៦-៣០ ខែមីនា ឆ្នាំ២០២៤

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២ បិទបញ្ចប់ជាមួយនឹងក្តីសង្ឃឹមសម្រាប់អនាគតផ្នែកវិទ្យាសាស្ត្ររបស់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/03/2024

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍លើកទី២ បានបញ្ចប់ទៅយ៉ាងជោគជ័យ ជាមួយនឹងការអបអរសាទរយ៉ាងក្លៀវក្លានៃកិច្ចសហប្រតិបត្តិការភាពច្នៃប្រតិដ្ឋ

សហគ្រាសឧស្សាហកម្មធំៗចំនួន១៧ របស់ប្រទេសចិន បានបង្ហាញពីចំណាប់អារម្មណ៍ និងបំណងពង្រីកការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/03/2024

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជួបលោក Shen Mingrong ប្រធានក្រុមហ៊ុន Zhenjiang Zhoung និងប្រតិភូសហគ្រាសឧស្សាហកម្មធំៗ១៧ របស់ចិន

វេទិកា Maekyung Cambodia ទាក់ទាញការវិនិយោគ ពាណិជ្ជកម្ម និងធុរកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/03/2024

កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកា Maekyung កម្ពុជា ក្រោមមូលបទ "ព្រះរាជាណាចក្រពោរពេញដោយកាលានុវត្តភាព កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តដើម្បីរុញច្រានកំណើនសម្រាប់អនាគត"

ដំណឹងល្អ ! ជនមានពិការភាពជាម្ចាស់អាជីវកម្មខ្នាតមីក្រូ តូច និងមធ្យម នឹងទទួលបានការលើកកម្ពស់ការបង្កើតផលិតផល និងកម្មសិទ្ធិបញ្ញា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/03/2024

ជនមានពិការភាពដែលជាម្ចាស់អាជីវកម្ម មីក្រូ តូច និង មធ្យម នឹងទទួលបានការលើកកម្ពស់ក្នុងការបង្កើតផលិតផល សេវាកម្មថ្មីៗ និងរក្សាកម្មសិទ្ធិបញ្ញា

ការជិះរទេះគោនៅប្រដាក គឺជាផលិតផលថ្មីនៃសេវាកម្មទេសចរណ៍កំពុងទាក់ទាញទេសចរបរទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/03/2024

ការជិះរទេះគោ មើលភូមិអ្នកស្រុក និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជននៅភូមិប្រដាក បានក្លាយជាគោលដៅទេសចរណ៍យ៉ាងសំខាន់របស់ទេសចរបរទេស

ហេតុការណ៍កប៉ាល់បុកស្ពាននៅទីក្រុង Baltimore នៃរដ្ឋ Maryland បានធ្វើឱ្យមនុស្ស៦នាក់បាត់បង់ជីវិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/03/2024

កាលពីថ្ងៃទី ២៦ ខែមីនា រថយន្តជាច្រើនគ្រឿងដែលកំពុងឆ្លងកាត់ស្ពានដែលមានប្រវែងជាង ២,៦ គីឡូម៉ែត្របានធ្លាក់ចូលទឹកបន្ទាប់ពីកប៉ាល់ដឹកកុងតឺន័របានបុកសសរស្ពាន Francis Scott Key