អ្នកជំនាញកសិកម្ម៖ ការឡើងថ្លៃតម្លៃជីកសិកម្មជាឱកាសជំរុញឲ្យកសិករងាកទៅធ្វើជីដោយខ្លួនឯង

ភ្នំពេញ ៖ ក្រសួងកសិកម្មបានបញ្ជាក់ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យកសិកម្មនៅកម្ពុជា មានសន្ទុះនៃការកើនឡើងគួរកត់​សម្គាល់ ដោយបង្កើននូវតម្រូវការជី និងថ្នាំកសិកម្មយ៉ាងខ្លាំង ដែលគិតត្រឹមខែ ឧសភានៃឆ្នាំ២០២១នេះ​ ការនាំចូលថ្នាំកសិកម្មមានចំនួន ៤៧ ៤០៩ តោន និងជីកសិកម្មមានចំនួន ៨៥៨ ៦៣២តោន ខណៈដែលតម្លៃនៃការនាំចូលបានបន្តកើនឡើងជាបន្តបន្ទាប់។​

កម្ពុជា ត្រូវបានគេទទួលស្គាល់ថាជាប្រទេសដែលលេចធ្លោលើការនាំចេញផលិតផលកសិកម្ម ប៉ុន្តែប្រជាកសិករភាគច្រើនបែរជានិយម​ទិញជី និងថ្នាំកសិកម្មសម្រាប់ប្រើប្រាស់លើដំណាំជាជាងការផលិតជីធម្មជាតិដោយខ្លួនឯងទៅវិញ ខណៈដែលតម្លៃជីសម្រាប់កសិកម្ម​មានការឡើងថ្លៃ។

អ្នកជំនាញនៅក្នុងវិស័យកសិកម្ម និងការដាំដុះបានអះអាងថា ការប្រើប្រាស់ជីគីមីលើដំណាំកសិកម្មវាបង្ករជាផលប៉ះពាល់ដល់សុខភាព ហើយក៏ប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចអ្នកដាំដុះផងដែរតាមរយៈការបង្កើនតម្លៃថ្លៃដើមទៅលើការទិញជី និងថ្នាំកសិកម្មស្របពេល​ដែលប្រជា​កសិករកំពុងជួបវិបត្តិហិរញ្ញ​វត្ថុ។ ជាមួយគ្នានេះ អ្នកជំនាញក៏បានលើកទឹកចិត្ត និងជំរុញឲ្យប្រជាកសិករងាកមករៀនប្រើប្រាស់​ធនធានជុំ​វិញ​ខ្លួនទៅជាជីធម្មជាតិដែល​ចំណេញ​ទាំង​ប្រាក់ និងបានជួយដល់សុខមាលភាពរបស់អ្នកទទួលទានផងដែរ ។

លោកឧកញ៉ា សួង ណយ អ្នកជំនាញសេដ្ឋកិច្ច និងកសិកម្មបានមានប្រសាសន៍ថា ការឡើងថ្លៃនៃតម្លៃជី ក៏ដូចជាថ្នាំសម្រាប់កសិកម្ម​ត្រូវនាំ​ចូលពីក្រៅប្រទេសនេះវាគឺជារឿងល្អ ព្រោះលោកក៏មិនចង់ឲ្យមានការប្រើប្រាស់ជីគីមីទៅលើដំណាំច្រើនពេកនោះដែរ ព្រោះវាបានធ្វើឲ្យ​ប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ហើយកត្តា​សំខាន់បំផុតវាគឺជាការខាតបង់ថវិការ ខណៈដែលធនធានក្នុងការផលិតជីធម្មជាតិ​គឺនៅជុំវិញ​ខ្លួន​យើងស្រាប់។

លោកបានបញ្ជាក់ថា ៖

«ប្រជាជនសព្វថ្ងៃចាក់កាកសំណល់ផ្ទះបាយចោល ចាក់ទឹកអង្ករចោល ហើយសុខចិត្តទិញថ្នាំគីមីមកបាញ់ ឬស្រោចលើដំណាំ! ហើយដល់ពេលជីឡើងថ្លៃ ក៏តាំងរអ៊ូ ដាក់ថា មិនមានថវិកាទិញ»

លោកឧកញ៉ាក៏បានរំលេចពីការប្រើប្រាស់កាកសំណល់ផ្ទះបាយដែរថា ប្រជាជនអាចជ្រើសរើសប្រើ ប្រាស់កាកសំណល់ផ្ទះបាយ ទឹកអង្ករបានមកពីការលាងសម្អាតអង្ករសម្រាប់ចម្អិនបាយ មេ EM​ដែលអាចលាយខ្លួនឯងបាន និងស្ករល្ងូរ (មេជីសេរីរាង្គ) ដែលមានលក់នៅលើទីផ្សារស្រាប់យកមក​លាយបញ្ចូលគ្នាដោយចំណាយថវិកាតិចតួចបំផុត គឺតិចជាងតម្លៃជីគីមីខ្លាំងណាស់ ហើយអាចប្រើ​ប្រាស់​បាន​នៅលើផ្ទៃដីទំហំធំគួរសម។

មិនត្រឹមតែប៉ុណ្ណោះ ជីធម្មជាតិ ឬហៅថា ជីកាកសំណល់ផ្ទះបាយនេះថែមទាំងអាចជួយទៅលើ ផ្នែកបរិស្ថាន ដោយការប្រើកាកសំណល់​ឲ្យ​អស់លទ្ធភាព ហើយមិនបន្សល់សម្រាប់ឲ្យសត្វល្អិតផ្សេងៗមកបង្កើត​ជាមេរោគបានឡើយ។

គូរបញ្ជាក់ថា ក្រសួងកសិកម្មរុក្ខប្រមាញ់ និងនេសាទកាលពីថ្ងៃទី៩សីហា ឆ្នាំ២០២១កន្លងទៅ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ​ស្ដីពី​ការ​ឡើងថ្លៃនៃជីកសិកម្ម ភ្ជាប់ជាមួយមូលហេតុកង្វះ វត្ថុធាតុដើមក្នុងការផលិត ដែលមិនអាចឆ្លើយតបនឹងតម្រូវការរបស់បណ្ដាប្រទេស​អ្នកផលិត ស្របពេលដែលការបញ្ជាទិញមានការកើនឡើង ហើយក្រុមហ៊ុនផលិតមួយចំនួនបានកាត់បន្ថយចំនួនបុគ្គលិក រួមជាមួយ​នឹង​មូលហេតុ ការរាតត្បាតធ្ងន់ធ្ងរនៃជំងឺកូវីដ១៩ផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឧកញ៉ា គិត ស៊ូឡា កូនប្រុសរបស់អ្នកឧកញ៉ា គិត ម៉េង ត្រូវបានតែងតាំងជានាយកគ្រប់គ្រងផ្នែកប្រតិបត្តិការក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 19/04/2024

ឧកញ៉ា គិត ស៊ូឡា កូនប្រុសរបស់អ្នកឧកញ៉ា គិត ម៉េង ត្រូវបានតែងតាំងជានាយកគ្រប់គ្រងផ្នែកប្រតិបត្តិការក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ

គម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៤៨ ស្រែអំបិល-កោះកុង សម្រេចបាន ៥២.១២ %

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/04/2024

បច្ចុប្បន្ននេះគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)សម្រេចបានលទ្ធផល ៥២.១២% ហើយក្រសួងបានប្តេជ្ញាសម្រេចឱ្យបាន ៦០% នៅខែមិថុនា ។

World Bank ៖ បំណុល និងជម្លោះជាវិបត្តិសកលរយៈពេលខ្លី ប៉ុន្តែភាពក្រីក្រ ជាវិបត្តិធ្ងន់ធ្ងររយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

វិបត្តិសកលទាំងអស់គឺមានការជាប់ទាក់ទងគ្នាយ៉ាងខ្លាំង រាប់ចាប់តាំងពីបញ្ហាបម្រែបម្រួលអាកាសធាតុ, បញ្ហាបំណុល, បញ្ហាវិបត្តិស្បៀងអាហារ ទៅដល់ការពន្លឿននៃការរៀបចំប្រព័ន្ធខ្យល់អាកាស

អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ សម្តែងរបាំត្រុដិ និងឆៃយ៉ាំ ទទួលស្វាគមន៍ទេសចរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បានរៀបចំការសម្តែងរបាំត្រុដិ និងឆៃយ៉ាំ ដើម្បីទទួលស្វាគមន៍ទេសចរបរទេសក្នុងឱកាសសង្រ្កាន្តឆ្នាំថ្មីប្រពៃណីជាតិ

រដ្ឋមន្ត្រីក្រសួង​រៀបចំដែន​ដី ជំរុញឱ្យ​រៀបចំ​ទីក្រុង​ដើម្បី​សុខុមាលភាពពលរដ្ឋ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/04/2024

រដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ បាន​ជំរុញឱ្យក្រសួង និងស្ថាប័ន​ពាក់ព័ន្ធ​រៀបចំទីក្រុង​ដោយផ្ដោត​លើ​សុខុមាលភាព​ពលរដ្ឋ​

Dytech Limited ជួយបង្កើនចំណូលសហគមន៍នៅប្រទេសហ្សំប៊ីពីការផលិតទឹកឃ្មុំ និងការពារជីវៈចម្រុះ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/04/2024

Dytech Limited បានធ្វើការជាមួយសហគមន៍នៅក្នុងតំបន់ដីសើមក្នុងការផលិតទឹកឃ្មុំ ដើម្បីឲ្យអ្នកភូមិចៀសឆ្ងាយពីការកាប់ដើមឈើ និងសកម្មភាពបរបាញ់ ដែលនាំឱ្យប៉ះពាល់ដល់ជីវៈចម្រុះ

អត្រាអតិផរណានៅកម្ពុជារំពឹងថានឹងបន្តក្នុងកម្រិតទាប និងមានស្ថិរភាព

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/04/2024

អត្រាអតិផរណានៅកម្ពុជា ត្រូវបានព្យាករថានឹងបន្តថមថយនៅក្នុងរង្វង់ ២,០% នៅក្នុងរយៈពេល ២ ឆ្នាំខាងមុខ ស្របពេលកំណើនសេដ្ឋកិច្ចមានសម្ទុះវិជ្ជមានប្រសើរ

ត្រីមាស​ទី​១ ​ឆ្នាំ​២​០​២​៤​ កម្ពុជាទទួលបានចំណូលជិត ១០០លានដុល្លារពីការនាំចេញ​កង់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

របាយការណ៍អគ្គនាយកដ្ឋានគយនិងរដ្ឋាករបានឱ្យដឹងថាអំឡុងខែមករាដល់ខែមីនាកម្ពុជាបាននាំចេញកង់រួមទាំងកង់អគ្គិសនីដែលមានតម្លៃ ៩៦,៩ លានដុល្លារអាមេរិក

ទីផ្សារក្រមាខេត្តតាកែវ នៅតែមានប្រជាប្រិយភាព និងមានតម្រូវការទីផ្សារ

ជំនួញ, ព្រឹត្តិការណ៍

• 18/04/2024

បច្ចុប្បន្ន ទីផ្សារក្រមាក៏នៅតែមានដំណើរការ ព្រោះក្រៅពីការប្រើប្រាស់ ក្រមាក៏ជាអំណោយដ៏មានអត្ថន័យសម្រាប់ជូនដល់មនុស្សជាទីស្រឡាញ់ក្នុងឱកាសនានាផងដែរ។

ក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង ទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿងពីប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

ក្រុមហ៊ុនរបស់អ្នកឧកញ៉ា គិត ម៉េង បានទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿង ពីប្រទេសជប៉ុន ដើម្បីអភិវឌ្ឍវិស័យរថភ្លើងនៅកម្ពុជា ។