វឌ្ឍនភាព ៖ គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងព្រះសីហនុសម្រេចបានជាង៤០ភាគរយ

ព្រះសីហនុ ៖ គិតត្រឹមដើមខែធ្នូ ឆ្នាំ២០២១នេះ គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងព្រះសីហនុ សម្រេចបានជាង ៤០ភាគរយ លឿនជាងផែនការ ជាមួយនឹងសកម្មភាពការងារយ៉ាងសកម្ម ដើម្បីឈានទៅដល់ការបញ្ចប់គម្រោងតាមការគ្រោងទុកក្នុងរយៈពេល ២៨ខែ ដើម្បីសម្រួលដល់វិស័យដឹកជញ្ជូន និងបង្កើនកំណើនសេដ្ឋកិច្ចជាតិ និងតំបន់។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន នៅក្នុងដំណើរចុះពិនិត្យនៅថ្ងៃសុក្រ ចុងសប្ដាហ៍នេះបានណែនាំឱ្យក្រុមហ៊ុនទទួលម៉ៅការសាងសង់យកចិត្តទុកដាក់ដោយស្មារតីទទួលខុសត្រូវខ្ពស់លើការងារសាងសង់ប្រព័ន្ធលូបង្ហូរដោយអនុលោមតាមស្តង់ដាបច្ចេកទេសដែលបានកំណត់ ធ្វើយ៉ាងណាធ្វើម្តងឱ្យហើយកុំធ្វើម្តងទៀតនាំឱ្យខាតបង់ពេល វេលា និងថវិកា ដែលរាជរដ្ឋាភិបាលរកបានដោយលំបាក។

ការស្ថាបនាផ្លូវនេះមានការប្រើប្រាស់ម៉ាស៊ីនអ៊ុតបេតុង(Concrete Paving Machine)ទំនើប ដែលធ្វើឱ្យ ផ្ទៃផ្លូវមានភាពរាបស្មើល្អ និងរក្សាបានគុណភាពបេតុង ដែលជួយឱ្យផ្លូវរឹងមាំជាប់បានយូរ និងជាផ្លូវទី១ នៅកម្ពុជាដែលប្រើម៉ាស៊ីនឆូតកាត់ធ្វើក្រឡាផ្ទៃបេតុង ដើម្បីកុំឱ្យយានយន្តរអិលក្នុងពេលបើកបរ និងគ្រប់ គ្រងស្នាមប្រេះបានល្អ ដែលកន្លងមកការឆូតកាត់ផ្លូវបេតុង (ទទឹងផ្លូវ) ត្រូវបានធ្វើឡើងដោយដៃប៉ុណ្ណោះ។

កំណាត់ផ្លូវនេះសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) ដោយប្រើប្រាស់ថវិកាសន្សំ របស់ជាតិ ក្រោមការត្រួតពិនិត្យបច្ចេកទេសដោយ នាយកដ្ឋានផ្លូវថ្នល់ នាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធ សាធារណ: និងនាយកដ្ឋានបច្ចេកទេសសាធារណការ និងដឹកជញ្ជូន នៃអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលគ្រោងចំណាយពេលសាងសង់ចំនួន២៨ខែ។ គម្រោងនេះ បានចាប់បើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ហើយគិតមកត្រឹមសប្តាហ៍ទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ ការងារសាងសង់សម្រេចបានប្រមាណ ៤០,៨៩% ដែលលឿនជាងផែនការប្រមាណ ១,៥៥%។

សូមជម្រាបជូនថា ៖ ផ្លូវខេត្តលេខ១៤៨ ចាប់ពីរង្វង់មូលស្ទឹងហាវដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ស្ថាបនាដោយក្រាលបេតុងសរសៃដែក ប្រវែង២២,៣៤៧គីឡូម៉ែត្រ ទទឹង១១ម៉ែត្រ កម្រាស់២៦សង់ទីម៉ែត្រ និងចិញ្ចើមក្រួសក្រហម ០,៥០ម៉ែត្រសងខាង ចាប់ពីPK២៤+៣៥០ ដល់ PK៤៣ +០២៥ (មានស្រទាប់Sub Base ១៥សង់ទីម៉ែត្រ និងស្រទាប់ Base Course កម្រាស់ ៣០ សង់ទីម៉ែត្រ)។ កំណាត់ផ្លូវនេះគឺជាផ្លូវវាងក្រុងដ៏មានសក្ដានុពលសម្រាប់បម្រើឱ្យការដឹកជញ្ជូន ទំនិញនាំចេញ-ចូលតាម នាវា កសិផល និងជលផលរបស់បងប្អូនប្រជាពលរដ្ឋ នៅស្រុកស្ទឹងហាវ ក៏ដូចជាបងប្អូនរស់នៅតំបន់ ទំនប់រលកចាស់នៃក្រុងព្រះសីហនុទៅកាន់ទីផ្សារ កាន់តែមានលក្ខណៈ ងាយស្រួល ឆាប់រហ័ស និង ចំណាយ តិច និងចូលរួមចំណែកដល់ការកាត់បន្ថយការកកស្ទះចរាចរណ៍ យានយន្តដឹកជញ្ជូនទំនិញធុន ធ្ងន់តាមផ្លូវជាតិលេខ៤ផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សម្តេចធិបតី ៖ ការគ្រប់គ្រងធនធានទឹកបានកាន់តែល្អ អាចជួយដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

ទឹកគឺជាធនធានដ៏មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ហើយការប្រើប្រាស់ធន​ធានទឹកប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព គឺពិតជារបៀបវារៈសំខាន់ខ្លាំងបំផុត។

វិស័យកម្មន្តសាល និងការងើបឡើងវិញ ជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

ADB ព្យាករថាសេដ្ឋកិច្ចកម្ពុជានឹងកើនឡើងក្នុងអត្រា ៥,៨% ក្នុងឆ្នាំ២០២៤និង៦,០%ក្នុងឆ្នាំ២០២៥ ដោយសារកំណើនក្នុងវិស័យកម្មន្តសាល និង វិស័យទេសចរណ៍ ។

តម្លៃប្រេងឡើងថ្លៃ ១​ ដុល្លារបន្ថែមក្នុងមួយបារ៉ែល បន្ទាប់ពីមានការវាយប្រហារនៅតំបន់ហ្គហ្សា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ១,២ ភាគរយ ឬ ៩០,៤៨ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ១,២ ភាគរយ ឬ ៨៦,២១ ដុល្លារក្នុងមួយបារ៉ែល

កម្ពុជា និងតំបន់ឈូងសមុទ្រពិសេស ចុះអនុស្សរណៈនៃការយោគយល់គ្នាជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍និងតំបន់ឈូងសមុទ្រពិសេសចុះអនុស្សរណៈយោគយល់គ្នាជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

តួកគីកំពុងមានជម្លោះពាណិជ្ជកម្មជាមួយនឹងអ៊ីស្រាអែល ទាក់ទងទៅនឹងសង្រ្គាមនៅតំបន់ហ្គាហ្សា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

ទីក្រុងអង់ការ៉ាបានដាក់ការរឹតបន្តឹងលើពាណិជ្ជកម្មសម្រាប់ការនាំចេញផលិតផល ៥៤​ ប្រភេទទៅកាន់អ៊ីស្រាអែល ​បន្ទាប់​ពី​រដ្ឋាភិបាល​អ៊ីស្រាអែល​បដិសេធ​មិន​អនុញ្ញាត​ឲ្យ​ជំនួយ​តួកគី​ទម្លាក់​ចូល​ក្នុង​តំបន់​ហ្គាហ្សា

សម្តេចធិបតី ៖ តម្លៃទីផ្សារកសិផលប្រែប្រួលមិនទៀងទាត់ ខណៈរាជរដ្ឋាភិបាលប្រឹងប្រែងរក្សាលំនឹងទីផ្សារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

សម្តេចធិបតីបានគូសបញ្ជាក់ថា វិស័យកសិកម្មនៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចកម្ពុជា ហេតុនេះហើយរាជរដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់ជំរុញ និងលើកកម្ពស់

ចង្ក្រានបរិស្ថាន ៖ ជួយពលរដ្ឋជាច្រើនគ្រួសារឱ្យសន្សំសំចៃថវិកាបានច្រើនជាងមុន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

តាមរយៈចង្ក្រាននេះ គេអាចប្រើអុសតិចជាងមុន អាចតម្លើង ឬបន្ថយកម្ដៅបាន និងអាចកាត់បន្ថយផ្សែងរហូតទៅដល់ ៩៥% ដែលជាការគិតគូដល់សុខមាលភាពអ្នកប្រើប្រាស់

ការច្នៃប្រឌិតថ្មីៗ និងបច្ចេកវិទ្យារបស់ Covestro បានធ្វើឲ្យវិស័យកសិកម្ម និងវិស័យផ្សេងទៀតមានភាពល្អប្រសើរ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

ចលនាឆ្ពោះទៅរកសេដ្ឋកិច្ចដែលមាននិរន្តរភាពជាងមុន គឺត្រូវទាមទារឱ្យមានសកម្មភាពចូលរួមរបស់ឧស្សាហកម្មដែលមានភាពកច្នៃប្រឌិត និងការអនុវត្តដំណោះស្រាយឆ្លាតវៃ

Apple គ្រោងនឹងសាងសង់លំនៅឋានប្រមាណ ៧៨ ០០០ ល្វែងសម្រាប់និយោជិតរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2024

ក្រុមហ៊ុន Apple គ្រោងនឹងផលិតទូរស័ព្ទទំនើបរបស់ខ្លួនបន្ថែមទៀតនៅក្នុងប្រទេសឥណ្ឌា ដែលមានប្រជាជនច្រើនបំផុតនៅលើពិភពលោក និងជាទីផ្សារដ៏សំខាន់កាន់តែខ្លាំងឡើងសម្រាប់ក្រុមហ៊ុនមួយនេះ

ប្រជាពលរដ្ឋកំពង់ភ្លុក ៣០ភាគរយ ប្រកបរបរនេសាទ, ៥០ភាគរយប្រកបរបរទេសចរណ៍ និង ២០ % ជាអ្នកលក់ដូរ-ជួសជុលកាណូត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2024

ប្រជាពលរដ្ឋរស់នៅតំបន់កំពង់ភ្លុក ខេត្តសៀមរាប ៣០ភាគរយប្រកបរបរនេសាទ, ៥០ភាគរយប្រកបរបរទេសចរណ៍ និង​២០​ភាគរយជាអ្នកលក់ដូរ និង ជាអ្នកជួសជុលទូក កាណូត ។