គម្រោងអភិវឌ្ឍលំនៅដ្ឋានតម្លៃមធ្យមនៅតំបន់ផ្លូវជាតិលេខ៣ ចាប់មានសន្ទុះឡើងវិញ

ភ្នំពេញ ៖ បន្ទាប់ពីមានភាពស្ងប់ស្ងាត់នៃការរីករាលដាលជំងឺកូវី-១៩ ជាពិសេស ក្រោយប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្រេចបើកឲ្យមានសកម្មភាពសេដ្ឋកិច្ចឡើងវិញលើគ្រប់វិស័យភ្លាម បណ្តាអ្នកវិនិយោគ និងអភិវឌ្ឍន៍ក្នុងទីផ្សារលំនៅដ្ឋានតម្លៃមធ្យមចាប់ផ្តើមមានភាពមមាញឹកឡើងវិញគួរឲ្យកត់សម្គាល់ ដែលក្នុងនោះគម្រោងសាងសង់នៅតាមតំបន់ផ្លូវជាតិលេខ៣ និងតំបន់ផ្លូវជាតិលេខ១ កំពុងរត់ប្រណាំងគ្នា។

និយាយតែតំបន់ជាយក្រុងដែលមានចម្ងាយប្រមាណត្រឹម ២០-៣០គីឡូម៉ែត្រ គេសង្កេតឃើញថា សកម្មភាពសាងសង់គម្រោងអភិវឌ្ឍន៍ជាច្រើនកំពុងបង្ហាញពីភាពមមាញឹក ជាពិសេស គម្រោងសាងសង់លំនៅដ្ឋានដែលមានតម្លៃមធ្យមក្រោម១០ម៉ឺនដុល្លារ។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Show Up Real Estate លោក អ៊ិន ណាង បានមានប្រសាសន៍ប្រាប់ AMS ឲ្យដឹងថា គ្រប់ការវិនិយោគ និងសកម្មភាពអភិវឌ្ឍន៍គឺសុទ្ធតែត្រូវបានធ្វើឡើងទៅតាមផែនការ រួមជាមួយភាពជឿជាក់ ដែលវាមិនមែនជាការវិនិយោគដោយភាពប្រថុយប្រថាននោះទេ ព្រោះដើមទុននៃការអភិវឌ្ឍន៍នៅក្នុងវិស័យលំនៅដ្ឋានមានទំហំច្រើនលានដុល្លារ។ 

លោក អ៊ិន ណាង ដែលជាអភិវឌ្ឍន៍ក្នុងទីផ្សារលំនៅដ្ឋានមួយរូបដែលនោះបានបញ្ជាក់យ៉ាងដូច្នេះថា ៖

«គ្រប់អ្នកអភិវឌ្ឍន៍ទាំងអស់សុទ្ធតែអនុវត្តតាមគម្រោង និងផែនការយុទ្ធសាស្ត្រដែលបានរៀបចំប្រកបដោយភាពជឿជាក់ថាអាចទទួលបានផលចំណេញត្រឡប់មកវិញ ហើយផលចំណេញនេះទៀតសោតគឺកើតមានចំពោះ៣ភាគីរួមគ្នាក្នុងពេលតែមួយ រួមមានក្រុមហ៊ុនដែលជាអភិវឌ្ឍន៍ អតិថិជនដែលទិញគម្រោង និងរដ្ឋាភិបាលតាមរយៈការបង់ពន្ធ»

លោកបន្តថា ៖

«បច្ចុប្បន្ននេះបើនិយាយពីការអភិវឌ្ឍន៍ក្នុងទីផ្សារលំនៅដ្ឋានគឺគេសំដៅទៅកាន់តំបន់ផ្លូវជាតិលេខ៣ ដែលទើបតែមានការអភិវឌ្ឍន៍ខ្លាំងក្រោយគេបើប្រៀបធៀបទៅនឹងតំបន់ផ្លូវជាតិដទៃទៀតដូចជាផ្លូវជាតិលេខ៦ ផ្លូវជាតិ១ ផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ៤ ព្រោះតម្លៃដីនៅតំបន់ផ្លូវជាតិលេខ៣នៅមានកម្រិតទាប ដែលផ្តល់ឱកាសដល់អ្នកវិនិយោគ និងអភិវឌ្ឍនៅក្នុងទីផ្សារលំនៅដ្ឋាន។ ដោយឡែកសម្រាប់អតិថិជនក៏ទទួលបានចំណេញពីការទិញលំនៅដ្ឋានដូចគ្នា ដែលក្រៅពីទទួលបានលំនៅដ្ឋានបែបទាន់សម័យធ្វើជាកម្មសិទ្ធិជាមួយនឹងការបង់រំលស់ ក៏មានឱកាសចំណេញទៅលើតម្លៃដែលឡើងថ្លៃក្នុងពេលដ៏ខ្លីខាងមុខ ព្រោះពីមួយឆ្នាំទៅមួយឆ្នាំតម្លៃតំនៅដ្ឋានតែងកើនឡើង មិនធ្លាក់ចុះក្រោមតម្លៃថ្លៃដើមនោះទេ»

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) លោក ច្រឹក សុខនីម បានមានប្រសាសន៍ថា ៖

«ហេតុផលដែលអ្នកអភិវឌ្ឍន៍លំនៅដ្ឋានងាកទៅកាន់តំបន់ផ្លូវជាតិលេខដោយសារតែនៅតំបន់នេះមិនទាន់មានគម្រោងអភិវឌ្ឍន៍ច្រើននោះទេ ហើយតម្លៃដីក៏នៅទាប ហើយអ្វីដែលសំខាន់ នៅតំបន់ភាគខាងត្បូងរាជធានីភ្នំពេញអាចនឹងមានគម្រោងអភិវឌ្ឍន៍ច្រើនទៅលើហេដ្ឋារចនាសម្ព័ន្ធជាងពេលបច្ចុប្បន្ននេះ ជាពិសេសក្រោយពេលដែលគម្រោងអាកាសយាដ្ឋានអន្តរជាតិ តេជោ ក្រុងតាខ្មៅ សាងសង់រួចរាល់ និងដាក់ឲ្យដំណើរការ ខណៈដែលគម្រោងពង្រីកទំហំក្រុងក៏កាន់តែធំ។ ដូច្នេះ ចង់មិនចង់ តំបន់់ដែលស្ថិតនៅចម្ងាយត្រឹម៣០គីឡូម៉ែត្រពីរាជធានីភ្នំពេញ នឹងមានតម្រូវការអភិវឌ្ឍន៍ជាក់ជាមិនខាន»


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហគមន៍កសិកម្មទំនើប ៖ ការរួមគ្នាចងក្រងជាសហគមន៍ គឺដើម្បីរួមគ្នាអភិវឌ្ឍវិស័យកសិកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មបានលើកឡើងពីការរួមគ្នាចងក្រងជា«សហគមន៍កសិកម្មទំនើប» ប្រៀបបានទៅនឹងការប្រមូលផ្តុំគ្នាទៅជាចង្កឹះមួយបាច់ធំ ដែលមានភាពរឹងមាំ

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ីគ្រោងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួនទៅកាន់ប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ី Norilsk Nickel គ្រោងនឹងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួននៃផលិតកម្មទង់ដែងទៅកាន់ប្រទេសចិន បន្ទាប់ពីរងសម្ពាធនៃទណ្ឌកម្មរបស់លោកខាងលិច។

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

កម្ពុជា​ស្នើ​សុំ​ភាគីចិនជួយបង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​ និ​ងតំបន់​សេដ្ឋកិច្ចពិសេស​នៅកម្ពុជា​បន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

កម្ពុជា ពិតជា​ត្រូវការ​ចិន​ក្នុងការជួយ​បង្កើតតំបន់ពាណិជ្ជកម្មសេរី និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ដើម្បីទាក់ទាញ​ការ​វិនិយោគផ្ទាល់ពី​ប្រទេស​ចិន​

កម្ពុជា ពិភាក្សាជាមួយសហភាពអឺរ៉ុប ស្វែងរកដំណោះស្រាយបញ្ហាពាណិជ្ជកម្ម និងវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប ។

ការហោះសម្តែងយន្តហោះខ្នាតតូច១៦គ្រឿងនៅខេត្តព្រះសីហនុ នឹងជួយផ្សព្វផ្សាយទេសចរណ៍ និងធុរកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

យន្តហោះខ្នាតតូចចំនួន១៦គ្រឿងនឹងធ្វើការហោះសម្តែងនៅទីលានតេជោ ខេត្តព្រះសីហនុ ដើម្បីផ្សព្វផ្សាយទេសចរណ៍ទៅកាន់អន្តរជាតិ និង បង្កើតធុរកិច្ច ។

រាជរដ្ឋាភិបាលដាក់ចេញគោលនយោបាយវិនិយោគ គាំទ្រដល់សហគ្រាសធុនតូច និងមធ្យម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2024

គណៈកម្មាធិការវិនិយោគ និងគម្រោងសហគ្រាសធុនតូច និងមធ្យមអាស៊ាន បានពិភាក្សាដើម្បីស្វែងរកធាតុចូលសម្រាប់ធុរកិច្ចឆ្លងកាត់ព្រំដែនរវាងកម្ពុជា និងវៀត​ណាម

កម្ពុជា រំពឹង​ទទួលបានការ​វិនិយោគ​ និងទេសចរ​ពីប្រទេស​ចិន​បន្ថែ​ម​ក្រោយដំណើរទស្សនកិច្ច​របស់រដ្ឋមន្ត្រី​ការ​បរទេស​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2024

កម្ពុជារំពឹងថា​​ ក្នុងឆ្នាំ២០២៤​នេះ នឹងទទួលបាន​វិនិយោគិន ​និង​ទេសចរពីប្រទេ​សចិន​បន្ថែមទៀត​ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រីការបរទេស​ចិន​

កម្ពុជា – ចិន ឯកភាពគ្នាជំរុញវិស័យទេសចរណ៍ និងបង្កើនជើងហោះហើរត្រង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2024

កម្ពុជា-ចិន បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ ការហោះហើរត្រង់ និងយុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤»

ផ្លែដូងស្រស់របស់កម្ពុជា ត្រូវបានអនុញ្ញាតឱ្យនាំចេញជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/04/2024

ផ្លែដូងស្រស់របស់កម្ពុជាទទួលបានការអនុញ្ញាតឱ្យនាំចេញជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិនបន្ទាប់ពីកិច្ចប្រជុំលើកទី៧នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន